ម៉ិកស៊ិក

ម៉ិកស៊ិក ពិចារណាប្តឹងមហាសេដ្ឋី Elon Musk ពីបទបរិហាកេរ្តិ៍ប្រធានាធិបតី លោកស្រី Sheinbaum
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កំពុងពិចារណាប្តឹងមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បន្ទាប់ពីបាននិយាយបង្កប់ន័យថាលោកស្រី គឺទទួលបានបញ្ជាពីមេដឹកនាំក្រុមជួញដូរគ្រឿងញៀន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ៖” យើងកំពុងពិចារណាពីលទ្ធភាពនៃការចាត់វិធានការផ្លូវច្បាប់រួចរាល់ហើយ”។ នេះគឺចង់សំដៅទៅលើការបញ្ចេញមតិយោបល់មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk ដែលបាននិយាយបង្កប់ន័យពីការចូលដៃចូលជើងរបស់លោកស្រី ជាមួយនឹងឧក្រិដ្ឋកម្មរបស់ក្រុមក្មេងទំនើង។

គួរឲ្យដឹងថា នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម X នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Musk បានឆ្លើយតបទៅនឹងវីដេអូមួយកាលពីឆ្នាំ២០២៥ ដែលមានលោកស្រីប្រធានាធិបតី Sheinbaum និយាយអំពីអំពើហិង្សាក្រុមក្មេងទំនើង នៅក្នុងប្រទេស។

លោក Musk បានសរសេរថា​៖”លោកស្រីគ្រាន់តែនិយាយអ្វីដែលមេដឹកនាំក្រុមក្មេងទំនើងប្រាប់ឲ្យលោកស្រីនិយាយប៉ុណ្ណោះ។ បើលោកស្រីមិនស្តាប់បង្គាប់ពួកគេ នោះស្ថានភាពរបស់ប្រទេសជាតិអាចនឹងកាន់តែយ៉ាប់យ៉ឺនជាងនេះ”។

យ៉ាងណាមិញ លោក Musk បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីកងកម្លាំងសន្តិសុខម៉ិកស៊ិកបានឆ្មក់ចូល និងសម្លាប់មេក្លោងគ្រឿងញៀន Nemesio “El Mencho” Oseguera ដែលជាមេដឹកនាំដ៏ល្បីល្បាញនៃក្រុមជួញដូរគ្រឿងញៀន Jalisco New Generation (CJNG) ដែលបង្កការបង្កអំពើហិង្សាយ៉ាងធំ នៅក្នុងប្រទេស៕​

The post ម៉ិកស៊ិក ពិចារណាប្តឹងមហាសេដ្ឋី Elon Musk ពីបទបរិហាកេរ្តិ៍ប្រធានាធិបតី លោកស្រី Sheinbaum appeared first on .

ចិន និងម៉ិកស៊ិក ដឹកដៃគ្នាចូលតុពិភាក្សា ចំពេលមានភាពតានតឹងផ្នែកពន្ធគយ
លោក Li Chenggang ប្រធានអ្នកចរចាពាណិជ្ជកម្មរបស់ចិន កាលពីពេលថ្មីៗនេះ បានជួបជាមួយអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Vidal Llerenas នៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាផ្ទាល់មុខគ្នាជាលើកដំបូង ចាប់តាំងពីម៉ិកស៊ិកបានដាក់ពន្ធខ្ពស់លើការនាំចូលរបស់ចិន ដែលទទួលបានការព្រមានពីទីក្រុងប៉េកាំងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១២ ខែកុម្ភៈនេះថា ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបញ្ហាផ្សេងៗទៀត ក្នុងអំឡុងកិច្ចប្រជុំនោះ។

ជុំវិញការពិភាក្សានេះ បានកើតឡើង នៅពេលដែលម៉ិកស៊ិកបានប្រកាសកាលខែធ្នូ ជុំវិញការដំឡើងពន្ធយ៉ាងច្រើនលើប្រទេសចិន និងប្រទេសដទៃទៀតដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក រហូតដល់ ៣៥% ។

យ៉ាងណាមិញ ចំពោះការដំឡើងពន្ធរបស់ម៉ិកស៊ិកនេះ ត្រូវបានអនុវត្តចំពោះទំនិញរាប់ពាន់មុខ រួមទាំងរថយន្ត គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ សម្លៀកបំពាក់ ផ្លាស្ទិច និងដែកថែប ផងដែរ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ពន្ធទាំងនេះមានគោលបំណងបង្កើនផលិតកម្មក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។ ហើយពន្ធគយទាំងនេះត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ធំបំផុតទៅលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិនបានព្រមានប្រទេសម៉ិកស៊ិក ឲ្យគិតឡើងវិញ មុនពេលដាក់ពន្ធគយ ហើយបាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយគិតរហូតមកដល់ពេលនេះ ទីក្រុងប៉េកាំង មិនទាន់បានប្រកាសពីវិធានការតបតណាមួយនៅឡើយទេ៕​

The post ចិន និងម៉ិកស៊ិក ដឹកដៃគ្នាចូលតុពិភាក្សា ចំពេលមានភាពតានតឹងផ្នែកពន្ធគយ appeared first on .

ម៉ិកស៊ិក ត្រៀមដំឡើងពន្ធគយខ្ពស់លើការនាំចូលពីប្រទេសចិន ចាប់ពីដើមឆ្នាំ២០២៦ ទៅ
ប្រទេសម៉ិកស៊ិក គ្រោងនឹងដំឡើងពន្ធគយថ្មី លើការនាំចូលពីប្រទេសនៅអាស៊ីភាគច្រើន ដែលនឹងត្រូវកំណត់ឲ្យចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ក្នុងនោះប្រទេសចិន ត្រូវបានគេរំពឹងថានឹងទទួលរងផលប៉ះពាល់ច្រើនជាងគេបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយត្រូវបានអនុម័តដោយសភានៅដើមខែធ្នូ វិធានការនេះបានដំឡើងពន្ធ ដែលភាគច្រើនអាចកើនឡើងរហូតដល់ ៣៥% ទៅលើប្រទេសណាដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសម៉ិកស៊ិក រួមទាំងប្រទេសឥណ្ឌា កូរ៉េខាងត្បូង ថៃ និងឥណ្ឌូណេស៊ី ផងដែរ។

គួរឲ្យដឹងផងដែរថា ការដំឡើងពន្ធនេះនឹងអនុវត្តចំពោះផលិតផលរាប់ពាន់មុខ រួមទាំងរថយន្ត គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ សម្លៀកបំពាក់ ផ្លាស្ទិច និងដែកថែប ជាដើម។

មិនតែប៉ុណ្ណោះ ផែនការនេះបានក៏បានធ្វើឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន និងឧស្សាហកម្មក្នុងស្រុកមួយចំនួនដែលមានការព្រួយបារម្ភអំពីការកើនឡើងនៃថ្លៃដើម។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum និងសមាជិកនៃរដ្ឋបាលរបស់លោកស្រីបាននិយាយថា ពន្ធទាំងនេះស្វែងរកការជំរុញផលិតកម្មក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។

ជម្រាបជូនថា បើតាមអ្នកវិភាគនយោបាយ និងពាណិជ្ជកម្មជាច្រើនជឿថា ពន្ធនេះ នឹងប៉ះពាល់ដល់ទំនិញចិនជាចម្បង ខណៈពេលដែលរដ្ឋាភិបាលប្រទេសនេះ ព្យាយាមធ្វើឲ្យប្រធានាធិបតីអាមេរិក លោក ត្រាំ ស្ងប់ចិត្ត មុនពេលការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) នាពេលខាងមុខ៕​

The post ម៉ិកស៊ិក ត្រៀមដំឡើងពន្ធគយខ្ពស់លើការនាំចូលពីប្រទេសចិន ចាប់ពីដើមឆ្នាំ២០២៦ ទៅ appeared first on .

ប្រធានាធិបតីអាមេរិក គំរាមដំឡើងពន្ធគយដល់ ៣០% លើប្រទេសម៉ិកស៊ិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសចង់ដំឡើងពន្ធគយនាំចូលលើប្រទេសម៉ិកស៊ិកដល់ ៣០% បន្ទាប់ពីបានចោទប្រកាន់ទៅលើប្រទេសជិនខាងខ្លួននេះថា បានប្រព្រឹត្តិចំពោះកសិករអាមេរិក ដោយមិនយុត្តិធម៌។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ដោយបានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៨ ខែធ្នូ លោក ត្រំ បានត្អូញត្អែរថា ប្រទេសម៉ិកស៊ិក បានរំលោភលើសន្ធិសញ្ញាទឹករវាងប្រទេសទាំងពីរ ដែលបណ្តាលឲ្យកសិករនៅរដ្ឋតិចសាស់ខ្វះខាតទឹកសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វ។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានសរសេរថា ៖”​ រហូតមដល់ពេលនេះ ប្រទេសម៉ិកស៊ិក មិនទាន់ឆ្លើយតបនៅឡើយទេ។ វាមិនយុត្តិធម៌ទេដែលកសិករអាមេរិកសក្តិសមនឹងទទួលបានទឹកបន្ថែមទៀត។ នោះហើយជាមូលហេតុដែលខ្ញុំបានអនុម័តឯកសារមួយដែលអនុញ្ញាតឲ្យមានការដាក់ពន្ធនាំចូលបន្ថែម ៥% លើប្រទេសនេះ ប្រសិនបើពួកគេមិនព្រមបញ្ចេញទឹកភ្លាមៗទេនោះ”។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន ប្រទេសម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិក។ ហើយចំពោះពន្ធបន្ថែម ៥% នឹងធ្វើឲ្យពន្ធសរុបលើទំនិញដែលនាំចូលពីប្រទេសនេះទៅកាន់សហរដ្ឋអាមេរិកកើនឡើងដល់ ៣០%៕​

The post ប្រធានាធិបតីអាមេរិក គំរាមដំឡើងពន្ធគយដល់ ៣០% លើប្រទេសម៉ិកស៊ិក appeared first on .

លោក ត្រាំ ថាអាមេរិកអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណ្ជិជកម្មជាមួយម៉ិកស៊ិក និងកាណាដា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាអាចនឹងសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politco ។

ប្រភពដដែលនេះ បានដកស្រង់សម្តីរបស់លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅក្នុងអំឡុងធ្វើបទសម្ភាសផតខាសមួយនាពេលថ្មីៗនេះ។ លោក Greer បានមានប្រសាសន៍ថា ៖ “ទស្សនៈរបស់ប្រធានាធិបតីគឺថា លោកគ្រាន់តែចង់បានកិច្ចព្រមព្រៀងល្អៗប៉ុណ្ណោះ។ ហេតុផលដែលយើងនៅតែត្រូវការពេលពិនិត្យឡើងវិញនៅក្នុង USMCA គឺដើម្បីការពារតម្រូវការក្នុងការកែប្រែ វាយតម្លៃឡើងវិញ ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ”។

មិនតែប៉ុណ្ណោះ លោក Jamieson Greer ក៏បានលើកឡើងពីលទ្ធភាពនៃការចរចាដាច់ដោយឡែកពីគ្នារបស់សហរដ្ឋអាមេរិកជាមួយកាណាដា និងម៉ិកស៊ិក ក៏ដូចជាការបំបែកកិច្ចព្រមព្រៀងជាពីរផ្នែក។ ជុំវិញគំនិតនេះត្រូវបានពិភាក្សាឡើងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយប្រធានាធិបតី លោក ត្រាំ ក្នុងសប្តាហ៍នេះ។

ជម្រាបជូនថា USMCA គឺជាកិច្ចព្រមព្រៀងថ្មីមួយជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងឆ្នាំ២០២០ ដែលត្រូវបានចរចាក្នុងអាណត្តិដំបូងរបស់លោក ត្រាំ ។ ហើយកាលពីថ្ងៃទី៣ ខែធ្នូ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវអនុញ្ញាតឲ្យផុតកំណត់ ឬកិច្ចព្រមព្រៀងថ្មីមួយនឹងត្រូវចរចាឡើងវិញរវាងប្រទេសទាំងបី៕​

The post លោក ត្រាំ ថាអាមេរិកអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណ្ជិជកម្មជាមួយម៉ិកស៊ិក និងកាណាដា appeared first on .

ក្រុមហ៊ុន Nvidia ទាត់ចោលពាក្យចចាមអារ៉ាមបោះលុយ ១ពាន់លានដុល្លារ វិនិយោគនៅម៉ិកស៊ិក
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក Nvidia បានច្រានចោលនូវផែនការវិនិយោគដែលមានចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ នៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៉ិកស៊ិក ពោលគឺប៉ុន្មានក្រោយប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីរបស់រដ្ឋនេះ បានផ្សព្វផ្សាយថាក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អភិបាលរដ្ឋ Nuevo Leon លោក Samuel Garcia ថ្មីៗនេះ បាននិយាយនៅក្នុងសារមួយដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា Nvidia កំពុងមានគម្រោងចំណាយទឹកប្រាក់ ១ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបៃតងដែលផ្តោតលើបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ៖”Nvidia មិនមានផែនការវិនិយោគហិរញ្ញវត្ថុនៅរដ្ឋ Nuevo Leon នោះទេ។ ការគាំទ្ររបស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរឌីជីថល និងវឌ្ឍនភាពបច្ចេកវិទ្យានៅអាមេរិកឡាទីន គឺគ្រាន់តែផ្អែកលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការ ការស្រាវជ្រាវ និងការអភិវឌ្ឍទេពកោសល្យប៉ុណ្ណោះ”។

ប៉ុន្តែក្រោយមក លោក Garcia ហាក់បានកែតម្រូវព័ត៌មានទាំងនោះវិញ ដោយបានបញ្ជាក់ថា ការវិនិយោគមជ្ឈមណ្ឌលផ្ទុកទិន្នន័យអ៊ីដ្រូសែនបៃតងដែលបានគ្រោងទុកនោះ គឺជាគម្រោងមកពីក្រុមហ៊ុន CIPRE Holding របស់ប្រទេសម៉ិកស៊ិក ហើយនឹងប្រើប្រាស់បច្ចេកវិទ្យា Nvidia។

ជុំវិញរឿងរ៉ាវនេះ ទាំងខាងក្រុមហ៊ុន Nvidia និងរដ្ឋាភិបាលរដ្ឋ Nuevo Leon នៅមិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីសំណាក់សារព័ត៌មាននៅឡើយ នោះទេ៕

The post ក្រុមហ៊ុន Nvidia ទាត់ចោលពាក្យចចាមអារ៉ាមបោះលុយ ១ពាន់លានដុល្លារ វិនិយោគនៅម៉ិកស៊ិក appeared first on .

ប្រទេសម៉ិកស៊ិក ប្រកាសដំឡើងពន្ធដល់ ១៥៦% ទៅលើការនាំចូលស្ករ
ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអនុវត្តលើវិធានការពន្ធគយថ្មី សម្រាប់ការនាំចូលស្ករ ដោយសារតែតម្លៃអន្តរជាតិធ្លាក់ចុះ និងហានិភ័យចំពោះការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខាលើដោយប្រធានាធិបតី លោកស្រី Claudia Shenbaum បានបង្ហាញឲ្យដឹងថា ពន្ធថ្មី ១៥៦% នឹងត្រូវអនុវត្តចំពោះការនាំចូលស្ករគ្រប់ប្រភេទ រួមទាំងស្ករ Beet និងទឹកស៊ីរ៉ូផងដែរ។ ចំណែកឯកទឹកស្ករដប នឹងត្រូវរងនូវពន្ធគយរហូតដល់ ២១០,៤៤% ។

យ៉ាងណាមិញ​ ជាធម្មតា ម៉ិកស៊ិក មិនមែនជាប្រទេសនាំចូលស្ករច្រើននោះឡើយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ ការទិញស្ករពីបរទេសបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ ដែលបណ្តាល់ឲ្យមានការធ្លាក់ចុះនៃផលិតកម្មក្នុងស្រុក ជាមួយនឹងការនាំចេញទាប ទៅកាន់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ​ បើតាមលោក Carlos Blackaller ប្រធានអង្គការផលិតស្ករអំពៅសំខាន់ៗរបស់ប្រទេសម៉ិកស៊ិក បានប្រាប់អ្នកយកព័ត៌មានថា៖ “គម្រោងពន្ធថ្មីនេះ នឹងផ្តល់នូវការការពារកាន់តែច្រើនសម្រាប់ផលិតផលក្នុងស្រុក”។ លោកបានបន្ថែមទៀតថា ស្ករដែលនាំចូលក្នុងរយៈពេលបីរដូវកាលចុងក្រោយនេះ មានចំនួនសរុបជាង ១ លានតោន៕​

The post ប្រទេសម៉ិកស៊ិក ប្រកាសដំឡើងពន្ធដល់ ១៥៦% ទៅលើការនាំចូលស្ករ appeared first on .

BYD និង Tesla អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលម៉ិកស៊ិកដាក់ពន្ធលើរថយន្តដល់ ៥០%
ថ្មីៗនេះ​ អ្នកជំនាញបានព្យាករថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលៗ ដូចជា BYD និង Tesla អាចនឹងទទួលរងនូវការខាតបង់ច្រើនបំផុត នៅពេលដែលប្រទេសម៉ិកស៊ិក​ គ្រោងនឹងដាក់ពន្ធរហូតដល់ទៅ ៥០% លើរថយន្តដែលនាំចូលមកពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១០ ខែកញ្ញា ម៉ិកស៊ិក បានប្រកាសពីផែនការធ្វើកំណែទម្រង់ពន្ធដារ ដើម្បីការពារការងារក្នុងស្រុក។ ក្នុងនោះដែរ រថយន្តដែលនាំចូលមកពីប្រទេសដែលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេរី(FTA) ជាមួយប្រទេសនេះ រួមមានចិន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូណេស៊ី និងរុស្ស៊ី នឹងត្រូវបង់ពន្ធ ៥០%។

ជុំវិញអត្រាពន្ធគយនេះ ត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះទាំងរថយន្តអគ្គិសនី និងសាំង ខណៈដែលវានឹងត្រូវប៉ះពាល់យ៉ាងខ្លាំងដល់រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន និងដាក់លក់នៅក្នុងប្រទេសម៉ិកស៊ិក​ ជាពិសេស BYD និង Tesla តែម្តង។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញ។

យ៉ាងណាមិញ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gasgoo បានបង្ហាញឲ្យដឹងថា ម៉ិកស៊ិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់រថយន្តដែលផលិតនៅក្នុងប្រទេសចិនក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ជាមួយនឹងការនាំចេញជិត ៣៨ ៥០០ គ្រឿង ពោលគឺបានកើនឡើងជាង ២៤% ធៀបទៅនឹងឆ្នាំមុន។

ជម្រាបជូនផងដែរថា បច្ចុប្បន្នទាំង BYD និង Tesla មិនទាន់មានរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិកនៅឡើយទេ ស្របពេលផែនការមុនៗរបស់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំងពីរនេះ នៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានផ្អាក ដោយសារតែអត្រាការប្រាក់ខ្ពស់ និងចំពេលសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ៕

The post BYD និង Tesla អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ នៅពេលម៉ិកស៊ិកដាក់ពន្ធលើរថយន្តដល់ ៥០% appeared first on .

ម៉ិកស៊ិក គ្រោងដំឡើងពន្ធលើរថយន្តរបស់ប្រទេសចិនដល់ ៥០%
រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក ថ្មីៗនេះបាននិយាយថា ខ្លួននឹងដំឡើងពន្ធគយលើរថយន្តដែលនាំចូលពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត ដល់ ៥០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកំណែទម្រង់ពន្ធដែលរដ្ឋាភិបាលម៉ិកស៊ិក កំពុងធ្វើដើម្បីការពារការងារក្នុងស្រុក។ នេះបើតាមអ្វីដែលត្រូវបានបញ្ជាក់ដោយក្រសួងសេដ្ឋកិច្ច។

គួរឲ្យដឹងថា បច្ចុប្បន្នពន្ធនាំចូលលើរថយន្តរបស់ប្រទេសចិន មានកម្រិត ២០% ខណៈកាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Marcelo Ebrard បាននិយាយថា ប្រទេសរបស់ខ្លួននឹងបង្កើនពន្ធគយនេះឲ្យដល់កម្រិតអតិបរមា ៥០%។

ទន្ទឹមនឹងនេះ លោក Ebrard បាននិយាយថា វិធានការនេះ​គឺស្ថិតនៅក្នុងដែនកំណត់ដែលអនុញ្ញាតដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានគោលបំណងការពារការងារនៅពេលដែលរថយន្តចិនចូលទីផ្សារ ក្នុងស្រុកក្រោមតម្លៃមូលដ្ឋានរបស់ប្រទេស។

មិនតែប៉ុណ្ណោះ ក្រសួងការបរទេសម៉ិកស៊ិក ក៏បាននិយាយទៀតផងដែេថា ខ្លួននឹងប្រឆាំងប្រទេសផ្សេងទៀតដែលដាក់ពន្ធនៅក្រោមលេសផ្សេងគ្នា។ អ្នកនាំពាក្យក្រសួងការបរទេស លោក Lam Kein បាននិយាយថា៖”​ យើងនឹងការពារសិទ្ធិ និងផលប្រយោជន៍របស់យើងយ៉ាងម៉ឺងម៉ាត់ ស្របតាមស្ថានភាពជាក់ស្តែង”៕​

The post ម៉ិកស៊ិក គ្រោងដំឡើងពន្ធលើរថយន្តរបស់ប្រទេសចិនដល់ ៥០% appeared first on .

ម៉ិកស៊ិក ស្នើឲ្យអាមេរិក ចែករំលែកទឹកប្រាក់ ១៥ពាន់លានដុល្លារ ដែលរឹបអូសបានពីមេក្លោងគ្រឿងញៀន
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីពេលថ្មីៗនេះ បានស្នើសុំឲ្យសហរដ្ឋអាមេរិក ចែករំលែកទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារដែលរឹបអូសបានពីមេក្លោងគ្រឿងញៀន Sinaloa ទៅកាន់ជនក្រីក្រនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Sheinbaum បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៧ ខែសីហាថា៖” ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងយកលុយពីមេក្លោងគ្រឿងញៀន Zambada នោះយើងនឹងទាមទារឲ្យមានការចែករំលែកវាទៅឲ្យប្រជាជនក្រីក្របំផុត នៅក្នុងប្រទេសម៉ិកស៊ិក”។

គួរឲ្យដឹងថា មេក្លោងគ្រឿងញៀន Ismael “El Mayo” Zambada វ័យ ៧៧ឆ្នាំ បានសារភាពកំហុស នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា ដោយយល់ព្រមរឹបអូសទ្រព្យសម្បត្តិសរុបប្រមាណ ១៥ពាន់លានដុល្លារ។ Zambada បានបង្កើតក្រុមជួញដូរគ្រឿងញៀនមួយ ឈ្មោះថា Sinaloa ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅ និងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ដោយពួកគេធ្វើប្រតិបត្តិការ ទាំងនៅក្នុងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា​បន្ទាប់ពីជាងពីរទសវត្សនៃការតាមចាប់ខ្លួន ដោយសហរដ្ឋអាមេរិក Zambada ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែកក្កដា នៅពេលដែលរូបលោកបានចុះចតនៅព្រលានយន្តហោះ ក្នុងទីក្រុង El Paso រដ្ឋតិចសាស់ នៅលើយន្តហោះឯកជនជាមួយ បន្ទាប់មកធ្វើបត្យាប័នទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ការកាត់ទោស៕

The post ម៉ិកស៊ិក ស្នើឲ្យអាមេរិក ចែករំលែកទឹកប្រាក់ ១៥ពាន់លានដុល្លារ ដែលរឹបអូសបានពីមេក្លោងគ្រឿងញៀន appeared first on .