លោក ថោង ខុន

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកសៀមរាប ឬពីសេប៊ូមករាជធានីភ្នំពេញ
កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកកាន់ខេត្តសៀមរាប ឬពីទីក្រុងសេប៊ូមកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកសៀមរាបជាដើម។

ការឯកភាពរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៊ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពីន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះ លោក ថោង ខុន បានស្នើរដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន ពិចារណាលើការបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាកន្លងមក ឬក៏រៀបចំឱ្យមានអនុស្សរណៈយោគយល់គ្នាថ្មី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីកម្ពុជា-ហ្វីលីពីនឡើងវិញផងដែរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកកាន់ខេត្តសៀមរាប ឬពីទីក្រងសេប៊ូមកកាន់រាជធានីភ្នំពេញ ពីសេប៊ូមកសៀមរាបជាដើម ខណៈបច្ចុប្បន្នប្រទេសទាំងពីរមានជើងហោះហើរត្រង់រវាងភ្នំពេញ-ម៉ានីលរួចហើយ កាលពីឆ្នាំ២០១៩។

ភាគីទាំងពីរ ក៏បានលើកឡើងពីអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងកម្ពុជា និងហ្វីលីពីន ដែលបានធ្វើឡើងកាលពីឆ្នាំ២០០០ និងការរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីន ចំនួន៣លើក ព្រមទាំងអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់។

ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះកម្ពុជា-ហ្វីលីពីន លើកទី៤ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកវិស័យទេសចរណ៍ទ្វេរភាគី និងពិភាក្សាគ្នាថា តើត្រូវបន្តសុពលភាពនៃការអនុវត្តអនុស្សរណៈយោគយល់ ឬក៏រៀបចំឱ្យមានអនុស្សរណៈថ្មីឡើងវិញ៕

The post កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជម្រុញឱ្យមានជើងហោះហើរត្រង់ពីរដ្ឋធានីម៉ានីល មកសៀមរាប ឬពីសេប៊ូមករាជធានីភ្នំពេញ appeared first on .

កូនលោក ថោង ខុន តែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ សម្រេចតែងតាំងមុខដំណែងជារដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ឲ្យលោក ថោង រដ្ឋស័ក្តិ ព្រមទាំងមន្រ្តីចំនួន៣រូបទៀតជារដ្ឋលេខាធិការ និងអគ្គនាយក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥៣២ ។

នៅក្នុងព្រះរាជក្រឹត្យ១ទំព័រ ឡាយព្រះហស្តលេខាដោយអង្គព្រះមហាក្សត្រ សម្រេចតែងតាំងមុខដំណែងជារដ្ឋលេខាធិការ និងអគ្គនាយកនៃក្រសួងទេសចរណ៍ចំនួន ៤រូបគឺលោក ណេប សាមុត, លោក ថោង រដ្ឋស័ក្តិ, លោក អាំង សុវណ្ណរ័ត្ន និងលោក ជុក ជំនោរ តាមសំណើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ណេប សាមុត ផ្តល់មុខដំណែងជារដ្ឋលេខាធិការធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សានិងរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍។

លោក ថោង រដ្ឋស័ក្តិ ជារដ្ឋលេខាធិការ បច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាកូនប្រុសបង្កើតលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក អាំង សុវណ្ណរ័ត្ន តែងតាំងជាអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ចំណែកលោក ជុក ជំនោរ ត្រូវបានតែងតាំងជាអគ្គនាយក នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បច្ចុប្បន្នជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍៕

The post កូនលោក ថោង ខុន តែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ appeared first on .

កម្ពុជា-ឡាវ ឯកភាព ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែម
ឧបនាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាមានិតឡាវ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានឯកភាពគ្នា ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែមទៀត។ ការឯកភាពរវាងភាគីទាំងពីរ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម រវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោក គិកែវ ខាយ ខាំភិធូន ឧបនាយករដ្ឋមន្រ្តីឡាវ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងវៀងចន្ទ៍។

នៅក្នុងឱកាសនោះ លោក គីកែវ ខាយ ខាំភូធូន បានលើកឡើងថា លោក មានអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លើសពីនេះ លោក នៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ និងថវិកាដល់រដ្ឋាភិបាលឡាវសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ប្រទេសឡាវអាចបើកដូចធម្មតាវិញ។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឲ្យអាកាសចរឡាវ បើកការហោះហើរបន្ថែមមកកាន់កម្ពុជា។

គួរឱ្យដឹងផងដែរថា ថោង ខុន ក៏បានចូលជំនួបទ្វេភាគី ជាមួយ លោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ផងដែរ។ដោយភាគីទាំងពីរ បានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។

ក្នុងនោះ រដ្ឋមន្រ្តីទាំងពីរ យល់ស្របគ្នាក្នុងការជំរុញឱ្យមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់កម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿន មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

គួរគូសបញ្ជាក់ថា ទាក់ទងនឹងការហោះហើរ ភាគីកម្ពុជា បានស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិសេសផ្សេងទៀត តាមការស្នើសុំរបស់មិត្តឡាវ៕

អត្ថបទ៖ ស៊ីណាត

The post កម្ពុជា-ឡាវ ឯកភាព ក្នុងការតភ្ជាប់គោលដៅទេសចរសំខាន់ៗ តាមរយៈការបើកជើងហោះហើរបន្ថែម appeared first on .

រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។ការលើកឡើងបែបនេះ របស់រដ្ឋមន្រ្តី ក្នុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

នាឱកាសដែល រដ្ឋមន្រ្តីក្រសួងទេសចរណ៍  បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង។លោក បានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ថ្លៃសំបុត្រថោក ហើយសុវត្ថិភាព»។

ជាមួយគ្នានោះ ភាគីកម្ពុជា-ឡាវ ក៏បានជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមកផងដែរ៕

The post រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា appeared first on .

បុណ្យទន្លេខេត្តកំពង់ធំ មានផលិតផលខ្មែរជាង ៥០០មុខដាក់បង្ហាញលក់
ផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញផ្សព្វផ្សាយ និងដាក់លក់ ក្នុងឱកាសបុណ្យលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣។ការរៀបចំពិព័រណ៍ផលិតផលនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។

លោកថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍»។

លោក សួង​ ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានឱ្យដឹងថា គណៈកម្មាធិការជាតិ រួមជាមួយសហគមន៍បានដឹកនាំសមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថ នាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។

លោកបន្តថា ផលិតផលដល់ទៅជាង៥០០មុខ នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។

បើតាមលោក សួង ណយ ផ្លែដូង ឬដូងក្រអូប ដែលសហគមន៍បានប្រមូលយកពីសមាជិកដែលជាកសិករនៅទូទាំងប្រទេស ដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗ ក្នុងមួយថ្ងៃអាចលក់បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល ៣ផ្លែចុះនៅសល់១០,០០០រៀល។ លោកថា ប្រសិនបើមានច្រើនជាងនេះក៏នៅតែលក់អស់៕

The post បុណ្យទន្លេខេត្តកំពង់ធំ មានផលិតផលខ្មែរជាង ៥០០មុខដាក់បង្ហាញលក់ appeared first on .

លោក ថោង ខុន រំពឹងថា ភ្ញៀវទេសចរយ៉ាងតិច១លាននាក់ នឹងទៅកម្សាន្តពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំ
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ត្រឹមរយៈពេល២ថ្ងៃអំឡុងពេលចាប់ផ្ដើមពិធីបុណ្យទន្លេ គឺចាប់ពីថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចររហូតជាង ៤០ម៉ឺននាក់ បានទៅកម្សាន្ត ខណៈរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំនេះ​នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា «ចំនួន​ប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់»។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្អស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។ យ៉ាងណា លោករដ្ឋមន្ត្រីធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំនេះ​នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់៕ អត្ថបទ៖ ពិសី

The post លោក ថោង ខុន រំពឹងថា ភ្ញៀវទេសចរយ៉ាងតិច១លាននាក់ នឹងទៅកម្សាន្តពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំ appeared first on .

កម្ពុជា មានបំណងចង់ឱ្យក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលិញរបស់ចិន សម្តែងរួមគ្នានៅភ្នំពេញ មុនព្រឹត្តិការណ៍ស៊ីហ្គេម
កម្ពុជា មានបំណងចង់ឱ្យក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលិញរបស់ចិន សម្តែងរួមគ្នានៅរាជធានីភ្នំពេញ មុនព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។នេះបើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងជំនួបទ្វេរភាគីជាមួយ លោក សិន តានយ៉ាង Shen Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងឱកាសខួបទី៦៥ នៃចំណងការទូតនៃប្រទេសទាំងពីរ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍និង CAMSOC កំពុងគិតគូររៀបចំការងារមួយចំនួន ដោយមានការពិភាក្សាគ្នារវាងថ្នាក់អគ្គនាយកអន្តរជាតិ នៃក្រសួង ទេសចរណ៏កម្ពុជាជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួចហើយ នាអំឡុងទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសចិនថ្មីៗនេះ ដូចជា ការសម្ដែងសិល្បៈរួមគ្នា ជាក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងន័យនេះ លោក ក៏បានសំណូមពរទៅភាគីចិន ឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោផងដែរ។

ទន្ទឹមនឹងសំណូមពរនោះ លោក ក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរ។ ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូខេត្តហាយណាន មកចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ។

ជាការឆ្លើយតប លោក សិន តានយ៉ាង បានលើកឡើងថា កម្ពុជា និងខេត្តហៃណាន មានទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌, ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណាន និងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសអាស៊ានផងដែរ។ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ លោក ឱ្យដឹងថា ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមក។ទន្ទឹមនឹងនោះ លោក ក៏បានអញ្ជើញភាគីខាងកម្ពុជា ទៅចូលរួមវេទិកាបូអាវ នៅចុងឆ្នាំ២០២៣នេះ ផងដែរ៕

The post កម្ពុជា មានបំណងចង់ឱ្យក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលិញរបស់ចិន សម្តែងរួមគ្នានៅភ្នំពេញ មុនព្រឹត្តិការណ៍ស៊ីហ្គេម appeared first on .

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងប្រឹងទាក់ទាញទេសចរឱ្យបាន៨០ម៉ឺនទៅ១លាននាក់ក្នុងឆ្នាំ២០២៣
ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កម្ពុជាបានស្វាគមន៍ភ្ញៀវចិនចំនួន ១២៥នាក់មកពីក្រុងប៉េកាំងលើកដំបូងកាល កាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។តាមរយៈសកម្មភាពនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសថា នឹងប្រឹងទាក់ទាញទេសចរឱ្យបាន៨០ម៉ឺនទៅ១លាននាក់ក្នុងឆ្នាំ២០២៣នេះផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរចិនដែលចុះមកក្នុងថ្ងៃនេះ គឺមានចំនួន១២៥នាក់ អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

លោក ថោង ខុន បានបន្តថា«បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។

ជាងនេះទៀត លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។

គួរបញ្ជាក់ដែរថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង៕ អត្ថបទ៖ ពិសី

The post រដ្ឋមន្ត្រីទេសចរណ៍ថា នឹងប្រឹងទាក់ទាញទេសចរឱ្យបាន៨០ម៉ឺនទៅ១លាននាក់ក្នុងឆ្នាំ២០២៣ appeared first on .

លោក ថោង ខុន ទទួលបានមន្ត្រីជាន់ខ្ពស់ចំនួន ៣រូបបន្ថែមក្នុងមុខដំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខដំណែងមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ចំនួន ៣រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០៨៩ ។

មន្រ្តីជាន់ខ្ពស់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើតែងតាំងមុខដំណែងនោះរួមមាន៖

លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តែងតាំងជា រដ្ឋលេខាធិការ ហើយលោកគឺជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ របស់គណបក្សប្រជាជនកម្ពុជា។

លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃ​ក្រសួង​ទេសចរណ៍ តែងតាំងជា រដ្ឋលេខាធិការ។

ចំណែកឯលោក លីវ​ វណ្ណហេង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តែងតាំងមុខដំណែងជាអនុរដ្ឋលេខាធិការ៕

The post លោក ថោង ខុន ទទួលបានមន្ត្រីជាន់ខ្ពស់ចំនួន ៣រូបបន្ថែមក្នុងមុខដំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ appeared first on .

រដ្ឋមន្រ្តីទេសចរណ៍៖ កម្ពុជាបានត្រៀមតំបន់ទេសចរណ៍សំខាន់ៗជាច្រើន សម្រាប់ទទួលទេសចរចិន
រដ្ឋមន្ត្រីទេសចរណ៍ បានលើកឡើងថា កម្ពុជាបានត្រៀមតំបន់ទេសចរណ៍សំខាន់ៗជាច្រើន សម្រាប់ទទួលទេសចរចិន ដូចជា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដូចជា ឆ្នេរសមុទ្រ កោះនានា និងខេត្តសៀមរាប ដែលជាតំបន់អង្គរ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ស្រស់ស្អាត ជាដើម ដែលទេសចរចិនអាចអញ្ជើញមកកម្សាន្ត ជាពិសេស នៅរដូវត្រជាក់ និងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលខាងមុខនេះ។

នៅក្នុងកិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងការត្រៀមស្វាគមន៍ទេសចរមកពីប្រទេសចិន និងការវាយតម្លៃអំពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន ព្រមទាំងការរំពឹងទុកវត្តមាន របស់ទេសចរចិន នៅកម្ពុជា កាលពីថ្ងៃទី៥ មករាម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងថា «ខ្ញុំដឹងថា បងប្អូន ជនជាតិចិន ចូលចិត្តអង្គរវត្ត តែអង្គរវត្ត ឥលូវនេះ កាន់តែស្អាត សូមអញ្ជើញមក ហើយនៅភ្នំពេញ ក៏កាន់តែល្អ»។

លោក ថោង ខុន ក៏បានវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។ ទន្ទឹមនឹងនេះដែរ លោកបានចាត់ទុកការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩របស់ចិន គឺជាចំណុចវិជ្ជមានមួយដ៏ល្អ មិនមែនសម្រាប់តែកម្ពុជា តែសម្រាប់ពិភពលោកទាំងមូល ព្រោះថា ក្នុងចំណោមទេសចរទាំងអស់លើពិភពលោក ទេសចរចិនគ្របដណ្តប់ជិត២០ភាគរយហើយ ដូច្នេះ នេះគឺជាការជួយដល់ដំណើរការសេដ្ឋកិច្ចលើពិភពលោកទាំងមូល។

លើសពីនេះ បើតាមលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣ កម្ពុជារំពឹងខ្ពស់ថា នឹងទទួលទេសចរចិន ប្រហែលជា ជាង១លាននាក់ និងរំពឹងថា ទទួលបានជាង២លាននាក់ នៅឆ្នាំ២០២៤ និង នៅឆ្នាំ២០២៥ ទទួលបានទេសចរចិនយ៉ាងតិច ៣.៥លាន ឬ ៤លាននាក់។

«ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំណាស់ គឺថា ការបើកប្រទេសឡើងវិញគឺជាភាពវ័យឆ្លាតមួយរបស់រដ្ឋាភិបាលចិន ហើយចំពោះកម្ពុជា គឺត្រៀមទទួលទេសចរចិន….យើងទទួលទេសចរចិន ដោយមិនត្រូវធ្វើតេស្តអ្វីទាំងអស់ ព្រោះយើងមានភាពសុំាក្នុងសហគមន៍ហើយ ហើយចឹងក៏ដឹងថា ទេសចរចិនបានចាក់វ៉ាក់សាំងរួច…កម្ពុជាអត់ត្រូវការធ្វើតេស្តអ្វីទាំងអស់ ប្រទេសណា គេដាក់យ៉ាងម៉េចគឺជារឿងរបស់គេ ប៉ុន្តែ កម្ពុជាគឺអត់ទេ សូមអញ្ជើញមកកម្ពុជា»។ លោកបន្ថែម។

លោក ថោង ខុន បានគូសបញ្ជាក់ថា ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលចិននេះ ក៏ស្របពេលដែលឆ្នាំ២០២៣ គឺខួបទំនាក់ទំនងកាទូត ៦៥ឆ្នាំរវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរគ្រោងនឹងមានសកម្មភាពជាច្រើន ដើម្បីអបអរសាទរ។លោកក៏រំពឹងថា វិនិយោគចិនមានវត្តមាននៅកម្ពុជាកាន់តែច្រើន ទាំងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង វិស័យទេសចរណ៍។

លោកថ្លែងបញ្ជាក់បន្ថែមទៀតថា «ធ្វើយ៉ាងណាក៏ដោយ យើងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អថែមទៀត រវាងចិននិងកម្ពុជា ទាំងបក្ស ទាំងរដ្ឋ ទាំងប្រជាជននិងប្រជាជន ព្រោះថា ចិននិងកម្ពុជាគឺជាមិត្តចិត្តសាស្ត្រ ជាមិត្តដែកថែប ត្រូវពង្រឹងជាប់ជានិច្ច ដើម្បីសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ទាំងមូល»៕

The post រដ្ឋមន្រ្តីទេសចរណ៍៖ កម្ពុជាបានត្រៀមតំបន់ទេសចរណ៍សំខាន់ៗជាច្រើន សម្រាប់ទទួលទេសចរចិន appeared first on .