តើលោកពូទីន កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានយូរប៉ុណ្ណាហើយ?

អន្តរជាតិ

មេដឹកនាំប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរលោក វ្លាឌីមៀ ពូទីន ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា “​បុរសខ្លាឃ្មុំទឹកកក” គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលជាច្រើននាក់ផ្សេងទៀត ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ចាប់តាំងពីបុរសវ័យ ៧១ឆ្នាំរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ្លាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេតែងតាំងឲ្យកាន់តួនាទីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលជាច្រើនកន្លែង ហើយក៏ផ្លាស់ទីខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រី និងបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបានពីអណត្តិផងដែរ កាលពីអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ខណៈនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ តំណែងជាប្រធានាធិបតីក៏បានធ្លាក់ទៅដល់ដៃលោក Dmitry Medvedev វិញ តែទោះជាយ៉ាងណាក៏ដោយចុះចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់សព្វថ្ងៃ លោកពូទីនបានឆក់យកតួនាទីដែលខ្លួនធ្លាប់មានមកវិញ និងបានកាន់តំណែងជាប្រធានាធិបតីរហូតមក។

គួរជម្រាបថា ប្រទេសរុស្ស៊ីនាពេលបច្ចុបន្នកំពុងតែធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អណត្តិថ្មី ដែលធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ហើយក្នុងនោះក៏មានលោក វ្ល៉ាឌីមៀ ពូទីន រួមជាមួយអ្នកនយោបាយចំនួនបីរូបផ្សេងទៀតដូចជា លោក Vladislav Davankov លោក Leonid Slutsky និងលោក Nikolai Kharitonov ខណៈអ្នកទាំងបីត្រូវបានគេរំពឹងថា នឹងមិនអាចប្រជែងសន្លឹកឆ្នោត ជាមួយអ្នកនយោបាយចាស់វស្សាលោក វ្ល៉ាឌីមៀ ពូទីន បានទេ៕