បច្ចេកវិទ្យា

អ៊ីរ៉ង់ គំរាមកម្ទេចក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន ១៧ របស់អាមេរិក នៅមជ្ឈិមបូព៌ា
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញផ្សាយពីបញ្ជីឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដែលអាចប្រឈមមុខនឹងការសងសឹកនៅមជ្ឈិមបូព៌ា ប្រសិនបើអាមេរិក និងអ៊ីស្រាអែល បន្តតាមធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ទៀតនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចេញសារព្រមាននៅថ្ងៃទី៣១ ខែមីនាថា ៖”សមាសធាតុសំខាន់ៗក្នុងការរចនា និងតាមដានគោលដៅ ដើម្បីធ្វើការកម្ទេច ត្រូវបានបង្កើតឡើងដោយផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតរបស់អាមេរិក។ វាជាការឆ្លើយតបទៅនឹងសកម្មភាពភេរវកម្មរបស់សត្រូវ កន្លែងណាមួយរបស់ក្រុមហ៊ុនទាំងនេះ នឹងត្រូវបានចាត់ទុកថាជាគោលដៅវាយប្រហារដោយស្របច្បាប់”។

គួរឲ្យដឹងផងដែរថា បញ្ជីក្រុមហ៊ុនចំនួន ១៧ ដែលត្រូវបានគំរាមកំហែងរួមមានក្រុមហ៊ុនធំៗនៅក្នុងវិស័យបច្ចេកវិទ្យាអាមេរិកដូចជា Apple, Microsoft, Google, Meta, IBM, HP, Intel, Tesla, Boeing និងស្ថាប័នហិរញ្ញវត្ថុ JP Morgan ជាដើម។

ជម្រាបជូនថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងភ្លាមៗបន្ទាប់ពី IRGC បានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក លោក Jamshid Eshaghi ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ៕​

The post អ៊ីរ៉ង់ គំរាមកម្ទេចក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន ១៧ របស់អាមេរិក នៅមជ្ឈិមបូព៌ា appeared first on .

លោក ត្រាំ នឹងកោះហៅមេធំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដើម្បីបង្ខំឲ្យពួកគេផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Amazon, Google និង Meta នឹងត្រូវជួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយក្នុងការស្វែងរកការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេ ដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្តេជ្ញាចិត្តចំពោះការផ្គត់ផ្គង់នៅក្នុងវិស័យអគ្គិសនីនេះ បានកើតឡើងចំពេលមានការប្រឆាំងយ៉ាងខ្លាំងរបស់អាមេរិក ចំពោះមជ្ឈមណ្ឌលទិន្នន័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលត្រូវបានគេមើលឃើញថាជាមូលហេតុចម្បងនៃការកើនឡើងនៃវិក្កយបត្រអគ្គិសនីគ្រួសារ។

យ៉ាងណាមិញ ចំពោះកិច្ចប្រជុំរវាងមេធំបច្ចេកវិទ្យា និងលោក ត្រាំ នេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៤ ខែមីនាខាងមុខ ដោយក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ ត្រូវតែសាងសង់ ឬទិញប្រភពថាមពលផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី ដើម្បីគាំទ្រដល់បញ្ញាសិប្បនិម្មិត (AI)។

ជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យ កំពុងប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍នានាទូទាំងសហរដ្ឋអាមេរិក ដែលអះអាងថា វិក្កយបត្រអគ្គិសនីដែលកើនឡើងខ្ពស់គឺដោយសារតែមានការប្រើប្រាស់អគ្គិសនីយ៉ាងច្រើនពីកន្លែងទាំងនោះ៕​

The post លោក ត្រាំ នឹងកោះហៅមេធំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដើម្បីបង្ខំឲ្យពួកគេផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង appeared first on .

មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗកើបចំណូលបានជិត ២០ពាន់លានដុល្លារ ពីការលក់ភាគហ៊ុន នៅឆ្នាំ២០២៥
នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនខ្នាតយក្សមួយចំនួនដូចជាលោក Jeff Bezos , លោកស្រី Safra Catz និងលោក Jensen Huang បានធ្វើការលក់ភាគហ៊ុនសំខាន់ៗ នៅក្នុងឆ្នាំ២០២៥ ខណៈការកើនឡើងនៃបញ្ញាសិប្បនិម្មិត បានជំរុញឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាកើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទឹកប្រាក់ប្រហែល ១៦ពាន់លានដុល្លារ ត្រូវបានផ្ទេរពីភាគហ៊ុនសារជីវកម្មទៅកាន់គណនីផ្ទាល់ខ្លួនរបស់មហាសេដ្ឋីកំពូលៗមួយចំនួន នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

ហើយយ៉ាងណាមិញ អ្នកដែលទទួលបានប្រាក់ចំណេញច្រើនជាងគេ គឺលោក Jeff Bezos ដែលជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Amazon ដោយលោកបានលក់ភាគហ៊ុនប្រហែល ៥,៧ពាន់លានដុល្លារ ក្នុងចន្លោះខែមិថុនា និងខែកក្កដា។

ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oracle លោកស្រី Safra Catz ក៏កើបបានចំណូលច្រើនគួរសមផងដែរ ជាមួយនឹងការលក់ភាគហ៊ុនមានតម្លៃប្រហែល ២,៥ពាន់លានដុល្លារ បន្ទាប់ពីទទួលបានអត្ថប្រយោជន៍ពិសេសពីការភាពរឹងមាំនៅក្នុងកម្មវិធី Cloud និងមូលដ្ឋានទិន្នន័យរបស់ក្រុមហ៊ុន។

ដោយឡែកលោក Michael Dell ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies បានលក់ភាគហ៊ុនបានប្រមាណ ២,២ពាន់លានដុល្លារ ស្របពេលលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានលក់ភាគហ៊ុនប្រមាណ ១ពាន់លានដុល្លារ។

ជម្រាបជូនថា នៅពេញមួយឆ្នាំ២០២៥ ទាំងសន្ទស្សន៍ហ៊ុន Nasdaq Composite និង S&P 500 Information Technology បានឈានដល់កម្រិតខ្ពស់ថ្មីម្តងហើយម្តងទៀត ដែលជំរុញដោយការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត សេវាកម្ម Cloud និងបណ្តាញទំនើប៕​

The post មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗកើបចំណូលបានជិត ២០ពាន់លានដុល្លារ ពីការលក់ភាគហ៊ុន នៅឆ្នាំ២០២៥ appeared first on .

សហរដ្ឋអាមេរិក ផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាតម្លៃជាង ៤០ពាន់លានដុល្លារ ជាមួយអង់គ្លេស​
សហរដ្ឋអាមេរិក ត្រូវបានគេរេាយការណ៍ថា បានសម្រេចផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាតម្លៃប្រមាណជាង ៤០ពាន់លានដុល្លារ ដែលខ្លួនបានធ្វើជាមួយចក្រភពអង់គ្លេស កាលពីពេលប៉ុន្មានខែកន្លងទៅ ខណៈពេលដែលកិច្ចព្រមព្រៀងនេះ មានបំណងជំរុញទំនាក់ទំនងក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) , កុំព្យូទ័រ Quantum និងថាមពលនុយក្លេអ៊ែរស៊ីវិល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមមន្ត្រីអង់គ្លេសម្នាក់ដែលបានដឹងពីបញ្ហានេះ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី១៥ ខែធ្នូថា សហរដ្ឋអាមេរិក បានផ្អាកកិច្ចព្រមព្រៀងនេះវិញ ដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងជំរុញឲ្យមានសម្បទានរបស់អង់គ្លេស នៅក្នុងវិស័យពាណិជ្ជកម្មផ្សេង ក្រៅពីភាពជាដៃគូបច្ចេកវិទ្យា។

មិនតែប៉ុណ្ណោះ មន្ត្រីអាមេរិក ក៏បានបង្ហាញពីការខកចិត្តខ្លាំង ចំពោះការខ្វះឆន្ទៈរបស់ចក្រភពអង់គ្លេស ក្នុងការដោះស្រាយអ្វីដែលហៅថារបាំងមិនមែនពន្ធគយ រួមទាំងច្បាប់ និងបទប្បញ្ញតិដែលគ្រប់គ្រងទំនិញម្ហូបអាហារ និងឧស្សាហកម្ម ផងដែរ។

គួរឲ្យដឹងផងដែរថា កន្លងមកប្រទេសទាំងពីរបានយល់ព្រមលើ កិច្ចព្រមព្រៀងមួយ ដែលត្រូវបានឲ្យឈ្មោះថា “Tech Prosperity Deal” ក្នុងគោលបំណងជំរុញលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការគណនាកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ចក្រភពអង់គ្លេសកាលពីខែកញ្ញា។

ជម្រាបជូនថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចក្រភពអង់គ្លេស ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លាររួចហើយ នៅក្នុងប្រតិបត្តិការរបស់ពួកគេនៅចក្រភពអង់គ្លេស៕​

The post សហរដ្ឋអាមេរិក ផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាតម្លៃជាង ៤០ពាន់លានដុល្លារ ជាមួយអង់គ្លេស​ appeared first on .

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យា កើនឡើងដល់ ២០០% ក្នុងរយៈពេលមួយទសវត្សចុងក្រោយ
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យា បានកើនឡើងដល់ជិត ២០០% នៅក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដែលជាចំនួនកើនឡើងដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងបណ្តាឧស្សាហកម្មផ្សេងទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវសម្ងាត់ Altrata បានបង្ហាញឲ្យដឹងថា ឥឡូវនេះ មានមហាសេដ្ឋីកំពូលបច្ចេកវិទ្យាកំពូលៗបំផុតចំនួន ២៩ នាក់ ដែលភាគច្រើនរស់នៅទឹកដីសហរដ្ឋអាមេរិក ហើយក្នុងនោះភាពជោគជ័យរបស់ពួកគេភាគច្រើនគឺសុទ្ធសឹងតែកើតឡើងដោយសារតែឧស្សាហកម្ម AI ដែលកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា វិស័យបច្ចេកវិទ្យា គឺជាកត្តាជំរុញចម្បងបំផុត សម្រាប់មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ជាពិសេសកំពូលអ្នកមានៗដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជា Elon Musk, Larry Ellison, Mark Zuckerberg, Jeff Bezos និង Larry Page ជាដើម។

យ៉ាងណាមិញ ក្នុងចំណោមនោះ លោក Elon Musk ដែលជាអ្នកមានបំផុតនៅលើពិភពលោក និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨២ពាន់លានដុល្លារ បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងយ៉ាងខ្លាំង ដោយសារភាពជោគជ័យរបស់ក្រុមហ៊ុន Tesla និង SpaceX។

ទន្ទឹមនឹងនេះ សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page បានក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីការដាក់ចេញម៉ូដែល AI Gemini 3 របស់ Google កាលពីពាក់កណ្តាលខែវិច្ឆិកា។ ទ្រព្យសម្បត្តិរបស់លោក Page បានឈានដល់ចំនួនជាង ២៥៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២ ខែធ្នូ នេះបើយោងតាមទស្សនាវដ្តី Forbes។

ដោយឡែក សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលជាអ្នកមានបំផុតទីបីរបស់ពិភពលោក និងមានទ្រព្យសម្បត្តិសរុបប្រមាណ ២៥២ពាន់លានដុល្លារ ក៏ទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅឆ្នាំនេះផងដែរ ដោយសារតែការរីកចម្រើននៃក្រុមហ៊ុន Software របស់លោកដែលផ្តោតសំខាន់លើ AI។

ជម្រាបជូនថា ប្រាំបីនាក់ក្នុងចំណោមបុគ្គលដែលមានជាងគេទាំង១០ របស់ពិភពលោក សុទ្ធសឹងតែបានកសាងទ្រព្យសម្បត្តិរបស់ពួកគេជាចម្បង នៅក្នុងវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយរបស់ International Business Times៕​

The post ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យា កើនឡើងដល់ ២០០% ក្នុងរយៈពេលមួយទសវត្សចុងក្រោយ appeared first on .

លោក ត្រាំ អូសទាញមេធំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ ចាក់លុយវិនិយោគរាប់រយពាន់លានដុល្លារ នៅអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនួញដ៏ឆ្នើមបំផុតម្នាក់ ហើយចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោកទាក់ទាញការវិនិយោគធំៗជាច្រើន មិនថាពីវិនិយោគិនក្នុងស្រុក ឬក្រៅស្រុកនោះឡើយ។

យ៉ាងណាមិញ បើតាមវីដេអូកំពុងផ្ទុះនៅលើបណ្តាញសង្គមមួយ លោក ត្រាំ​ បានបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្លួន ក្នុងការនិយាយទៅកាន់ក្រុមអ្នកជំនួញកំពូលៗ ក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ក្នុងអំឡុងពេលដែលលោក បានរៀបចំព្រឹត្តិការណ៍ជប់លៀងដ៏ពិសេសមួយ នៅសេតវិមាន ដើម្បីផ្តោតទៅលើការវិនិយោគនៅក្នុងវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក។

ដោយមានការចូលរួមពីសំណាក់មេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ លោក ត្រាំ បានឆ្លៀតពេលសួរនាំទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលអង្គុយក្បែរលោកថា តើក្រុមហ៊ុនរបស់គាត់នឹងត្រូវចំណាយទឹកប្រាក់វិនិយោគប៉ុន្មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ភ្លាមៗនោះ លោក Mark បានឆ្លើយតបវិញថា លោកនឹងបោះទុនវិនិយោគយ៉ាងហោចណាស់ ៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៨។

បន្ថែមពីនោះ លោក ត្រាំ បានបន្តសួរទៅកាន់លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ជុំវិញការវិនិយោគនៅអាមេរិកផងដែរ ដោយមេធំក្រុមហ៊ុនខ្នាតយក្សរូបនេះ បាននិយាយថា នឹងបោះទុនវិនិយោគទឹកប្រាក់ហែល ២៥០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ក៏បានបង្ហាញការ​ថ្លែងអំណរគុណ​ដល់​លោក ត្រាំ ដែល​បាន​ផ្តល់កិត្តិយសដល់រូបលោក ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះផងដែរ។ ហើយ​នៅពេល​ដែល​លោក ត្រាំ សួរ​ថា​ក្រុមហ៊ុន​របស់​លោក​នឹង​វិនិយោគ​ប៉ុន្មាន​នៅ​សហរដ្ឋអាមេរិក លោក​បាន​និយាយ​ថាប្រហែល ៦០០ពាន់​លាន​ដុល្លារ។

ជម្រាបជូនផងដែរថា ស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិកផ្សេងទៀត បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិសេសនេះ ចំឡែកតែមេធំ Tesla លោក Elon Musk ប៉ុណ្ណោះ ដែលមិនបានចូលរួម ដោយសារតែអំឡុងពេលនោះ លោកមានបញ្ហាចម្រូងចម្រាសខ្លាំង ជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំ៕​

The post លោក ត្រាំ អូសទាញមេធំក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ ចាក់លុយវិនិយោគរាប់រយពាន់លានដុល្លារ នៅអាមេរិក appeared first on .

ក្រុមហ៊ុនបរទេសមួយបញ្ចេញរ៉ូបតឆ្លាតវៃ មានសមត្ថភាពដឹកទំនិញដល់កាំជណ្តើរមុខផ្ទះ សម្រួលដល់ការធ្វើអាជីវកម្មលើវិស័យអនឡាញ
នារយៈពេលចុងក្រោយមកនេះ ឧស្សាហកម្មបច្ចេកវិទ្យាអេឡិចត្រូនិចមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ ជាពិសេសទៅលើបច្ចេកវិទ្យា AI និងមនុស្សយន្តជាដើម។ ក្នុងនោះ ក្រុមហ៊ុន Vayu Robotics បានបញ្ចេញរ៉ូបូតដឹកទំនិញមួយមានឈ្មោះថា The One ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ នៅក្នុងទីផ្សារ Online ដែលកំពុងមានការមមាញឹកពាសពេញពិភពលោក។

តាមការចុះផ្សាយពីសារព័ត៌មាន FOX បានឲ្យដឹងថា Vayu Robotics ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ដោយវិស្វករមានបទពិសោធន៍លើវិស័យបច្ចេកវិទ្យា និងបច្ចេកទេសមួយក្រុម ដែលមានគោលបំណងក្នុងការអភិវឌ្ឍន៍មនុស្សយន្តឲ្យកាន់តែទំនើប និងជួយកាត់បន្ថយភាពរាំងស្ទះនៃការដឹកជញ្ជូន ដែលរារាំងដល់កំណើនពាណិជ្ជកម្មក្នុងសម័យឌីជីថល។

រ៉ូបត The One មានភាពទាក់ទាញដោយសារតែបំពាក់មកនូវបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា Sensing មានតម្លៃសមរម្យ មិនដូចទៅនឹងបច្ចេកវិទ្យា Lidar ដែលមានតម្លៃថ្លៃ។ មនុស្សយន្តនេះ ប្រើប្រាស់នូវខួរក្បាលដែលហៅថា Vayu Sense មានសមត្ថភាពចាប់សញ្ញារូបភាព CMOS ជាមួយនឹងរូបភាពគណនាកម្រិតខ្ពស់ និងមានបច្ចេកវិទ្យាអាចបង្រៀនកុំព្យូទ័ររបស់រ៉ូបូតស្វែងយល់ពីបទពិសោធន៍ធ្លាប់ធ្វើកន្លងមក ដែលអាចឲ្យវាយល់ដឹងកាន់តែស៊ីជម្រៅ ដំណើរការរាវរកវត្ថុប្រកបដោយប្រសិទ្ធិភាព ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក។

The One ត្រូវបានបង្កើតឡើងមក មានកង់ចំនួនបួន អាចដឹកទំនិញបានជាង ៤៥គីឡូក្រាម និងអាចធ្វើដំណើរក្នុងរយៈល្បឿន ៣២គីឡូម៉ែត្រក្នុងមួយម៉ោង សាកថ្មម្តងដឹកទំនិញពីហាងទៅផ្ទះអតិថិជនបានប្រមាណចន្លោះពី ៩៦គីឡូម៉ែត្រ ទៅ ១១២គីឡូម៉ែត្រ តាមស្ថានភាពចារាចរណ៍ជាក់ស្តែង។

រ៉ូបតដឹកទំនិញនេះ មានកម្ពស់ជិតមួយម៉ែត្រ ប្រវែងបណ្តោយជាងមួយម៉ែត្រកន្លះ និងមានទទឹងជាងប្រាំមួយសង់ទីម៉ែត្រ រូបរាងតូចល្មម មិនបង្កការកកស្ទះ និងឆាប់រហ័សក្នុងការធ្វើដំណើរទៅដល់គោលដៅ។ វាអាចទៅដល់គោលដៅដោយស្វ័យប្រវត្តិ ទោះបីស្ថិតនៅទីប្រជុំជនមានមនុស្សរស់នៅច្រើន អាចផ្ទុកទំនិញដែលអតិថិជនបានបញ្ជាទិញ ហើយដឹកជញ្ជូនដល់មុខផ្ទះ។ ពេលទៅដល់គោលដៅ The One បើកទ្វារចំហៀងដោយស្វ័យប្រវត្តិ ហើយប្រើដៃយន្តដើម្បីបញ្ចេញកញ្ចប់ទំនិញ។

សូមជម្រាបថា Vayu Robotics បានទទួលអជ្ញាបណ្ណរួចរាល់ហើយ ក្នុងការដាក់ពង្រាយរ៉ូបូតប្រភេទនេះប្រមាណ ២ ៥០០គ្រឿងនៅតាមបណ្តាក្រុមហ៊ុនមួយចំនួន ដោយចាប់ផ្តើមនៅ San Raman រដ្ឋ California ជាជំហានដំបូង ទម្រាំឆ្ពោះទៅចែកចាយនៅទូទាំងសហរដ្ឋអាមេរិក និងអាចឈានរហូតដល់ជុំវិញពិភពលោកថែមទៀត។

The post ក្រុមហ៊ុនបរទេសមួយបញ្ចេញរ៉ូបតឆ្លាតវៃ មានសមត្ថភាពដឹកទំនិញដល់កាំជណ្តើរមុខផ្ទះ សម្រួលដល់ការធ្វើអាជីវកម្មលើវិស័យអនឡាញ appeared first on .

បុរសខ្លាំងរដ្ឋចិនសារភាពថា កំពុងខ្វះខាតធនធានមនុស្ស សម្រាប់ប្រជែងលើទីផ្សារបច្ចេកវិទ្យា
មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង បានសារភាពថា ប្រទេសចិនកំពុងមានបញ្ហាខ្វះខាតធនធានមនុស្ស ជាពិសេសលើការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងលើទីផ្សារបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BusinessInsider។

ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវឲ្យយុវជន ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងស្រុក ខិតខំបង្កើនធនធានមនុស្សបន្ថែមទៀត ដើម្បីអាចឲ្យចិនប្រកួតប្រជែងលើទីផ្សារបច្ចេកវិទ្យាអន្តរជាតិ និងវិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងលើវិស័យមួយនេះ។

លោក ស៊ី បាននិយាយថា៖ បើទោះជាការអភិវឌ្ឍលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេស កំពុងមានសញ្ញាណល្អខ្លាំងកម្រិតណា ក៏ប៉ុន្តែសមត្ថភាពនៃការច្នៃប្រឌិត គឺនៅតែមានភាពទន់ខ្សោយដដែល។

បន្ថែមពីនោះ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២ រូបនេះ ក៏បានអះអាងទៀតថា ប្រទេសចិនកំពុងព្យាយាមបង្កើនធនធានមនុស្សគ្រប់វិស័យ ជាពិសេសលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រក្នុងលំហអាកាសផងដែរ៕

The post បុរសខ្លាំងរដ្ឋចិនសារភាពថា កំពុងខ្វះខាតធនធានមនុស្ស សម្រាប់ប្រជែងលើទីផ្សារបច្ចេកវិទ្យា appeared first on .

ក្រុមហ៊ុន Bühler Group សន្យានាំបច្ចេកវិទ្យាទំនើបចុងក្រោយមកអភិវឌ្ឍន៍វិស័យកម្មនៅកម្ពុជា
ក្រុមហ៊ុន Bühler Group របស់ប្រទេសស្វីស សន្យាចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការសន្យារបស់ក្រុមហ៊ុនធ្វើឡើងក្នុងជំនួបនាថ្ងៃទី១៧ ខែមករានេះរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  និងលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

នៅចំពោះមុខសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកស្រី Mary Akinyi Olwal បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុនដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។

ថ្លែងក្នុងជំនួបនោះសម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នេះគឺនៅតែបន្តយកចិត្តទុកដាក់នៅក្នុងការផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីកនិងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្មក្នុងបរិមាណច្រើន និងរយៈពេលយូរ។  សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ដល់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍៕

The post ក្រុមហ៊ុន Bühler Group សន្យានាំបច្ចេកវិទ្យាទំនើបចុងក្រោយមកអភិវឌ្ឍន៍វិស័យកម្មនៅកម្ពុជា appeared first on .

សហរដ្ឋអាមេរិក គ្រោងដាក់ចេញច្បាប់ហាមប្រាមលើការវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យានៅចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទំនងជានឹងដាក់ចេញបទបញ្ជាមួយ ដែលរង់ចាំអស់រយ:ពេលជាយូរមកហើយ ដើម្បីបង្កើនការត្រួតពិនិត្យលើការវិនិយោគទៅកាន់ប្រទេសចិន ជុំវិញវិស័យបច្ចេកវិទ្យា នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

បទបញ្ជាថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងកំណត់គោលដៅទៅលើភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក ដើមទុនបណ្តាក់ទុនរួម និងការវិនិយោគរួមគ្នា នៅក្នុងប្រទេសចិន សម្រាប់វិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប Semiconductor , គ្រឿងបង្គុំកុំព្យូទ័រ និង​បញ្ញា​សិប្បនិម្មិត ជាដើម។

យ៉ាងណាមិញ ចំពោះគោលដៅធំរបស់លោក Biden ក្នុងការដាក់ចេញបទបញ្ជានេះ គឺដើម្បីទប់ស្កាត់មូលធន និងអ្នកជំនាញរបស់សហរដ្ឋអាមេរិក ពីការពន្លឿនការអភិវឌ្ឍលើបច្ចេកវិទ្យា ដែលអាចនឹងផ្តល់ការគាំទ្រដល់ទំនើបកម្មយោធារបស់ប្រទេសចិន និងផ្តល់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ លោក Cordell Hull អតីតមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ៖ ” ការដាក់ចេញច្បាប់ថ្មីនេះ អាចនឹងបំពេញចន្លោះប្រហោងនៅក្នុងវិស័យបច្ចេកវិទ្យាបច្ចុប្បន្នរបស់យើង។ យើងមានការហាមឃាត់លើការនាំចេញបច្ចេកវិទ្យា។ ហើយយើងមានការរឹតបន្តឹងលើការវិនិយោគ នៅក្នុងដែនកំណត់មួយ។ ដូច្នេះហើយវានឹងជួយកាត់បន្ថយគម្លាតនេះ លើការផ្តល់មូលនិធិ ចំណេះដឹង និងផ្តល់ឱ្យរដ្ឋាភិបាលរបស់យើង អាចមើលឃើញនូវលំហរមូលធនបន្ថែមទៀត “​។

ជម្រាបជូនផងដែរថា ប្រធានបទនេះ ក៏ត្រូវបានលើកឡើងកាលពីខែមុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ជាមួយមន្ត្រីចិន ផងដែរ។ ហើយនៅក្នុងបទសម្ភាសខ្លីមួយ លោកស្រី បាននិយាយថា ​ការ​រឹត​បន្តឹង​ដ៏​មាន​សក្ដានុពលមួយ ​ត្រូវ​បាន​កំណត់​គោលដៅយ៉ាងច្បាស់លាស់ ហើយនឹងដាក់កម្រិតទៅលើផ្នែកមួយចំនួន ​​ដែល​យើង​មាន​កង្វល់​ថា អាចប៉ះពាល់ដល់សន្តិសុខ​ជាតិ​ជាក់លាក់៕

The post សហរដ្ឋអាមេរិក គ្រោងដាក់ចេញច្បាប់ហាមប្រាមលើការវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យានៅចិន appeared first on .