បន្ទះឈីប

ក្រុមហ៊ុនខ្នាតយក្ស ២ បន្ថែមទៀត កើនតម្លៃមូលធនទីផ្សារដល់ ១ទ្រីលានដុល្លារ
ក្រុមហ៊ុនបន្ទះឈីប Micron និង SK Hynix ត្រូវបានគេរាយការណ៍ថា បានកើនឡើងតម្លៃមូលធនទីផ្សាររបស់ខ្លួនដល់ ១ទ្រីលានដុល្លារ ដោយសារតែតម្រូវការកើនឡើងខ្លាំងសម្រាប់បន្ទះឈីបអង្គចងចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី២៦ ខែឧសភា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Micron បានកើនឡើង ១៩,៣% ដែលជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេ កើនឡើងដល់ ១,០១ទ្រីលានដុល្លារ។ នេះជាលើកដំបូងផងដែរសម្រាប់ក្រុមហ៊ុននេះ ដែលតម្លៃទីផ្សាររបស់ខ្លួនបានកើនឡើងលើសពី ១ទ្រីលានដុល្លារបែបនេះ។

ដោយឡែកភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សកូរ៉េខាងត្បូង SK Hynix វិញ ក៏បានកើនឡើងដល់ជាង ១១% ផងដែរ នៅពេលបើកការជួញដូរជាថ្មី នៅថ្ងៃទី២៧ ឧសភា ដោយជំរុញឲ្យតម្លៃមូលធនទីផ្សារពួកគេ កើនឡើងលើស ១ទ្រីលានដុល្លារ។ នេះជាក្រុមហ៊ុនរបស់កូរ៉េទីពីរហើយដែលបានចូលរួមជាមួយបញ្ជីឈ្មោះក្រុមហ៊ុនតម្លៃ ១ទ្រីលានដុល្លារនេះ បន្ទាប់ពីក្រុមហ៊ុន Samsung Electronic ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗ កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីដំណាក់កាលបន្ទាប់នៃការប្រណាំងប្រជែង AI សកល។ វិនិយោគិនកំពុងចាក់លុយរាប់ពាន់លានដុល្លារ ចូលទៅក្នុងភាគហ៊ុនដែលទាក់ទងនឹង CPU និងបន្ទះឈីបអង្គចងចាំ រួមទាំងសមាសធាតុដែលត្រូវការដើម្បីផ្តល់ថាមពល និងដំណើរការភារកិច្ច AI។ បច្ចុប្បន្ន ក្រុមហ៊ុនខ្នាតយក្សអាមេរិក Nvidia គ្រប់គ្រងទីផ្សារបន្ទះឈីប AI សកល៕​

The post ក្រុមហ៊ុនខ្នាតយក្ស ២ បន្ថែមទៀត កើនតម្លៃមូលធនទីផ្សារដល់ ១ទ្រីលានដុល្លារ appeared first on .

បងប្អូនចិនពីររូបឡើងងារជាមហាសេដ្ឋី ក្រោយក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់ខ្លួន កើនភាគហ៊ុនខ្ពស់
ក្រុមហ៊ុន Hubei Dinglong របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិតបន្ទះឈីប បានឃើញភាគហ៊ុនរបស់ខ្លួន កើនឡើងជិត ១១៦% ក្នុងរយៈពេលមួយឆ្នាំកន្លងមនេះ ដែលធ្វើឲ្យសហស្ថាបនិក លោក Zhu Shuangquan និង Zhu Shunquan ក្លាយជាមហាសេដ្ឋីព្រមគ្នា។

លោក Shuangquan ដែលជាប្រធានក្រុមហ៊ុន និងប្អូនប្រុសរបស់លោក ឈ្មោះ Shunquan ដែលបម្រើការជានាយកប្រតិបត្តិ កាន់កាប់ភាគហ៊ុនប្រហែល ១៥% ម្នាក់ នៅក្នុងក្រុមហ៊ុន។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថាជុំវិញការកើនឡើងនៃភាគហ៊ុននេះ បានធ្វើឲ្យបងប្អូនត្រកូល Zhu ទាំងពីររូបនេះ កើនឡើងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រមាណ ១,៣ពាន់លានដុល្លារ ម្នាក់ ដោយផ្នែកលើតម្លៃទីផ្សារហ៊ុនដែលបានបិទកាលពីសប្តាហ៍មុន។

គួរជម្រាបជូនថា ក្រុមហ៊ុន Hubei Dinglong ដែលមានមូលដ្ឋាននៅទីក្រុង Wuhan ដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិករបស់ប្រទេសចិន ក្នុងនាមជាអ្នកផ្គត់ផ្គង់តែមួយគត់របស់ប្រទេស ដែលគ្របដណ្តប់លើការប៉ូលាមេកានិចគីមី ឬ CMP ពេញលេញ ដែលជាដំណើរការធ្វើឲ្យផ្ទៃស៊ីលីកុនរលោង ដើម្បីងាយស្រួលរចនាបន្ទះឈីបជាស្រទាប់ៗ៕

The post បងប្អូនចិនពីររូបឡើងងារជាមហាសេដ្ឋី ក្រោយក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់ខ្លួន កើនភាគហ៊ុនខ្ពស់ appeared first on .

ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបមនុស្សយន្តចិន ឡើងងារជាមហាសេដ្ឋី ក្រោយភាគហ៊ុនកើន ១៤៤%
ភាគហ៊ុនរបស់ក្រុមហ៊ុន Gpixel Changchun Microelectronics បានកើនឡើង ១៤៤% បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងថ្មីៗនេះនៅទីផ្សារហ៊ុនរបស់ទីក្រុងហុងកុង ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន លោក Wang Xinyang កើនឡើងដល់ប្រហែល ១,៣ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Wang គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន ដែលមានចំណែកដល់ទៅ ២៣%។ ក្នុងនោះដែលភរិយារបស់លោក គឺលោកស្រី Zhang Yanxia ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Gpixel ក៏មានចំណែកភាគហ៊ុនចំនួន ១,៦% ផងដែរ។

គួរឲ្យដឹងថា Gpixel បានរៃអង្គាសទឹកប្រាក់បានចំនួន ២,៦ពាន់លានុដល្លារហុងកុង នៅក្នុងការចុះបញ្ជីដំបូងរបស់ខ្លួននៅទីផ្សារហ៊ុនហុងកុង កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ដោយបានទាក់ទាញវិនិយោគិនសំខាន់ៗ រួមមាន Hillhouse Investment, Boyu Capital, Source Code Capital និង Value Partners។

ជម្រាបជូនថា ក្រុមហ៊ុន Gpixel ផលិតឧបករណ៍ចាប់សញ្ញារូបភាព CMOS បន្ទះឈីប Semiconductor ដែលបំប្លែងពន្លឺទៅជាសញ្ញាអគ្គិសនីដើម្បីបង្កើតជារូបភាព។ សមាសធាតុទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍ចាប់ពីស្មាតហ្វូន កាមេរ៉ា រហូតដល់ប្រព័ន្ធកាំរស្មីអ៊ិច និងមនុស្សយន្តឧស្សាហកម្ម៕​

The post ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបមនុស្សយន្តចិន ឡើងងារជាមហាសេដ្ឋី ក្រោយភាគហ៊ុនកើន ១៤៤% appeared first on .

ស្ថាបនិកក្រុមហ៊ុនបន្ទះឈីបកូនកាត់ចិន-អាមេរិក លោក Zhao Jianhui ឡើងងារជាមហាសេដ្ឋី
លោក Zhao Jianhui ស្ថាបនិក និងជាប្រធានក្រុមហ៊ុនបន្ទះឈីបថាមពល Epiworld International បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនរបស់លោក បានកើនឡើងដល់ ៣៥% នៅក្នុងការជួញដូរដំបូង នៅក្នុងទីផ្សារហ៊ុនហុងកុង។

យោងតាមទស្សាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ការចុះបញ្ជីរបស់ Epiworld នៅក្នុងទីផ្សារហ៊ុនហុងកុងមានតម្លៃប្រមាណ ៥,៦ពាន់លានដុល្លារ។ តាមរយៈការកាន់កាប់ភាគហ៊ុន ២៧% របស់លោក Zhao នៅក្នុងក្រុមហ៊ុននេះ បានធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ប្រមាណ ១,៥ពាន់លានដុល្លារ។

គួរឲ្យដឹងថា លោក Zhao គឺជាអ្នកស្រាវជ្រាវជើងចាស់ម្នាក់ នៅក្នុងបច្ចេកវិទ្យាស៊ីលីកុនកាប៊ិដ (SiC) ដែលជាសម្ភារៈដ៏សំខាន់ប្រើប្រាស់នៅក្នុងឧបករណ៍អេឡិចត្រូនិកថាមពលដែលមានប្រសិទ្ធភាពខ្ពស់។

ជម្រាបជូនថា ក្រុមហ៊ុន Epiworld ដែលមានមូលដ្ឋាននៅទីក្រុង Xiamen ប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីផលិតបន្ទះសៀគ្វី epitaxial សម្រាប់បន្ទះឈីប SiC ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងយានយន្តអគ្គិសនី ហើយកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ដោយសារតែសមត្ថភាពរបស់វាក្នុងការដោះស្រាយបន្ទុកថាមពលខ្ពស់ប្រកបដោយប្រសិទ្ធភាព៕​

The post ស្ថាបនិកក្រុមហ៊ុនបន្ទះឈីបកូនកាត់ចិន-អាមេរិក លោក Zhao Jianhui ឡើងងារជាមហាសេដ្ឋី appeared first on .

ស្ថាបនិកក្រុមហ៊ុនបន្ទះឈីប EO Technics ឡើងងារជាមហាសេដ្ឋី ក្រោយ AI រីកចម្រើនខ្លាំង
តម្រូវការកើនឡើងខ្លាំងសម្រាប់បន្ទះឈីបអង្គចងចាំដែលជាប់ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យា AI បានជំរុញឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង EO Technics កើនឡើងជាង ៤០% នៅឆ្នាំនេះ និងធ្វើឲ្យស្ថាបនិក លោក Sung Kyu-dong ឡើងតំណែងជាមហាសេដ្ឋីផងដែរ។

លោក Sung វ័យ ៦៨ឆ្នាំ កាន់កាប់ភាគហ៊ុន ២៨% នៅក្នុងក្រុមហ៊ុន EO Technics ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេ ខណៈពេលដែលភរិយាលោក គឺលោកស្រី Chung Yoon-hye និងកូនប្រុសពីរនាក់ទៀត មានភាគហ៊ុនជិត ២%។ Forbes ប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះមានចំនួន ១ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧ ខែមីនា។

គួរឲ្យដឹងថា ដោយមានមូលដ្ឋាននៅតំបន់ Anyang ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្រុមហ៊ុន EO Technics ផលិតឧបករណ៍ដែលមានមូលដ្ឋានលើឡាស៊ែរ និងត្រូវបានយកប្រើក្នុងការផលិតបន្ទះឈីបអង្គចងចាំ។

ក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣៨១ពាន់លានវ៉ុន (២៥៣លានដុល្លារ) ក្នុងឆ្នាំ ២០២៥ កើនឡើង ១៩% ពីឆ្នាំទៅ ខណៈពេលដែលប្រាក់ចំណូលសុទ្ធបានកើនឡើង ៣៥% ដល់ ៥៨ពាន់លានវ៉ុន។ នេះបើយោងតាមទស្សនាវដ្តី ​​Forbes៕​

The post ស្ថាបនិកក្រុមហ៊ុនបន្ទះឈីប EO Technics ឡើងងារជាមហាសេដ្ឋី ក្រោយ AI រីកចម្រើនខ្លាំង appeared first on .

មហាសេដ្ឋីបន្ទះឈីប Jason Chang កើនទ្រព្យសម្បត្តិទ្វេដង ឡើងតំណែងអ្នកមានដាច់គេនៅសិង្ហបុរី
លោក Jason Chang ប្រធានក្រុមហ៊ុន ASE Technology Holding ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសសិង្ហបុរី សម្រាប់បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ២០២៦ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៤,២ពាន់លានដុល្លារ ពោលគឺបានកើនឡើងទ្វេដងធៀបទៅនឹងឆ្នាំមុន។

លោក Chang កើតនៅខែឧសភា ឆ្នាំ១៩៤៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែនៅពេលដែលគ្រួសាររបស់លោកបានផ្លាស់ទៅរស់នៅតៃវ៉ាន់ លោកបានធំធាត់នៅទីនោះ ហើយបានសិក្សាផ្នែកវិស្វកម្មអេឡិចត្រូនិចនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ មុនពេលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអ៊ីលីណយ សហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៨៤ លោក Chang បានបញ្ចុះបញ្ចូលម្តាយរបស់លោកដែលជាអ្នកជំនួញអចលនទ្រព្យ ឲ្យវិនិយោគលើឧស្សាហកម្មបន្ទះឈីប Semiconductor ដែលនាំឲ្យមានការបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ជាមួយប្អូនប្រុសរបស់លោក គឺលោក Richard Chang។

ក្រោយមកក្រុមហ៊ុន ASE Technology Holding ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនរបស់តៃវ៉ាន់ និងនៅទីផ្សារហ៊ុនរបស់ទីក្រុងញ៉ូយ៉ក។ ទ្រព្យសម្បត្តិរបស់ Chang ភាគហ៊ុនទទួលបានពីការកាន់កាប់ភាគហ៊ុនប្រហែល ២២% នៅក្នុងក្រុមហ៊ុនបន្ទះឈីបនេះ។

ជម្រាបជូនថា លោក Chang បានរៀបការហើយ និងមានកូនចំនួនបីនាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកហាក់មិនត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយ ដោយត្រឹមដឹងថាលោកមានសញ្ជាតិសិង្ហបុរី ប៉ុន្តែលំនៅដ្ឋានចម្បងរបស់លោកស្ថិតនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់៕​

The post មហាសេដ្ឋីបន្ទះឈីប Jason Chang កើនទ្រព្យសម្បត្តិទ្វេដង ឡើងតំណែងអ្នកមានដាច់គេនៅសិង្ហបុរី appeared first on .

មេធំ Nvidia ព្យាករថាការលក់បន្ទះឈីបរបស់ក្រុមហ៊ុននឹងកើនឡើងដល់ ១ទ្រីលានដុល្លារនៅឆ្នាំនេះ
នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានបង្ហាញការព្យាករថាបច្ចេកវិទ្យា AI នឹងដល់ដំណាក់រីកចម្រើនដ៏ខ្លាំងក្លាបំផុតមួយ ដែលនាំមកនូវការបញ្ជាទិញបន្ទះឈីបដើម្បីដំណើរការដល់បច្ចេកវិទ្យានេះ រហូតដល់ ១ទ្រីលានដុល្លារ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP ។

លោក Huang បានលើកឡើងបែបនេះ អំឡុងពេលនិយាយទៅកាន់ទស្សនិកជនដ៏ច្រើនកុះករនៅទីក្រុង San Jose រដ្ឋ California នៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាមួយ កាលពីថ្ងៃទី១៧ ខែមីនា។ មហាសេដ្ឋីលំដាប់កំពូលអាមេរិករូបនេះ តែងតែបានលះបង់ពេលវេលាភាគច្រើនរបស់ខ្លួន ដើម្បីចូលរួមពិភាក្សាអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ដឹកនាំផ្លូវក្នុងការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត (AI)។

មិនតែប៉ុណ្ណោះ លោក Huang បានបង្ហាញក្តីស្រមៃថា ក្រុមហ៊ុន Nvidia នឹងបន្តបំពេញតម្រូវការសម្រាប់បន្ទះឈីបដែលផ្តល់ថាមពលដល់ chatbots ដូចជា ChatGPT របស់ក្រុមហ៊ុន OpenAI និង Gemini របស់ក្រុមហ៊ុន Google ក៏ដូចជាទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត ផងដែរ។

ជុំវិញការកើនឡើងនេះ លោក Huang បានព្យាករផងដែរថា Nvidia នឹងអាចរកចំណូលបានដល់ ១ទ្រីលានដុល្លារពីការបញ្ជាទិញបន្ទះឈីបរបស់ខ្លួន គិតនៅត្រឹមចុងឆ្នាំ២០២៦។ តួលេខនេះ គឺជាការកើនឡើងទ្វេដងនៃការប៉ាន់ស្មានរបស់លោក ពីឆ្នាំមុន និងជិតប្រាំដងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំ២០២៥។ជម្រាបជូនថា ដោយសារតែក្រុមហ៊ុនដ៏លេចធ្លោនៅក្នុងទីផ្សារបន្ទះឈីប AI , Nvidia បានបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនពី ២៧ពាន់លានដុល្លារនៅឆ្នាំ២០២២ ដល់ ២១៦ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះបានផ្តល់ឲ្យក្រុមហ៊ុននូវមូលធនទីផ្សារចំនួន ៤,៥ទ្រីលានដុល្លារ៕​

The post មេធំ Nvidia ព្យាករថាការលក់បន្ទះឈីបរបស់ក្រុមហ៊ុននឹងកើនឡើងដល់ ១ទ្រីលានដុល្លារនៅឆ្នាំនេះ appeared first on .

ម៉ាឡេស៊ី រំពឹងកើបចំណូលបាន ៤,៦ពាន់លានដុល្លារ ពីទីផ្សារបន្ទះឈីប នៅឆ្នាំ២០៣០
ទីផ្សារបន្ទះឈីប Semiconductor របស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្យាករថានឹងកើនឡើងដល់តម្លៃ ៤,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០៣០ ដែលជំរុញដោយកំណើននៃវិស័យហ្វូតូនិក (Photonics)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bernama។

យោងតាមការស្រាវជ្រាវមួយដែលចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ដោយធនាគារវិនិយោគ Kenanga Bhd (Kenanga IB) បាននិយាយថា ការប្រើប្រាស់ហ្វូតូនិកកើនឡើងខ្លាំងក្នុងការទំនាក់ទំនងទិន្នន័យ ជាពិសេសនៅក្នុងបណ្តាញមជ្ឈមណ្ឌលទិន្នន័យ AI ។

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះ​ ជុំវិញការកើនឡើងនេះ បានធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបកំពូលៗជាច្រើនរបស់ម៉ាឡេស៊ី អាចចូលរួមក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសនៅកន្លែងដែលអតិថិជនត្រូវការ ដើម្បីធ្វើឲ្យមានប្រព័ន្ធគុណភាពរឹងមាំ វិន័យទិន្នផល ការតាមដាន និងការត្រួតពិនិត្យភាពជឿជាក់ ជាដើម។

ទន្ទឹមនឹងនេះ​ ដោយផ្អែកលើការព្យាករដោយ LightCounting ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារដែលមានជំនាញខាងទំនាក់ទំនងអុបទិក និងហ្វូតូនិក បានបង្ហាញថា ចំណែករបស់ក្រុមហ៊ុនផលិតបន្ទះឈីប នៅក្នុងទីផ្សារម៉ាឡេស៊ី អាចកើនឡើងពីប្រហែល ១,៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ឬអាចឈានដល់ ៤,៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដែលតំណាងឲ្យអត្រាកំណើនប្រចាំឆ្នាំប្រហែល ២២%៕​

The post ម៉ាឡេស៊ី រំពឹងកើបចំណូលបាន ៤,៦ពាន់លានដុល្លារ ពីទីផ្សារបន្ទះឈីប នៅឆ្នាំ២០៣០ appeared first on .

ក្រុមហ៊ុន Samsung ចាប់ផ្តើមផលិតបន្ទះឈីបអង្គចងចាំ AI ជំនាន់ចុងក្រោយទ្រង់ទ្រាយធំបំផុត
ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃទី១២ ខែកុម្ភៈថា ខ្លួនបានចាប់ផ្តើមផលិតបន្ទះឈីបអង្គចងចាំជំនាន់ចុងក្រោយទ្រង់ទ្រាយធំបំផុត ដើម្បីផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិត ជាមួយនឹងការបង្ហាញភាពជឿនលឿនឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បន្ទះឈីបអង្គចងចាំ HBM4 ដែលមានកម្រិតបញ្ជូនខ្ពស់ ត្រូវបានគេមើលឃើញថាជាសមាសធាតុសំខាន់ដែលត្រូវការ ដើម្បីពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំ ដែលផ្តល់ថាមពលដល់ការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត AI នាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Nvidia ដែលជាក្រុមហ៊ុនដ៏មានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងក្លាយជាអតិថិជនដ៏សំខាន់មួយរបស់ Samsung សម្រាប់បន្ទះឈីបជំនាន់ថ្មីចុងក្រោយនេះ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”សមិទ្ធផលនេះ គឺជាសមិទ្ធផលដំបូងនៅក្នុងឧស្សាហកម្ម ដោយធានាបាននូវតំណែងជាអ្នកដឹកនាំឈានមុខគេ នៅក្នុងទីផ្សារបន្ទះឈីប HBM4″។

ជម្រាបជូនផងដែរថា ដោយសារការផ្ទុះឡើងនៅទូទាំងពិភពលោក ក្នុងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI បានធ្វើឱ្យការបញ្ជាទិញសម្រាប់មីក្រូឈីបអង្គចងចាំកម្រិតខ្ពស់ និងបន្ទះឈីបមានកម្រិតបញ្ជូនខ្ពស់ កើនឡើងយ៉ាងខ្លាំង៕

The post ក្រុមហ៊ុន Samsung ចាប់ផ្តើមផលិតបន្ទះឈីបអង្គចងចាំ AI ជំនាន់ចុងក្រោយទ្រង់ទ្រាយធំបំផុត appeared first on .

តៃវ៉ាន់ ថាជារឿងមិនអាចទៅរួច ក្រោយអាមេរិកស្នើផ្ទេរផលិតកម្មបន្ទះឈីប ៤០% ទៅកាន់ទឹកដីអាមេរិក
អ្នកចរចាពន្ធគយកំពូលរបស់តៃវ៉ាន់ បាននិយាយថាវាជារឿងមិនអាចទៅរួចនោះឡើយ ក្នុងការផ្ទេរសមត្ថភាពផលិតកម្មបន្ទះឈីបរបស់ខ្លួន ៤០% ទៅកាន់ទឹកដីសហរដ្ឋអាមរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍តៃវ៉ាន់ CTS លោកស្រី Cheng Li-chiun ដែលជាអ្នកនយោបាយជាន់ខ្ពស់របស់តៃវ៉ាន់ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបរបស់តៃវ៉ាន់ ដែលបានបង្កើតឡើងអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ មិនអាចផ្លាស់ប្តូរទីតាំងបាននោះទេ។

លើសពីនេះ លោកស្រី Cheng បាននិយាយទៀតថា ប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបនឹងបន្តរីកចម្រើននៅតៃវ៉ាន់ ដោយមិនចាំបាច់ត្រូវផ្លាស់ប្តូរទីតាំងនោះឡើយ ប៉ុន្តែចំពោះការវិនិយោគលើឧស្សាហកម្មប្រភេទនេះ នឹងត្រូវបន្តធ្វើឡើងនៅក្រៅស្រុកបានដដែល។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោកស្រី Cheng បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានស្នើឲ្យមានការផ្ទេរផលិតកម្មបន្ទះឈីប ៤០% របស់តៃវ៉ាន់ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការចរចាពន្ធគយ។

គួរឲ្យដឹងថា កន្លងមកតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីខែមុន ដើម្បីបន្ថយពន្ធលើការនាំចេញរបស់ដីកោះនេះ មកត្រឹម ១៥% ពី ២០% ខណៈតៃវ៉ាន់ បានសន្យាបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិកវិញ។ ក្នុងនោះ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតាមកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក កំពុងបោះទុនវិនិយោគ ១៦៥ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រនៅក្នុងរដ្ឋ Arizona របស់សហរដ្ឋអាមេរិក៕​

The post តៃវ៉ាន់ ថាជារឿងមិនអាចទៅរួច ក្រោយអាមេរិកស្នើផ្ទេរផលិតកម្មបន្ទះឈីប ៤០% ទៅកាន់ទឹកដីអាមេរិក appeared first on .