លោក ហេង សួរ

សូមប្រុងប្រយ័ត្ន! មានជនខិលខូចបង្កើតគណនីតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងចេតនាបោកប្រាស់សាធារណជន
សូមប្រុងប្រយ័ត្នទាំងអស់គ្នា ថ្មីៗនេះមានជនខិលខូចបានក្លែងបន្លំគណនីតេឡេក្រាមរបស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ឈ្មោះថា «HENG_SourCEO» (@HENG_SourCEO)។

បន្ទាប់ពីមានការក្លែងបន្លំបែបនេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីបដិសេធចំពោះការដែលពេលថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា «HENG_SourCEO» (@HENG_SourCEO) និងយករូបភាព លោករដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ «OCIC CLUB INVESTMENT COMPANY» ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា «គណនីតេឡេក្រាម “HENG_SourCE0” (@HENG_SourCEO) មិនមែនជាគណនីរបស់ ឯកឧត្តម ហេង សួរ នោះទេ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” នោះដែរ»។

ក្រសួងការងារ មិនទទួលខុសត្រូវនូវរាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយដែល បង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។ ដោយឡែក លោក ហេង សួរ មានគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការដូចខាងក្រោម៖
១. ហ្វេសប៊ុកផ្លូវការគឺ ៖ https://www.facebook.com/hengsour4all
២. តិកតុផ្លូវការគឺ
https://www.tiktok.com/@hengsour
៣. តេឡេក្រាមផ្លូវការគឺ ៖ https://t.me/HENG_Sour

ទន្ទឹមនឹងនោះ ក្រសួងការងារបានព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយទាំងអស់ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោលនូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ លោក ហេង សួរ ជាបន្ទាន់។ ជាមួយគ្នានោះ ក្រសួងការងារ ក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ៕

The post សូមប្រុងប្រយ័ត្ន! មានជនខិលខូចបង្កើតគណនីតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងចេតនាបោកប្រាស់សាធារណជន appeared first on .

លោក ហេង សួរ៖ មហិច្ចតារបស់កម្ពុជា ចង់បានការវិនិយោគលើឧស្សាហកម្មដែលមានតម្លៃបន្ថែម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មហិច្ចតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគលើឧស្សាហកម្មដែលមានតម្លៃបន្ថែម ដូចជា៖ គ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម។

លោក ហេង សួរ ថ្លែងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃទី១២ ខែមិថុនា នៅប្រទេសស្វីស។ជំនួបនេះ ធ្វើឡើងក្នុងពេលលោករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖«មហិច្ចតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ»។

លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពលក្ខខណ្ឌស្តង់ដារការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។

ត្រង់ចំណុចនេះ លោកស្រី Deborah FRANCE-MASSIN បានវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជកដែលជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ ហើយលោកស្រីប្រធាន បានគូសបញ្ជាក់ថាភាគីលោកស្រី និងកម្មករនិយោជិតនឹងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិកាដើម្បីបង្កើតឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខសាន្ត។

គួរបញ្ជាក់ដែរថា នៅក្នុងជំនួបខាងលើនេះដែរ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណការិយាល័យសកម្មភាពវិនិយោគរបស់ILOចំពោះការចូលរួមគាំទ្រលើការអនុវត្តឱ្យជោគជ័យលើសម្រាប់ភាពសុខសាន្តក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕ អត្ថបទ៖ រង្សី

The post លោក ហេង សួរ៖ មហិច្ចតារបស់កម្ពុជា ចង់បានការវិនិយោគលើឧស្សាហកម្មដែលមានតម្លៃបន្ថែម appeared first on .

កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរ
លោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO) បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរ។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នាប្រទេសស្វីស។

ក្នុងជំនួបនោះ លោក ហេង សួរ បានលើកឡើងពីសារៈសំខាន់នៃគម្រោងកាន់តែប្រសើរដែលកម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។

លោកបន្តថា តួនាទីដ៏ចាំបាច់នៃគម្រោងការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជាក្នុងទីផ្សារពិភពលោក។

លើសពីនោះ លោកក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និងផែនការអាទិភាពជាយុទ្ធសាស្ត្រដែលក្រសួងបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតសម្រាប់ប្រយោជន៍គ្រប់ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

ជាការឆ្លើយតប លោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជាខណៈដែលជាប្រទេសបានអនុវត្តយ៉ាងល្អលើគម្រោងការងារកាន់តែប្រសើរនៅក្នុងតំបន់៕

The post កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរ appeared first on .

កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារទ្វេភាគី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) នាប្រទេសស្វីស រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

និងលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន បានអបអរសាទរ​ចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុន​ដែលបានប្រារព្ធ កាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន​។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែម ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែងនិងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។

ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។

ឆ្លើយតបចំពោះចំណុចនេះ លោក MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។

តាមរយៈជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕

The post កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារទ្វេភាគី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម appeared first on .

លោក ហេង សួរ ៖ កម្ពុជា នឹងដាក់ដំណើរការភូមិខ្មែរនៅប្រទេសជប៉ុន នាចុងខែមិថុនា ខាងមុខនេះ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានឱ្យដឹងថា កម្ពុជា នឹងដាក់ដំណើរការភូមិខ្មែរនៅប្រទេសជប៉ុន នាចុងខែមិថុនា ខាងមុខនេះ ខណៈកម្ពុជា រំពឹងថា តាមរយៈការដាក់ដំណើរការភូមិខ្មែរនេះដែរ នឹងជួយទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ពិសេសភ្ញៀវជប៉ុនបន្ថែមទៀត។

នេះបើយោងតាមរយៈជំនួប រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ តំណាងគណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។

ជាការឆ្លើយតប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមាន ស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា មុខត្លុកជាដើម។

យ៉ាងណាក៏ដោយ បើតាមភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងការងារ៕

The post លោក ហេង សួរ ៖ កម្ពុជា នឹងដាក់ដំណើរការភូមិខ្មែរនៅប្រទេសជប៉ុន នាចុងខែមិថុនា ខាងមុខនេះ appeared first on .

ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍ដល់កម្មករឱ្យមានស្តង់ដាអន្តរជាតិ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ
ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិរួមមាន អង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដាអន្តរជាតិ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

នេះបើតាមរយៈកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដែលដឹកនាំដោយ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំនោះ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។

ក្នុងឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។

លោកបានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ។

សូមជម្រាបជូនថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់បងប្អូណកម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕

The post ក្រសួងការងារប្រមូលធាតុចូលពីអង្គការអន្តរជាតិ ដើម្បីរៀបចំទារកដ្ឋានសហគមន៍ដល់កម្មករឱ្យមានស្តង់ដាអន្តរជាតិ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ appeared first on .

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ
លោក ហេង សួរ បានជំរុញឱ្យគ្រប់ភាគីដែលមានអង្គការដៃគូ សហជីព និងនិយោជក រួមគ្នាធ្វើឱ្យប្រសើរឡើង បន្ថែមទៀតក្នុង វិស័យទំនាក់ទំនង វិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញបែបនេះធ្វើឡើងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” កាលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមែមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។

បន្ថែមពីនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។

លើសពីនោះ លោកបានបញ្ជាក់ថា ក្រសួងបានគិតគូ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

The post រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ appeared first on .

ADB៖ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស
រដ្ឋាភិបាលអាណត្តិទី៧ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសអនុវត្តន៍​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួ​សា​រ​ងាយរងគ្រោះ។ សម្រាប់កម្មវិធីនេះមានយុវជ​នមកពីគ្រួសារក្រីក្រប្រមាណ១,៥លាននាក់នឹងទទួលបានការចូលរៀនដោយឥតគិតថ្លៃ ព្រមទាំងបា​ន​ប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋក្នុងមួយខែចំនួន ២៨ម៉ឺនរៀលផងដែរ។

ជុំវិញការដាក់ឲ្យអនុវត្តកម្មវិធីនយោបាយចំនួន២ខាងលើរបស់រាជរដ្ឋាភិបាល នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ក្នុងជំនួបកាលពីថ្ងៃទី៦ ខែកុម្ភៈ លោកស្រី Rachel Thompson នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។

ទន្ទឹមនឹងនោះ លោកស្រីសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងការងារថា «ធនាគារអភិវឌ្ឍអាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ លើផែនការអាទិភាពរបស់ខ្លួនដើម្បីបន្តលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរថែមទៀត»។

ក្រសួងការងារ បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ស្របតាមស្តង់ដាដែលមានគុណវុឌ្ឍិនៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ៕

The post ADB៖ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស appeared first on .

លោក ហេង សួរ ចុះទីតាំងផ្ទាល់ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់ក្រុមហ៊ុនអ្នកឧកញ៉ា ចេន ហ្សុី
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី១៥ ខែមករានេះ បានចុះទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផលិតនាឡិកានេះ គឺជាការវិនិយោគដោយក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប របស់អ្នកឧកញ៉ា ចេន ហ្សុី ដែលមានកំណើតចិន មានសញ្ញាជាតិខ្មែរ កំពុងបោះទុនរាប់ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការងារនេះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់ពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។

បើតាមលោក ហេង សួរ តាមគោលការណ៍ មជ្ឈមណ្ឌលបានផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថម្ភផងដែរ ដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះ ព្រោះថាថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដានៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horology ដែលបានបណ្តុះបណ្តាលជំនាញពិសេសនេះដល់ពលរដ្ឋខ្មែរ។

សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology នេះហើយដែលបានផលិតនាឡិកាជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ កាលពីឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបជូនថា ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប ជាបុត្រសម្ព័ន្ធព្រីនស៍ គ្រុប បានសហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិការបស់ ស្វ៊ីស វិនិយោគលើគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈលើជំនាញផលិត និងជួលជុល នាឡិកាម៉ាកស្វ៊ីសនៅកម្ពុជា ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងឧស្សហកម្មនេះ កាលពីឆ្នាំ២០១៩។ ការសហការនេះ បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផលិត និងជួសជុលនាឡិកាស្វីស ដោយបានដាក់ឈ្មោះថា Prince Horology Vocational Training Center ៕

The post លោក ហេង សួរ ចុះទីតាំងផ្ទាល់ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់ក្រុមហ៊ុនអ្នកឧកញ៉ា ចេន ហ្សុី appeared first on .

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាសជាង៤ ម៉ឺន និងមានកម្មករនិយោជិតប្រមាណ១,៧លាននាក់
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាសកើនដល់ជាង៤ ម៉ឺន រោងចក្រ និងមានកម្មករនិយោជិតប្រមាណ១,៧លាននាក់។

នៅក្នុងពីធីនោះ លោក ហេង សួរ បានបញ្ជាក់ថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពស្ថិតិរោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលគ្រប់លក្ខណៈសម្បត្តិដើម្បីចុះបញ្ជិកាដែលធ្វើឱ្យចំនួនរោងចក្រ សហគ្រាសបានកើនពីចំនួន១ ៧០០ដល់ចំនួនជាង៤ម៉ឺនរោងចក្រ សហគ្រាស រីឯកម្មករនិយោជិតសរុបបានកើនពីចំនួន១លាន៥សែននាក់ ដល់១លាន ៧សែននាក់។

គួរបញ្ជាក់ថា រាជធានី/ខេត្តចំនួន៣ ដែលមានរោងចក្រ សហគ្រាសច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា រួមមាន រាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់មកគឺខេត្តកំពង់ស្ពឺ និងទី៣ខេត្តកណ្តាល។

ជាមួយគ្នានេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលក៏បានជំរុញការកសាងរោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។ មិនតែប៉ុណ្ណោះ បានបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ ផ្តល់អត្ថប្រយោជន៍នានា ជូនដល់កម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ផងដែរ៕

The post គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាសជាង៤ ម៉ឺន និងមានកម្មករនិយោជិតប្រមាណ១,៧លាននាក់ appeared first on .