ភាពកាចសាហាវមួយនៃជំងឺលើសសម្ពាធឈាម ដែលលោកអ្នកមិនបានចាប់អារម្មណ៍

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ — ភាពគួរឱ្យតក់ស្លុតមួយនៃមូលដ្ឋានសុខភាពជាច្រើនបានព្រមានថា ជំងឺលើសសម្ពាធឈាម កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរ ដែលមនុស្សជាច្រើននៅតែមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់។ ទោះបីជាមិនមានរោគសញ្ញាជាក់លាក់ក៏ដោយ ជំងឺនេះអាចបណ្តាលឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់ជីវិត រួមមានការដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងភ្លាមៗ ដែលអាចនាំឱ្យស្លាប់បាន ទើបវាត្រូវបានឱ្យរហ័សនាមថា ជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្សបានដោយមិនដឹងខ្លួន។  មន្ទីរពេទ្យអន្តរជាតិ អរៀនដា លើកឡើងថា អ្នកដែលងាយប្រឈមនឹងជំងឺលើសឈាមរួមមាន៖  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
  • មានអាយុច្រើន (បុរសលើសពី ៥៥ ឆ្នាំ និងស្ត្រីលើសពី ៦៥ ឆ្នាំ)
  • ពុំសូវមានលំហាត់ប្រាណ 
  • ជក់បារី
  • ជំងឺទឹកនោមផ្អែម
  • លើសទម្ងន់ ធាត់ ឬលើសជាតិខ្លាញ់
  • ធ្លាប់ប្រើ ឬកំពុងប្រើប្រាស់ថ្នាំ ឬឱសថដែលអាចបង្កឱ្យលើសឈាម
  • ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម។

គួរបញ្ជាក់ផងដែរថា — អ្នកជំនាញផ្នែកសុខភាពនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ គួរពិនិត្យសម្ពាធឈាមជាប្រចាំ និងធ្វើតេស្តបេះដូងនៅពេលមានរោគសញ្ញាដូចជា ឈឺក្បាលញាក់ញាប់ ឈឺទ្រូង ដង្ហើមខ្លី ឬក្អួត និងងងឹតមុខ។ ព្រោះការរកឃើញភាពមិនប្រក្រតីមុនពេល គឺជាចម្លើយយ៉ាងសំខាន់សម្រាប់ការពារជីវិតលោកអ្នក។

ដូចនេះហើយបានជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បន្តខិតខំផ្តល់សេវាវេជ្ជសាស្ត្រដ៏មានគុណភាពខ្ពស់ ដោយរចនាឡើង ជាកញ្ចប់ ពិនិត្យសុខភាពបេះដូង ដើម្បីបម្រើសុខភាពប្រជាជនកម្ពុជា ដោយប្រើប្រាស់នូវបច្ចេកវិទ្យាដែលមានស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ក្នុងការទប់ស្កាត់ពីជំងឺបេះដូងមុនពេលដែលវាអាចបង្កជាហានិភ័យបាន ព្រមជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញដែលមានបទពិសោធន៍ខ្ពស់ក្នុងការវាយតម្លៃស្ថានភាពបេះដូងផងដែរ ដោយការធ្វើតេស្តរួមមាន៖ 

  • ការវាស់សម្ពាធឈាម ២៤ម៉ោង
  • ម៉ាស៊ីន ECG —  ដើម្បីវាស់កម្រិតដំណើរការនៃចង្វាក់បេះដូង
  • ម៉ាស៊ីន Stress Test — វាស់វែងសមត្ថភាពបេះដូងនៅពេលរាងកាយធ្វើចលនា
  • ម៉ាស៊ីន Heart Ultrasound (Echo) — ដើម្បីពិនិត្យរចនាសម្ព័ន្ធនិងមុខងារបេះដូង
  • ម៉ាស៊ីន CT Calcium Score Test — សម្រាប់វាស់កម្រិតសារធាតុកាល់ស្យូមក្នុងសរសៃឈាមបេះដូង ដែលជាសញ្ញាដំបូងនៃការកកស្ទះសរសៃរឈាម។
  • ស្ថាប័នសុខភាព និងវេជ្ជបណ្ឌិតជំនាញ ក៏បន្តអំពាវនាវឱ្យប្រជាជនយើង កុំមើលរំលងជំងឺលើសសម្ពាធឈាម ព្រោះវាជាមូលហេតុកំពូលមួយ នៃជំងឺដ៏កាចសាហាវជាច្រើននៅទូទាំងពិភពលោក។ ដូច្នេះសូមកុំរងចាំរហូតដល់មានរោគសញ្ញាមិនប្រក្រតីអី សូមធ្វើការចំណាយពេលក្នុងការពិនិត្យសុខភាព ព្រមទាំងគប្បីបញ្ចៀសខ្លួនពីកត្តាប្រឈមដូចបានរៀបរាប់ខាងលើ ដោយផ្លាស់ប្តូរទម្លាប់នៃការពិសាអាហារប្រៃមកសាបបន្តិចវិញ បន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង កាត់បន្ថយស្ត្រេស សម្រកទម្ងន់ និងធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍  ទើបអាចជួយសង្គ្រោះជីវិតលោកអ្នក និងជួយទប់ស្កាត់ពីហានិភ័យនៃជំងឺផ្សេងៗក្នុងពេលអនាគតផងដែរ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕