ត្រឹម ៥ខែដំបូង វៀតណាម កើបលុយបានជិត ៣ពាន់លានដុល្លារ ពីការនាំចេញបន្លែ ផ្លែឈើ

អន្តរជាតិ

ប្រទេសវៀតណាម បាននាំចេញផ្លែឈើ និងបន្លែ ក្នុងតម្លៃសរុប ២,៦៧ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ដែលកើនឡើង ១៦% កាលពីមួយឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែជាទីផ្សារនាំចេញធំជាងគេ របស់វៀតណាម សម្រាប់ទំនិញប្រភេទនេះ ខណៈពេលដែលការដឹកជញ្ជូនទៅកាន់ទីផ្សារដូចជាប្រទេសហូឡង់ អាល្លឺម៉ង់ និងម៉ាឡេស៊ីបាន ក៏បានមើលឃើញពីកំណើនយ៉ាងខ្លាំង ផងដែរ។

ក្នុងនោះដែរ ការនាំចេញផ្លែទុរេនមានតម្លៃជិត ២២២លានដុល្លារនៅក្នុងត្រីមាសទីមួយ ពោលគឺបានកើនឡើង ១២៧,៨% ធៀបទៅនឹងឆ្នាំមុន។ ដោយឡែក ការនាំចេញផ្លែស្រកានាគ ចេក ស្វាយ និងដូងនៅតែមានស្ថេរភាព។ ជាពិសេសដូងត្រូវបានកំណត់ថាជាផលិតផលនាំចេញជាយុទ្ធសាស្ត្រក្នុងរយៈពេលខាងមុខផងដែរ។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងបន្តពង្រីក ដោយសារការផ្គត់ផ្គង់ដ៏ច្រើន ខណៈពេលដែលផលិតផលសំខាន់ៗ បានឈានចូលដល់រដូវប្រមូលផលកំពូល និងការកែលម្អគួរឱ្យកត់សម្គាល់នៃគុណភាព និងការតាមដាននៃម៉ាកសញ្ញា៕​