មីន

សម្តេចធិបតី៖ ៣៣ឆ្នាំមកនេះ កម្ពុជា បានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ
រយៈពេល៣៣ឆ្នាំកន្លងមកនេះ កម្ពុជា បានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល។

នេះបើយោងតាមសារលិខិតរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» ដែលផ្សាយចេញនៅថ្ងៃទី២៣ ខែគុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងសាលិខិតនោះ បានបង្ហាញថា «រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម»។ នេះបើតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦។

តាមរយៈសំណេរ ក្នុងសារលិខិតប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ដែលបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ កម្ពុជាក៏បានក្លាយជាប្រទេសឈានមុខគេ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពមីនសកល ក្នុងនោះផងដែរ ក្នុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន» ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សូមជម្រាបដែរថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាម ជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំង រក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាពផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post សម្តេចធិបតី៖ ៣៣ឆ្នាំមកនេះ កម្ពុជា បានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ appeared first on .

ក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារផ្ទុះគ្រាប់មីន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ  បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា សង្កត់ធ្ងន់ថា កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

The post ក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារផ្ទុះគ្រាប់មីន appeared first on .

អគ្គនាយក CMAC បញ្ជាក់៣ចំណុចជុំវិញករណីមីនដែលទាហានថៃដើរជាន់បណ្ដាលឱ្យផ្ទុះដាច់កជើងម្ខាង
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញបញ្ជាក់ចំនួន៣ចំណុចជុំវិញ ប្រភេទគ្រាប់មីនដែលបានផ្ទុះកាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឱ្យទាហានថៃរងរបួសស្រាល និងធ្ងន់(ដាច់កជើងម្ខាង)។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ហេង រតនា បានលើកឡើងថា ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី«ការបដិសេដការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស»និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដីគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា។

បើផ្អែកលើស្ថានភាពជាក់ស្តែង អគ្គនាយកស៊ីម៉ាក់ បានសង្កេតឃើញថា៖ ១, ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡើយទេ។ ២, បើពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់ «កជើង»ម្ខាងនោះ អាចបញ្ជាក់ថា ការផ្ទុះអាចបង្កឡើងដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប ដូចជាប្រភេទមីន72A ឬ 72B ឬ M14 ឬ MN79 ឬក៏MD82B ជាដើម ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាមនិងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។ ៣, ប្រសិនបើទាហានសៀមនោះ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជើងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលើភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន PMN-2 ជាច្រើនករណីកន្លងមកនៅកម្ពុជា។

លោក ហេង រតនា បានគូសបញ្ជាក់ថា ចម្ការមីនរាប់រយគីឡូម៉ែត្រស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុងបូរណភាពទឹកដីកម្ពុជាមិនទាន់ធ្វើការបោសសម្អាតគ្រាប់មីនទាំងនោះនៅឡើយទេ ដោយសារកម្ពុជាបន្តខិតខំអនុវត្តការបោសសម្អាតមីនតាមការកំណត់អាទិភាពបម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការគាំទ្រសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕

The post អគ្គនាយក CMAC បញ្ជាក់៣ចំណុចជុំវិញករណីមីនដែលទាហានថៃដើរជាន់បណ្ដាលឱ្យផ្ទុះដាច់កជើងម្ខាង appeared first on .

ណូវែលហ្សឺឡង់ ផ្តល់ថវិការបន្ថែម ៣,១លានដុល្លារបន្តគម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន២
រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តន៍គម្រោងបោសសម្អាតមីននៅក្នុងខេត្តចំនួន២ របស់កម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ជាមួយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយលោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ជុំវិញជំនួយនេះដែរ លោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា ខណៈលោកបានកោតសរសើរកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។

លោកបន្តថា៖« ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥»។

នាឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសណូវែលហ្សឺឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

គូសបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីននៅកម្ពុជា ដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨លានដុល្លារអាមេរិក៕

The post ណូវែលហ្សឺឡង់ ផ្តល់ថវិការបន្ថែម ៣,១លានដុល្លារបន្តគម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន២ appeared first on .

កម្ពុជា ស្នើអាល្លឺម៉ង់​បន្តជួ​យគាំ​ទ្រក្នុង​ការ​បោស​សម្អាតមីន​​នៅ​កម្ពុជា​ឱ្យអស់ត្រឹម​ឆ្នាំ២០២៥
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានស្នើដល់អាល្លឺម៉ង់ក្នុងការបន្តជួយគាំទ្រក្នុងការ​បោស​​សម្អាតមីន​នៅកម្ពុជាឱ្យអស់ត្រឹមឆ្នាំ២០២៥។ ការស្នើសុំនេះ ធ្វើឡើងក្នុងការអញ្ជើញរួមដំណើរទស្សនា ក្នុងតំបន់​បោសសម្អាតមីន ស្ថិតនៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ជាមួយលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃឃ័រ ប្រធានាធិបតីសហព័ន្ធអាលឺម្លង់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន អាល្លឺម៉ង់ ដែលបានចូល​រួមដល់​ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដល់អង្គការ Halo Trust ។

លោក បានលើកឡើងថា ប្រទេសអាល្លឺម៉ង់ ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីន ដល់អង្គភាព ស៊ីម៉ាក់ ចាប់តាំងពីឆ្នាំ ១៩៩៩ នូវថវិកាជាង ១៩ លានដុល្លារអាមេរិក ដោយបានរំដោះ ផ្ទៃដីមានមីនប្រមាណ ៣០ គីឡូម៉ែត្រក្រឡា។

ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់ បានផ្តល់ថវិកា ចនួនជាង ១៧ លានអឺរ៉ូ យកមកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ ម៉ឺននាក់ផងដែរ។

ជាការឆ្លើយតប ប្រធានាធិបតី អាល្លឺម៉ង បានមានប្រសាសន៍ថា នឹងបន្តគាំទ្រការងារ បោសសម្អាតមីន ឱ្យស្រមតាមទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា គ្មានមីន នៅឆ្នាំ ២០២៥៕

The post កម្ពុជា ស្នើអាល្លឺម៉ង់​បន្តជួ​យគាំ​ទ្រក្នុង​ការ​បោស​សម្អាតមីន​​នៅ​កម្ពុជា​ឱ្យអស់ត្រឹម​ឆ្នាំ២០២៥ appeared first on .

រាជរដ្ឋាភិបាលផ្តល់ទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក សម្រាប់ការសំអាតមីនក្នុងខេត្តចំនួន១០
សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដល់កងកម្លាំង៣ ដើម្បីធ្វើការបោសសម្អាតចំការមីន ក្នុងខេត្តចំនួន១០ នៅឆ្នាំ២០២៣។ ការផ្តល់នូវទឹកប្រាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាកិច្ចសន្យា ស្តីពីការបោសសំអាតមីន គាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ រវាងអាជ្ញាធរមី និងកងកម្លាំងទាំង៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា សម្រាប់ផ្ទៃដីដែលកម្លាំងទាំង៣ នឹងត្រូវបោសសំអាត មានចំនួនជាង ១៨០គីឡូម៉ែត្រឡា ខណៈថវិកាបានមកពីប្រទេសជាដៃគូ និងសប្បុរសជននានា គឺត្រូវប្រើប្រាស់លើការងារបោសសំអាតចម្ការមីន នៅទូទាំងប្រទេស ជាច្រើនគីឡូម៉ែត្រក្រឡាទៀត ។

ជាមួយគ្នានោះ ឯកឧត្តម បានបន្តថា ការបោសសំអាតចម្ការមីននេះ នៅឆ្នាំ២០២៣ កងកម្លាំងមួកខៀវ នឹងអនុវត្តនៅខេត្តកោះកុង និងខេត្តមណ្ឌលគិរី លើផ្ទៃដីជាង ២៧គីឡូម៉ែត្រក្រឡា កងទ័ពជើងគោក អនុវត្តនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ លើផ្ទៃដីជាង ៤៦គីឡូម៉ែត្រក្រឡា ចំណែកកម្លាំងស៊ីម៉ាក់អនុវត្តនៅខេត្តប៉ៃលិន ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ លើផ្ទៃដីចំនួនជាង ១០៦គូឡូម៉ែត្រក្រឡា ។

ទន្ទឹមនឹងនោះ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពបោសសំអាតមីន នៅដើមឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំមុនៗ គឺមានល្បឿនលឿនជាង ព្រោះមានកងកម្លាំងជាច្រើន ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស រួមទាំងមានសម្ភារបោសសំអាតទំនើប ខណៈថវិកាសម្ដេចតេជោ ៣០លានដុល្លារនេះ អាចធ្វើឲ្យមានលទ្ធភាពកាន់តែខ្លាំង លើការងារបោសសំអាតចម្ការមីននៅឆ្នាំនេះ៕

The post រាជរដ្ឋាភិបាលផ្តល់ទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក សម្រាប់ការសំអាតមីនក្នុងខេត្តចំនួន១០ appeared first on .

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​បេ្តជ្ញា​​មិន​ទុក​ឱ្យ​ពលរដ្ឋណា​​ម្នាក់រងគ្រោះ​​ដោយសារគ្រាប់មីន និងបន្ត​រំដោះឱ្យ​អស់​ផ្ទៃដី​​ដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានលើកឡើង កម្ពុជាបាន​បេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះ​ដោយសារ​គ្រាប់មីន និងបន្តធ្វើការ​រំដោះឱ្យអស់ផ្ទៃដី​ដែលមានមីន និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះបានធ្វឡើងនៅក្នុងពិធី​រាត្រី​ស្រមោ​សរ​​​ដើម្បី​ប្រមូល​ថវិការសម្រាប់​ជួយដល់​ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINN​ER” ​សហ​ការ​រៀប​ចំដោយសភាពា​ណិជ្ជ​កម្ម​​ម៉ាទ្បេស៊ី​ប្រចាំ​កម្ពុជា(MBCC) និងអាជ្ញាធរ​មីនកម្ពុជា​(CMAA) នៅណាហ្គាវើល រាជធានី​ភ្នំពេញ កាលរសៀលថ្ងៃទី០១ ខែសី​ហា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា ដោយស្មារតីរួបរួមសាមគ្គីគ្នា កម្ពុជានឹងបន្ត​ប្រែក្លាយ​ផ្ទៃដីដែល​មានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និង​​ស្នា​មញញឹមដល់ប្រជាពលរដ្ឋ តាមរយៈ​ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដី​សុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការ​ដឹកនាំ​របស់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដោយមានការ​ចូល​រួមពី​អាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកង​យោធ​ពល​ខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជា​សូន្យមីនក្នុង ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ឯក បន្ថែមថា តាមរយៈនយោបាយឈ្នះឈ្នះ​កម្ពុជាបានវិវឌ្ឍប្រែក្លាយ​ពីប្រទេស​ដែល​​​ជោគជាំ​ដោយ​ស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយ​ក្នុង​ចំណោមប្រទេសដែលមានការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស ហើយ​ជោគ​ជ័យ​នេះសម្រេច​ទៅបានដោយកិច្ចខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេស​ក្រោម​ចក្ខុវិ​ស័យ​​ដ៏​ឈ្លាសវៃរបស់ សម្តេចតេជោ ព្រមជាមួយនឹងការ​ចូលរួម​យ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន​ទូទាំងប្រទេស។ មក​​ទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញ​លេញ មិនមានការស្លាប់​បាត់បង់ជីវិតដោយសារសង្គ្រាម តែកាក​សំណល់​សង្គ្រាម និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខតាម​យាយី​ ឆក់​យកអាយុជីវិត អវយវៈ និងឱកាស​របស់ប្រជាពល​រដ្ឋពី​ការ​ចូលរួម​ពេញលេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ី​នៅកម្ពុជា ចំពោះទឹកចិត្ត​សប្បុរសធម៌ មនុស្ស​ធម៌ ក្នុង​ការ​ចូលរួមគាំទ្រដល់​សកម្មភាព​សម្អាត​មីននៅ​កម្ពុជា។

គួរបញ្ជាក់ថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែល​មានមីន​ទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញនិង​បំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១.១៤០.​៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦.០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣.០០៣.៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៏ដល់ពលរដ្ឋចំនួន ៧.៣៦៣.៣៤៤ នាក់ សើ្មនឹង ៣.៣៦៤.៣៨៧ គ្រួសារ៕

The post លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​បេ្តជ្ញា​​មិន​ទុក​ឱ្យ​ពលរដ្ឋណា​​ម្នាក់រងគ្រោះ​​ដោយសារគ្រាប់មីន និងបន្ត​រំដោះឱ្យ​អស់​ផ្ទៃដី​​ដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ appeared first on .

សម្តេច ហ៊ុន សែន បញ្ជាអាជ្ញាធរមីន និងឯកជនរួមគ្នាដោះមីននៅតំបន់ចំនួន២ឱ្យអស់ត្រឹមចុងឆ្នាំនេះ
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជនធ្វើយ៉ាងណាត្រូវពន្លឿនការដោះមីននៅតំបន់ចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ អស់នៅចុងឆ្នាំ២០២២នេះ ។

ការចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលទី១ ខែកក្កដា ឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីនេះ សម្តេច ហ៊ុន សែន  បានចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជន ធ្វើការរួមគ្នាក្នុងការដោះមីននៅតំបន់ ឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានមីនតទៅទៀត។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣ថែមទៀត។

ក្នុងទិវានោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័សផងដែរ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោសសម្អាតមីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕

The post សម្តេច ហ៊ុន សែន បញ្ជាអាជ្ញាធរមីន និងឯកជនរួមគ្នាដោះមីននៅតំបន់ចំនួន២ឱ្យអស់ត្រឹមចុងឆ្នាំនេះ appeared first on .