នាំចេញ

ចិន ដាក់ចេញវិធានការរឹតបន្តឹងលើការនាំចេញចំពោះក្រុមហ៊ុនអាមេរិកចំនួន១០ ដើម្បីជាការសងសឹក
អាជ្ញាធររបស់ប្រទេសចិន បានប្រកាសដាក់ចេញវិធានការគ្រប់គ្រងលើការនាំចេញចំពោះក្រុមហ៊ុនអាមេរិកចំនួន១០ ដើម្បីជាការសងសឹងចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ក្រុមហ៊ុនខ្លួនជាច្រើនចូលទៅក្នុងបញ្ជីខ្មៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី២២ ខែមិថុនា ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការគ្រប់គ្រងការនាំចេញថ្មីត្រូវបានណែនាំដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពធ្ងន់ធ្ងររបស់រដ្ឋាភិបាលអាមេរិកក្នុងការបន្ថែមក្រុមហ៊ុនទៅក្នុង “បញ្ជីសហគ្រាសយោធាចិន”។ ជុំវិញវិធានការចុងក្រោយនេះ ក៏មានគោលបំណងផ្តោតលើ “ការពារសន្តិសុខជាតិ” ផងដែរ។

គួរឲ្យដឹងថាក្នុងចំណោមក្រុមហ៊ុនអាមេរិកចំនួន១០ ដែលស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ចិននោះរួមមាន Aveox ដែលជាក្រុមហ៊ុនមានកិច្ចសន្យាលើវិស័យការពារជាតិជាមួយយោធាអាមេរិក និង Oshkosh Defense ដែលជាក្រុមហ៊ុនផលិតយានយន្តយោធា។ ហើយក្នុងនោះក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុនរុករករ៉ែដ៏កម្រធំៗចំនួនពីរគឺ MP Materials និង USA Rare Earth។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ បានកើតឡើងមួយខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនមានស្ថេរភាពឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពីរសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីបញ្ជីខ្មៅថ្មីនៃការដាក់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨០ ដែលខ្លួនជឿថាកំពុងគាំទ្រដល់យោធាចិន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Alibaba និង Baidu និងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD និង NIO ផងដែរ។ ជម្រាបជូនថា ជុំវិញវិធានការចុះក្រោយនេះ បានជំរុញឱ្យទីក្រុងប៉េកាំង ដាក់ចេញការសងសឹក ខណៈពេលដែលក្រសួងហិរញ្ញវត្ថុចិនក៏បានប្រកាសហាមឃាត់ភ្នាក់ងាររដ្ឋាភិបាលពីការទិញផលិតផលពីក្រុមហ៊ុនអាមេរិកចំនួន ៤៦ ផងដែរ រួមទាំងក្រុមហ៊ុន Lockheed Martin, Raytheon និង Boeing៕​

The post ចិន ដាក់ចេញវិធានការរឹតបន្តឹងលើការនាំចេញចំពោះក្រុមហ៊ុនអាមេរិកចំនួន១០ ដើម្បីជាការសងសឹក appeared first on .

ត្រឹម ៥ខែដំបូង វៀតណាម កើបលុយបានជិត ៣ពាន់លានដុល្លារ ពីការនាំចេញបន្លែ ផ្លែឈើ
ប្រទេសវៀតណាម បាននាំចេញផ្លែឈើ និងបន្លែ ក្នុងតម្លៃសរុប ២,៦៧ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ដែលកើនឡើង ១៦% កាលពីមួយឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែជាទីផ្សារនាំចេញធំជាងគេ របស់វៀតណាម សម្រាប់ទំនិញប្រភេទនេះ ខណៈពេលដែលការដឹកជញ្ជូនទៅកាន់ទីផ្សារដូចជាប្រទេសហូឡង់ អាល្លឺម៉ង់ និងម៉ាឡេស៊ីបាន ក៏បានមើលឃើញពីកំណើនយ៉ាងខ្លាំង ផងដែរ។

ក្នុងនោះដែរ ការនាំចេញផ្លែទុរេនមានតម្លៃជិត ២២២លានដុល្លារនៅក្នុងត្រីមាសទីមួយ ពោលគឺបានកើនឡើង ១២៧,៨% ធៀបទៅនឹងឆ្នាំមុន។ ដោយឡែក ការនាំចេញផ្លែស្រកានាគ ចេក ស្វាយ និងដូងនៅតែមានស្ថេរភាព។ ជាពិសេសដូងត្រូវបានកំណត់ថាជាផលិតផលនាំចេញជាយុទ្ធសាស្ត្រក្នុងរយៈពេលខាងមុខផងដែរ។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងបន្តពង្រីក ដោយសារការផ្គត់ផ្គង់ដ៏ច្រើន ខណៈពេលដែលផលិតផលសំខាន់ៗ បានឈានចូលដល់រដូវប្រមូលផលកំពូល និងការកែលម្អគួរឱ្យកត់សម្គាល់នៃគុណភាព និងការតាមដាននៃម៉ាកសញ្ញា៕​

The post ត្រឹម ៥ខែដំបូង វៀតណាម កើបលុយបានជិត ៣ពាន់លានដុល្លារ ពីការនាំចេញបន្លែ ផ្លែឈើ appeared first on .

ការនាំចេញទំនិញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងហក់ឡើងខ្ពស់ខ្លាំង ក្នុងខែកញ្ញា
យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងនៅថ្ងៃទី២០ ខែតុលាថា ការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែកញ្ញា បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមនការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបង្ហាញថាការនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងដល់ ២២៨,១លានដុល្លារ កាលពីខែមុន ពោលគឺកើនឡើង ៣០,៧៥% ។

គួរឲ្យដឹងផងដែរថា ចំពោះទំនិញសំខាន់ៗដែលចិនបាននាំចេញទៅកាន់ប្រទេសផ្តាច់ការមួយនេះ នៅក្នុងខែកញ្ញា រួមមានប្រេងសណ្តែកសៀង សក់ពាក់ក្លែងក្លាយ រោមចៀមសម្រាប់ធ្វើសក់ ប្រេងកៅស៊ូ និងស្ករគ្រាប់ជាដើម។

ជម្រាបជូនថា ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង និងជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ប្រទេសដ៏ឯកោនេះ ដែលត្រូវរងនូវទណ្ឌកម្មអន្តរជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕​

The post ការនាំចេញទំនិញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងហក់ឡើងខ្ពស់ខ្លាំង ក្នុងខែកញ្ញា appeared first on .

ឆ្នាំ២០២៣កម្ពុជាសម្រេចការនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនជាង១៨ពាន់តោននិងមានតម្លៃជាង២៤លានដុល្លារអាមេរិក
ក្នុងឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួន ១៧ ៣៨០,៧០តោន ទទួលបានទឹកប្រាក់ចំនួនប្រមាណ ២៤ ដុល្លារអាមេរិកផ្អែកតាមវិក្ក័យបត្ររបស់អ្នកនាំចេញ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ទាក់ទងនិងការនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន បើយោងតាមលោក ឃឹម ហ្វីណង់ មន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យ មកដល់បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនវេចខ្ចប់  កែច្នៃផ្លែមៀនចំនួន១២កន្លែង។

គួរបញ្ជាក់ថាថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិនស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាកសិកម្ម បានឱ្យដឹងថា ក្នុងខែមករាឆ្នំា២០២៤នេះមានចំនួនជាង ៦៤៣៨តោន កើនឡើងជាង២៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣៕ តាកែវ

The post ឆ្នាំ២០២៣កម្ពុជាសម្រេចការនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនជាង១៨ពាន់តោននិងមានតម្លៃជាង២៤លានដុល្លារអាមេរិក appeared first on .

ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញទំនិញទៅកាន់ចិន ច្រើនជាង ៦៥ពាន់លានដុល្លារ នៅឆ្នាំនេះ
អគ្គនាយកនៃការអភិវឌ្ឍការនាំចេញជាតិស្ថិតក្រោមក្រសួងពាណិជ្ជកម្ម លោក Didi Sumedi បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងធ្វើការកំណត់គោលដៅនាំចេញទំនិញទៅកាន់ប្រទេសចិន ក្នុងរង្វង់ ៦៥ពាន់លានដុល្លារ ទៅ ៧០ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Didi បានិយាយទៀតថា ការនាំចេញសរុបរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិន ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មានចំនួនសរុបប្រមាណ ៥៦,៥៧ពាន់លានដុល្លារ ខណ:តម្លៃនៃការនាំចេញពេញមួយឆ្នាំ ត្រូវបានព្យាករថានឹងកើនឡើងដល់ប្រហែល ៦០ពាន់លានដុល្លារ។

មន្ត្រីរដ្ឋាភិបាលរូបនេះ ក៏បានកត់សម្គាល់ទៀតផងដែរថា ប្រសិនបើកំណើននៃការនាំចេញជាមធ្យមមានចំនួន ២,៥% ក្នុងឆ្នាំ ២០២៤ នេះ នោះការនាំចេញរបស់ឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិនអាចមានចន្លោះពី ៦៥ពាន់លានដុល្លារ ទៅ ៧០ពាន់លានដុល្លារ មិនខាន។

ជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានរៀបចំកម្មវិធីជាច្រើន ដើម្បីធ្វើការជំរុញការនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០២៤ នេះ រួមទាំងការប្រារព្ធពិធីតាំងពិពណ៌ផលិតផលឥណ្ឌូនេស៊ី នៅក្នុងខេត្តមួយចំនួនរបស់ចិនផងដែរ៕

The post ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញទំនិញទៅកាន់ចិន ច្រើនជាង ៦៥ពាន់លានដុល្លារ នៅឆ្នាំនេះ appeared first on .

ការបញ្ជាទិញទំនិញពីកោះតៃវ៉ាន់មានការកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ១៤ខែជាប់ៗគ្នា
ក្រសួងកិច្ចការសេដ្ឋកិច្ច (MOEA) បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជាទំនិញនាំចេញពីកោះតៃវ៉ាន់ទៅក្រៅប្រទេសនៅក្នុងខែវិច្ឆិកា បានកើនឡើង១% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីការនាំចេញបានធ្លាក់ចុះនៅរយៈពេល ១៤ខែជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានតៃវ៉ាន់។

ការបញ្ជាទិញទំនិញនៅក្នុងខែវិច្ឆិកា បានកើនឡើងដល់ចំនួន ៥០,៦៣ពាន់លានដុល្លារ ខណៈការបញ្ជាទិញទំនិញនៅរយៈពេល ១១ខែគឺចាប់ពីខែមករា ដល់ខែវិច្ឆិកាមានចំនួន ៥១៧,២៧ពាន់លានដុល្លារ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តួលេខខែវិច្ឆិកាគឺមានចំនួនទាបជាង ៤,២% ធៀបនឹងខែតុលា ស្របពេលដែល ១១ខែដំបូងនៃឆ្នាំ២០២៣ បានធ្លាក់ចុះ១៥,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២២។

ក្នុងនោះ MOEA បាននិយាយថា កត្តាដែលនៅពីក្រោយការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំនៃខែវិច្ឆិកាបែបនេះ ក៏ដោយសារតែការរឹតបន្តឹងការការពារជំងឺរាតត្បាតនៅក្នុងប្រទេសចិនកាលពីឆ្នាំមុន ក៏ដូចជាការរីកចម្រើននៃបញ្ញាសប្បនិម្មិត(AI) កម្មវិធីកំព្យូទ័រដំណើរការខ្ពស់ (HPC) និងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត។

បន្ថែមពីនោះ MOEA បាននិយាយថា ការបញ្ជាទិញទំនិញសម្រាប់ប្រើប្រាស់ក្នុងវិស័យអុបទិកបានកើនឡើង៩,៨% ដោយសារតែមូលហេតុថាតម្លៃសម្រាប់អេក្រង់ទូរទស្សន៍ នៅតែមានតម្លៃខ្ពស់ជាងកាលពីឆ្នាំ២០២២ ខណៈផលិតផលដែលប្រើប្រាស់ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង បានឃើញថាការបញ្ជាទិញរបស់ពួកគេកើនឡើង១០% ខណៈផលិតផលអេឡិចត្រូនិចកើនឡើងចំនួន៣,៥% ៕

The post ការបញ្ជាទិញទំនិញពីកោះតៃវ៉ាន់មានការកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះអស់រយៈពេល ១៤ខែជាប់ៗគ្នា appeared first on .

ទីផ្សារអាស៊ី កំពុងក្លាយជាគោលដៅនាំចេញទំនិញធំបំផុតរបស់រុស្ស៊ី
ប្រទេសរុស្ស៊ី កំពុងបង្វែគោលដៅនាំចេញទំនិញរបស់ខ្លួន ពីសហភាពអឺរ៉ុប ទៅកាន់បណ្ដាប្រទេសនៅអាស៊ីវិញ ខណៈប្រទេសចិនជាទីផ្សារនាំចេញទំនិញធំបំផុត​របស់មហាអំណាចនុយក្លេអ៊ែរមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា ដើម្បីជាការឆ្លើយតបទៅនឹងការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច រុស្ស៊ីបានបង្វែទិសដៅពាណិជ្ជកម្មរបស់ពួកគេ រួមទាំងការផ្គត់ផ្គង់ថាមពលជាដើម ទៅកាន់ប្រទេសមិត្តសម្លាញ់ផ្សេងៗ ជាពិសេសគឺចិន​តែម្ដង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បានលើកឡើងថា ការនាំចូលទំនិញពីចិន ទៅកាន់ប្រទេសរុស្ស៊ី ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បន្ថែមពីនោះ តាមទិន្នន័យពីគយចិន បានបង្ហាញឲ្យឃើញថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣នេះ កើនឡើង ២៦,៧% សរុបជាទឹកប្រាក់ ២១៨,១៧ពាន់លានដុល្លារ៕

The post ទីផ្សារអាស៊ី កំពុងក្លាយជាគោលដៅនាំចេញទំនិញធំបំផុតរបស់រុស្ស៊ី appeared first on .

ការនាំចេញទំនិញរបស់ចិន ទៅកាន់កូរ៉េខាងជើង នៅតែបន្តកើនឡើងខ្លាំង ក្នុងខែមេសា
យោងតាមទិន្នន័យពីគយចិន បានបង្ហាញកាលពីចុងសប្តាហ៍មុនថា ការនាំចេញរបស់ប្រទេសខ្លួន ទៅកាន់កូរ៉េខាងជើង បានកើនឡើងខ្លាំង នៅក្នុងខែមេសា ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះ វាត្រូវបានរួមចំណែកដោយទំនិញសំខាន់ៗដូចជារោមសត្វ និងជីជាដើម។

មិនតែប៉ុណ្ណោះ ទិន្នន័យដែលត្រូវបានចេញផ្សាយដោយរដ្ឋបាលគយចិន បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញទំនិញពីចិន ទៅកាន់ប្រទេសផ្តាច់ការមួយនេះ បានកើនឡើងដល់ ៦៩% នៅក្នុងតម្លៃសរុប ១៦៦លានដុល្លារ នៅក្នុងខែមេសា ។

យ៉ាងណាមិញ សម្រាប់ទំនិញដែលចិន បាននាំចេញទៅច្រើនជាងគេ គឺសក់ពាក់ក្លែងក្លាយ និងរោមចៀម ដែលមានតម្លៃសរុប ១១,៦លានដុល្លារ និងជីកសិកម្ម ដែលមានតម្លៃ ៨,៨៤លានដុល្លារ ស្របពេលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក៏បានទិញយកអង្ករពីចិន ចំនួន ៥,០៧ លានដុល្លារ ផងដែរ កាលពីខែមេសា ។

គួរឱ្យដឹងថា គិតពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ នេះ ការនាំចេញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានហក់ឡើងដល់ ៦០៣លានដុល្លារ ពីចំនួន ២៧០,៥៩លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ជម្រាបជូនផងដែរថា ប្រទេសកូរ៉េខាងជើង បានទទួលរងនូវអសន្តិសុខស្បៀងជាយូរមកហើយ ខណ:កាសែត DongA Ilbo របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅថា វិបត្តិស្បៀងអាហាររបស់ទីក្រុងព្យុងយ៉ាង អាចនឹងកាន់តែមានភាពយ៉ាប់យ៉ឺន៕

The post ការនាំចេញទំនិញរបស់ចិន ទៅកាន់កូរ៉េខាងជើង នៅតែបន្តកើនឡើងខ្លាំង ក្នុងខែមេសា appeared first on .

ការនាំចេញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងកើនឡើងខ្លាំង នៅក្នុងខែមីនា
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងកាលពីថ្ងៃសុក្រ ទី ២១ ខែមេសា ថា ការនាំចេញសរុបរបស់ប្រទេសចិន ទៅកាន់កូរ៉េខាងជើង នៅក្នុងខែមីនាកន្លងទៅ បានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ទិន្នន័យដែលត្រូវបានចេញផ្សាយដោយរដ្ឋបាលគយចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសខ្លួន ទៅកាន់កូរ៉េខាងជើង បានកើនឡើង ១៤១,៧% នៅក្នុងខែមីនា ធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីការកើនឡើង ១៦១,៥% នៅក្នុងខែមករា ដល់ខែកុម្ភ: ។

គួរឱ្យដឹងថា អង្ករជាទំនិញនាំចូលទៅកាន់កូរ៉េខាងជើងច្រើនជាងគេ ដោយគិតជាតម្លៃសរុប ២២លានដុល្លារ ស្របពេលប្រទេសផ្តាច់ការមួយនេះ ក៏បាននាំចូលសក់សិប្បនិម្មិត តម្លៃប្រហែល ៨លានដុល្លារ និងថ្នាំជក់តម្លៃ ៧លានដុល្លារ ផងដែរ ។

មិនតែប៉ុណ្ណោះ ក្រសួងការបរទេសចិន បាននិយាយពីខែមុនថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង បានឈានចូលដល់ដំណាក់ការប្រវត្តិសាស្រ្តថ្មីមួយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានបន្តអភិវឌ្ឍ ក្រោមការដឹកនាំជាយុទ្ធសាស្រ្ត នៃប្រទេសទាំងពីរ៕

The post ការនាំចេញរបស់ចិន ទៅកាន់ប្រទេសកូរ៉េខាងជើងកើនឡើងខ្លាំង នៅក្នុងខែមីនា appeared first on .

ការនាំចេញរបស់ប្រទេសថៃ បន្តធ្លាក់ចុះខ្លាំង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ
យោងតាមក្រសួងពាណិជ្ជកម្មថៃ បានធ្វើការប្រកាសកាលពីថ្ងៃទី ២៧ ខែធ្នូថា ការនាំចេញរបស់ប្រទេសខ្លួន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបន្តធ្លាក់ចុះខ្លាំង សម្រាប់រយ:ពេលពីរខែជាប់គ្នាហើយ ដោយលទ្ធផលនេះ គឺអាក្រក់ជាងការរំពឹងទៅទៀត ដោយសារតែការធ្លាក់ចុះតម្រូវការទំនិញជាសកល និងវិធានការបិទប្រទេសដ៏តឹងរ៉ឹងរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ VNA ។

ការនាំចេញ ដែលត្រូវបានគេចាត់ទុកថាជាកក្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ បានមើលឃើញថាមានការថយចុះខ្លាំង ដល់ ៦% ពោលគឺជាកម្រិតខ្ពស់ជាងការព្យាករទុករបស់ Reuter ថាមានត្រឹមតែ ៥,២% ប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ នៅក្នុងខែតុលា ឆ្នាំ ២០២២ នេះវិញ ការនាំចេញរបស់ប្រទេសថៃ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ដល់ ៤,៤% ។

លើសពីនេះ បើតាមក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ការនាំចេញផលិតផលកសិកម្ម នៅក្នុងខែវិច្ឆិកា បានធ្លាក់ចុះ ២% ស្របពេលផលិតផលឧស្សាហកម្មវិញ បានធ្លាក់ចុះរហូតដល់ ៥,១% ។

គួរឱ្យដឹងថា ក្នុងចំណោមទីផ្សារសំខាន់ៗសម្រាប់ប្រទេសថៃ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១,២% ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍វិញ បានធ្លាក់ចុះ ៩,៥% និងការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ៩,៩%។

ជម្រាបជូនផងដែរថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ នេះ ការនាំចេញសរុបរបស់ប្រទេសថៃ បានកើនឡើង ៧,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺជាកម្រិតខ្ពស់ជាង បើធៀបនឹងគោលដៅ ៤% ដែលព្យាករដោយក្រសួងពាណិជ្ជកម្ម សម្រាប់ឆ្នាំ ២០២២ ៕

The post ការនាំចេញរបស់ប្រទេសថៃ បន្តធ្លាក់ចុះខ្លាំង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ appeared first on .