តំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប ធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងផឹកទឹកពិភទ្ទសច្ចា

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅល្ងាចថ្ងៃចន្ទដដែលនេះ តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ មកគណបក្សចំនួន២ដែលឈ្នះអាសនៈរដ្ឋសភា បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ពិធីនេះ ក៏មានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃរកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណៈធម្មយុត្តិកនិកាយនៃកម្ពុជា។

បន្ទាប់ពីការដឹកនាំធ្វើពិធីកម្មនានាពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ នឹងអានពាក្យពេចន៍សច្ចាប្រណិធាន ហើយតំណាងរាស្ត្រទាំងអស់ថាតាម។ បន្ទាប់ពីបានអាននូវពាក្យពេចន៍សច្ចាប្រណិធានហើយនោះ តំណាងរាស្ត្រទាំងអស់ ក៏នាំគ្នាផឹកទឹកពិភទ្ទសច្ចា។

ពិធីសច្ចាប្រណិធាននេះ បានបង្ហាញឱ្យឃើញនូវការតាំងចិត្តប្តេជ្ញាដ៏មុតមាំមួយ ទៀតរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ក្នុងការប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕