យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងនៅថ្ងៃទី២០ ខែតុលាថា ការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែកញ្ញា បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមនការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញថាការនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងដល់ ២២៨,១លានដុល្លារ កាលពីខែមុន ពោលគឺកើនឡើង ៣០,៧៥% ។
គួរឲ្យដឹងផងដែរថា ចំពោះទំនិញសំខាន់ៗដែលចិនបាននាំចេញទៅកាន់ប្រទេសផ្តាច់ការមួយនេះ នៅក្នុងខែកញ្ញា រួមមានប្រេងសណ្តែកសៀង សក់ពាក់ក្លែងក្លាយ រោមចៀមសម្រាប់ធ្វើសក់ ប្រេងកៅស៊ូ និងស្ករគ្រាប់ជាដើម។
ជម្រាបជូនថា ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង និងជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ប្រទេសដ៏ឯកោនេះ ដែលត្រូវរងនូវទណ្ឌកម្មអន្តរជាតិ ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

