នាយករដ្ឋមន្ត្រីថៃ

លោក អនុទីន ច្រានចោលករណីបាត់ប្រេងរដ្ឋ ១ម៉ឺនលីត្រដោយមិនដឹងមូលហេតុ
(ក្រុងបាងកក)៖ នាយករដ្ឋមន្ត្រីថ្មីថ្មោងថៃ លោក អនុទីន បានចេញមុខបកស្រាយយ៉ាងលម្អិតជុំវិញមន្ទិលសង្ស័យរបស់ក្រុមសហគ្រិនរថយន្តដឹកទំនិញលើករណី «បាត់ប្រេង ១០,០០០ លីត្រ» លោកបានបញ្ជាក់ថា ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ និងដេញតាមដានទិន្នន័យយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែលោកបានអះអាងយ៉ាងច្បាស់ថា ប្រទេសថៃមិនមានបញ្ហាខ្វះខាតប្រេង ឬកាត់បន្ថយសមត្ថភាពផលិត និងនាំចូលប្រេងឆៅនោះទេ។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅវិមានរដ្ឋសភាថៃ លោក អនុទីន បញ្ជាក់ថា បញ្ហារអាក់រអួលក្នុងប្រព័ន្ធចែកចាយប្រេង បណ្តាលមកពី «ក្តីបារម្ភហួសហេតុ» របស់ពលរដ្ឋដែលនាំគ្នាសម្រុកទិញស្តុកទុក រហូតធ្វើឱ្យតម្រូវការហក់ឡើងពី ៦៧ លានលីត្រ ដល់ ៨៤ លានលីត្រ ក្នុងមួយថ្ងៃ។ លោកបានច្រានចោលទាំងស្រុងនូវការសង្ស័យថាមានមេខ្លោងនៅពីក្រោយការកិបកេងប្រេង ដោយលោកសង្កត់ធ្ងន់ថា «បើវាមិនមាន តើឱ្យទៅរកឃើញយ៉ាងដូចម្តេច?»។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃកំពុងពន្លឿនការដឹកជញ្ជូនប្រេងទៅកាន់ស្ថានីយនានា ដើម្បីស្តារទំនុកចិត្តពលរដ្ឋ និងធានាថាប្រេងមិនមានការខ្វះខាតឡើយ។

ទន្ទឹមឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាមៗ លោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ មេដឹកនាំបក្សប្រឆាំង ក៏បានផ្ញើសារដាស់តឿនឱ្យរដ្ឋាភិបាលថ្មីហ៊ាន «បោសសម្អាតផ្ទះខ្លួនឯង» និងបង្ហាញតម្លាភាពក្នុងការដោះស្រាយអំពើពុករលួយ ដើម្បីស្តារទំនុកចិត្តពលរដ្ឋឡើងវិញផងដែរ៕

Bhumjaithai party leader Anutin Charnvirakul, center, is greeted by lawmakers after he was elected the new prime minister, at the Parliament in Bangkok, Thailand, Thursday, March 19, 2026. (AP Photo/Sakchai Lalit)

The post លោក អនុទីន ច្រានចោលករណីបាត់ប្រេងរដ្ឋ ១ម៉ឺនលីត្រដោយមិនដឹងមូលហេតុ appeared first on .

ក្មួយប្រុសលោក ថាក់ស៊ីន ត្រូវបានជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ
គណបក្សភឿថៃ បានស្នើបេក្ខជននាយករដ្ឋមន្ត្រីចំនួនបីរូប សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយក្នុងនោះមានម្នាក់ជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai Enquirer។

នៅថ្ងៃទី១៦ ខែធ្នូនេះ គណបក្សភឿថៃ បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ជាមួយនឹងពាក្យស្លោកថា “ចាប់ផ្តើមប្រទេសថៃឡើងវិញ-ភឿថៃនឹងអាចធ្វើវាបាន” ដែលជាសញ្ញានៃការរស់ឡើងវិញនៃគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗរបស់គណបក្សក្នុងការរៀបចំសម្រាប់ការបោះឆ្នោតទូទៅនាខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

មិនតែប៉ុណ្ណោះ នេះក៏ត្រូវបានចាត់ទុកថាជាឱកាសមួយសម្រាប់គណបក្សភឿថៃ ដើម្បីប្រកាសពីបេក្ខជនបីរូបរបស់ខ្លួន សម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត ក៏ដូចជាគោលនយោបាយស្នូលរបស់ខ្លួន ផងដែរ។

យ៉ាងណាមិញ ក្នុងចំណោមនោះ បេក្ខជនដ៏លេចធ្លោបំផុតមួយរបស់បក្សភឿថៃ គឺលោក Yodchanan Wongsawat វ័យ ៤៦ឆ្នាំ ដែលត្រូវជាក្មួយប្រុសរបស់លោក ថាក់ស៊ីន។ លោក Yodchanan គឺជាកូនប្រុសច្បងរបស់អតីតននាយករដ្ឋមន្ត្រី លោក Somchai Wongsawat លោកលោកស្រី Yaowapha Wongsawat ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន។

គួរឲ្យដឹងផងដែរថា លោក Yodchanan ទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យតិចសាសនៅអាលីងតុន ហើយត្រូវបានគេស្គាល់ដោយសារការស្រាវជ្រាវរបស់លោក លើបច្ចេកវិទ្យាខួរក្បាលកុំព្យូទ័រ (BCI)។ ពីមុនលោក ក៏ធ្លាប់បានឈរឈ្មោះបោះឆ្នោតនៅខេត្តឈៀងម៉ៃ ហើយត្រូវបានចាត់ទុកថាជាតំណាងនៃជំនាន់ថ្មី នៅក្នុងគណបក្សភឿថៃ ផងដែរ។

ជម្រាបជូនថា សម្រាប់បេក្ខជនពីរនាក់ទៀតរបស់គណបក្សភឿថៃគឺលោក Julapun Amornvivat មេដឹកនាំគណបក្ស និងលោក Suriya Juangroongruangkit ដែលជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន៕​

The post ក្មួយប្រុសលោក ថាក់ស៊ីន ត្រូវបានជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ appeared first on .

ថៃ​ កំណត់យកថ្ងៃទី៥ ខែកញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
សភាតំណាងរាស្រ្តរបស់ប្រទេសថៃ​ បានប្រកាសថា ខ្លួននឹងបោះឆ្នោតនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជំនួសតំណែងលោកស្រី​ Paetongtarn Shinawatra ដែលត្រូវបានតុលាការ ទម្លាក់ចេញពីតួនាទី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ប្រធានសភាថៃ លោក Wan Muhamad Noor Matha បាននិយាយនៅក្នុងសេចក្តីជូនដំណឹងបន្ទាន់មួយ ទៅកាន់សមាជិកសភានៅថ្ងៃទី៣ ខែកញ្ញាថា សភាតំណាងរាស្រ្ត នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែកញ្ញា។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា សំណើរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ដែលបានដាក់កាន់ព្រះមហាក្សត្រដើម្បីស្នើសុំរំលាយសភាចោលនោះ មិនបានសម្រចនោះឡើយ។

ជម្រាបជូនផងដែរថា នៅក្នុងការបោះឆ្នោតលើកនេះ​លោក Anutin Charnvirakul ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជាប្រធានបក្ស Bhumjaithai កំពុងមានភាគរយខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកទទួលបានការគាំទ្រពីសំណាក់បក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំបំផុត និងមានអសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភា៕​

The post ថៃ​ កំណត់យកថ្ងៃទី៥ ខែកញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី appeared first on .

ថៃរកបាននាយករដ្ឋមន្ត្រីថៃស្តីទីថ្មី​ ក្រោយលោកស្រី Paetongtarn ត្រូវព្យួរពីតំណែង​
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit ត្រូវបានតែងតាំងឲ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោកស្រី Paetongtarn Shinawatra​ ដែលត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរ​តំណែង​ នៅថ្ងៃទី១​ ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។​

ជុំវិញការសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីស្តីទីថ្មីនេះ​ ត្រូវបានធ្វើឡើង​ បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចទទួលយកញត្តិ​ ពីសមាជិកព្រឹទ្ធសភាជុំវិញការស្នើឲ្យដកតំណែងលោកស្រី​ Paetontarn ពីនាយករដ្ឋមន្ត្រី ក្រោមការចោទប្រកាន់ពិបទបំពានក្រមសីលធម៌ ក្រោយបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ​ ហ៊ុន​​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា។​

ប្រភពខាងលើ បានបន្ថែមទៀតថា អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រី​បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពដែលមិនធ្លាប់មានពីមុន​ ដោយសារតែវានឹងក្លាយជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលនាយករដ្ឋមន្ត្រីមួយរូបត្រូវបានព្យួរពីតួនាទី ខណៈពេលដែលគណៈរដ្ឋមន្ត្រីថ្មី​ត្រៀមនឹងស្បថចូលកាន់តំណែង។

គួរឲ្យដឹងផងដែរថា​​​ ប្រការ​នេះ​តម្រូវ​ឲ្យយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​​ ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​ស្បថចូល​កាន់​តំណែង​​ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៥ ជំនួស​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បានព្យួរ។

ជម្រាបជូនថា​ ជុំវិញការព្យួរតំណែងនេះ​តុលាការធម្មនុញ្ញថៃ​នឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឲ្យលោកស្រី Paetongtarn វិញ ហើយការចេញសាលក្រមអាចចំណាយពេលច្រើនខែ ឬលឿនជាងរំពឹងទុក៕

The post ថៃរកបាននាយករដ្ឋមន្ត្រីថៃស្តីទីថ្មី​ ក្រោយលោកស្រី Paetongtarn ត្រូវព្យួរពីតំណែង​ appeared first on .

គណបក្សប្រឆាំងធំៗរបស់ថៃ កំពុងអំពាវនាវឲ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង
គណបក្ស Palang Pracharath ដែលជាគណបក្សគាំទ្រដោយយោធារបស់ប្រទេសថៃ បានអំពាវនាវឲ្យលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានការបែកធ្លាយកិច្ច​សន្ទនា​តាមទូរស័ព្ទរវាងលោកស្រី និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

គណបក្ស Palang Pracharath ដែលដឹកនាំដោយអតីតមេទ័ពខ្លាំងរបស់ថៃ លោក Prawit Wongsuwan នៅថ្ងៃទី១៩ ខែមិថុនានេះ បានអំពាវនាវលោកស្រី Paetongtarn Shinawatra លាលែងពីតំណែង បន្ទាប់ពីខ្លឹមសារមួយចំនួននៃកិច្ចសន្ទនាតាមរយ:ទូរស័ព្ទរវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបែកធ្លាយ កាលពីពេលថ្មីៗនេះ។

គណបក្សនេះ បាននិយាយទៀតថា អ្វីដែលលោកស្រី Paetongtarn បាននិយាយនៅក្នុងការហៅទូរស័ព្ទខាងលើ គឺជាការបង្ហាញពីកង្វះបទពិសោធ និងសមត្ថភាព ក្នុងការដោះស្រាយបញ្ហាសន្តិសុខរបស់ប្រទេស នឹងថែមទាំងបានព្រមានទៀតថា វាអាចនាំប្រទេសទៅកាន់ស្ថានភាពកាន់តែអាក្រក់ និងទន់ខ្សោយ។

គួរឲ្យដឹងថា លោក Prawit ធ្លាប់បានបម្រើការជាមេបញ្ជាការកងទ័ពថៃ នៅដើមទសវត្សឆ្នាំ២០០០។ ហើយលោក ក៏ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀត ដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ដែលបានទម្លាក់អតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra ដែលជាម្តាយមីងរបស់លោកស្រី Paetongtarn ។

ក្រោយមកលោក Prawit បានងាកមកដឹកនាំ Palang Pracharath ដែលជាប្រឆាំងដ៏ធំបំផុតមួយ ហើយថែមទាំងបានធ្វើឲ្យលោកក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រទេស ផងដែរ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យោធា។

ទន្ទឹមនឹងនេះ គណបក្សប្រឆាំងមួយទៀត គឺ Thai Sang Thai ក៏បានអំពាវនាវឲ្យលោកស្រី Paethongtarn លាលែងពីតំណែងផងដែរ ដោយនិយាយថា ការហៅទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យខូចដល់យោធា និងអធិបតេយ្យភាពរបស់ប្រទេស។

ដោយឡែក លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ក៏បានអំពាវនាវឲ្យលោកស្រី Paethongtarn ធ្វើការរំលាយសភា ដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមមួយចំនួនពីការទាញយកផលប្រយោជន៍ពីកំហុសរបស់នាយករដ្ឋមន្ត្រី ដែលអាចធ្វើឲ្យខូចដល់ស្ថាប័នប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ៕

The post គណបក្សប្រឆាំងធំៗរបស់ថៃ កំពុងអំពាវនាវឲ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង appeared first on .

នាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ថៃ ប្រកាសមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ
នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុន បានប្រកាសថាលោកស្រីមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ ដោយក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ មានតម្លៃសរុបជាង ២លានដុល្លារ និងនាឡិកាដៃប្រណីតៗយ៉ាងហោចណាស់ ៧៥ គ្រឿងដែលមានតម្លៃជិត ៥លានដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS News។

លោកស្រី Paetongtarn គឺជាកូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍ និងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រីបានឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីកាលពីខែកញ្ញា ក្នុងនាមជា​មេដឹកនាំវ័យ​ក្មេងជាងគេ​បំផុត​របស់​ប្រទេស​ថៃ​ ពោលគឺនៅពេលលោកស្រីចូល​កាន់​តំណែងក្នុងវ័យ ៣៧ឆ្នាំ។

គួរឲ្យដឹងផងដែរថា លោកស្រី Paetongtarn មានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)។

ទន្ទឹមនឹងនេះ យោងតាមឯកសារ​មួយ​ដែល​បាន​បង្ហោះ​លើបណ្តាញសារព័ត៌មាន ​បាន​បង្ហាញ​ឲ្យដឹងថា លោកស្រីមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៣,៨ពាន់​លាន​បាត (ឬស្មើនឹងជាង ៤០០ លាន​ដុល្លារអាមេរិក)។

តាមការប្រកាសរបស់លោកស្រីបង្ហាញថា ក្នុងចំណោមទ្រព្យសម្បត្តិសរុបទាំងនោះ លោកស្រីមានទុនវិនិយោគតម្លៃប្រមាណ ១១ពាន់លានបាត រួមទាំងមានប្រាក់បញ្ញើ និងសាច់ប្រាក់ផ្សេងទៀតចំនួន ១ពាន់លានបាតផងដែរ។

ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រី រួមមាននាឡិកាដៃប្រណីតចំនួន ៧៥ គ្រឿងដែលមានតម្លៃ ១៦២លានបាត រួមទាំងកាបូបចំនួន ២១៧ ដែលមានតម្លៃសរុប ៧៦លានបាត ព្រមទាំងអចលនទ្រព្យនៅទីក្រុងឡុងដ៍ និងនៅក្នុងប្រទេសជប៉ុន ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោកស្រី Paetongtarn ក៏បានប្រកាសមានបំណុលជិត ៥ពាន់លានបាតផងដែរ ដែលធ្វើឲ្យលោកស្រីបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបពិត​ប្រាកដ​ត្រឹមតែ ៨,៩ពាន់លានបាត ឬស្មើនឹង ២៥៨លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមឯករបស់ NACC ដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

The post នាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ថៃ ប្រកាសមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ appeared first on .

នាយរដ្ឋមន្ត្រីថៃ ជ្រើសរើស​សមាសភាព​គណ:រដ្ឋមន្ត្រីថ្មីរួចរាល់ហើយ ដោយរង់ចាំតែព្រះ​មហាក្សត្រ​យល់ព្រមប៉ុណ្ណោះ
នាយករដ្ឋមន្ត្រីថៃថ្មីដែលទើបឡើងកាន់តំណែង លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានជ្រើសរើសរួចរាល់ហើយ ដោយគ្រោងនឹងដាក់ជូនទៅកាន់ព្រះមហាក្សត្រ ដើម្បីយល់ព្រម នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កន្លងមកមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចាំផ្ទះរបស់លោកស្រី Paetongtarn ធ្លាប់បានបង្ហើបឲ្យដឹងថា គណៈរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលថ្មីគួរតែអាចចូលកាន់តំណែង នៅត្រឹមពាក់កណ្តាលខែកញ្ញានេះ។

ទន្ទឹមនឹងនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា ក្នុងការបង្កើតរដ្ឋាភិបាលថ្មីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន នឹងត្រូវរក្សាទុកឲ្យនៅដដែល ប៉ុន្តែរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីថ្មីចំនួន ១១ នាក់ផ្សេងទៀត ទំនងជានឹងត្រូវរុះរើចេញ។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាល​ថ្មី​នេះ បាន​សម្រេចទម្លាក់​គណបក្ស Palang Pracharath ដែល​ធ្លាប់មានទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយរបបយោធា ចេញពីក្រុមចម្រុះរបស់ខ្លួន ហើយ​បាន​បន្ថែម​គណបក្ស​ប្រជាធិបតេយ្យ​ ដែលធ្លាប់ជាសត្រូវចាស់ ចូលមកជំនួសវិញ។

ជម្រាបជូនថា បន្ទាប់ពីលោក Srettha Thavisin ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីជិត ១ខែមុន ដោយដីការបស់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ គណបក្សកាន់អំណាចភឿថៃ បានកោះប្រជុំភ្លាមៗ និងសម្រេចជ្រើសរើសយកមេដឹកនាំដែលគ្មានបទពិសោធរបស់ខ្លួន គឺលោកស្រី Paetongtarn ឲ្យឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីបន្ត នៅត្រឹមប៉ុន្មានថ្ងៃក្រោយ៕

The post នាយរដ្ឋមន្ត្រីថៃ ជ្រើសរើស​សមាសភាព​គណ:រដ្ឋមន្ត្រីថ្មីរួចរាល់ហើយ ដោយរង់ចាំតែព្រះ​មហាក្សត្រ​យល់ព្រមប៉ុណ្ណោះ appeared first on .

កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវសភាថៃបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថ្មី
លោកស្រី Paetongtarn Shinawatra បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ថៃ​ បន្ទាប់​ពី​ត្រូវបានសភា​បានទទួលយកការតែងតាំង​របស់​លោកស្រី​ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin ដោយ​គណបក្ស​ភឿថៃ​ដែល​កំពុង​កាន់​អំណាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោកស្រី Paetongtarn នឹងត្រូវឡើងកាន់អំណាចជំនួសលោក Srettha ដែលត្រូវបានដកចេញពីតំណែងដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ ជុំវិញការបំពានច្បាប់ធម្មនុញ្ញដោយសារតែការតែងតាំងរដ្ឋមន្ត្រីធ្លាប់ជាប់គុក។

លោកស្រី Paetongtarn បច្ចុប្បន្នវ័យ ៣៧ឆ្នាំ គឺជាកូនស្រីពៅរបស់មហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្លាយជាសមាជិកទីបីនៃគ្រួសារស៊ីណាវ៉ាត្រា បន្ទាប់ពីឪពុក និងម្តាយមីងដែលធ្លាប់កាន់តំណែងកំពូលរបស់ប្រទេសមួយនេះ។

គួរឲ្យដឹងថា ក្រុមចម្រុះដែលកំពុងកាន់អំណាចបានជ្រើសរើសយកលោកស្រី Paetongtarn ជាអ្នកជំនួសតំណែងរបស់លោក​ Srettha នៅក្នុងកិច្ចប្រជុំមួយរបស់បក្សកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគ្មានគណបក្សណាមួយក្នុងចំណោមគណបក្សចំនួន១០ ផ្សេងទៀតនៅក្នុងក្រុមចម្រុះ បានដាក់ចេញនូវបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួននោះឡើយ។

ជម្រាបជូនថា គណបក្សភឿថៃ និងដៃគូរបស់ខ្លួនទទួលបានអាសនៈសរុបចំនួន ៣១៤ ក្នុងសភា ដែលនេះមានន័យថាលោកស្រី Paetongtarn ត្រូវការការយល់ព្រមពីសមាជិកសភាតែជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នសរុបចំនួន ៤៩៣ នាក់ប៉ុណ្ណោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕

The post កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវសភាថៃបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថ្មី appeared first on .

សភាថៃ ប្រកាសជ្រើសរើសយកថ្ងៃទី១៦ សីហា ដើម្បីសម្រេចតែងតាំងនាយករដ្ឋមន្ត្រីថ្មី
សភារបស់ប្រទេសថៃ បានប្រកាសថានឹងបើកកិច្ចប្រជុំនាថ្ងៃសុក្រ ទី១៦ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការបានសម្រេចដកលោក Srettha Thavisin ចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធកន្លងទៅ បានចេញសេចក្តីសម្រេចដកលោក Srettha Thavisin ចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីបទបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ ដែលបានបង្កឲ្យមានភាពចលាចលក្នុង​ជួរ​នយោបាយ និងផ្តល់ការរង្គោះរង្គើក្នុងសម្ព័ន្ធភាពគ្រប់គ្រង។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅក្រោយលោក Srettha ធ្លាក់ចេញពីតំណែងថា ក្រុមចម្រុះដែលកំពុងកាន់អំណាច នៅតែមានភាពរឹងមាំ ហើយថាគណបក្សភឿថៃគួរតែបន្តដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

យោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ Reuters បានចុះផ្សាយថា គណបក្សភឿថៃនឹងបើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួន សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី ដោយក្នុងនោះ លោក Chaikasem Nitisiri ដែលជាអតីតអគ្គមេធាវី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សុទ្ធសឹងតែស្ថិតនៅក្នុងបេក្ខភាពកំពូលរបស់បក្ស៕

The post សភាថៃ ប្រកាសជ្រើសរើសយកថ្ងៃទី១៦ សីហា ដើម្បីសម្រេចតែងតាំងនាយករដ្ឋមន្ត្រីថ្មី appeared first on .

ទីបំផុត តុលាការធម្មនុញ្ញថៃ សម្រេចដកលោក Srettha Thavisin ពីតំណែងនាយករដ្ឋមន្ត្រី
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានធ្វើការសម្រេចនៅថ្ងៃពុធ ទី១៤ ខែសីហានេះថា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងត្រូវបណ្តេញចេញពីតំណែង បន្ទាប់ពីបានដឹកនាំប្រទេសតិចជាងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការដកតំណែងនេះ ត្រូវបានកើតឡើង បន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​ចំនួន ៤០​រូប ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អតីត​រដ្ឋាភិបាល​ក្រោមរបបយោធា បាន​ដាក់​ពាក្យ​ប្ដឹង​លោក Srettha ជុំវិញការតែងតាំងអតីតមេធាវីម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ។

គួរដឹងថាលោក Srettha ក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដែលត្រូវបានតុលាការ ដកចេញពីតំណែង បន្ទាប់ពីសម្រេចថា លោកបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយសារតែតែងតាំងរដ្ឋមន្ត្រីដែលមិនគោរពតាមក្រមសីលធម៌។

ជម្រាបថា ការដកតំណែងលោក Srettha បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំនេះ មានន័យថា សភាត្រូវតែកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការរំពឹងទុកនៃភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងប្រទេស ក្រោយកើតមានរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការដែលបានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើន៕

The post ទីបំផុត តុលាការធម្មនុញ្ញថៃ សម្រេចដកលោក Srettha Thavisin ពីតំណែងនាយករដ្ឋមន្ត្រី appeared first on .