រដ្ឋបាលខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង រៀបចំរថយន្តក្រុង ៧៥គ្រឿង ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង(City Bus) ចំនួន៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនបង់ប្រាក់និងទទួលបានទឹកពិសារបរិសុទ្ធសម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំរថយន្តក្រុងនេះ គឺជាការអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ។

រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖

១.សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី ភ្នំពេញ-បាត់ដំបងដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹកនៅចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២.សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី បាត់ដំបង-ភ្នំពេញ ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតរថយន្តផ្សារទំនើប ភូ ពុយ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបងក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តបាត់ដំបងក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕

The post រដ្ឋបាលខេត្តបាត់ដំបង រៀបចំរថយន្តក្រុង ៧៥គ្រឿង ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ appeared first on .

ឯកឧត្តម សុខ លូ បង្ហើបប្រាប់ពីគម្រោងកសាងនិងជួសជុលផ្លូវ ក្នុងខេត្តបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហើបពីគម្រោងធំៗរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ជួសជុលផ្លូវ និងស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបង នៅឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីប្រជាពលរដ្ឋលើកឡើងពីរង្វល់បញ្ហាផ្លូវលំបាកធ្វើដំណើរនៅក្នុងក្រុង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឯកឧត្តម សុខ លូ បានលើកឡើងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកបានចូលរួមកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តម បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២៦ខាងមុខនេះ ផ្លូវ២១ខ្សែនៅក្រោមគម្រោងADB ប្រវែង១០,៧ គម នឹងត្រូវជួលជុលនិងធ្វើឡើងវិញ។ រីឯផ្លូវផ្សេងៗទៀតក៏នឹងត្រូវកសាងនិងជួសជុលជាបន្តបន្ទាប់។

កន្លងមករដ្ឋបាលខេត្ត ក៏បានស្នើសុំទៅសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចក៏បានបើកភ្លើងខៀវ ឱ្យមានការជួសជុល និងស្តារផ្លូវក្នុងក្រុងបាត់ដំបងនេះឡើងវិញផងដែរ។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម សុខ លូ ជា អភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ច ដដែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕

The post ឯកឧត្តម សុខ លូ បង្ហើបប្រាប់ពីគម្រោងកសាងនិងជួសជុលផ្លូវ ក្នុងខេត្តបាត់ដំបង appeared first on .

គ្រោង​អភិវឌ្ឍ​អាកាសយានដ្ឋានបាត់ដំបង ​កម្រិត​ 4C អាច​ទទួល​យន្តហោះប្រភេទ Airbus ឬ Boeing បាន
អាកាសចរស៊ីវិល និងរដ្ឋបាលខេត្ត​បាត់ដំបង បាន​បើកកិច្ចប្រជុំពិភាក្សាការងារក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ។

លោក សយ សុខាន់ រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួល ដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះ មកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។

លោកថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវ Runway បន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ ទៅជាប្រភេទ 4C ដើម្បីធ្វើឲ្យទាក់ទាញ ភ្ញៀវទេសចរ ក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍ ខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ 4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក។

ជាមួយគ្នានេះលោក ក៏បានស្នើឲ្យមានការសិក្សាឲ្យច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅនៅទីនោះ។

លោក សុខ លូ បានប្តេជ្ញាចិត្តថា ក្នុងនាមរដ្ឋបាលខេត្ត នឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះ ពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅ ខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះ លេចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕

The post គ្រោង​អភិវឌ្ឍ​អាកាសយានដ្ឋានបាត់ដំបង ​កម្រិត​ 4C អាច​ទទួល​យន្តហោះប្រភេទ Airbus ឬ Boeing បាន appeared first on .

ខេត្តបាត់ដំបង រៀបចំតំបន់មួយដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាបនាពេលខាងមុខ ដើម្បីឲ្យក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរឲ្យមកធ្វើដំណើរកំសាន្ត នៅក្នុងខេត្តបាត់ដំបងបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងជំនួបជាមួយលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូកាល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការជួបពិភាក្សាការងារនេះ គឺដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរគរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ នៅតំបន់អុកស៊ីតានី ប្រទេសបារាំង ។

ទន្ទឹមគ្នានេះ លោកក៏ប្រកាសឲ្យដឹងថា នៅពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាប ពោលគឺជាតំបន់ដែលភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោកថា នៅពេលដំណើរការរៀបចំបានរួចហើយ រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗនៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើងថែមទៀត ។

យ៉ាងណា ទោះជាមិនទាន់បានបញ្ជាក់ពីទីតាំង និងពេលវេលាជាក់លាក់ សម្រាប់ដំណើរការរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាបក្តី។ ក៏លោកអភិបាលខេត្ត បានបង្ហាញក្តីរំពឹងទុកថា អង្គការហ្វារពន្លឺសិល្បៈ នឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជាពិសេសគឺផ្នែកសិល្បៈនេះ ដើម្បីលើកស្ទួយវិស័យសិល្បៈនៅក្នុងខេត្ត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈដែលមានសាលាបណ្ដុះបណ្ដាលវិស័យសិល្បៈបែបនេះ ។

គួរជម្រាប់ជូនដែរថា ទាក់ទិនទៅនឹងខេត្តបាត់ដំបងនេះដែរ នៅក្នុងខែមេសា ខាងមុខនេះ អ្នកវិនិយោគជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង ដើម្បីសិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះផងដែរ។នេះបើតាមការឲ្យដឹងពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង៕
អត្ថបទ៖រង្សី

The post ខេត្តបាត់ដំបង រៀបចំតំបន់មួយដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប appeared first on .

កម្ពុជា ស្នើអូស្ដ្រាលីជួយឲ្យវិនិយោគិនបង្កើតរោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង ស្នើអូស្រ្ដាលីឲ្យវិនិយោគិនផ្នែករោងចក្រកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងឲ្យកាន់តែច្រើន។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក Andreas Zurbrugg ឯកអគ្គរាជទូតរង នៃស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅនេះ។

នៅក្នុងជំនួបនោះ លោក សុខ លូ បានស្នើដល់ស្ថានទូតអូស្រ្ដាលីធ្វើការផ្សព្វផ្សាយដល់វិនិយោគិនក្នុងប្រទេសអូស្រ្ដាលី ដើម្បីវិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងឲ្យកាន់តែច្រើន ដើម្បីជួយប្រជាកសិករខេត្តបាត់ដំបងអាចរកប្រាក់ចំណូលបានច្រើន។

លោកថ្លែងថា ការស្នើនេះដែរ បន្ទាប់ពីសព្វថ្ងៃនេះ ខេត្តបាត់ដំបង មានបញ្ហាប្រឈមមួយចំនួនគឺនៅពេលប្រមូលផលដំណាំនានា ដែលខ្វះការកែច្នៃ ខណៈចង់ឲ្យមានឱកាសក្នុងការនាំចេញផលិតផលកសិកម្មដែលបានកែច្នៃរួចទៅក្រៅប្រទេស និងជួយបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរនៃប្រទេសអូស្ដ្រាលី ឲ្យមកទស្សនាខេត្តបាត់ដំបង ឲ្យកាន់តែច្រើនឡើងថែមទៀត។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ អូស្ដ្រាលី ដែលបានជួយផ្នែកសុខាភិបាល អប់រំ កសិកម្ម និងពិសេសផ្នែកបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង បើទោះបីជាការដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង មិនទាន់ទទួលបានជោគជ័យ១០០%ក្ដី ប៉ុន្តែក៏បានជួយផ្ដល់ឱកាសដល់ប្រជាកសិករមួយចំនួនធំ អាចធ្វើការដាំដុះនៅលើដីរបស់ខ្លួនដែលបានបោសសំអាតមីនរួច ដោយសុវត្ថិភាព និងលែងភ័យខ្លាច។

គួរជម្រាប់ជូនដែរថា ទាក់ទិនទៅនឹងខេត្តបាត់ដំបងនេះដែរ នៅក្នុងខែមេសា ខាងមុខនេះ អ្នកវិនិយោគជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង ដើម្បីសិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះផងដែរ។នេះបើតាមការឲ្យដឹងពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង៕
អត្ថបទ៖រង្សី

The post កម្ពុជា ស្នើអូស្ដ្រាលីជួយឲ្យវិនិយោគិនបង្កើតរោងចក្រកែច្នៃកសិផលនៅខេត្តបាត់ដំបង appeared first on .

លោក សុខ លូ ស្នើសុំយ៉ាងទទូចឲ្យអ្នករកស៊ីក្នុងវិស័យម្ហូបអាហារ ត្រូវរក្សាអនាម័យខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរណ៍
អភិបាលខេត្តបាត់ដំបង ណែនាំឲ្យប្រជាពលរដ្ឋរកស៊ីក្នុងវិស័យម្ហូបអាហារ ត្រូវរក្សាឲ្យមានអនាម័យខ្ពស់ គ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរដែលបានមកកម្សាន្តតាមតំបន់ទេសចរណ៍ ឬរម្មណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពក្រុងបាត់ដំបង នាថ្ងៃសុក្រ ទី០៤ ខែកុម្ភៈម្សិលមិញ។

រយៈពេល ០៤ថ្ងៃនៃបុណ្យចូលឆ្នាំចិន ដោយគិតចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ មកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា មានចំនួន   ២១៨,៤២០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន   ២១៧,៩៥៩ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៦១ នាក់។

បើតាមលោក សុខ លូ ម្ហូបអាហារនៅខេត្តបាត់ដំបង ក៏ជាចំណុចមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដូចនេះម្ហូបអាហារនានាត្រូវប្រាកដថាមានអនាម័យខ្ពស់ គ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាព។ លោកគូសបញ្ជាក់ថា ខេត្តបាត់ដំបងក៏ជាខេត្តមួយមានភាពល្បីល្បាញខាងផ្នែកម្ហូបអាហារ ក្នុងន័យនេះ ត្រូវតែរៀបចំម្ហូបអាហារដែលសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ។

រដ្ឋាភិបាល​កម្ពុជា​ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១​បានសម្រេច​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​ជា​សមាជិក​បណ្ដាញ​ទីក្រុង ដែល​មាន​ភាពច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ ជាភាសាអង់គ្លេសថា UNESCO Creative Cities Network ពោលគឺ ការទាក់ទង​នឹង​ការច្នៃប្រឌិត​លើ​ម្ហូបអាហារ។

លោក ​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា ការជ្រើសរើស​នេះ​គឺ​ដោយសារ​ផ្អែក​តាម​ការវាយតម្លៃ​របស់​ក្រុមការងារ​ជំនាញ​ទីក្រុង​បាត់ដំបង​ថា ខេត្ត​បាត់ដំបង​សម្បូរ​ទៅ​ដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ ដែល​ត្រូវ​បាន​រៀបចំ និង​កែច្នៃ ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។

ដោយឡែក បញ្ហាការរៀបចំចំណតរថយន្ត និងម៉ូតូនៅជុំវិញផ្សារណាត់ ដែលបច្ចុប្បន្ននេះមានភាពអាណាធិបតេយ្យក្នុងការចតយានយន្តជុំវិញផ្សារយ៉ាងគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យជុំវិញផ្សារមានភាពរញ៉េរញ៉ៃ ចង្អៀត ពិបាកក្នុងការធ្វើដំណើរលោក សុខ លូ ក៏បានស្នើជំរុញឲ្យអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីដោះស្រាយបញ្ហានេះ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “បើចង់ឲ្យមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែមានប្រសិទ្ធិភាព និងឆាប់រហ័ស ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ទាំងក្រុមការងារ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាគឺសហការគ្នាទៅវិញទៅមកទើបដំណើរការនៃការរៀបចំបានយ៉ាងរលូន “។

សូមរំលឹកផងដែរថា ទីក្រុងបាត់ដំបង និងទីក្រុងចំនួន២ទៀតរបស់ប្រទេសកម្ពុជា មានទីក្រុងព្រះសីហនុ  និងទីក្រុងសៀមរាប បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤។ ពិធីទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ បានធ្វើឡើងនៅខេត្តព្រះសីហនុ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២៕

The post លោក សុខ លូ ស្នើសុំយ៉ាងទទូចឲ្យអ្នករកស៊ីក្នុងវិស័យម្ហូបអាហារ ត្រូវរក្សាអនាម័យខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរណ៍ appeared first on .

ថ្ងៃទី៩ ឧសភា ម្សិលមិញខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានថ្មី ៦នាក់ ជាពលករ និងជនបរទេស​
រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ឧសភា ២០២១ បានជូនដំណឹងថា យោងតាមលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ មន្ត្រីជំនាញ បានរកឃើញអ្នកវិជ្ជមាន ចំនួន ៦នាក់ ក្នុងនោះពលករត្រឡប់មកពីធ្វើការនៅប្រទេសថៃចំនួន ៥នាក់ និងជនជាតិបរទេស ចំនួន ១នាក់។

អ្នកដែលត្រូវបានរកឃើញវិជ្ជមាន ទាំង ៦នាក់នោះ ពួកគាត់ធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនចូលដល់ខេត្តបាត់ដំបង។ បច្ចុប្បន្ន រដ្ឋបាលខេត្តបានបញ្ជូនអ្នកជំងឺកូវីដ-១៩ ទាំង ៦នាក់ នោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ៕

The post ថ្ងៃទី៩ ឧសភា ម្សិលមិញខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានថ្មី ៦នាក់ ជាពលករ និងជនបរទេស​ appeared first on .

សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបងទុកដោះស្រាយបញ្ហាចំពោះមុខ ២យ៉ាង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៣ ខែមេសា ២០២១ នេះ បានសម្រេចឧបត្ថម្ភថវិកា ចំនួន ២០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ២យ៉ាង។

ថវិកា ២០០លានរៀលនេះ នឹងយកទៅដោះស្រាយមុខព្រួញ ទី១ គឺប្រើប្រាស់សម្រាប់ជួយប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ  (ជាពិសេសជនរងគ្រោះដោយសារខ្យល់កន្ត្រាក់) និងមុខព្រួញទី២ សម្រួលការខ្វះខាតបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលកូវីដ-១៩៕

The post សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបងទុកដោះស្រាយបញ្ហាចំពោះមុខ ២យ៉ាង appeared first on .