ប៉ាគីស្ថាន

ប៉ាគីស្ថានបិទផ្លូវ បិទសណ្ឋាគារ ដើម្បីរៀបចំកិច្ចចរចាអ៊ីរ៉ង់-អាមេរិក
ប៉ាគីស្ថាន បានដាក់កងកម្លាំងដើម្បីបិទផ្លូវចូលទៅកាន់បរិវេណសណ្ឋាគារ Serena ទាំងអស់ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងរង្វង់ ៣ គីឡូម៉ែត្រ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចចរចាកំពូលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

វិធានការសន្តិសុខពិសេសមុនកិច្ចចរចាដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដនេះ បានប្រែក្លាយរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន ទៅជាតំបន់បិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត។ ក្នុងនោះអាជ្ញាធរ បានដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លា ដើម្បីបិទផ្លូវទាំងអស់ពីសណ្ឋាគារ រហូតដល់មូលដ្ឋានទ័ពអាកាស Nur Khan។

គួរឲ្យដឹងថា សណ្ឋាគារ Serena ដែលមានទីតាំងនៅជាប់ក្រសួងការបរទេសក្នុងតំបន់ដែលមានសន្តិសុខកម្រិតខ្ពស់នៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ត្រូវបានគេរាយការណ៍ថាជាកន្លែងស្នាក់នៅសម្រាប់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេសម្រាប់ការចរចា។ សណ្ឋាគារបានប្រកាសថាភ្ញៀវទាំងអស់ត្រូវចាកចេញមុនថ្ងៃទី៨ ខែមេសា ពីតំបន់នេះត្រូវបានកក់ទុកសម្រាប់ព្រឹត្តិការណ៍សំខាន់មួយ។

ជម្រាបជូនថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ក្រោមការសម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីសម្រួលដល់ការចរចា។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា កិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ អាចមានរយៈពេលរហូតដល់ ១៥ថ្ងៃ។ ក្នុងនោះដែរ រដ្ឋាភិបាលប៉ាគីស្ថាន នៅតែរក្សាការសម្ងាត់ ដោយមិនបានបញ្ជាក់ទីតាំងពិតប្រាកដនៃកិច្ចចរចានោះឡើយ៕​

The post ប៉ាគីស្ថានបិទផ្លូវ បិទសណ្ឋាគារ ដើម្បីរៀបចំកិច្ចចរចាអ៊ីរ៉ង់-អាមេរិក appeared first on .

ចិន និងប៉ាគីស្ថាន ដាក់ចេញសំណើប្រាំចំណុចដើម្បីបញ្ចប់ជម្លោះនៅអ៊ីរ៉ង់
ប្រទេសចិន និងប៉ាគីស្ថាន បានដាក់ចេញផែនការសន្តិភាពប្រាំចំណុចសម្រាប់មជ្ឈិមបូព៌ា ដែលមានគោលបំណងបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងចាប់ផ្តើមការចរចាសន្តិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១ ខែមេសាថា ចិន និងប៉ាគីស្ថានកំពុងធ្វើការសម្របសម្រួលការបញ្ចប់ការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា ដោយបង្កើតឱកាសសម្រាប់ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈពេលដែលជម្លោះចូលដល់សប្តាហ៍ទីប្រាំ។

យ៉ាងណាមិញ នៅមុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីប៉ាគីស្ថាន គឺលោក Ishaq Dar បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ហើយបានប្រកាសពីសំណើសន្តិភាពប្រាំចំណុចសម្រាប់មជ្ឈិមបូព៌ា ដែលរួមមានការបញ្ឈប់អរិភាពជាបន្ទាន់ ការចាប់ផ្តើមការចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សន្តិសុខសម្រាប់គោលដៅមិនមែនយោធា សន្តិសុខសម្រាប់ផ្លូវសមុទ្រ និងការផ្តល់អាទិភាពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅក្នុងសំណើប្រាំចំណុចរនេះ ទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានអំពាវនាវឲ្យមានការអនុញ្ញាតឲ្យនាវាស៊ីវិល និងនាវាពាណិជ្ជកម្មធ្វើដំណើរដោយសុវត្ថិភាព និងស្តារការរុករកធម្មតាឡើងវិញតាមរយៈច្រកសមុទ្រ Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយលើសំណើដែលដាក់ចេញដោយប្រទេសចិន និងប៉ាគីស្ថាននេះនោះទេ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បាននិយាយថា ខ្លួនមិនមានការចរចាជាមួយសហរដ្ឋអាមេរិកផងដែរ បើទោះបីជាសារមួយចំនួនត្រូវបានផ្តោះផ្តងរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនអាមេរិក លោក Steve Witkoff ក៏ដោយ៕​

The post ចិន និងប៉ាគីស្ថាន ដាក់ចេញសំណើប្រាំចំណុចដើម្បីបញ្ចប់ជម្លោះនៅអ៊ីរ៉ង់ appeared first on .

ប៉ាគីស្ថានត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពនៅមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់ចោទអាម៉េរិកថាត្រៀមផែនការវាយប្រហារតាមជើងគោក
ប៉ាគីស្ថាន ថាខ្លួនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចចរចាប្រកបដោយអត្ថន័យ» ដើម្បីបញ្ចប់ជម្លោះអាម៉េរិក និងអ៊ីរ៉ង់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីជាមុននេះបន្តិច ទីក្រុងតេអេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំផែនការវាយប្រហារតាមផ្លូវគោកក៏ដោយ។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានឱ្យដឹងនៅថ្ងៃទី២៩ ខែមីនានេះថា ពួកគេបានពិភាក្សាលើមធ្យោបាយដែលអាចទៅរួច ដើម្បីបញ្ចប់សង្គ្រាមក្នុងតំបន់ឱ្យបានឆាប់រហ័ស និងជាអចិន្ត្រៃយ៍ ក៏ដូចជាលទ្ធភាពនៃកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad)ដែរ។

លោកបន្តថា ប៉ាគីស្ថាននឹងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលកិច្ចចរចាប្រកបដោយអត្ថន័យរវាងភាគីទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅរកដំណោះស្រាយនៃជម្លោះដែលកំពុងបន្តនេះ។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថា តើសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ យល់ព្រមចូលរួមដែរឬទេ។

ទន្ទឹមគ្នានេះ អតីតប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានចោទប្រកាន់អាម៉េរិកថា បានបញ្ជូនសារអំពីលទ្ធភាពនៃកិច្ចចរចាសន្តិភាព ប៉ុន្តែបែរជាកំពុងរៀបចំផែនការបញ្ជូនកងទ័ពជើងគោកវាយប្រហារអ៊ីរ៉ង់ទៅវិញ។ លោកបានគូសបញ្ជាក់ច្បាស់ៗថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប ប្រសិនបើមានការដាក់ពង្រាយទាហានអាម៉េរិកមែននោះ៕

The post ប៉ាគីស្ថានត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពនៅមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់ចោទអាម៉េរិកថាត្រៀមផែនការវាយប្រហារតាមជើងគោក appeared first on .

ប៉ាគីស្ថាន អះអាងថាបានបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃ ១០០លានដុល្លារ របស់ឥណ្ឌា
ប្រទេសប៉ាគីស្ថាន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តចម្បាំងរបស់ប្រទេសឥណ្ឌា ចំនួន ៥គ្រឿង រួមទាំងមូដែល Rafale ដែលមានតម្លៃប្រហែល ១០០លានដុល្លារ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស ពីសំណាក់ប្រទេសជិតខាងរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពអាកាសរបស់ប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា យ៉ាងតិច ៥គ្រឿង ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់ស្រោចមីស៊ីលឆ្លងព្រំដែន នាពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានបញ្ជាក់ប្រាប់ប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា កងកម្លាំង បានបាញ់ទម្លាក់យន្តហោះចម្បាំងចម្រុះប្រភេទ Rafale ចំនួនបីគ្រឿង យន្តហោះចម្បាំងធុនធ្ងន់ Su-30MKI និងយន្តហោះចម្បាំងធុនស្រាល MiG-29 របស់ឥណ្ឌា នៅក្នុងដែនអាកាសរបស់សត្រូវ។ មន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ថា គ្មានយន្តហោះរបស់ប៉ាគីស្ថានណាមួយត្រូវបានបាញ់ទម្លាក់នោះទេ ហើយការប្រយុទ្ធគ្នា កំពុងកើតឡើងនៅតាមព្រំដែនក្នុងតំបន់កាស្មៀរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិឥណ្ឌា មិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់ប៉ាគីស្ថាន នោះទេ។ ប្រភពពីឥណ្ឌាបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនចំនួនបីគ្រឿង បានធ្លាក់នៅតំបន់ Jammu និង Kashmir ភាគខាងជើងរបស់ប្រទេស ប៉ុន្តែហាក់មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។

Rafale គឺជាយន្តហោះចម្បាំងពហុមុខងារ ហើយត្រូវបានផលិតឡើងក្នុងចំនួនត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ ដោយយន្តហោះនីមួយៗ មានតម្លៃប្រហែល ១០០លានដុល្លារ ដោយមិនរាប់បញ្ចូលទាំងប្រព័ន្ធអាវុធ និងថ្លៃថែទាំឡើយ។

ជម្រាបជូនផងដែរថា ប្រទេស​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​តម្លៃ ៨,៧ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ២០១៦ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៣៦ គ្រឿង។ យន្តហោះ​ចម្បាំង​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ថែម​កម្លាំងដល់​កងទ័ព​អាកាស​ឥណ្ឌា​ដោយសារ​វាសមត្ថភាព​ប្រយុទ្ធ​ច្រើន៕

The post ប៉ាគីស្ថាន អះអាងថាបានបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃ ១០០លានដុល្លារ របស់ឥណ្ឌា appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ធំៗ កំពុងហោះហើរគេចពីដែនអាកាសប៉ាគីស្ថាន ខណ:ភាពតានតឹងជាមួយឥណ្ឌាកាន់តែក្តៅ
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនកំពុងចៀសវាងការហោះហើរលើប្រទេសប៉ាគីស្ថាន ខណ:ពេលដែលភាពតានតឹងជាមួយប្រទេសឥណ្ឌា កំពុងធ្លាក់ចូលទៅក្នុងរណ្តៅភ្លើងសង្គ្រាម បន្ទាប់ពីឥណ្ឌា បានបើកការវាយប្រហារដោយបាញ់គ្រាប់មីស៊ីលស្រោចទៅលើប៉ាគីស្ថាន ក្នុងតំបន់ ៩ ទីតាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ក្រុមហ៊ុនអាកាសចរណ៍ Air France បាននិយាយថា ខ្លួនបានផ្អាកការហោះហើរលើប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែ “ការវិវត្តនៃភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន” ។

មិនតែប៉ុណ្ណោះ Air France បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CNN ​ថា៖”យើងកំពុងកែសម្រួលកាលវិភាគ និងផែនការហោះហើររបស់យើង ទៅកាន់គោលដៅជាក់លាក់ និងចាកចេញពីគោលដៅជាក់លាក់”។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ក៏បានបញ្ជាក់ប្រាប់ Reuters ថា ខ្លួនកំពុង គេចចេញពីដែនអាកាសប៉ាគីស្ថានដូចគ្នា រហូតដល់មានការជូនដំណឹងថ្មីៗបន្ថែម។

គួរឲ្យដឹងថា ការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសនេះ បានកើតឡើង ពោលគឺត្រឹមពីរសប្តាហ៍បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិល ២៦ នាក់ដែលភាគច្រើនជាភ្ញៀវទេសចរ នៅក្នុងទីក្រុង Pahalgam ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ហើយហេតុការណ៍នេះ បានបង្កឲ្យមានកំហឹងរីករាលដាលឡើង។

រំឭកផងដែរថា ទាំងប៉ាគីស្ថាន និងឥណ្ឌា បានបិទដែនអាកាសរបស់ពួកគេរួចហើយចំពោះយន្តហោះរបស់គ្នាទៅវិញទៅមក ចាប់តាំងពីការវាយប្រហារមក ប៉ុន្តែភាពតានតឹងបន្ថែមទៀតបានកើនឡើង ដោយឥឡូវនេះកំពុងប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗផ្សេងទៀត។

ជម្រាបជូនថា យោងតាមទិន្នន័យតាមដានការហោះហើរបានបង្ហាញពីជើងហោះហើរមួយចំនួនរបស់ British Airways, Swiss International Air Lines និង Emirates បានធ្វើដំណើរលើសមុទ្រអារ៉ាប់ ហើយបន្ទាប់មកបត់ខាងជើង ឆ្ពោះទៅកាន់ទីក្រុង Delhi ដើម្បីគេចពីដែនអាកាសប៉ាគីស្ថាន។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters៕

The post ក្រុមហ៊ុនអាកាសចរណ៍ធំៗ កំពុងហោះហើរគេចពីដែនអាកាសប៉ាគីស្ថាន ខណ:ភាពតានតឹងជាមួយឥណ្ឌាកាន់តែក្តៅ appeared first on .

ប៉ាគីស្ថាន ជាប្រទេសមានសេដ្ឋកិច្ចមិនធម្មតា ខណ:ពឹងផ្នែកលើការនាំចេញទំនិញសំខាន់ៗទាំងនេះ
ប៉ាគីស្ថាន មាន​ឈ្មោះ​ជាផ្លូវការ​ថា​ សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន គឺជា​ប្រទេស​មួយ​ដែលស្ថិតនៅតំបន់​អាស៊ីខាងត្បូង និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី០៦ លើពិភពលោក ក៏ដូចជាប្រទេសដែលមានប្រជាជនកាន់សាសនាឥស្លាមច្រើនជាងគេទី០២ បន្ទាប់ពីឥណ្ឌូណេស៊ី ផងដែរ។

បើនិយាយដល់សេដ្ឋកិច្ចវិញ សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន ដែលជាប្រទេសមានព្រំដែនដីជាប់ជាមួយមហាអំណាចសេដ្ឋកិច្ចចិន និងឥណ្ឌា បាននាំចេញផលិតផលទំនិញសរុបរបស់ខ្លួនក្នុងចំនួនសរុបប្រមាណ ៣២,៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤។

គួរឲ្យដឹងផងដែរថា ការនាំចេញសំខាន់ៗរបស់ប្រទេសប៉ាគីស្ថាន មានដូចជា វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ផលិតផលអាហារ (ក្នុងនោះរួមមាន អង្ករ គ្រឿងទេស ផលិតផលសាកវប្បកម្ម និងត្រី) ផលិតផលស្បែក ស្បែកជើង កំរាលព្រំ ​សម្ភារ:​កីឡា ទំនិញវះកាត់ កាំបិត ផលិតផលឱសថ និងគ្រឿងបន្លាស់រថយន្ត ជាដើម។

ក្នុងចំណោមទំនិញនាំចេញសរុបទាំងអស់ វាយនភណ្ឌ និងសម្លៀកបំពាក់ពាក់ ឈរលើគេ ជាមួយនឹងតម្លៃនាំចេញសរុប ៥,៥ពាន់លានដុល្លារ (ឬស្មើទៅនឹង ១៧% នៃការនាំចេញសរុប) តាមពីក្រោយដោយគ្រឿងប្រើប្រាស់ មានតម្លៃ ៤,៨ពាន់លានដុល្លារ ឬស្មើ ១៤,៧% និងគ្រាប់ធញ្ញជាតិ មានតម្លៃនាំចេញ ៤,៥ពាន់លានដុល្លារ។

យ៉ាងណាមិញចំពោះទិសដៅនាំចេញសំខាន់ៗ គឺសហរដ្ឋអាមេរិក ២១,៣% នៃចំនួននាំចេញសរុប ចិន ៩,៧%, ចក្រភពអង់គ្លេស ៦,៨%, អាល្លឺម៉ង់ ៥,៥%, ហូឡង់ ៥,៤%, អារ៉ាប់រួម ៤,៣%, អេស្ប៉ាញ ៤%, អ៊ីតាលី ៣,៦%, បង់ក្លាដែស ៣%, និងបែលហ្ស៊ិក ២,៥% ។

ជម្រាបជូនផងដែរថា នៅឆ្នាំ២០២៤ ការនាំចូលកំពូលៗ របស់ប្រទេសប៉ាគីស្ថាន ដោយផ្នែកតាមតម្លៃរួមមាន ឥន្ធនៈ និងប្រេង ឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន ដែក និងដែកថែប និងទំនិញផ្សេងៗដូចជាកប្បាស ប្រេងដូង និងវត្ថុធាតុដើមប្លាស្ទិក ជាដើម។

ប្រភពនាំចូលសំខាន់ៗ មានដូចជា ប្រទេសចិន ២៦%, អារ៉ាប់រួម ១០,៤%, អារ៉ាប៊ីសាអូឌីត ៦,៥%, ឥណ្ឌូណេស៊ី ៥,៨%, សហរដ្ឋអាមេរិក ៤,៧%, កាតា ៤,៥%, គុយវ៉ែត ៣,៩%, ជប៉ុន ២,៧%, ថៃ ២,៣%, អាហ្វ្រិកខាងត្បូង ២,២%, ប្រេស៊ីល ១,៩%, និងម៉ាឡេស៊ី ១,៦%៕

The post ប៉ាគីស្ថាន ជាប្រទេសមានសេដ្ឋកិច្ចមិនធម្មតា ខណ:ពឹងផ្នែកលើការនាំចេញទំនិញសំខាន់ៗទាំងនេះ appeared first on .

ឥណ្ឌា បើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់ប៉ាគីស្ថាន
ទីបំផុតការប៉ះទង្គិចទ្រង់ទ្រាយធំមួយបានកើតឡើងហើយ បន្ទាប់ពីឥណ្ឌា បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយបាញ់មីស៊ីលទៅកាន់ទីតាំង ៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងវិញថា ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះយោធារបស់​សត្រូវ​ចំនួន ៥គ្រឿងនៅតាមព្រំដែន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ឥណ្ឌា បានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភានេះថា ខ្លួនបានចាប់ផ្តើមយុទ្ធនាការយោធាមួយសំដៅទៅលើគោលដៅយ៉ាងហោចណាស់ ៩កន្លែង​ នៅតំបន់កាស្មៀដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងនៅលើទឹកដីប៉ាគីស្ថាន ដោយចាត់ទុកទីនោះបាញ់ប្រហារនោះថាជា “ហេដ្ឋារចនាសម្ព័ន្ធភេរវករ”។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា៖” ជំហានទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដ៏ឃោរឃៅនៅ Pahalgam ដែលបានធ្វើឲ្យប្រជាជនឥណ្ឌា ២៥ នាក់ និងនេប៉ាល់ម្នាក់បានស្លាប់” ។

យ៉ាងណាមិញ ខណៈពេលដែលឥណ្ឌា បានអះអាងថាខ្លួនបានវាយលុកលើគោលដៅចំនួន ៩កន្លែង​នោះ ប៉ុន្តែខាងភាគីប៉ាគីស្ថាន បានបញ្ជាក់ថាទីតាំងត្រឹមតែ ៦កន្លែងប៉ុណ្ណោះ ត្រូវបានវាយប្រហារ ដោយក្នុងនោះរួមទាំងទីតាំងនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងទីតាំងនៅក្នុងខេត្តភាគខាងកើតនៃរដ្ឋ Punjab។

រដ្ឋាភិបាល​ប៉ាគីស្ថាន​និយាយ​ទៀតថា​វិហារ​អ៊ីស្លាម​ពីរ​ត្រូវ​បាន​គេ​កំណត់​ជាគោលដៅវាយប្រហារ។ ក្នុងការប៉ះ​ទង្គិច​នោះមនុស្ស​យ៉ាង​ហោច​ណាស់ ​៨​នាក់​បាន​ស្លាប់ ៣៥​នាក់​របួស និង​២​នាក់​បាត់​ខ្លួន ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា គោលដៅវាយប្ររហាររបស់ឥណ្ឌាទាំងអស់ គឺជាកន្លែងសម្រាប់ជនស៊ីវិល មិនមែនជាកន្លែងក្រុមសកម្មប្រយុទ្ធនោះទេ។ លោក​បាន​ច្រានចោល​ការ​អះអាង​របស់​ក្រុង​ញូវដែលី ដែល​លើកឡើងថា​ការ​វាយ​ប្រហារ​នោះ គឺ​មាន​គោល​ដៅ​ទៅ​លើ “ជំរំ​ភេរវជន”៕

The post ឥណ្ឌា បើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់ប៉ាគីស្ថាន appeared first on .

ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣
យោងតាមការចុះផ្សាយពីសារព័ត៌មាន​ Anadolu បានឲ្យដឹងថា ការជួញដូរសព្វាវុធជាសកលបានធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩ និង២០២៣ បើធៀបទៅនឹងរយៈពេលប្រាំឆ្នាំមុន។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចូលអាវុធសំខាន់ៗទៅកាន់បណ្តាប្រទេសអឺរ៉ុបបានកើនឡើង៩៤% ប៉ុន្តែរដ្ឋនៅក្នុងតំបន់អាស៊ី អូសេអានី និងមជ្ឈិមបូព៌ាបានបន្តនាំចូលអាវុធក្នុងបរិមាណធំជាងនៅអឺរ៉ុបទៅទៀត។

តាមរបាយ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​នាំ​ចេញ​អាវុធ​លំដាប់កំពូល​ទាំង​បី​គឺមានប្រទេស​ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង​កាតា ខណៈ​អ៊ុយក្រែន​ក៏ជា​ប្រទេសដែលនាំចេញអាវុធ​ធំលំដាប់​ទី​បួនផងដែរ ម្យ៉ាងវិញទៀតអ៊ុយក្រែនជាប្រទេសដែលមានការកើនឡើងនៃការនាំចូលអាវុធដល់ទៅចំនួន៦,៦៣៣% នៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធៀបនឹងរយៈពេលប្រាំឆ្នាំមុន ស្របពេលដែលប្រទេសប៉ាគីស្ថាន ជប៉ុន អេហ្ស៊ីប អូស្ត្រាលី កូរ៉េខាងត្បូង និងចិន គឺជាប្រទេសនាំចូលអាវុធធំជាងគេក្នុងចំណោមប្រទេសនាំចូលអាវុធធំបំផុតទាំង១០ របស់ពិភពលោកនៅរយៈពេល ៥ឆ្នាំមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅរយៈពេលប្រាំឆ្នាំចុងក្រោយមកនេះ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកមានចំនួន៤២% ខណៈដែលប្រទេសបារាំងវិញបានកើនឡើងនៃការនាំចេញចំនួន៤៧% វ៉ាដាច់រុស្ស៊ីដែលធ្លាប់មានឈ្មោះថា ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតទីពីររបស់ពិភពលោក ពោលប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនមួយនេះ បានធ្លាក់ចុះនៃការចេញដល់ទៅចំនួន៥៣% ឯណោះ៕

The post ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣ appeared first on .

រដ្ឋាភិបាលប៉ាគីស្ថាន យល់ព្រមផ្តល់ហិរញ្ញប្បទានជិត ៣០លានដុល្លារ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ
រដ្ឋាភិបាលប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ទី២៧ ខែតុលាកន្លងទៅ បានធ្វើការអនុម័តសំណើផ្តល់ជូនហិរញ្ញប្បទានចំនួន ៨ពាន់លានរូពី (២៨,៦លានដុល្លារ) សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) ដើម្បីបំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជុំវិញការផ្តល់ជូននេះ ត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានបង្ខំចិត្តលុបចោលជើងហោះហើរនៅក្នុងស្រុក និងអន្តរជាតិជាច្រើន នៅក្នុងរយ:ពេលពីរសប្តាហ៍ចុងក្រោយនេះ ក្រោយក្រុមហ៊ុនប្រេងរដ្ឋប៉ាគីស្ថាន (PSO) បានផ្អាកការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដោយសារតែមិនព្រមបង់ប្រាក់។

តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ PIA លោក Abdullah Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ការផ្គត់ផ្គង់ប្រេងឥន្ធនៈនឹងចាប់ផ្តើមឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ហើយកាលវិភាគនៃជើងហោះហើរ ដែលរងផលប៉ះពាល់ដោយសារការខ្វះខាតប្រេងឥន្ធនៈកន្លងមក ក៏នឹងចាប់ផ្តើមត្រឡប់ទៅរកសភាពធម្មតាវិញផងដែរ” ។

ជម្រាបជូនផងដែរថា ចំពោះសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងត្រឹមរយ:មួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៨ពាន់លានរូពី សម្រាប់ក្រុមហ៊ុន PIA នៅក្នុងការដោះស្រាយបំណុលរបស់ពួកគេជាមួយក្រុមហ៊ុនប្រេងរដ្ឋ PSO ៕

The post រដ្ឋាភិបាលប៉ាគីស្ថាន យល់ព្រមផ្តល់ហិរញ្ញប្បទានជិត ៣០លានដុល្លារ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ appeared first on .

IMF ធ្វើដំណើរទៅប៉ាគីស្ថាន ពិនិត្យលើឯកសារខ្ចីប្រាក់ ៣ពាន់លានដុល្លារ
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃទី០២ ខែវិច្ឆិកា ដើម្បីជជែក និងពិនិត្យលើសំណើសុំខ្ចីប្រាក់ប្រមាណ ៣ពាន់លានដុល្លារ របស់ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ។

“ក្រុម IMF ដឹកនាំដោយលោក Nathan Porter នឹងបំពេញបេសកកម្ម ទៅកាន់ប្រទេសប៉ាគីស្ថាន ពីថ្ងៃទី០២ ខែវិច្ឆិកា សម្រាប់ត្រួតពិនិត្យលើឯកសារ និងសំណើខ្ចីប្រាក់របស់ប៉ាគីស្ថាន”។ នេះបើតាមការអះអាងពីអ្នកតំណាង IMF ប្រចាំប្រទេសប៉ាគីស្ថាន អ្នកស្រី Esther Perez Ruiz បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Reuters។

គួររំលឹកដែរថា ប៉ាគីស្ថានកំពុងស្ថិតនៅលើផ្លូវដ៏ពិបាកមួយ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែក្រោយទទួលបានជំនួយពីកម្មវិធីខ្ចីបំណុលរបស់ IMF ដែលបានអនុម័តកាលពីខែកក្កដា បានជួយឲ្យពួកគេរួចផុតពីការក្ស័យធន។

សូមជម្រាបដែរថា ក្រោមជំនួយពីកម្មវិធីរបស់ IMF ប៉ាគីស្ថានទទួលបានទឹកប្រាក់ប្រហែល ១,២ពាន់លានដុល្លារ ដែលជាចំណែកតូចមួយកាលពីខែកក្កដា៕

The post IMF ធ្វើដំណើរទៅប៉ាគីស្ថាន ពិនិត្យលើឯកសារខ្ចីប្រាក់ ៣ពាន់លានដុល្លារ appeared first on .