ប្រទេសថៃ

ថៃ រកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី Cicada ដែលឆ្លងខ្លាំង
ប្រទេសថៃបានបញ្ជាក់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Cicada ដែលជាខ្សែស្រឡាយរបស់អូមីក្រុង និងមានអត្រាបំប្លែងខ្លួនខ្ពស់។

តាមការផ្សាយរបស់Thairath កាលពីថ្ងៃទី២៦ខែមីនា វិទ្យាស្ថានវ៉ាក់សាំងជាតិ បានបញ្ជាក់ពីការរកឃើញនេះ ដោយអះអាងថា មេរោគនេះមានអត្រាឆ្លងខ្លាំង ហើយថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនប្រាប់ឡើយថាតើក្នុងប្រទេសខ្លួន មានការឆ្លងប៉ុន្មានករណីហើយ ប៉ុន្តែបានអំពាវនាវដល់ពលរដ្ឋកុំទាន់ព្រួយបារម្ភនិងស្លន់ស្លោ។

សូមជម្រាបថា វីរុសកូវីដបំប្លែងខ្លួនCicada ឬ BA.3.2 កំពុងត្រូវបានអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) តាមដានយ៉ាងយកចិត្តទុកដាក់ ខណៈបច្ចុប្បន្នវាត្រូវគេរកឃើញនៅក្នុងប្រទេសចំនួន២៣ហើយរួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក ជាដើម។

វាមានលក្ខណៈខុសប្លែកខ្លាំង ដោយវាមានការបំប្លែងខ្លួនពី ៧០ ទៅ ៧៥ កន្លែង នៅលើ Spike ប្រូតេអ៊ីន បើធៀបនឹងមេរោគបំប្លែងខ្លួនមុនៗ ហើយវាមានសមត្ថភាពអាចគេចផុតពីប្រព័ន្ធភាពស៊ាំ។

ចំពោះរោគសញ្ញា មិនខុសពីវីរុសមុនៗឡើយ, Cicada បណ្តាលឲ្យឈឺបំពង់កខ្លាំង ក្អកស្ងួត អស់កម្លាំងខ្លាំង ហៀរសំបោរ តឹងច្រមុះ ឈឺក្បាល គ្រុនក្តៅ រងាញាក់ ឈឺសាច់ដុំ និងជួនកាលមានរោគសញ្ញានៃប្រព័ន្ធរំលាយអាហារ ដូចជាចង្អោរ ឬរាក។

វីរុសនេះមិនខ្លាចវ៉ាក់សាំងឡើយ ប៉ុន្តែគេមិនទាន់រកឃើញព័ស្តុតាងថា វាបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬបាត់បង់ជីវិតនោះទេ៕

The post ថៃ រកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី Cicada ដែលឆ្លងខ្លាំង appeared first on .

អំពើពុករលួយ ធ្វើឱ្យថៃបាត់បង់ថវិកាជាតិប្រមាណ ១៤​ពាន់​ដុល្លារក្នុងមួយឆ្នាំៗ
ប្រទេសថៃកំពុងប្រឈមនឹងការបាត់បង់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ ដែលគេប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ៥០០​ពាន់​លាន​បាត (ប្រហែល ១៤​ពាន់​ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះ​ផ្សាយ​ពី​ The Nation ។

​ប្រភព​​ពីអង្គភាព​ប្រឆាំងអំពើពុករលួយថៃ (ACT)បានឱ្យដឹងថា អំពើពុករលួយក្នុងវិស័យសាធារណៈកំពុងចាក់ឫសយ៉ាងជ្រៅតាមរយៈរូបភាពសំខាន់ៗចំនួនបី ទីមួយគឺ ការកេងប្រវ័ញ្ចថវិការដ្ឋ តាមរយៈការស៊ីសំណូកក្នុងគម្រោងលទ្ធកម្ម និងការប្រើប្រាស់ធនធានរដ្ឋខុសគោលដៅ ទីពីរគឺ ការកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ តាមរយៈការសូកប៉ាន់ និងការគាបស៊ី និងទីបីគឺ ការទិញដូរសែ​ស្រឡាយ ដើម្បីទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។

អង្គភាព ACT បានបន្ថែមថា ការខាតបង់នេះមិនមែនមានត្រឹមតែរឿងទឹកប្រាក់នោះទេ ប៉ុន្តែវាបានធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងបំផ្លាញការប្រកួតប្រជែងអាជីវកម្មដោយស្មើភាព។

អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ អំពើពុករលួយដែលចាក់ស្រេះ​បែបនេះ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនថៃទាំងមូល ព្រោះវាធ្វើ​ឲ្យ​ការប្រើប្រាស់លុយពន្ធរបស់ពលរដ្ឋគ្មានប្រសិទ្ធភាព សេវាសាធារណៈធ្លាក់ចុះដុនដាប និងធ្វើ​ឲ្យបាត់បង់ជំនឿចិត្តទាំងស្រុងមកលើស្ថាប័នរដ្ឋ៕

The post អំពើពុករលួយ ធ្វើឱ្យថៃបាត់បង់ថវិកាជាតិប្រមាណ ១៤​ពាន់​ដុល្លារក្នុងមួយឆ្នាំៗ appeared first on .

សង្ស័យករណីលួចដុត! អគ្គិភ័យឆាបឆេះក្រុមទូកនេសាទនៅថៃ ខូចខាតលុយជាង៣០​ម៉ឺនដុល្លារ
(ថៃ)៖ គ្រោះអគ្គិភ័យដ៏គួរ​ឲ្យ​រន្ធត់មួយ បានលេបត្របាក់ក្រុមទូកនេសាទចំនួន​៨​គ្រឿង នៅឯកំពង់​​​ទូក​ក្នុងស្រុក Khanom នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ដែលបង្ក​ឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។ នេះ​បើ​យោង​​តាម​​សារព័ត៌មាន​ថៃ Khaosod។

ហេតុការណ៍នេះបានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល១​រំលងអធ្រាត្រ នៅចំណុចមាត់ព្រែក Khlong Khanom ដោយសារតែមានខ្យល់បក់បោកខ្លាំង ធ្វើ​ឲ្យ​អណ្តាតភ្លើងរីករាលដាលយ៉ាងរហ័សពីទូកមួយទៅទូកមួយទៀត​បន្តកន្ទុយ​គ្នា។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែជាអកុសល ទូកទាំងនោះត្រូវបានឆេះខ្ទេចអស់ទៅហើយ ដែលគេប៉ាន់ប្រមាណថាមានទំហំខូចខាតលើសពី១០​លានបាត (ប្រហែលជិត៣០​ម៉ឺនដុល្លារ)។

ទូកដែលរងគ្រោះទាំងនោះ គឺជាកម្មសិទ្ធិរបស់គ្រួសារអតីត​សមាជិកសភាម្នាក់ ហើយក៏ជាក្រុមទូកនេសាទដ៏ធំបំផុតមួយនៅក្នុងខេត្ត Nakhon Si Thammarat ផងដែរ។ ចំពោះមូលហេតុដំបូង គេសង្ស័យថាអាចមកពីឆ្លងចរន្តអគ្គិសនីនៅលើទូកមួយគ្រឿង បន្ទាប់មកទៀតត្រូវបានគេសង្ស័យថា មានជនខិលខូចលួចដុតដោយចេតនា។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញកំពុងតែធ្វើកោសល្យវិច័យយ៉ាងដិតដល់នៅកន្លែងកើតហេតុ ដើម្បីស្វែងរកការពិត។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺមានការសង្ស័យពីមហាជនថា ករណីនេះអាចពាក់ព័ន្ធនឹងបញ្ហាខឹងសម្បាររឿង «កង្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងឡើងថ្លៃ» នៅក្នុងតំបន់ ប៉ុន្តែប៉ូលិសមិនទាន់បានបញ្ជាក់ផ្លូវការនូវការអះអាងនេះនៅឡើយទេ។ បច្ចុប្បន្ន កម្លាំងនគរបាល និងអង្គភាពជើងទឹក កំពុងពិនិត្យមើលបំណែកទូក និងវាយតម្លៃពីផលប៉ះពាល់ដល់រចនាសម្ព័ន្ធកំពង់​ទូក​ទាំងមូល៕

The post សង្ស័យករណីលួចដុត! អគ្គិភ័យឆាបឆេះក្រុមទូកនេសាទនៅថៃ ខូចខាតលុយជាង៣០​ម៉ឺនដុល្លារ appeared first on .

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានមកដល់វិមានរាជរដ្ឋាភិបាលនៅព្រឹកនេះ ដោយមានកម្លាំងនគរបាលនៅជុំវិញអគារ និងក្រុមបាតុករជាច្រើន
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានឈានជើងចូលដល់វិមានរាជរដ្ឋាភិបាល ដោយមានកងកម្លាំងនគរបាលជាច្រើននៅជុំរិញអគារ និងក្រុមបាតុករ បានប្រមូលផ្តុំគ្នាលើកបដានៅមុខអគារ។

សារព័ត៌មាន Khaosod បានឱ្យដឹងនៅព្រឹកនេះថា មន្ត្រីរាជរដ្ឋាភិបាល បានដាក់ខែលនៅស្ពាន Chomaimaruched ជាកន្លែងដែលក្រុមអ្នកតវ៉ាមកពីបណ្តានិស្សិត-ប្រជាជន ដើម្បីទាមទារឱ្យមានការកំណែទម្រង់។ ពួកគេបានប្រមូលផ្តុំគ្នា ដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង។

សូជម្រាបថា បាតុកម្មនេះបានកើតឡើងបន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ទាក់ទងនឹងការចរចាជុំវិញប្រតិបត្តិការច្រកព្រំដែនទ្វេភាគី៕

The post លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានមកដល់វិមានរាជរដ្ឋាភិបាលនៅព្រឹកនេះ ដោយមានកម្លាំងនគរបាលនៅជុំវិញអគារ និងក្រុមបាតុករជាច្រើន appeared first on .

គណៈកម្មាធិការការពារជាតិព្រឹទ្ធសភាថៃ ជំរុញឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេងជាមួយ សម្តេចតេជោ ហ៊ុន សែន
គណៈកម្មាធិការការពារជាតិ និងសន្តិសុខជាតិ នៃព្រឹទ្ធសភាថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានជំរុញឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេង ដែលពាក់ព័ន្ធនឹងប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

បើតាមសារព័ត៌មាន The Nation Thailand បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រធានគណៈកម្មាធិការ លោកឧត្តមសេនីយទោ Sawat Tassana បានកំណត់ពេលធ្វើសន្និសីទសារព័ត៌មានមួយទាក់ទងនឹងវីដេអូឃ្លីប ដែលមានខ្លឹមសារអាចបង្កើតជាការបំពានក្រមសីលធម៌ធ្ងន់ធ្ងរដោយនាយករដ្ឋមន្ត្រីក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលថៃ។

ជាមួយគ្នានេះ គណៈកម្មាធិការក៏បានចេញសេចក្តីថ្លែងការណ៍រៀបចំសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដោយគូសបញ្ជាក់ថា សកម្មភាពរបស់នាយករដ្ឋមន្ត្រី បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ បំផ្លាញការជឿទុកចិត្តរបស់សាធារណជន និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់យោធា។

គណៈកម្មាធិការកំពុងទាមទារឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ទទួលខុសត្រូវចំពោះការលើកឡើងតាមទូរស័ព្ទ ដោយផ្តល់ការសុំទោសជាផ្លូវការដល់សាធារណជន និងយោធាថៃ។ លើសពីនេះ គណៈកម្មាធិការមានបំណងស៊ើបអង្កេតបញ្ហានេះឱ្យបានពេញលេញដោយប្រើអំណាចរបស់ខ្លួនផងដែរ។

សូមជម្រាបថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ កំពុងប្រឈមនឹងការបាត់បង់តំណែង បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋមួយចំនួន និងគណៈរដ្ឋមន្ត្រីថៃ ក្រោយមានការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ១៧នាទី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខណៈដែលពលរដ្ឋថៃ យល់ថាទង្វើរនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ និងប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសផងដែរ៕

The post គណៈកម្មាធិការការពារជាតិព្រឹទ្ធសភាថៃ ជំរុញឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេងជាមួយ សម្តេចតេជោ ហ៊ុន សែន appeared first on .

ថៃ​ រងការខាតបង់ទឹកប្រាក់ជាង ២០លានដុល្លារ ដោយសារការឆបោកតាម Facebook
យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert Jantararuangtong បានបង្ហាញឲ្យដឹងថាការឆបោកតាមរយ:បណ្តាញសង្គម Facebook បានធ្វើឲ្យប្រទេសថៃ រងការខាតបង់ទឹកប្រាក់សរុបដល់ទៅ ៧១៨លានបាត (២០,២លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ក្នុងអំឡុងការសង្ខេបសមិទ្ធិផលប្រចាំឆ្នាំដែលរៀបចំធ្វើឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងការឆបោកតាមអ៊ីនធើណិត (AOC) គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Prasert បាននិយាយថា AOC បានទទួលពាក្យបណ្តឹងសរុបជាង ១,១៧ លានករីណី តាមរយ:ការហៅចូលខ្សែទូរស័ព្ទទាន់ហេតុការណ៍ ១៤៤១។

ការខូចខាតសរុបដែលបានរាយការណ៍ពីការបោកប្រាស់តាមអ៊ីនធឺណិត ក្នុងអំឡុងពេលនោះ មានចំនួនទឹកប្រាក់ជាង ១៩ពាន់លានបាត ដែលក្នុងនោះបណ្តាញសង្គម Facebook បានលេចចេញជាបណ្តាញបោកប្រាស់ញឹកញាប់បំផុត មានចំនួនសរុបជា ២៦ ០០០ ករណី និងខាតបង់ទ្រព្យសម្បត្តិសរុប ៧១៨លានបាត។

ទន្ទឹមនឹងនេះ ការឆបោកតាមរយ:បណ្តាញទូទៅផ្សេងទៀត រួមមានការខលតាមទូរស័ព្ទ មានជាង ២២ ០០០ ករណី និងខាតបង់ប្រហែល ៩៤៥លានបាត តាមរយ:គេហទំព័រ ជាង ១៦ ០០០ ករណី និងខាតបង់ប្រហែល ១,១ពាន់លានបាត TikTok ៩៩៤ ករណី និងខាតបង់ប្រហែល ៦៥លានបាត និងផ្សេងទៀតជាង ២០ ០០០ ករណី ខាតបង់ប្រហែល ១,២ពាន់លានបាត។

គួរឲ្យដឹងផងដែរថា ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីតំបន់ដែលរងផលប៉ះពាល់ដោយការឆបោកច្រើនជាងគេ មានចំនួនសរុបជាង ៨៤ ០០០ ករណី និងតាមពីក្រោយដោយខេត្ត Samut Prakan, Nonthaburi, Chon Buri និង Pathum Thani។

ទន្ទឹមនឹងនេះដែរ ក្រុមមនុស្សដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានអាយុចន្លោះពី ២០ឆ្នាំ ដល់ ៤៩ឆ្នាំ ដោយភាគច្រើនត្រូវបានកេងប្រវ័ញ្ចតាមរយ:ការផ្តល់ការងារក្លែងក្លាយ និងគម្រោងវិនិយោគតាមអ៊ីនធើណិត៕

The post ថៃ​ រងការខាតបង់ទឹកប្រាក់ជាង ២០លានដុល្លារ ដោយសារការឆបោកតាម Facebook appeared first on .

ថៃ មានតម្រូវការមាសច្រើន​ជាង​គេ​នៅ​​អាស៊ាន​កើន​ឡើង​ដល់​​ «៩ តោន»
ប្រទេសថៃ មានតម្រូវការមាសសម្រាប់ប្រើប្រាស់កើនឡើងដល់ ៩ តោនច្រើនជាងគេក្នុងតំបន់អាស៊ានគិតត្រឹមត្រីមាស២ ឆ្នាំ ២០២៤ ដែលបានកើនឡើង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោក (WGC) ។

ទីផ្សារមាសនៅប្រទេសថៃ បានបង្ហាញពីកំណើននិងភាពធន់ ខណៈការវិនិយោគរបារមាសនិងកាក់មាសក៏កើនឡើង ២២% ដល់ ៧ តោនស្របពេលតម្លៃមាសកំពុងហក់ឡើងខ្ពស់ក្នុងនិន្នាការសកល ឈានដល់កម្រិតតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។

តម្រូវការមាសសម្រាប់ប្រើប្រាស់កើនឡើងខ្លាំងនៅទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់អាស៊ាន បានជំរុញឲ្យឈ្មួញនិងអ្នកវិនិយោគប្រមូលទិញមាសទុក។ ទំនោរនៃការសម្រុកទៅទិញមាសយ៉ាងគំហុកនេះអាចបណ្ដាលមកពី ការដាំក្បាលចុះនៃតម្លៃប្រាក់បាត និងអស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសចេះតែកើនឡើងគួរឱ្យព្រួយបារម្ភនាំឲ្យ មាស ក្លាយជាទ្រព្យសកម្មដ៏មានសុវត្ថិភាពខ្ពស់ជាងគេនៅក្នុងការទប់ទល់នឹងស្ថានការណ៍បែបនេះ។

តួលេខបង្ហាញថា តម្រូវការមាសជាសកលបានកើនឡើង ៤ ភាគរយដល់១.២៥៨ តោន ស្របពេលមានកំណើនប្រតិបត្តិការទិញ-លក់មាស មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥៣ ភាគរយដល់ ៣២៩ តោនក្នុងត្រីមាសទី២ដូចគ្នា។

ចំពោះបណ្តាធនាគារកណ្តាលនានា ក៏បានបន្តបង្កើនទុនបម្រុងមាស ដោយបន្ថែមមាសចំនួន ១៨៣ តោនទៅក្នុងទុងបម្រុងនៅទូទាំងពិភពលោកកើនឡើង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទពាក់ព័ន្ធ៖ «មាស ច្រើន​ជាង ១៧០ តោន​​ត្រូវបាន​​ចរា​ចរ​លើ​ទីផ្សារ​ក្នុងប្រទេសតំបន់អាស៊ាន»
ដកស្រង់និងប្រែសម្រួលពី៖ Link

The post ថៃ មានតម្រូវការមាសច្រើន​ជាង​គេ​នៅ​​អាស៊ាន​កើន​ឡើង​ដល់​​ «៩ តោន» appeared first on .

ជិត៤០% នៃខុនដូទាំងអស់ក្នុងប្រទេសថៃ សុទ្ធសឹងតែត្រូវបានទិញដោយជនជាតិចិន
មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (REIC) បានបញ្ចេញនូវព័ត៌មានមួយកាលពីថ្ងៃទី២០ ខែកញ្ញាថា ជនជាតិចិនបានទិញនូវខុនដូសរុបចំនួន ២ ៨៧២យូនីត នៅក្នុងប្រទេសថៃ នារយៈពេលចន្លោះខែមករា ដល់ខែមិថុនា ដែលស្មើនឹង៣៩,៥% នៃប័ណ្ណកម្មសិទ្ធទាំងអស់ដែលបានផ្ទេរទៅឲ្យជនបរទេស ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៤ ។

សារព័ត៌មាន The Nations បានឲ្យដឹងថា ក្រៅតែពីជនជាតិចិនដែលជាអ្នកទិញច្រើនជាងគេ បន្ទាប់ពីនោះគឺជាជនជាតិមីយ៉ាន់ម៉ាដែលមានចំនួន ៦៣៨យូនីត (៨,៨%) បន្ទាប់មកគឺជនជាតិរុស្ស៊ីដែលមាន ៥៦៧យូនីត (៧,៨%) តៃវ៉ាន់ ៣២៦យូនីត (៤,៥%) និងសហរដ្ឋអាមេរិក ២៩២យូនីត (៤%)។

ទាក់ទងនឹងទឹកប្រាក់ដែលប្រទេសថៃទទួលបានពីការលក់ខុនដូវិញ លោក Wichai Wiratkapan នាយកគ្រប់គ្រង REIC បញ្ជាក់បានត្រឹមថា ខុនដូដែលទិញដោយជនជាតិចិនមានតម្លៃសរុប ១៣,២ពាន់លានបាត។ បន្ថែមពីនោះ លោកកត់សំគាល់ឃើញថា យូនីតដែលបានទិញដោយជនជាតិមីយ៉ាន់ម៉ាបានកើនឡើងជិត ២៥០%ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលពេលនោះបានផ្ទេរកម្មសិទ្ធិ ឬលក់ពេញសិទ្ធិទៅឲ្យអតិថិជនមីយ៉ាន់ម៉ា គឺមានតែ ១៨២យូនីតប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលកន្លះឆ្នាំ២០២៤នេះ នៅតាមបណ្តាខេត្តដែលជនបរទេសទិញខុនដូ ភាគច្រើនគឺនៅឈុនបុរី មានចំនួនច្រើនជាងគេ បន្ទាប់មកគឺមានដូចជា ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងសាមុតប្រាកានជាដើម ខណៈក្នុងនោះជិត៧៥% ទៅហើយត្រូវបានជនបរទេសទិញនៅឯ ឈុនបុរី ឬបាងកក៕

The post ជិត៤០% នៃខុនដូទាំងអស់ក្នុងប្រទេសថៃ សុទ្ធសឹងតែត្រូវបានទិញដោយជនជាតិចិន appeared first on .

មនុស្សជំនិតលោកថាក់ស៊ីន ត្រូវដោះលែងឲ្យនៅក្រៅឃុំ ជាថ្នូរនឹងប្រាក់ជាងមួយម៉ឺនដុល្លារ
បន្ទាប់ពីនិរទេសទៅរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំអតីតអ្នកនាំពាក្យលោកថាក់ស៊ីន និងក៏ធ្លាប់ជាអតីតមេដឹកនាំក្រុមអាវក្រហមលោក ចក្រភព ផែនខែ (Jakrapob Penkair) បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសថៃវិញហើយកាលពីថ្ងៃទី២៨ ខែមីនា ខណៈដែលលោកត្រូវបានព្រះរាជអជ្ញាចេញសេចក្តីសម្រេចឲ្យរស់នៅក្រៅឃុំ ដោយតម្រូវឲ្យបង់ប្រាក់ធានា ៤០០ ០០០បាត (១១ ០០០ដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS ។

ក្រោយពេលមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិមិនទាន់បានប៉ុន្មាន លោក ផែនខែ ត្រូវបានគេបញ្ជូនខ្លួនទៅកាន់ទីស្នាក់ការកណ្ដាលនៃនាយកដ្ឋាន​ប្រឆាំង​បទល្មើស (CSD) ដែលជាកន្លែងធ្លាប់ចេញដីកាចាប់ខ្លួនលោក​ ពី​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ និង​ការ​កាន់​កាប់​អាវុធ ក៏ប៉ុន្តែការចោទប្រកាន់ទាំងនេះ លោកបានបដិសេដមិនទទួលស្គាល់នោះទេ។

លោក ផែនខែ បានប្រាប់ទៅកាន់បណ្តាញអ្នកសារព័ត៌មានថា មុននឹងសម្រេចចិត្តត្រឡប់ចូលទឹកដីថៃវិញ លោកបានពិភាក្សាអំពីបញ្ហាទាំងឡាយជាមួយបុគ្គលមួយចំនួន ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលលោកបានអញ្ជើញមកដល់ទីស្នាក់ការ CSD គេហាក់ឃើញមានអ្នកគាំទ្រស្លៀកពាក់ក្រហម ក្នុងដៃមានកាន់ផ្កាកុលាបក្រហម យកមកជូនលោកដើម្បីលើកទឹកចិត្ត ឲ្យបន្តឆាកនយោបាយទៅមុខទៀតកុំចុះចាញ់។

សូមជម្រាបបន្ថែមថា លោក ផែនខែ គឺជាអ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងមួយរូបរបស់ប្រទេសថៃ ហើយក្រៅតែពីធ្លាប់មានតួនាទីជាមេដឹកនាំក្រុមអាវក្រហម លោកក៏ធ្លាប់កាន់តួនាទីជាអ្នកនាំពាក្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក៏ធ្លាប់ជារដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីរបស់រដ្ឋបាលលោក សាម៉ាក់ ស៊ុនដារ៉ាវេច ផងដែរ៕

The post មនុស្សជំនិតលោកថាក់ស៊ីន ត្រូវដោះលែងឲ្យនៅក្រៅឃុំ ជាថ្នូរនឹងប្រាក់ជាងមួយម៉ឺនដុល្លារ appeared first on .

ភ្ញៀវអន្តរជាតិមកលេងកម្ពុជាមានជាង ២លាននាក់ត្រឹមឆមាសទី១ឆ្នាំ២០២៣
ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។

បើតាមលោករដ្ឋមន្រ្តីប្រភពទីផ្សារសំខាន់ៗពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។

ទន្ទឹមនឹងនោះដែរ បើយោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២៕

The post ភ្ញៀវអន្តរជាតិមកលេងកម្ពុជាមានជាង ២លាននាក់ត្រឹមឆមាសទី១ឆ្នាំ២០២៣ appeared first on .