លោក ឌិត ទីណា បានអះអាងថាប្រជាពលរដ្ឋខ្មែរទាំងអស់មានចរិកជាតិនិយមពាក់ព័ន្ធការនាំចេញ

សង្គម​និង​សេដ្ឋកិច្ច

លើកឡើងក្នុងកិច្ចសំណេះសំណាលជាមួយសារព័ត៌មានស្តីពី “វិស័យកសិកម្មនៅកម្ពុជា” កាលពីថ្ងៃទី ៦ ខែធ្នូ នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងអស់មាន ចរិកជាតិនិយមពាក់ព័ន្ធការនាំចេញ ប៉ុន្តែមិនបានគិតចំពោះស្ថានភាពសេដ្ឋកិច្ច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋស្រែកចង់ចូលទីផ្សារ ចង់ចូលធ្វើទីផ្សារគេ ជារឿង ប្រាកដនិយម ប៉ុន្តែរឿងដែលជាតិនិយមនោះគឺមិនឱ្យមានការនាំចូលច្រើន ឬ មិនចង់ឱ្យមានការនាំចូលនូវរបស់ ណាមួយ ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសដែលមានគោលនយោបាយបែបនេះមិនរីកចម្រើននោះទេ លោកថា បើចង់ឱ្យរីកចម្រើនមិនត្រូវគិតតែផ្នែកណានោះទេ គឺត្រូវចេះជួយគ្នា ។

ជាមួយគ្នានេះ លោកថ្លែងសង្កត់ធ្ងន់ថា៖ «បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឱ្យនាំចូល ប៉ុន្ដែបើសិន ជាផលិតផលនោះល្អហើយមានតម្លៃថោក មិនឱ្យគេនាំចូល គេក៏មានសិទ្ធមិនឱ្យយើងនាំចូលដូចគ្នា»។

គួររម្លឹកផងដែរថាការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៣ ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះ ហក់ឡើងជាង ២៥ ភាគរយ៕

សូមស្តាប់ការលើកឡើងរបស់លោក ឌិត ទីណា៖