លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនមួយបង្កើនផលិតភាព ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន Best Mattresses International Co., Ltd. ឱ្យក្រុមហ៊ុនខិតខំបង្កើនផលិតភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។លោក ស៊ុន ចាន់ថុល បានជំរុញដូច្នេះ នៅក្នុងឱកាសទស្សនកិច្ច Showroom និងពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនខាងលើ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន បានគោរពជម្រាបជូន អំពីព័ត៌មានទាក់ទងនឹងក្រុមហ៊ុន រួមមាន៖ សាវតាក្រុមហ៊ុន, របាយការណ៍ផលិតភាពឆ្នាំ២០២៥ និងការព្យាករណ៍លើកំណើនផលិតភាពសម្រាប់ឆ្នាំ២០២៦, កិច្ចសហការធុរកិច្ចជាមួយនឹងម៉ាកសញ្ញាល្បីៗធំៗក្នុងពិភពលោក, និងបណ្តាញទីផ្សារអន្តរជាតិសម្រាប់ការនាំចេញរបស់ខ្លួន

បន្ទាប់ពីជំនួបនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏បានអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ ធ្វើទស្សនកិច្ចនៅក្នុង Showroom ដែលដាក់តាំងបង្ហាញផលិតផលសម្រេចគ្រប់ប្រភេទដែលមានគុណភាពកម្រិតប្រណីត និងបន្តដោយការចុះពិនិត្យខ្សែចង្វាក់ផលិតកម្ម ដើម្បីស្វែងយល់ពីបច្ចេកទេសផលិត ការគ្រប់គ្រងគុណភាព ការវេចខ្ចប់ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។

ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល ក៏បានសរសើរចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដែលបានប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មទំនើប និងបានពង្រីកទីផ្សារនាំចេញផលិតផល “Made in Cambodia” ទៅកាន់ទីផ្សារធំៗនៅលើពិភពលោក។ លោកបន្តថា ការណ៍នេះមិនត្រឹមតែជួយបង្កើនទំហំនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ការងារដល់កម្លាំងពលកម្មក្នុងស្រុកផងដែរ។

សូមជម្រាប់ថា ក្រុមហ៊ុន Best Mattresses International គឺជាក្រុមហ៊ុនមួយវិនិយោគនៅខេត្តព្រះសីហនុ ហើយមានបទពិសោធន៍យូរឆ្នាំក្នុងការផលិតពូក និងគ្រឿងសង្ហារិមប្រភេទសម្រាកលម្ហែកាយ និងមានបណ្តាញដៃគូពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។

យ៉ាងណាមិញ តាមរយៈដំណើរទស្សនកិច្ចខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏ណែនាំដល់ក្រុមហ៊ុនឱ្យសំដៅបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបន្ថែម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ទាក់ទាញមួយនៅក្នុងតំបន់ ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននៃវិធានដើមកំណើតទំនិញ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនមួយបង្កើនផលិតភាព ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ appeared first on .

លោក ស៊ុន ចាន់ថុល៖ កម្ពុជា កំពុងបន្តចរចាបញ្ចុះពន្ធបដិការលើវិស័យអាទិភាពជាមួយអាម៉េរិកបន្ថែមទៀត
កម្ពុជា បាននិងកំពុងបន្តខិតខំ ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន សំដៅឈានទៅផ្តល់ឱកាសការងារបានយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឱកាសអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញជំនឿជាក់ដ៏មុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកក៏បានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។

បន្ថែមពីនេះ លោកថា កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។

តាមរយៈវេទិការខាងលើ CDC បានបញ្ជាក់ដែរថា ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងកន្លងមក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤៕អត្ថបទ៖ហ្សាលីន

The post លោក ស៊ុន ចាន់ថុល៖ កម្ពុជា កំពុងបន្តចរចាបញ្ចុះពន្ធបដិការលើវិស័យអាទិភាពជាមួយអាម៉េរិកបន្ថែមទៀត appeared first on .

ប្រតិភូកម្ពុជា នាំយកវត្ថុអនុស្សាវរីយ៍សំលៀកបំពាក់ប្រពៃណី ច្នៃពីសំពត់ហូលខ្មែរជូនសមាជិកសភាអាម៉េរិក
ប្រតិភូកម្ពុជា ដឹកនាំលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំយកវត្ថុអនុស្សាវរីយ៍ជាសំលៀកបំពាក់ប្រពៃណី ច្នៃអំពីសំពត់ហូលខ្មែរជូន លោកស្រី Beth Van Duyne និង លោក Richard McCormick សមាជិកសភាតំណាងរាស្ត្រអាម៉េរិក។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការនាំយកវត្ថុអនុស្សាវរីយ៍សំលៀកបំពាក់ប្រពៃណី ច្នៃពីសំពត់ហូលខ្មែរក្នុងន័យសម្ដែងនូវមនោសញ្ចេតនាគោរពរាប់អាន ថ្លែងអំណរគុណ និងក្តីនឹករលឹក ខណៈវត្ថុអនុស្សាវរីយ៍នេះតំណាងឱ្យសិល្បៈដ៏ចំណាន និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិកម្ពុជា។

លោកបន្តថា សំពត់ហូលខ្មែរ ត្រូវបានត្បាញដោយដៃយ៉ាងល្អិតល្អន់ចេញពីសរសៃសូត្រសុទ្ធ និងប្រើប្រាស់បច្ចេកទេសជ្រលក់ពណ៌ដោយល័ក្តធម្មជាតិ ១០០% ដែលតម្រូវឱ្យមានភាពអំណត់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរក្រឡាគោមលើសំពត់ហូលនេះ បានបង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតរបស់ប្រជាជនកម្ពុជាតាំងពីបុរាណកាលមក។ ហេតុនេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកនូវភាពស្រស់សោភា និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាការពួនជ្រំចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ថែមមួយកម្រិតទៀត។

តាមរយៈជំនួបជាមួយសមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិកខាងលើនេះ ក៏មានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ ទន្ទឹមគ្នានេះ ប្រតិភូកម្ពុជានិងសមាជិកសភាតំណាងរាស្ត្រ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងការបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរថែមទៀត។

គួររម្លឹកដែរថា លោកស្រី Beth Van Duyne ធ្លាប់បានដឹកនាំ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក(CODEL) មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។ កាលនោះ លោកស្រីទទួលបានឱកាសចូលជួបពិភាក្សាជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាបរបស់កម្ពុជា។ ជាមួយគ្នានោះ លោកស្រី និងគណៈប្រតិភូបានចុះបំពេញទស្សនកិច្ចពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅទៅស្នាក់នៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារផងដែរ៕អត្ថបទ៖ហ្សាលីន

The post ប្រតិភូកម្ពុជា នាំយកវត្ថុអនុស្សាវរីយ៍សំលៀកបំពាក់ប្រពៃណី ច្នៃពីសំពត់ហូលខ្មែរជូនសមាជិកសភាអាម៉េរិក appeared first on .

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីកំណែទម្រង់ច្បាប់វិនិយោគថ្មីកម្ពុជា ការផ្តល់កញ្ចប់លើកទឹកចិត្តដល់វិនិយោគិនកាណាដា
ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួម សិក្ខាសាលាធុរកិច្ចកាណាដា រៀបចំនៅក្នុងទីស្នាក់ការកណ្តាល ធនាគារជាតិនៃកាណាដា (National Bank of Canada – NBC) ស្ថិតក្នុងទីក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបង្កើនរំហូរវិនិយោគពីប្រទេសកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន/សហគ្រាសកាណាដាយ៉ាងច្រើនកុះករ ដែលជាសមាជិកដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ (2025 Team Canada Trade Mission – TCTM) បានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ក្រុមហ៊ុនកាណាដាផ្សេងទៀត ដែលកំពុងបង្ហាញការចាប់អារម្មណ៍ខ្ពស់លើទីផ្សារអាស៊ាន ជាពិសេសកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងបទបង្ហាញយ៉ាងក្បោះក្បាយ ដោយគូសបញ្ជាក់អំពីកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងរំលេចអំពី សក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំនុចតភ្ជាប់នៃអាស៊ាន និងការរីកចម្រើននៃវិស័យសំខាន់ៗដូចជា កសិ-ឧស្សាហកម្ម ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា សមស្របតាមចំណាប់អារម្មណ៍របស់ TCTM។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ក្រុមហ៊ុនកាណាដា ឱ្យអាចអនុវត្តគម្រោងវិនិយោគរបស់ខ្លួនប្រកបដោយជោគជ័យ ដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការលើកកម្ពស់ភាពជាដៃគូ កម្ពុជា-កាណាដា ផងដែរ។

គូសបញ្ជាក់ថា សិក្ខាសាលានេះបានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយលទ្ធផលជាផ្លែផ្កា និងបានដើរតួជាវេទិកាមួយសម្រាប់ក្រុមហ៊ុនកាណាដា ដែលបានស្វែងយល់ពីកម្ពុជារួចហើយ អាចធ្វើការសម្រេចចិត្តវិនិយោគជាក់ស្តែង និងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់កម្ពុជាជាមូលដ្ឋានផលិតកម្ម និងនាំចេញ៕

The post លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីកំណែទម្រង់ច្បាប់វិនិយោគថ្មីកម្ពុជា ការផ្តល់កញ្ចប់លើកទឹកចិត្តដល់វិនិយោគិនកាណាដា appeared first on .

លោក ស៊ុន ចាន់ថុល រំពឹងថា ចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះ នឹងកើនឡើងជាបន្តបន្ទាប់
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។លោកថ្លែងបែបនេះ នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)នាខេត្តហ្វូជៀន ប្រទេសចិន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីបើកពិព័រណ៍នាឱកាសនេះរៀបចំឡើងក្រោមអធិបតីភាពលោក ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ចមកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។

ថ្លែងក្នុងកម្មវិធីនេះ លោក ស៊ុន ចាន់ថុល បានសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

ជាមួយគ្នានេះ លោកក៏ជម្រាបពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជាដែលសម្រេចបានកាលពីឆ្នាំ២០២៤ អនុម័តដោយCDC ពោលគឺចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។

លោក បន្តថា ការនាំចេញរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោកក៏បន្តកើនឡើង ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣។ តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ ភាពបើកចំហ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។

សូមជម្រាប់ថា តាមរយៈពិព័រណ៍អន្តរជាតិ CIFIT នេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជូនអំពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបច្ចុប្បន្នភាពនៃការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ កសិកម្មឆ្លាតវៃ និងការដឹកជញ្ជូនស្អាតជាដើម។ លោក ជឿជាក់ថាពិព័រណ៍នេះ នឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការរួមគ្នាទាំងការវិនិយោគ និងពាណិជ្ជកម្ម៕ អត្ថបទ៖ហ្សាលីន

The post លោក ស៊ុន ចាន់ថុល រំពឹងថា ចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះ នឹងកើនឡើងជាបន្តបន្ទាប់ appeared first on .

លោក ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានការបញ្ចុះពន្ធថ្មី១៩%ពីសហរដ្ឋអាមេរិកគឺជាបញ្ចុះច្រើនជាងគេក្នុងពិភពលោក
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកបញ្ចុះពន្ធកម្ពុជាពី៤៩% មកត្រឹម១៩% គឺកម្ពុជាទទួលបានការបញ្ចុះអត្រាពន្ធច្រើនជាងគេនៅក្នុងពិភពលោក ហើយអត្រាពន្ធនេះកម្ពុជាអាចធ្វើការប្រកួតប្រជែងបានជាមួយប្រទេសជិតខាងបានផងដែរ។

លោកបានថ្លែងបែបនេះនៅកនុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទខាងលើ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា​ ឆ្នាំ២០២៥ អត្រាពន្ធដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិកគឺ៤៩% , នៅថ្ងៃទី៧ ខែកក្កដា ពន្ធនេះបានចុះមក៣៩% ប៉ុន្តែនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបាន១៩% ។

លោកបន្តថា បើយើងមើលទំហំ អត្រានៃការចុះនេះគឺចុះបាន៣០ពិន្ទុ ប៉ុន្តែបើប្រៀបធៀបជាភាគរយនៃការចុះគឺចុះ៦១,២% ពោលគឺចុះច្រើនជាងគេនៅលើពិភពលោក ខណៈអត្រាពន្ធនេះកម្ពុជាអាចធ្វើការប្រកួតប្រជែងបានជាមួយប្រទេសជិតខាងបានលើការធ្វើពាណិជ្ជកម្មមានអាទិភាពច្រើនជាងថែមទៀត ដោយសារកម្ពុជាមានសក្ដានុពលខ្ពស់លើការវិនិយោគ។

បើតាមលោក ស៊ុន ចាន់ថុល ការសម្រេចបញ្ចុះអត្រាពន្ធ១៩%ថ្មីរបស់សហរដ្ឋអាមេរិកដល់កម្ពុជា នេះ ធ្វើឱ្យវត្តមានរោងចក្រនៅកម្ពុជាមិនបិទទ្វារ មានតែពង្រីកនិងបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។ អត្រាពន្ធគយថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះតទៅ។

ជាមួយគ្នានេះ អត្រាពន្ធគយថ្មីសម្រាប់ថៃ បានថយចុះពី ៣៦% មកនៅត្រឹម ១៩% ផងដែរ។ រីឯប្រទេសអាស៊ានផ្សេងៗទៀត ទទួលបានអត្រាដូចជា៖ សិង្ហបុរី ១០%, ហ្វីលីពីន ១៩%, ឥណ្ឌូនេស៊ី ១៩%, ម៉ាឡេស៊ី ១៩%, វៀតណាម ២០%, ប្រ៊ុយណេ ២៥%, ឡាវ ៤០%, មីយ៉ាន់ម៉ា ៤០%៕

The post លោក ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានការបញ្ចុះពន្ធថ្មី១៩%ពីសហរដ្ឋអាមេរិកគឺជាបញ្ចុះច្រើនជាងគេក្នុងពិភពលោក appeared first on .

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមហ៊ុន HUAWEI Cambodia ប្រជុំពិភាក្សាក្នុងការចាប់យកឌីជីថលូបនីយកម្ម ធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia បានជួបពិភាក្សាគ្នាជុំវិញការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ប្រកបប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់។

ការពិភាក្សានេះធ្វើឡើងនៅក្នុងឱកាសដែលលោកស៊ុន ចាន់ថុល អនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន HUAWEI Cambodia Co., LTD. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំពហុប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម លោក TAO ក្នុងនាមក្រុមហ៊ុន Huawei បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក.អ.ក. ចំពោះការគាំទ្រកន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានជម្រាបជូនអំពីរបាយការណ៍សង្ខេបជុំវិញវឌ្ឍនភាពរបស់ Huawei Group និង Huawei Cambodia ដោយផ្តោតលើលទ្ធផលការងារឆ្នាំ ២០២៤ និងបច្ចុប្បន្នភាពនៃស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីគំនិតផ្តូចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមាននូវសួនឧស្សាហម្មបច្ចេកវិទ្យាឌីជីថល​​នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមក្នុងការជំរុញបរិយាកាសវិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ឱ្យកាន់តែមានភាពរស់រវើក។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកនាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia ក៏បានធ្វើការពិភាក្សាជុំវិញការចាប់យកឌីជីថលូបនីយកម្ម ក្នុងការធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ប្រកបប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើអាទិភាពគន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និងបច្ចេកវិទ្យា ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕

The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមហ៊ុន HUAWEI Cambodia ប្រជុំពិភាក្សាក្នុងការចាប់យកឌីជីថលូបនីយកម្ម ធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន appeared first on .

CDC ថាមានជនខិលខូចបង្កើតគណនីតេឡេក្រាមក្លែងបន្លំធ្វើជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល
មានជនខិលខូច បានក្លែងបន្លំធ្វើជាគណនី Telegram របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងបានភ្ជាប់ជាមួយ website ឆបោកមួយ ឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ ថាសូមឱ្យជនខិលខូចមេត្តាបញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់។ជាមួយគ្នានេះ CDC ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋជ្រាប់ និងប្រុងប្រយ័ត្នផងដែរថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា លោក ស៊ុន ចាន់ថុល ដោយបានដាក់ឈ្មោះ CEO CHANTHOL SUN (មាន Username: @ceo_Chantholsun និងបានភ្ជាប់ជាមួយ website ឆបោកមួយ Ocic-investment.com (http://Ocic-investment.com/) ឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។

សូមជម្រាប់ដែរថា មិនមែនតែលោក ស៊ុន ចាន់ថុល នោះឡើយ កាលពីពេលថ្មីនេះ ក៏មានជនខិលខូច ធ្លាប់លួចក្លែងបន្លំធ្វើជាគណនី Telegram របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com ឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញផងដែរ៕ អត្ថបទ៖ ហ្សាលីន

The post CDC ថាមានជនខិលខូចបង្កើតគណនីតេឡេក្រាមក្លែងបន្លំធ្វើជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល appeared first on .

ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ
គិតមកដល់ពេលនេះ ការបោះបង្គោលព្រំដីជានិមិត្តរូប សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានបោះរួចសរុបមានចំនួន ១០៧៩បង្គោល ក្នុងនោះរួមមាន ខេត្តកណ្តាល ៣៨៧បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ ៥៥០បង្គោល (បញ្ចប់ទាំងស្រុង) និង ខេត្តកំពត ១៤២ បង្គោល។ បច្ចុប្បន្នក្រុមការងារបាននិងកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។

នេះបើយោងតាមដំណើរចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកជីក និងសន្ទះទ្វារទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោង មានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបានប្រមាណ ១១៤ គម លើ ១៧៤,៥ គម ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ទិសដៅការងារបន្ទាប់គឺខេត្តកែប ជាភូមិសាស្ត្រដែលត្រូវចុះអនុវត្តចុងក្រោយគេ។ យោងតាមរបាយការណ៍ បង្គោលព្រំដីដែលបានបោះរួចសរុបមានចំនួន ១០៧៩បង្គោល ក្នុងនោះរួមមាន៖ ខេត្តកណ្តាល ៣៨៧បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ ៥៥០បង្គោល (បញ្ចប់ទាំងស្រុង) និង ខេត្តកំពត ១៤២ បង្គោល។ បច្ចុប្បន្នក្រុមការងារបាននិងកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ពោលគឺមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ស្របទៅតាមផែនការដែលបានគ្រោងទុក។ ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាក់ស្តែង៕

The post ព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ appeared first on .

មន្រ្តីជាន់ខ្ពស់ CDC ប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដី
មន្រ្តីជាន់ខ្ពស់នៃប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ​បានបានបង្ហាញការប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ និងគ្រប់ភាព ដើម្បីការពារបូរណភាពទឹកដី នៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ នៅក្នុងឱកាសចូលចុះជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំង ដែលជាកងទ័ពឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ  កាលថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល រំលឹកបង្ហាញនូវការគោរពនូវវីរភាព នៃវីរយុទ្ធជនការពារជាតិទាំង អស់ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទី បំផុត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះ លោក ក៏បានអនុញ្ញាតឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចូលរួមដើម្បីបង្ហាញពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេនាឱកាសនេះ គឺជាសក្ខីភាពនៃការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ។

ទន្ទឹមគ្នានេះ លោកបន្តថា យើងប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីធានាថាយើងទាំងអស់គ្នា រួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្នុងតម្លៃណាមួយក៏ដោយ។

សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បានប្រាប់​ទៅប្រទេសនានាថា កម្ពុជា មិនសុំអាវុធ មកវ៉ៃគ្នានោះឡើយ គឺសុំត្រឹមការគាំទ្រវិធានការច្បាប់​អន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ហេតុនេះ កម្ពុជាបាច់ត្រូវតែយកបញ្ហាព្រំដែនកម្ពុជា នៅតំបន់ទាំង៤ ទៅកាន់ ICJ គឺដោយសារកម្ពុជាដឹងច្បាស់ថា ភាគីទាំងពីរ នឹងមិនអាចចុះសម្រុងគ្នាទេ បើទោះជាចំណាយពេល១០០ឆ្នាំ ក្នុងការចរចារទ្វេភាគី ក៏នៅតែមិនអាចស្រុះស្រួលគ្នាដែរ ហេតុនេះ ការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិគឺជារឿងល្អបំផុត។

ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ថា ការបញ្ជូនសំណុំរឿងនេះ មិនមែនជាការបង្កជម្លោះ ឬសង្គ្រាមជាមួយថៃនោះឡើយ ហើយកម្ពុជា មិនមែនខ្វះអាវុធ និងកម្លាំងវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នាទេ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី នឹងត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕ អត្ថបទ៖ ហ្សាលីន

The post មន្រ្តីជាន់ខ្ពស់ CDC ប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដី appeared first on .