រដ្ឋមន្រ្តីក្រសួងកសិកម្ម

លោក ឌិត ទីណា៖ តួនាទី និងភារកិច្ចមន្រ្តីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពកសិកម្ម និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ឌិត ទីណា បានលើកឡើងថា តួនាទី និងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា លើសពីនេះ ត្រូវយកចិត្តទុកដាក់ការពារបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីកសិកម្ម បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់ផងដែរ។

គួរឱ្យដឹងផងដែរថា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ កញ្ញា លោក ឌិត ទីណា បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្រ្តី ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ដូច្នេះ ត្រូវមានមោទនភាព និងយកចិត្តទុកដាក់សហការគ្នាល្អ ចុះមូលដ្ឋានធ្វើការសិក្សានិងវាយតម្លៃឱ្យបានច្បាស់លាស់ពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដរបស់ប្រជាកសិករ និងជួយពួកគាត់ឱ្យទាន់ពេលវេលា ទៅតាមជំនាញ និងលទ្ធភាពប្រកបដោយឆន្ទៈ និងមនសិការពិតប្រាកដ។ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងខ្សែច្រវាក់តម្លៃល្អ ដើម្បីជម្រុញការនាំចេញ បង្កើនប្រាក់ចំណូល និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

The post លោក ឌិត ទីណា៖ តួនាទី និងភារកិច្ចមន្រ្តីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ appeared first on .

រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យបង្កើនការស្រាវជ្រាវលើការកែច្នៃប្រហុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យស្រាវជ្រាវលើការកែច្នៃប្រហុកដើម្បីនាំចេញឱ្យបានច្បាស់លាស់ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ។ការណែនាំបែបនេះ របស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការជម្រុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងអភិវឌ្ឍន៍ព្រៃកោងកាង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ទាក់ទងទៅនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ បើតាមលោក ឌិត ទីណា បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្ដោតទៅលើបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តភាពសេដ្ឋកិច្ចពិតប្រាកដ។លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

លោក បានបន្តថា ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការ និងស្តង់ដារទីផ្សារ។

គួរឱ្យដឹងថា កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណ ៨ ៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ប្រទេសបារាំង អាមេរិក កូរ៉េជាដើម។

គួរបញ្ជាក់ផងដែរថា កម្ពុជាគ្រោងនាំចេញប្រហុក ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ដោយក្រុមហ៊ុន Confirel ហើយការនាំចេញនឹងត្រូវកែច្នៃក្រោមលក្ខខណ្ឌចំនួន ៣ រួមមាន ក្លិន រសជាតិ និងរូបរាង៕

The post រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យបង្កើនការស្រាវជ្រាវលើការកែច្នៃប្រហុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ appeared first on .

លោក ឌិត ទីណា បានអះអាងថាប្រជាពលរដ្ឋខ្មែរទាំងអស់មានចរិកជាតិនិយមពាក់ព័ន្ធការនាំចេញ
លើកឡើងក្នុងកិច្ចសំណេះសំណាលជាមួយសារព័ត៌មានស្តីពី “វិស័យកសិកម្មនៅកម្ពុជា” កាលពីថ្ងៃទី ៦ ខែធ្នូ នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងអស់មាន ចរិកជាតិនិយមពាក់ព័ន្ធការនាំចេញ ប៉ុន្តែមិនបានគិតចំពោះស្ថានភាពសេដ្ឋកិច្ច ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋស្រែកចង់ចូលទីផ្សារ ចង់ចូលធ្វើទីផ្សារគេ ជារឿង ប្រាកដនិយម ប៉ុន្តែរឿងដែលជាតិនិយមនោះគឺមិនឱ្យមានការនាំចូលច្រើន ឬ មិនចង់ឱ្យមានការនាំចូលនូវរបស់ ណាមួយ ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសដែលមានគោលនយោបាយបែបនេះមិនរីកចម្រើននោះទេ លោកថា បើចង់ឱ្យរីកចម្រើនមិនត្រូវគិតតែផ្នែកណានោះទេ គឺត្រូវចេះជួយគ្នា ។

ជាមួយគ្នានេះ លោកថ្លែងសង្កត់ធ្ងន់ថា៖ «បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឱ្យនាំចូល ប៉ុន្ដែបើសិន ជាផលិតផលនោះល្អហើយមានតម្លៃថោក មិនឱ្យគេនាំចូល គេក៏មានសិទ្ធមិនឱ្យយើងនាំចូលដូចគ្នា»។

គួររម្លឹកផងដែរថាការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៣ ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះ ហក់ឡើងជាង ២៥ ភាគរយ៕

សូមស្តាប់ការលើកឡើងរបស់លោក ឌិត ទីណា៖

The post លោក ឌិត ទីណា បានអះអាងថាប្រជាពលរដ្ឋខ្មែរទាំងអស់មានចរិកជាតិនិយមពាក់ព័ន្ធការនាំចេញ appeared first on .

លោក ឌិត ទីណា ថា ការងារកសិកម្មមានភាពស្មុគស្មាញទាំងការផលិត និងទីផ្សារ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីភាពលំបាកសម្រាប់ការងារក្នុងវិស័យកសិកម្មថាពិតជាមានភាពស្មុគស្មាញទាំងការផលិត និងការនាំចេញទៅកាន់ទីផ្សារ។ លោកថា ក្រសួងនឹងប្រើវិធីសាស្ត្រដើម្បីធានាដល់និរន្តរភាព ស្ថេរភាពទីផ្សារ និងធ្វើកំណែទំរង់វិស័យកសិកម្ម។

ក្នុងជំនួបពិភាក្សាការងារលើវិស័យកសិកម្ម ជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើងថា ការងារកសិកម្ម គឺមានភាពស្មុគស្មាញទាំងការផលិត និងការលក់ចេញទៅកាន់ទីផ្សារ ហើយដើម្បីជួយដល់ប្រជាកសិករ គ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាប្រើវិធានការសរុប មធ្យោយបាយក្នុងការដោះស្រាយបញ្ហាបណ្តោះអាសន្ន។

ការណ៍នេះ លោកថា ក្រសួងនឹងប្រើវិធីសាស្ត្រផ្សេងទៀតដើម្បីធានាដល់និរន្តរភាព ឬស្ថិរភាពទីផ្សារ នោះគឺ ការធ្វើកំណែទម្រង់នៅក្នុងវិស័យកសិកម្មទាំងមូល ហើយក្នុងនោះក៏ត្រូវឱ្យមានការចូលរួមសហការគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្ម នៅថ្ងៃទី១៧ ខែតុលានេះ លោក ឌិត ទីណា ដែលធ្លាប់ជា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងថា លោក និងមន្រ្តីក្រោមឱវាទ ប្ដេជ្ញាបំពេញការងារ ដោយបន្តអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈម និងទីផ្សារជូនកសិករ។

ទន្ទឹមនឹងនេះលោកក៏បន្តលើកឡើងពីគោលនយោបាយដឹកនាំកសិកម្មមួយចំនួន ដែលផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈម និងបើកទីផ្សារជូនកសិករ។ ក្រសួងកសិកម្ម នឹងធ្វើយ៉ាងណាប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ។

លោក ឌិត ទីណា បញ្ជាក់ក្នុងសន្និសីទព័ត៌មានថា វិស័យកសិកម្មនឹងត្រូវបានធ្វើឱ្យប្រសើរជាងមុនប្រសិនបើមាន កិច្ចសហការល្អរវាងស្ថាប័នរដ្ឋ និង ភាគីពាក់ព័ន្ធក្នុងវិស័យនេះលើកិច្ចការសំខាន់ ៗ មួយចំនួនដែលរួមមានការ ស្វែងយល់ពីទីផ្សារកសិកម្ម និង តម្រូវការសម្រាប់ផលិតផលកសិកម្មជាដើម ៕

The post លោក ឌិត ទីណា ថា ការងារកសិកម្មមានភាពស្មុគស្មាញទាំងការផលិត និងទីផ្សារ appeared first on .

រដ្ឋមន្ត្រីកសិកម្ម ចាត់តាំងអតីតអភិបាលខេត្តកំពត ដឹកនាំក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ ដែលមានសមាសភាពចំនួន ១៤រូប ក្នុងនោះអតីតអភិបាលខេត្តកំពត លោក ចាន់ ចេស្តា បច្ចុប្បន្នរដ្ឋលេខាធិការក្រសួងកសិកម្ម ជាប្រធាន និងមានអនុប្រធានចំនួន ៣រូបបន្ថែមទៀត គឺលោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ លោក សួន សេរី អនុរដ្ឋលេខាធិការ និងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម។

នៅក្នុងសេចក្តីសម្រេចចំនួន៣ទំព័រដែលចុះហត្ថលេខាដោយលោក ឌិត ទីណា បានបញ្ជាក់ថា ក្រុមការងារនេះរៀបចំផែនការសម្រាប់ផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីរួមចំណែកក្នុងយុទ្ធសាស្ត្រកាត់បន្ថយការចំណាយថ្លៃដើមផលិតក្នុងផលិតកម្មគ្រាប់ពូជស្រូវ។

ជាមួយគ្នានេះ ក៏ត្រូវសម្របសម្រួលជាមួយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនដែលកំពុងប្រកបរបរផលិតកម្ម និងអាជីវកម្មស្រូវអង្ករផងដែរ។

គួររម្លឹកផងដែរថា ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។

សម្តេចមានប្រសាសន៍ថា៖ «ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន»៕

The post រដ្ឋមន្ត្រីកសិកម្ម ចាត់តាំងអតីតអភិបាលខេត្តកំពត ដឹកនាំក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ appeared first on .

ជាផ្លូវការកម្ពុជាសម្ពោធនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន
កម្ពុជា សម្ពោធការនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ ដែលមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងលោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជាអធិបតី។

សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ គឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យ កសិក ម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លើសពីនេះ ក៏ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែល មាន និងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិកផលផ្សេងទៀតរបស់កម្ពុជា ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ គ្រាប់ឈូក និងផលិតផលផ្សេងៗទៀតផងដែរ។

បន្ថែមទៅទៀត ការសម្ភោធជាផ្លូវការនេះ ត្រូវបានភាគីកម្ពុជា-ចិន បានអះអាងពីការឆ្លុះបញ្ចាំងពីភាពរឹងមាំ និងផ្លែផ្កានៃចំណង មិត្តភាពរវាងប្រទេសទាំងពីរ ហើយ ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានឈានឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕

The post ជាផ្លូវការកម្ពុជាសម្ពោធនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន appeared first on .

មន្រ្តីជាន់ខ្ពស់រូបណាខ្លះធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការដ៏ចម្បងមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សន្តិសុខស្បៀងអាហារ និងចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហាររបស់កម្ពុជា។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលឡាយព្រះហស្តលេខាដោយអតីតព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងចុះហត្ថលេខាទទួលអនុវត្តច្បាប់នេះដោយរដ្ឋាភិបាលចម្រុះមួយដឹកនាំដោយគណបក្សហ្វុនស៊ិនប៊ិច និងគណបក្សប្រជាជនកម្ពុជា មានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២។

ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងកសិកម្មមានរដ្ឋមន្រ្តីចំនួន ៧រូប ក្នុងនោះលោក ឌិត ទីណា ទើបតែងតាំងថ្មីៗនេះ ជំនួសលោក វេង សាខុន ដែលត្រូវបញ្ចប់មុខដំណែង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ភ្លាមៗ រាជរដ្ឋាភិបាលចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជារដ្ឋមន្រ្តីស្តីទី។

រដ្ឋមន្ត្រី ៧រូបនោះរួមមាន៖ លោក តាវ សេងហួរ ចន្លោះឆ្នាំ១៩៩៤-១៩៩៨ លោក ឈា សុង ឆ្នាំ១៩៩៨-២០០១ លោក ច័ន្ទ សារុន ២០០១-២០១៣ លោក អ៊ុក រ៉ាប៊ុន ២០១៣-២០១៦ លោក វេង សាខុន ២០១៦-២០២២ ខែតុលា ខណៈលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្រ្តីស្តីទី រយៈពេល ៧ថ្ងៃ បន្ទាប់ពីបញ្ចប់មុខដំណែងលោក វេង សាខុន ចំណែកលោក ឌិត ទីណា កូនប្រុសប្រធានតុលាការកំពូល លោក ឌិត មន្ទី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីនៅថ្ងៃទី១៤ ខែតុលា។ ការឡើងកាន់ដំណែងនេះនៅសល់តែ១០ខែទៀតប៉ុណ្ណោះចប់អាណត្តិសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមជម្រាបថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីឡើយមានឈ្មោះត្រឹមតែក្រសួងកសិកម្មប៉ុណ្ណោះ បង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៧៩ មានលោក នូវ សាមុំ ជារដ្ឋមន្ត្រី ក្រោយមក លោក ម៉ែន ឆន ពីឆ្នាំ១៩៧៩-១៩៨១ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្ការ គង់ សំអុល កាន់រដ្ឋមន្ត្រីចំនួនពីរដង ពីឆ្នាំ ១៩៨១-១៩៨៦ និងឆ្នាំ១៩៩៣-១៩៩៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ពីឆ្នាំ១៩៨៦-១៩៩០ និងលោក ងួន ញ៉ិល ពីឆ្នាំ១៩៩០-១៩៩៣៕

The post មន្រ្តីជាន់ខ្ពស់រូបណាខ្លះធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ appeared first on .

ការងារផ្លូវការចុងក្រោយបំផុតអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន នៅប្រទេសណាខ្លះ?
ការបញ្ចប់មុខដំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន ហាក់មានការផ្អើលច្រើនជាងបណ្តារដ្ឋមន្ត្រីនានា នេះក៏ព្រោះថាក្នុងអាណត្តិដឹកនាំរបស់លោកត្រូវបានមហាជនមួយចំនួននិយាយថាមិនបានធ្វើឲ្យវិស័យកសិកម្មរីកចម្រើន ខណៈកម្ពុជាជាប្រទេសកសិកម្ម។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បញ្ចប់មុខដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ពីលោក វេង សាខុន ស្របពេលលោកទើបមកពីបំពេញបេសកកម្មផ្លូវការមួយសប្តាហ៍នៅអ៊ីរ៉ុប។ ប៉ុន្មានម៉ោងក្រោយមក រាជរដ្ឋាភិបាលក៏សម្រេចចាត់តាំងលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទី។

មន្រ្តីក្រសួងកសិកម្ម ប្រាប់សារព័ត៌មានឧកញ៉ាញូស៍ឲ្យដឹងថា លោក វេង សាខុន ការបំពេញបេសកកម្មការងារនៅអឺរ៉ុបមួយសប្តាហ៍ ទាក់ទងទៅនឹងការពង្រឹងសុវត្ថិភាពស្បៀងជាសកល និងការស្វះស្វែងរកការគាំទ្រគម្រោងពង្រឹង ការផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដាអឺរ៉ុប នៅកម្ពុជា។

លោកបន្តថា ឱកាសបំពេញបេសកកម្មនោះលោក វេង សាខុន បានដឹកនាំគណៈប្រតិភូចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ” តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅប្រទេសអូទ្រីស និងប្រទេសប៉ែលហ្សិច។

រយៈពេលមួយសប្តាហ៍នៅអឺរ៉ុប អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏មានជំនួបជាមួយស្ថាប័ន អង្គការ សហគ្រាស ដែលធ្វើការក្នុងវិស័យកសិកម្ម។ ពិសេសការងារអាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការកែច្នៃផលិតផលជលផល និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា។

សូមជម្រាបជូនថា ក្រសួង​កសិកម្មដែលមាន​លោក​វេង សាខុន ជា​រដ្ឋមន្រ្តី ក៏​បាន​សម្រេច​ជោគជ័យក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ដើម្បី​នាំ​ចេញ​ស្វាយស្រស់ និង​ចេក​លឿង​ ​ដំណាំ​​តាង៉ែនឬមៀនប៉ៃលិន ដែលជា​​ដំណាំ​ដ៏​មាន​សក្តានុពល ក៏កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាលត្រៀម​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅចិន ខណៈកន្លងទៅ​មាន​ការ​រាំង​ស្ទះ​ដោយសារ​ខ្វះទីផ្សារ​នាំ​ចេញ៕

The post ការងារផ្លូវការចុងក្រោយបំផុតអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន នៅប្រទេសណាខ្លះ? appeared first on .

ក្ដាប់ព័ត៌មានច្បាស់ហើយ ជុំវិញបញ្ហាស្ទះការនាំចេញផ្លែមៀនប៉ៃលិនចូលទៅប្រទេសថៃ
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងទៅដល់សារធារណជន អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះដំណោះស្រាយមួយចំនួន ទៅលើបញ្ហា ផ្លែមៀនប៉ៃលិន ដែលកំពុងគ្មានទីផ្សារ និងមិនអាចនាំចេញទៅក្រៅប្រទេសបាន ដោយសារអាជ្ញាធរថៃបិទមិនឱ្យនាំចូល ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមលិខិតមួយ ដែលបានចុះកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងកសិកម្មកម្ពុជា បានធ្វើការណែនាំដល់ក្រុមហ៊ុននាំចេញ គួរតែងាកពីប្រទេសថៃ ហើយប្តូរទិសទៅកាន់ប្រទេសវៀមណាមវិញ ព្រោះកម្ពុជាបានបើកទីផ្សារសម្រាប់ការនាំចេញមៀននេះ តាមការសម្រេចភាពឯកគ្នាលើលក្ខខណ្ឌតម្រូវការនានារួចរាល់ហើយ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសវៀមណាម ។

បន្ថែមពីនេះ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ច្បាស់ៗក្នុងសេចក្ដីជូនដំណឹងនោះថា បញ្ហាធំៗពីរ ដែលបណ្ដាលឱ្យខាងអាជ្ញាធរថៃតាមច្រកព្រំដែនជាប់កម្ពុជាបិទការនាំចូលផ្លែកមៀនប៉ៃលិន ឬផ្លែតាង៉ែន ទី១ ដោយសារបញ្ហារីករាលដាលជំងឺកូវីដ១៩ និងបញ្ហាស្តង់ដារអនាម័យ។

ជាដំណោះស្រាយចំពោះមុខ ក្រសួង ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញមៀនរបស់ប្រជាកសិករយើង ពិសេសសហគមន៍កសិកម្មមៀនប៉ៃលិន នៅក្នុងកាល:ទេស:ដ៏លំបាកនេះ ។ ក្រៅពីនោះម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃសម្រាប់បម្រើដល់ការហូបចុកក្នុងស្រុកជំនួសឱ្យការនាំចូលនូវផ្លែមៀនកំប៉ុងពីក្រៅប្រទេសវិញ ។

គួរបញ្ជាក់ផងដែថាដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲឱ្យមានបញ្ហាប្រឈមជាច្រើនដែលមិនអាចធ្វើឱ្យមៀនកម្ពុជានាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ ដែលកំពុងបិទមិនឱ្យមានការនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន។ ការបិទការនាំចូលកសិផលខ្មែរនេះ បានបណ្ដាលឱ្យផ្ទុះការតវ៉ារវាងប្រជាកសិករ ដែលជាម្ចាស់ចម្ការ និងឈ្មួញខ្មែរផងដែរ។

យ៉ាងមិញ ក្រសួងកសិកម្ម បានបញ្ជាក់ច្បាស់ៗថា ក្រសួងក៏បានព្យាយាមដាក់លិខិតចរចាទៅខាងអាជ្ញាធរជាច្រើនលើកហើយដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ គិតមកទល់ពេលនេះ។ នេះបើតាមការឱ្យដឹង របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម៕

The post ក្ដាប់ព័ត៌មានច្បាស់ហើយ ជុំវិញបញ្ហាស្ទះការនាំចេញផ្លែមៀនប៉ៃលិនចូលទៅប្រទេសថៃ appeared first on .

រដ្ឋមន្រ្តីក្រសួងកសិកម្ម ឆ្លើយតបទៅអ្នកវិភាគ និងសាធារណជនមួយចំនួនដែលបានបកស្រាយខុសពីការពិត
ក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែមិថុនាបានបង្ហាញ​អំពី មូលហេតុ​ចម្បងៗ​ចំនួន​៥​ដែលនាំឱ្យ​ការផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​ជួបប្រទះ​ការខ្វះខាត​និង​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​។ ក្រោយពីប្រកាសព័ត៌មាន ក៏មានមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដែលក្រសួងចាត់ថាបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាននិយាយលើទំព័រហ្វេសបុកផ្ទាល់ថា ខ្ញុំចង់ទាញអារម្មណ៍អ្នកវិភាគ និងសាធារណជន សូមមេត្តាស្រាវជ្រាវនូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យជលផលកន្លងមក ដែលបានចាប់ផ្តើមពីការអនុវត្តវិមជ្ឈការមុនឆ្នាំ២០០៦ មកអនុវត្តការគ្រប់គ្រងវិស័យនេះតាមបែបមជ្ឈការវិញក្រោយឆ្នាំ ២០០៦ ហើយដោយពិនិត្យឃើញនូវភាពចាំបាច់ ប្រមុខររាជរដ្ឋាភិបាលបានសម្រេចធ្វើកំណែទម្រង់សាជាថ្មីម្តងទៀតក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាពិសេសប្រគល់សិទ្ធិអំណាចជូនទៅអភិបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលាក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។

លោកបន្តថា ក្នុងករណីនេះគឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ។ ការបាត់បង់ធនធានធម្មជាតិ កន្លងមកមានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម។

លោករដ្ឋមន្រ្តីបានបន្ថែមថា ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ។

ជាមួយគ្នានោះ លោក វេង សាខុន បានលើកឡើងនៅមានបញ្ហាប្រឈមជាច្រើនទៀតដែលក្រសួងបាននិងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាបន ចំនួន ៧ ដែលមានការជាប់ទាក់ទងទៅនឹងគោលនយោបាយនៃការត្រួតពិនិត្យ និងការបង់ពន្ធនៃការនាំចូល, ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក, ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម, ការជួយគាំទ្រ និងការលើកទឹកចិត្តក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួតប្រជែងជាមួយប្រទេសជិតខាង ការផ្តល់ឥណទាន និងការជួយគាំទ្រពីអាជ្ញាធរដែនដល់ការជួយគាំទ្រសកម្មភាពនានានៅនឹងមូលដ្ឋានផងដែរ។

បើតាមរដ្ឋមន្រ្តីកសិកម្មបានបញ្ជាក់បន្ថែមថា បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖ ២០១៥ ទទួលបាន  ១៤៣ ១៤១ តោន, ២០១៦ ទទួលបាន ១៧២ ៥០០ តោន, ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន, ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន, ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន (មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ពីឆ្នាំ២០១៥-២០១៩) និងនៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។

កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

បន្ថែមលើសពីនេះ ក្រសួងកសិកម្មបានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព៕

The post រដ្ឋមន្រ្តីក្រសួងកសិកម្ម ឆ្លើយតបទៅអ្នកវិភាគ និងសាធារណជនមួយចំនួនដែលបានបកស្រាយខុសពីការពិត appeared first on .