រុស្ស៉ី

បុរសខ្លាំង ពូទីន ថាទណ្ឌកម្មថ្មីរបស់អាមេរិក ប៉ះពាលតិចតួចប៉ុណ្ណោះលើសេដ្ឋកិច្ចរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់ប្រឆាំងទៅនឹងក្រុមហ៊ុនប្រេង Rosneft និង Lukoil គឺធ្ងន់ធ្ងរណាស់ ប៉ុន្តែវាហាក់មានផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ហើយវានឹងមានផលប៉ះពាល់ខ្លាំងដល់អាមេរិកវិញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៣ ខែតុលា លោក ពូទីន បានវាយតម្លៃថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Rosneft និង Lukoil ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតទាំងពីររបស់រុស្ស៊ី គឺ “ធ្ងន់ធ្ងរណាស់ ហើយនឹងមានផលវិបាកជាក់លាក់” ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា វានឹងមិនប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ីទាំងមូលនោះទេ។

មិនតែប៉ុណ្ណោះ លោក ពូទីន និយាយទៀតថា ៖”នេះគឺជាទង្វើមិនរាក់ទាក់ដែលមិនពង្រឹងទំនាក់ទំនងរុស្ស៊ី-អាមេរិក ដែលទើបតែចាប់ផ្តើមងើបឡើងវិញ ហើយវាជាការប៉ុនប៉ងបង្កើនសម្ពាធ”។ មេដឹកនាំកំពូលរូបនេះ បន្ថែមទៀតថា រុស្ស៊ីគឺជាប្រទេសមួយដែលមានការគោរពខ្លួនឯង ហើយនឹងមិនធ្វើការសម្រេចចិត្តក្រោមសម្ពាធពីខាងក្រៅឡើយ។

យោងតាមលោកពូទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មច្រើនបំផុតប្រឆាំងនឹងរុស្ស៊ី គិតចាប់តាំងពីក្នុងអាណត្តិដំបូងរបស់លោកមកម្លេះ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលរុស្ស៊ី បានពិភាក្សាជាមួយសមភាគីរបស់លោកអំពីផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីលើតម្លៃប្រេងសកល រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ពូទីន៕​

The post បុរសខ្លាំង ពូទីន ថាទណ្ឌកម្មថ្មីរបស់អាមេរិក ប៉ះពាលតិចតួចប៉ុណ្ណោះលើសេដ្ឋកិច្ចរុស្ស៊ី appeared first on .

លោក ត្រាំ ព្រមានដំឡើងពន្ធធ្ងន់ធ្ងរលើរុស្ស៊ី និងអ៊ុយក្រែន បើការចរចាសន្តិភាពមិនដំណើរការ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដាក់ពន្ធធ្ងន់ធ្ងរបំផុតទៅលើរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើភាគីទាំងពីរមិនធ្វើឲ្យមានការជឿនលឿន នៅក្នុងការចរចាសន្តិភាពជាមួយគ្នាទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានកាលពីថ្ងៃទី២៦ ខែសីហាថា៖” មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាយុវជនកំពុងស្លាប់ជារៀងរាល់សប្តាហ៍។ ប្រសិនបើខ្ញុំអាចធ្វើបាន ខ្ញុំនឹងបញ្ឈប់វាដោយការដាក់ទណ្ឌកម្ម ប្រើប្រាស់ពន្ធគយធ្ងន់ធ្ងរបំផុត ដែលនឹងបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់រុស្ស៊ី និងអ៊ុយក្រែន ឬអ្នកពាក់ព័ន្ធ”។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ៖” យើងមានទណ្ឌកម្មសេដ្ឋកិច្ច។ ខ្ញុំកំពុងនិយាយពីទណ្ឌកម្មសេដ្ឋកិច្ច ពីព្រោះយើងនឹងមិនលូកដៃចូលទៅក្នុងសង្គ្រាមនោះទេ។ វានឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច”។

គួរឲ្យដឹងផងដែរថា លោក ត្រាំ កំពុងស្វែងរកការចរចាដោយផ្ទាល់រវាងមេដឹកនាំនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយជាងបីឆ្នាំមកហើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចចរចាបែបនេះ ប៉ុន្តែចំពោះប្រធានាធិបតីរុស្ស៊ី លោក ពូទីនវិញ ហាក់មិនបានអនុវត្តតាមនោះទេ។

ជម្រាបជូនថា លោកប្រធានាធិបតី ត្រាំ នៅថ្ងៃទី២១ ខែសីហា បានកំណត់ពេលវេលាពីរសប្តាហ៍ដើម្បីវាយតម្លៃលទ្ធភាពសម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដោយនិយាយថាសហរដ្ឋអាមេរិក អាចជ្រើសរើសវិធីសាស្រ្តផ្សេងទៀត បន្ទាប់ពីកាលបរិច្ឆេទកំណត់នេះ ត្រូវបានបញ្ចប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕​

The post លោក ត្រាំ ព្រមានដំឡើងពន្ធធ្ងន់ធ្ងរលើរុស្ស៊ី និងអ៊ុយក្រែន បើការចរចាសន្តិភាពមិនដំណើរការ appeared first on .

ចិន បន្តបង្កើនការទិញប្រេងពីរុស្ស៊ី ទោះបីជាមានការគំរាមដាក់ពន្ធខ្ពស់ពីលោក ត្រាំ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា យ៉ាងហោចណាស់នាវាដឹកប្រេងចំនួន ១៥ របស់រុស្ស៊ី ត្រូវបានកក់ទុកដោយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន សម្រាប់ការចែកចាយ នៅក្នុងខែតុលា និងខែវិច្ឆិកាខាងមុខ។

គិតត្រឹមសប្តាហ៍មុន រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋ និងឯកជនរបស់ប្រទេសចិន បានកក់ទុកនាវាដឹកប្រេងឆៅចំនួន ១៣ របស់រុស្ស៊ី សម្រាប់ការចែកចាយនៅក្នុងខែតុលា និងនាវាចំនួន ២ ផ្សេងទៀត សម្រាប់ការចែកចាយនៅក្នុងខែវិច្ឆិកា។

យ៉ាងណាមិញ លោក Muyu Xu អ្នកវិភាគប្រេងឆៅប្រចាំនៅក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ Kpler បាននិយាយថា នាវាដឹកនាំប្រេងទាំង ១៥ គ្រឿងនោះ នឹងមានប្រភពចេញពីកំពង់ផែ Arctic និង Black Sea ដែលនាវានីមួយៗមានផ្ទុកប្រេងចន្លោះពី ៧០០,០០០ ទៅ ១ លានបារ៉ែល។

បច្ចុប្បន្ន ចិន និងឥណ្ឌា គឺជាអ្នកទិញប្រេងធំជាងគេទាំងពីររបស់រុស្ស៊ី បន្ទាប់ពីផលិតផលនេះ ត្រូវបានលោកខាងលិចដាក់ទណ្ឌកម្ម ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ នៅចុងខែកក្កដា ក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌា បានឈប់ទិញផលិតផលនេះ បន្ទាប់ពីការព្រមានពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ជម្រាបជូនថា កាលពីខែមុន លោក ត្រាំ បានគំរាមដាក់ពន្ធនាំចូលខ្ពស់កប់ពពកលើប្រទេសដែលបន្តនាំចូលប្រេងពីរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ ដើម្បីជំរុញឲ្យមានការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីដើមខែនេះ លោកបានដាក់ពន្ធបន្ថែម ២៥% លើការនាំចូលរបស់ឥណ្ឌា ដែលនាំឱ្យចំនួនពន្ធសរុបកើនឡើងដល់ ៥០%៕​

The post ចិន បន្តបង្កើនការទិញប្រេងពីរុស្ស៊ី ទោះបីជាមានការគំរាមដាក់ពន្ធខ្ពស់ពីលោក ត្រាំ appeared first on .

ពូទីន អរគុណដល់កូរ៉េខាងជើង ចំពោះការបញ្ជូនទ័ពមកជួយប្រយុទ្ធនៅក្នុងសង្គ្រាម
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងអំណរគុណចំពោះ លោក គីម ជុងអ៊ុន ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួន មកចូលរួមនៅក្នុងប្រតិបត្តិការរំដោះយកទីក្រុង Kursk និងថែមទាំងបានបង្ហាញការកោតសរសើរចំពោះភាពក្លាហានរបស់ទាហានកូរ៉េខាងជើងទាំងនោះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

លោក ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះថា៖” មិត្តរបស់យើងនៅក្នុងប្រទេសកូរ៉េខាងជើង បានធ្វើសកម្មភាពក្រោមការដឹកនាំនៃសាមគ្គីភាព យុត្តិធម៌ និងមិត្តដ៏ស្មោះត្រង់។ យើងពិតជាកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកប្រធានគណៈកម្មការកិច្ចការរដ្ឋ គីម ជុងអ៊ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនកូរ៉េខាងជើងទាំងមូល”។

ជុំវិញការលើកឡើងរបស់លោក ពូទីន បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគណ:កម្មការយោធាកណ្តាលកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូង អំពីការចល័តកងកម្លាំងរបស់ខ្លួន ដើម្បីទៅចូលរួមប្រយុទ្ធនៅក្នុងកខេត្ត Kursk របស់ប្រទេសរុស្ស៊ី។

ទីភ្នាក់ងារដដែលនេះ​បាននិយាយថា ៖” ប្រតិបត្តិការដើម្បីរំដោះយកខេត្ត Kursk នោះត្រូវបានបញ្ចប់ដោយភាពជោគជ័យ។ អង្គភាពយោធាកូរ៉េខាងជើង បានចូលរួមក្នុងប្រតិបត្តិការក្រោមការណែនាំរបស់ប្រមុខរដ្ឋ ដោយបង្ហាពីជំនាញខ្ពស់ ស្មារតីរឹងមាំ ភាពក្លាហាន ននិងឆន្ទ:លះបង់។ នេះជាមោទនភាពរបស់ប្រទេស និងជាតិរបស់យើង”។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA បានបង្ហាញឲ្យដឹងថា ការសម្រេចចិត្តរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រាយកងទ័ពទៅកាន់ប្រទេសរុស្ស៊ីនោះ គឺស្របតាមសន្ធិសញ្ញាការពារទៅវិញទៅមករវាងប្រទេសទាំងពីរ និងជាភស្តុតាងនៃទំនាក់ទំនងមិត្តភាពប្រយុទ្ធរវាងភាគីទាំងពីរ។

គួរជម្រាបជូនថា មេដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយក្នុងនោះមានលក្ខខណ្ឌក្នុងការការពារគ្នាទៅវិញទៅមក។ ដូច្នោះហើយ នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយប្រដាប់អាវុធទៅលើប្រទេសមួយ ប្រទេសមួយទៀតនឹងផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតភ្លាមៗ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

The post ពូទីន អរគុណដល់កូរ៉េខាងជើង ចំពោះការបញ្ជូនទ័ពមកជួយប្រយុទ្ធនៅក្នុងសង្គ្រាម appeared first on .

នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្ដាហ៍ក្រោយ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាថ្ងៃទី០៨ និងទី០៩ ខែកក្កដា ខណៈវានឹងក្លាយជាការបំពេញទស្សនកិច្ចដំបូងរបស់លោក Modi ទៅកាន់មហាអំណាចនុយក្លេអ៊ែរមួយនេះ តាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន TheMoscowTimes បានបង្ហាញថា ថ្នាក់ដឹកនាំឥណ្ឌា និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងជជែកគ្នាលើប្រធានបទមួយចំនួន ដូចជាទស្សនវិស័យនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើរបៀបវារៈអន្តរជាតិ និងក្នុងតំបន់។

សូមរំលឹកបន្តិចថា ចាប់តាំងពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីមហាអំណាចលោកខាងលិច ប្រទេសរុស្ស៊ីបានសម្លឹងឃើញឥណ្ឌា គឺជាដៃគូសហការយ៉ាងសំខាន់មួយ ទាំងលើផ្នែកការទូត និងការធ្វើពាណិជ្ជកម្ម។

ជម្រាបបន្ថែមថា ឥណ្ឌាបានប្រកាន់ជំហរឈរនៅចំណុចកណ្ដាល ជុំវិញបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈឥណ្ឌាបានក្លាយជាម៉ូយដុំធំបំផុតរបស់រុស្ស៊ី ក្នុងការទិញប្រេងពីប្រទេសមួយនេះ៕

The post នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្ដាហ៍ក្រោយ appeared first on .

វិមានក្រឹមឡាំង៖ ការចាកចេញរបស់ធនាគារអឺរ៉ុប នឹងជះឥទ្ធិពលដល់ក្រុមហ៊ុនលោកខាងលិច និងរុស្ស៊ី
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចាកចេញរបស់ធនាគារអឺរ៉ុប នឹងផ្ដល់ផលប៉ះពាល់ដល់ក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការលើកឡើងរបស់លោក Peskov គឺសំអាងថា បច្ចុប្បន្នក្រុមហ៊ុនលោកខាងលិចមួយចំនួន គឺនៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់សេវាកម្មធនាគាអឺរ៉ុបនៅទីនោះ ដូច្នេះការដកខ្លួនចេញរបស់ធនាគារអឺរ៉ុប នឹងបង្កឲ្យកកស្ទះដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនោះ។

គួររំលឹកបន្តិចថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ក្រុមហ៊ុនបរទេសប្រហែល ១ ០០០ក្រុមហ៊ុនបានចាកចេញពីទីផ្សាររុស្ស៊ី ហើយបានខាតបង់ប្រាក់ច្រើនជាង ១០៧ពាន់លានដុល្លារថែមទៀត។

ជម្រាបបន្ថែមថា បច្ចុប្បន្នធនាគារអឺរ៉ុបចំនួន ២ គឺធនាគារ Raiffeisen Bank International របស់ប្រទេសអូទ្រីស និងធនាគារ UniCredit របស់ប្រទេសអ៊ីតាលី គឺបានដើរតួយ៉ាងសំខាន់ ជាស្ពានសម្រាប់ការធ្វើជំនួញរវាងក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនរុស្ស៊ី៕

The post វិមានក្រឹមឡាំង៖ ការចាកចេញរបស់ធនាគារអឺរ៉ុប នឹងជះឥទ្ធិពលដល់ក្រុមហ៊ុនលោកខាងលិច និងរុស្ស៊ី appeared first on .

ពាណិជ្ជកម្មរវាងរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ ខណៈទណ្ឌកម្មពីលោកខាងលិចនៅតែបន្តកើតមាន
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍កាលពីថ្ងៃទី២០ មិថុនា ដោយដកស្រង់ទិន្នន័យពី Eurostat ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះជាលំដាប់ ខណៈទណ្ឌកម្មពីបណ្តាប្រទេសខាងលិច នៅតែបន្តដាក់មកលើទីក្រុងមូស្គូ គ្មានស្រាកស្រាន្ត។

ទិន្នន័យពី Eurostat បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុបបានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០០មក ពោលទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានចំនួន ៥,៦ពាន់លានអឺរ៉ូ ដែលតួលេខនេះបានបង្ហាញពីការធ្លាក់ចុះចំនួន៦% ពីមូយខែទៅមួយខែ។

របាយការណ៍បានបង្ហាញទៀតថា ការនាំចេញទំនិញរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបនៅខែមេសាបានធ្លាក់ចុះ១៧% ពីខែមីនាមកនៅត្រឹមចំនួន ២,៧ពាន់លានអឺរ៉ូ ខណៈវាជាការធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៩ មក។ មួយវិញទៀត ឧស្ម័នធម្មជាតិគឺជាផលិតមួយ ដែលរុស្ស៊ីមានការនាំចេញជាចម្បងទៅកាន់សហភាពអឺរ៉ុប បើទោះបីជាការផ្គត់ផ្គង់បានថយចុះ៥% ក្នុងខែមេសាមកនៅត្រឹម ១,១៥ពាន់លានអឺរ៉ូក្តី។

ទន្ទឹមនឹងនេះ ការនាំចេញទំនិញរបស់សហភាពអឺរ៉ុបទៅកាន់រុស្ស៊ី ដែលភាគច្រើនមានដូចជា ឱសថ និងគ្រឿងបរិក្ខារជាដើម បានកើនឡើងនៃការនាំចេញចំនួន៦% នៅខែមេសាខ្ពស់ជាងខែមីនាដល់ចំនួន ២,៩ពាន់លានអឺរ៉ូ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់រុស្ស៊ី ដោយមានទំហំដល់ទៅ៣៧,៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេស ដោយក្នុងនោះជាង៣៦% គឺជាទំនិញដែលសហភាពអឺរ៉ុបនាំចូលមកកាន់រុស្ស៊ី និង៣៧,៩% គឺជាទំនិញដែលរុស្ស៊ីនាំចេញទៅកាន់សមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស៕

The post ពាណិជ្ជកម្មរវាងរុស្ស៊ី និង EU នៅតែបន្តធ្លាក់ចុះ ខណៈទណ្ឌកម្មពីលោកខាងលិចនៅតែបន្តកើតមាន appeared first on .

ឥណ្ឌា និងរុស្ស៊ី សង្ឃឹមថាឥណ្ឌូណេស៊ី នឹងចូលរួមជាមួយក្រុមប្រទេស BRICS ថ្ងៃណាមួយ
អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌា និងរុស្ស៊ី បានបង្ហាញពីក្តីសង្ឃឹមក្នុងការមើលឃើញឥណ្ឌូណេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមជាមួយក្រុម BRICS នៅថ្ងៃណាមួយ ដើម្បីផ្តល់ឲ្យប្លុកនេះ កាន់តែមានឈ្មោះបោះសម្លេងនៅលើពិភពលោក។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសឥណ្ឌា លោកស្រី Ina Krisnamurthi បានប្រាប់ទៅកាន់កាសែត The Jakarta Post កាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញពីការដឹកនាំរបស់ខ្លួន តាមរយៈតួនាទីសំខាន់ៗដូចជាប្រធានក្រុមប្រទេស G20 សម្រាប់ឆ្នាំ២០២២ ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣ និងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទឹកពិភពលោកនាពេលថ្មីៗនេះ ផងដែរ។

លោកស្រី Ina ក៏បាននិយាយបន្ថែមទៀតថា ៖ “ឥណ្ឌាមានក្តីសង្ឃឹមខ្ពស់ថា ឥណ្ឌូណេស៊ីអាចចូលរួមជាមួយក្រុមប្រទេស BRICS បាន ពីព្រោះឥណ្ឌាមើលឃើញថាឥណ្ឌូណេស៊ី ជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

ស្រដៀងគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសរុស្ស៊ី លោក Jose Tavares ក៏បាននិយាយអំពីអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃសមាជិកភាពរបស់ឥណ្ឌូណេស៊ី នៅក្នុងប្លុកនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោកស្រី Ina និងលោក Jose បានកត់សម្គាល់ផងដែរថា បច្ចុប្បន្នមិនទាន់មានការជំរុញជាផ្លូវការណាមួយពីសំណាក់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធភាពក្នុងការចូលរួមជាមួយក្រុម BRICS នេះ នៅឡើយនោះទេ។

ជម្រាបជូនផងដែរថា BRICS ដែលសំដៅទៅលើប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានសន្យាថានឹងប្តេជ្ញាគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជានាំយកសមាជិកថ្មីពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត នៅលើពិភពលោក៕

The post ឥណ្ឌា និងរុស្ស៊ី សង្ឃឹមថាឥណ្ឌូណេស៊ី នឹងចូលរួមជាមួយក្រុមប្រទេស BRICS ថ្ងៃណាមួយ appeared first on .

វិមានក្រឹមឡាំង៖ គ្មានប្រទេសណាដែលអាចរារាំងអំពើភេរវកម្មទាំងស្រុងបានទេ
កាលពីថ្ងៃទី២៥ ខែមីនា រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា គ្មានប្រទេសណាមួយលើលោកនេះ ដែលអាចទប់ស្កាត់អំពើភេរវកម្មបាន ១០០%ឡើយ បន្ទាប់ពីមានផ្ទុះការវាយប្រហារដ៏អាក្រក់​បំផុតនៅក្នុងប្រទេសរុស្ស៊ី រយៈពេលជាង ២ទសវត្សចុងក្រោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា បន្ទាប់ពីក្រុមឧទ្ទាម ISIS ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះ បច្ចុប្បន្នរដ្ឋាភិបាលរុស្ស៊ីកំពុងបើកការស៊ើបអង្កេត ឲ្យស៊ីជម្រៅលើបញ្ហាមួយនេះ ដើម្បីឲ្យដឹង​ឫសគល់​កាន់តែច្បាស់។

ជាមួយគ្នាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រាប់បណ្ដាញសារព័ត៌មានថា៖ គ្មានទីក្រុង ឬប្រទេសណានៅលើលោកនេះ ដែលអាចរារាំងអំពើភេរវកម្មបានទាំងស្រុងឡើយ ហើយការប្រយុទ្ធប្រឆាំងជាមួយពួកគេ គឺទាមទារឲ្យមានកិច្ចសហការជាអន្តរជាតិ ទើបអាចសម្រេចបាន។

គួសរំលឹកបន្តិចថា កាលពីយប់ថ្ងៃសុក្រ ទី២២ ខែមីនា មានការផ្ទុះអំពើភេរវកម្មដ៏កក្រើកនៅ​ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣៧នាក់ និងរងរបួស ១៨២នាក់ ខណៈបច្ចុប្បន្នមូលហេតុនៃការវាយប្រហារនេះ មិនទាន់ត្រូវបានទម្លាយជាសាធារណៈឡើយ គ្រាន់តែដឹងថា ក្រុម ISIS គឺជាអ្នកនៅពីក្រោយការវាយប្រហារមួយនេះប៉ុណ្ណោះ៕

The post វិមានក្រឹមឡាំង៖ គ្មានប្រទេសណាដែលអាចរារាំងអំពើភេរវកម្មទាំងស្រុងបានទេ appeared first on .

តើលោកពូទីន កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានយូរប៉ុណ្ណាហើយ?
មេដឹកនាំប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរលោក វ្លាឌីមៀ ពូទីន ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា “​បុរសខ្លាឃ្មុំទឹកកក” គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលជាច្រើននាក់ផ្សេងទៀត ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ចាប់តាំងពីបុរសវ័យ ៧១ឆ្នាំរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី។

លោក វ្លាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេតែងតាំងឲ្យកាន់តួនាទីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាច្រើនកន្លែង ហើយក៏ផ្លាស់ទីខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រី និងបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានពីអណត្តិផងដែរ កាលពីអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ខណៈនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ តំណែងជាប្រធានាធិបតីក៏បានធ្លាក់ទៅដល់ដៃលោក Dmitry Medvedev វិញ តែទោះជាយ៉ាងណាក៏ដោយចុះចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់សព្វថ្ងៃ លោកពូទីនបានឆក់យកតួនាទីដែលខ្លួនធ្លាប់មានមកវិញ និងបានកាន់តំណែងជាប្រធានាធិបតីរហូតមក។

គួរជម្រាបថា ប្រទេសរុស្ស៊ីនាពេលបច្ចុបន្នកំពុងតែធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អណត្តិថ្មី ដែលធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ហើយក្នុងនោះក៏មានលោក វ្ល៉ាឌីមៀ ពូទីន រួមជាមួយអ្នកនយោបាយចំនួនបីរូបផ្សេងទៀតដូចជា លោក Vladislav Davankov លោក Leonid Slutsky និងលោក Nikolai Kharitonov ខណៈអ្នកទាំងបីត្រូវបានគេរំពឹងថា នឹងមិនអាចប្រជែងសន្លឹកឆ្នោត ជាមួយអ្នកនយោបាយចាស់វស្សាលោក វ្ល៉ាឌីមៀ ពូទីន បានទេ៕

The post តើលោកពូទីន កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានយូរប៉ុណ្ណាហើយ? appeared first on .