ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

សម្តេចតេជោ៖ ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា ខណៈសម្តេចតេជោ ក៏បានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យផងដែរ។

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា នៅម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។

សម្តេចតេជោបន្តថា ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។

តាមរយៈសម្តេចតេជោព្រះមហាក្សត្រ ក៏បានផ្ញើការសាកសួរសុខទុក្ខនិងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹកផងដែរ។

សូមជម្រាបដែរថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រទ្ធសភាកម្ពុជា ក៏បានឱ្យដឹងថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានយកឱកាសនេះអរគុណប្រធាធិបតីស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ហ្សាលីន

The post សម្តេចតេជោ៖ ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា appeared first on .

ព្រះមហាក្សត្រ ចេញព្រះរាជក្រមដាក់ឱ្យប្រើច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាផ្លូវការ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាផ្លូវការ។

បើតាមព្រះរាជក្រម របស់ព្រះមហាក្សត្រ កាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសថា ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះ ត្រូវបានបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំណុះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ហើយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ត្រូវដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីមួយរូប អមដោយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួន តាមការចាំបាច់។

ដោយឡែក សម្រាប់រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយក្នុងនោះ៖ ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រីនិងចំពោះរដ្ឋសភា។ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានសិទ្ធិចេញប្រកាស សេចក្តីសម្រេច សារាចរ និងសេចក្តីណែនាំនានា ស្របតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

ជាងនេះទៀត ព្រះរាជក្រមខាងលើ ក៏បានបន្ថែមទៀតថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានកញ្ចប់ថវិការបស់ខ្លួនដែលផ្គត់ផ្គង់ដោយថវិកាជាតិ និងមានមន្ត្រីរាជការក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា ដើម្បីដំណើរការកាំរងាររបស់ខ្លួន ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានទូនាទីក្នុងការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវកំណត់ដោយអនុក្រឹត្យ។ ចំពោះ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលដែលនៅជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានការកំណត់ជាថ្មី ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

ព្រះរាជក្រមដដែល បានបញ្ជាក់ទៀតថា លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានមុនពេលច្បាប់នេះចូលជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ មន្ត្រីរាជការនិងបុគ្គលិកដែលកំពុងបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមលិខិតបទដ្ឋានគតិយុត្តដែលមានមុនពេលច្បាប់នេះចូលជាធរមានរហូតដល់មានការរៀបចំចាត់ចែងនិងតែងតាំងជាថ្មី ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

បន្ថែមពីនេះ ព្រះរាជក្រម ក៏បានសង្កត់ធ្ងន់ទៀតថា ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

សូមបញ្ជាក់ដែរថា ការបចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» របស់ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី គឺធ្វើឡើងបន្ទាប់ពីច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះ ត្រូវបានរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាសម័យ ប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចលេខ២២៧/០០៩/២០២៣ កបធ.ច ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៕ អត្ថបទ៖ រង្សី

The post ព្រះមហាក្សត្រ ចេញព្រះរាជក្រមដាក់ឱ្យប្រើច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាផ្លូវការ appeared first on .

អតីតប្រមុខការទូត និងប្រធានតុលាការកំពូល តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាតែងតាំងលោក ហោ ណាំហុង និងលោក ឌិត មន្ទី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហោ ណាំហុង ជាអតីតរដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោក ឌិត មុន្ទី អតីតប្រធានតុលាការកំពូល ដែលទើបប្រកាសលាលែងតំណែងនេះនាពេលកន្លងទៅ។

ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គ្រាប់តែងតាំងឥស្សរជនកំពូល៥រូប ជាប្រធានកិត្តិយស ប្រធាន និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជក្រឹត្យដាច់ដោយឡែកកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

បើតាមព្រះរាជក្រឹត្យអង្គព្រះមហាក្សត្រ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានរដ្ឋសភា ត្រូវតែងតាំងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបតែចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយដឹកនាំជាង៣៧ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី។

ដោយឡែក អនុប្រធានគណបក្សប្រជាជនកម្ពុជា៣រូបទៀត រួមមាន សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕

The post អតីតប្រមុខការទូត និងប្រធានតុលាការកំពូល តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ appeared first on .

តំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប ធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងផឹកទឹកពិភទ្ទសច្ចា
នៅព្រឹកចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

នៅល្ងាចថ្ងៃចន្ទដដែលនេះ តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ មកគណបក្សចំនួន២ដែលឈ្នះអាសនៈរដ្ឋសភា បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ពិធីនេះ ក៏មានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃរកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណៈធម្មយុត្តិកនិកាយនៃកម្ពុជា។

បន្ទាប់ពីការដឹកនាំធ្វើពិធីកម្មនានាពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ នឹងអានពាក្យពេចន៍សច្ចាប្រណិធាន ហើយតំណាងរាស្ត្រទាំងអស់ថាតាម។ បន្ទាប់ពីបានអាននូវពាក្យពេចន៍សច្ចាប្រណិធានហើយនោះ តំណាងរាស្ត្រទាំងអស់ ក៏នាំគ្នាផឹកទឹកពិភទ្ទសច្ចា។

ពិធីសច្ចាប្រណិធាននេះ បានបង្ហាញឱ្យឃើញនូវការតាំងចិត្តប្តេជ្ញាដ៏មុតមាំមួយ ទៀតរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ក្នុងការប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕

The post តំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប ធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងផឹកទឹកពិភទ្ទសច្ចា appeared first on .

១២ថ្ងៃទៀតប៉ុណ្ណោះ! ព្រះមហាក្សត្រ នឹងយាងជាព្រះរាជធិបតីបើកកិច្ចប្រជុំរដ្ឋសភាលើកដំបូង និងស្បថកាន់តំណែងរាជរដ្ឋាភិបាលអាណត្តិថ្មី
លទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សតែ២ប៉ុណ្ណោះ ដែលឈ្នះអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥អាសនៈ។

តាមការគ្រោងទុកបេក្ខជនជាប់ឆ្នោតទាំង១២៥រូប នឹងអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។

តាមទម្លាប់កិច្ចប្រជុំលើកដំបូងនោះចប់ ព្រះមហាក្សត្រព្រះអង្គនឹងយាងថតរូបជុំគ្នាជាមួយបេក្ខជនជាប់ឆ្នោតទាំងអស់នៅមុខរដ្ឋសភា។ បន្ទាប់មកព្រឹទ្ធបុរសម្នាក់ ដែលមានអាយុច្រើនជាងគេ ដែលនៅក្នុងបញ្ជីរបស់ គ.ជ.ប នឹងទទួលធ្វើព្រឹទ្ធបុរស ឡើងទៅលើវេទិកាដឹកនាំកិច្ចប្រជុំលើកទី១បន្ត ហើយបេក្ខជនជាប់ឆ្នោតទាំងអស់ ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីផង នឹងទៅស្បថនៅព្រះបរមរាជវាំងចូលកាន់តំណែង។

នៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២២ ខែសីហា រដ្ឋសភា អាចនឹងបន្តប្រជុំដោយបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា គណៈកម្មការរដ្ឋសភា និងបន្តអនុម័តផ្តល់សេចក្តីទុកចិត្តលើក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល ដែលរៀបចំដោយនាយករដ្ឋមន្ត្រី ដែលចាត់តាំងដោយព្រះមហាក្សត្រ នោះគឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី៣សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីមានសេនារីយោចំនួនពីរ។ ទី១ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ចុងក្រោយ គឺសម្រេចយកសេនារីយោទី២។ បើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលអាណត្តិថ្មី មានថ្នាក់បណ្ឌិតជាងពាក់កណ្តាលឯណោះ៕

The post ១២ថ្ងៃទៀតប៉ុណ្ណោះ! ព្រះមហាក្សត្រ នឹងយាងជាព្រះរាជធិបតីបើកកិច្ចប្រជុំរដ្ឋសភាលើកដំបូង និងស្បថកាន់តំណែងរាជរដ្ឋាភិបាលអាណត្តិថ្មី appeared first on .

ព្រះមហាក្សត្រ ជឿថាចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សំដៅជំរុញកិច្ចសហប្រតិ្តបត្តិការទំនាក់ទំនង់កាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

មហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលបែបនេះ ត្រូវបានធ្វើឡើងតាមរយៈសារលិខិតជូន លោក ស៊ី ជិនពីង ( Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមព្រះរាជលិខិតដដែល ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលថា​ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅ និងពរសព្ទសាធុការ សូមមានសុភមង្គល ជោគជ័យ និងវិបុលភាពជូនចំពោះ ឯកឧត្តម និងតាមរយៈ ឯកឧត្តម ជូនចំពោះ ប្រជាជនចិនទាំងអស់ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទ្រង់មានព្រះរាជបន្ទូលទៀតថា៖« ប្រវត្តិសាស្ត្រដ៏យូរលង់នៃមិត្តភាពជាប្រពៃណីរបស់យើង ដែលត្រូវបានបង្កើតឡើង និងពូនជំ ដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងឯកឧត្តមប្រធាន ម៉ៅ សេទុង ក៏ដូចជា ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ព្រមទាំងត្រូវបានជំរុញដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយៗទៀត នៃប្រទេសទាំងពីរ មានការរីកចម្រើនប្រកបដោយភាពស៊ីជម្រៅ និងវិសាលភាព បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់ក៏ដោយ»។

ជាងនេះទៀតទ្រង់មានព្រះរាជបន្ទូលបន្ថែមទៀតថា៖« ចំណងមិត្តភាពដ៏ល្អប្រសើររបស់ពួកយើង ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០១០ និងសហគមន៍វាសនារួម ក្នុងឆ្នាំ២០១៩ និងបានវិវឌ្ឍទៅជាមិត្តភាព ដែកថែប ដោយផ្អែកលើគោលការណ៍ នៃការជឿជាក់ផ្នែកនយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ»។

បន្ថែមពីនេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលទៀតថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមើលឃើញសមិទ្ធផលគួរឱ្យកត់សម្គាល់របស់យើង លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាងពេញទំហឹងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែងរបស់យើង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលទើបបង្កើតថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បីជំរុញកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ជាងនេះទៀត ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្ត យ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ។ កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្តួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួមគ្នាជាមួយមិត្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក”៕

អត្ថបទ៖ ពិសី

The post ព្រះមហាក្សត្រ ជឿថាចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ appeared first on .

ព្រះមហាក្សត្រនៃកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា
នៅព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាជាផ្លូវការហើយ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរ​ម​​រាជានុញ្ញាត ជូនលោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កា​គោ​រព​វិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី​ឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនង​ដ៏យូរអង្វែង​រវាង​ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវចំណងមិត្តភាព​ដ៏​ប្រ​សើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫស​យ៉ាងជ្រៅនៅក្នុងបេតិក​ភណ្ឌ​វប្ប​ធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់​ប្រជា​ជនទាំងពីរ៕

អត្ថបទ៖ ពិសី

The post ព្រះមហាក្សត្រនៃកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា appeared first on .

ព្រះមហាក្សត្រ៖ សម្តេចតេជោពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេស
ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំបានយ៉ាងល្អត្រចះត្រចង់មិនធ្លាប់មានពីមុនមក ស្របពេលដែលសម្តេចតេជោ បានទទួលគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចតេជោ ដែលជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ធំធេង ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់។ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានស្ថិរភាពសង្គម ដែលជាការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្ដីសុខសន្តិភាព និងមានការអភិវឌ្ឍជាតិដ៏ត្រចះត្រចង់លើគ្រប់វិស័យជាពិសេសបានជំរុញចលនាកីឡាជាតិឱ្យមានភាពរីកចម្រើន។

ដោយបានទទួលព្រះរាជសារលិខិតព្រះករុណា ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រទានព្រះពរបវរមហាប្រសើរ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ» របស់ចលនាអូឡាំពិកអន្តរជាតិពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

សម្ដេចតេជោ ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលបានទទួលនាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ព្រមទាំងបានលើកស្ទួយវិស័យកីឡា ចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្តរជាតិ ពិសេសព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រ កោតសរសើរដ៏កក់ក្តៅជាអតិបរមា ចំពោះកិច្ចខំបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ជាតិប្រជាពលរដ្ឋជារៀងរហូតមក។

គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះរាជាណាចក្រកម្ពុជា បានកត់ត្រាប្រវត្តិសាស្ត្រមួយបន្ថែមសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលបានទន្ទឹងរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕

The post ព្រះមហាក្សត្រ៖ សម្តេចតេជោពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃដឹកនាំប្រទេស appeared first on .

បណ្តាមេដឹកនាំអាស៊ាន ចូលគាល់ព្រះមហាក្សត្រ មុនបើកកិច្ចប្រជុំកំពូល អវត្តមានមីយ៉ាន់ម៉ា
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាមេដឹកនាំអាស៊ាន ដែលមកយាង/អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

បណ្តាមេដឹកនាំអាស៊ានតែ ៩ប៉ុណ្ណោះ បានយាង/អញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ ខណៈមេដឹកនាំមីយ៉ាន់ម៉ា អវត្តមាន ដោយមិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយសារតែការអនុវត្តមិនបានពេញលេញ នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ដែលមានរបៀបវារៈសំខាន់ៗ ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕

The post បណ្តាមេដឹកនាំអាស៊ាន ចូលគាល់ព្រះមហាក្សត្រ មុនបើកកិច្ចប្រជុំកំពូល អវត្តមានមីយ៉ាន់ម៉ា appeared first on .

ថ្នាក់ដឹកនាំ និងបុគ្គលិកគេហទំព័រ Oknha News សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
នៅក្នុងទិវាដ៏មហាមង្គលលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្ដីអភិរម្យសោមនស្សរីករាយ នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២២ ទូលព្រះបង្គំយើងខ្ញុំ ជាក្រុមការងារគេហទំព័រ ឧកញ៉ាញូញ៍ (Oknha News) ទាំងអស់  សូមលំឱនកាយ ក្រាបបង្គំទូលថ្វាយព្រះពរជូនចំពោះ  ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជីវិតតម្កល់លើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចេះត្រចង់ ព្រះជន្មាយុយឺនយូរជាងរកព្រះវស្សា និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕

The post ថ្នាក់ដឹកនាំ និងបុគ្គលិកគេហទំព័រ Oknha News សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី appeared first on .