លោក អ៊ិត សំហេង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា
ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសមួយជាប់មាត់សមុទ្រ មានទីតាំងដ៏ទាក់ទាញក្នុងការវិនិយោគ។ជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។នេះបើតាមការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

បើតាមលោក អ៊ិត សំហេង បានបន្តថា មិនត្រឹមតែ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជាការរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិត ឱ្យកាន់តែប្រសើរផងដែរ។

ក្នុងឱកាសនោះ លោក ចិន ជានកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនោះ លោក ក៏បានប្តេជ្ញាថា នឹងខិតខំទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ក៏ដូជាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជាការផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងប្រឹងប្រែងទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅតំបន់សេដ្ឋកិច្ចនេះផងដែរ។

គួរបញ្ជាក់ថា  ខេត្តព្រះសីហនុបាន សម្រេចការរៀបចំគម្រោងសាងសង់ផ្លូវថ្មី ចំនួន៣៤ ខ្សែ ហើយនិងកំពុងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ និងពង្រីកព្រលានយន្តហោះ អន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ  ដែលមានតម្លៃជាង  ២ ពាន់លានដុល្លារ បាននឹងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះ៕

The post តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា appeared first on .

រោងចក្រស្បែកជើងមួយរបស់ចិន នឹងវិនិយោគនៅកម្ពុជា គ្រោងដំណើរការក្នុងពេលឆាប់ៗនេះ
រោងចក្រផលិតស្បែកជើងមួយរបស់ចិន រើសទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា ហើយគ្រោងនឹងបើកដំណើរការ នៅខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។នេះបើតាមការលើកឡើងរបស់លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ ទៅកាន់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ិត សំហេង បានលើកឡើងថា កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

នៅក្នុងឱកាសនោះ លោក ហ៊ូ ឆាវហ៊ុយ បានឱ្យដឹងថា លោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ដោយលោក បានបន្តថា ក្រុមហ៊ុន មួយនេះ ត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាមួយគ្នានោះ  លោក អ៊ិត សំហេង បានក៏បញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក្រសួងការងារ ក៏បានស្នើដល់ក្រុមហ៊ុន ចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕

The post រោងចក្រស្បែកជើងមួយរបស់ចិន នឹងវិនិយោគនៅកម្ពុជា គ្រោងដំណើរការក្នុងពេលឆាប់ៗនេះ appeared first on .

លោក អ៊ិត សំហេង៖​ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារក្រសួងត្រូវរួមកម្លាំងសម្រេចឱ្យបាន
ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ សំដៅធានាថា សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម» នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។

លោក អ៊ិត សំហេង គូសបញ្ជាក់ថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់នូវបរិយាកាសការងារនិងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។

លោកបន្តថា ផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យបដិវត្តន៍ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខិតជិតមកដល់។ ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើងនូវវិវាទការងាររួម កូដកម្ម និងបាតុកម្ម ដែលមានភាពស្មុគស្មាញក្នុងការដោះស្រាយបញ្ចប់ដោយសន្តិវិធី បើទោះបីជា ក្រសួងបានប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។ជាក់ស្តែង កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ នៃរដ្ឋសភា ក៏កាន់តែខិតជិតមកដល់ផងដែរ ដែលក្នុងនោះ ចលនាផ្សេងៗ ក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា។

ដូច្នេះ ការរៀបចំសិក្ខាសាលានាពេលនេះ គឺពិតជាមានសារសំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សាបាននូវស្ថេរភាពអាជីវកម្ម។

ខណៈពេលដែលបញ្ជាការឯកភាពក្រុមអធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើន ឃើញថានូវបញ្ហាប្រឈមមួយចំនួនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានល្អប្រសើរ ជាពិសេស ការកំណត់អំពីដែនសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាមសហគ្រាស គ្រឹះស្ថាននៅតាមបណ្តាខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ ដែលជាទីប្រជុំជន។
ក្នុងន័យនេះលោករដ្ឋមន្ត្រីក្រសួងការងារ បានធ្វើការណែនាំ និងផ្តល់ជាអនុសាសន៍ដឹកនាំសម្រាប់ដោះស្រាយករណីទាំងនេះ ដូចខាងក្រោម៖ ១)-ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួម កូដកម្ម និងបាតុកម្ម ឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលខុសត្រូវ។
២)-ត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ (ចុះអធិការកិច្ចការងារ ដោះស្រាយវិវាទការងារ កូដកម្ម បាតុកម្ម) ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងស្មារតីសហការជិតស្និទ្ធ ដោយមិនត្រូវបណ្តោយឱ្យជម្លោះ ឬ វិវាទការងារណាមួយត្រូវបានអូសបន្លាយក្នុងការដោះស្រាយ រហូតធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដាច់ខាត។

៣)-ត្រូវបន្តអនុវត្តយុទ្ធនាការ «រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ៖មានលក្ខខណ្ឌការងារល្អ (ប្រសើរជាងច្បាប់), មានទំនាក់ទំនងវិជ្ជាជីវៈល្អ , មានសុវត្ថិភាព និងសុខភាពការងារ,មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងមានកម្មវិធីទទួលខុសត្រូវសង្គម។
៤)-ត្រូវបន្តដោះស្រាយវិវាទការងារតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ ភាពស្មោះត្រង់ តម្លាភាព មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ។

៥)-ត្រូវអនុវត្តឱ្យបានតឹងរឹងនិងម៉ឺងម៉ាត់នូវរាល់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប្រកបដោយយុទ្ធសាស្រ្ត។ ៦)-ត្រូវធានាថា រាល់ការអនុវត្តវិធានការនានាត្រូវបានធ្វើការពិចារណាហ្មត់ចត់ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីបម្រើផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ និងរក្សាការងារជូនបងប្អូនកម្មករនិយោជិត។៧)-ត្រូវបន្តចូលរួមអនុវត្តនូវអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ៖សារេត

The post លោក អ៊ិត សំហេង៖​ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារក្រសួងត្រូវរួមកម្លាំងសម្រេចឱ្យបាន appeared first on .

កូនប្រុសបង្កើតរដ្ឋមន្ត្រីក្រសួងការងារ តែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
កូនប្រុសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានឈ្មោះថា សំហេង បូរ៉ា ត្រូវបានតែងតាំងមុខដំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ លោក សំហេង បូរ៉ា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្អូនប្រុសបង្កើតលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឆ្វេង លោក សំហេង បូរ៉ា កណ្តាល លោក អ៊ិត សំហេង ស្តាំ លោក សំហេង បុរស

លោក បូរ៉ា ក៏ជាអនុប្រធាននាយករដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជម្រុញសហគ្រិនភាព នៃសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក។

ព្រះរាជក្រឹត្យតែងតាំងមុខដំណែង ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្រៅពីតែងតាំងដំណែងលោក សំហេង ប៉ូរ៉ា ជារដ្ឋលេខាធិការហើយនោះ ក៏មានតែងតាំងមុខដំណែងមន្ត្រីចំនួន ១៦រូបទៀតផងដែរ។

បើតាមព្រះរាជក្រឹត្យ សម្រាប់មុខដំណែងរដ្ឋលេខាធិការ មានដូចជា៖ លោកស្រី សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ម៉ក់ ឧសភា អគ្គនាយកសេវាពាណិជ្ជកម្ម, លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ​​ក្រសួ​ងពាណិជ្ជកម្ម, លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម, លោកស្រី ប៊ុន ណារ៉ាត អនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ, លោក វ៉ា រុតសាន អនុប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញា, លោក មាស សេង និងលោកស្រី តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម។

ចំណែកឯមុខដំណែងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមមាន៖ លោក ទា គង់, លោក ឈរ ឈុនហុង, លោកស្រី គង់ សិទ្ធិកា, លោក ទិត រិទ្ធីពល, លោក សំ សិទ្ធិស័ក្តិ និងលោកស្រី គឹម ស្រីរ័ត្ន។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី ដែលជំនួសតួនាទីលោក ស៊ុន ចាន់ថុល ត្រូវផ្លាស់ប្ដូរមកកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ជំនួសលោក ត្រាំ អ៊ាវតឹក ដែលដូមកកាន់ដំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  ជំនួសលោក ប្រាក់ សុខុន មកកាន់មុខដំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី៕

The post កូនប្រុសបង្កើតរដ្ឋមន្ត្រីក្រសួងការងារ តែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម appeared first on .

រដ្ឋមន្ត្រីក្រសួងការងារ ថា ឧកញ៉ា សុខ ពិសិដ្ឋ ជាវិនិយោគិនជាទីទុកចិត្តម្នាក់
រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ វាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងកេរ្តិ៍ឈ្មោះឧកញ៉ា សុខ ពិសិដ្ឋ ដែលទើបបោះឆ្នោតឱ្យកាន់ដំណែងដឹកនាំជាប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) អាណត្តិទី១០ ឆ្នាំ២០២៣-២០២៤ ជំនួសឧកញ៉ា វ៉ាន់ ស៊ូអៀង។

លើកឡើងក្នុងពិធីលៀងសាយភោជនអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការអបអរសាទរចំពោះ ឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់ CAMFEBA សម្រាប់អាណត្តិ២០២៣-២០២៤ នេះ។

លោកថា ឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិនជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

ជាមួយគ្នានោះដែរ នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការងារ ព្រមទាំងសមាជិក សមាជិកា ឧកញ៉ា សុខ ពិសិដ្ឋ បានប្រកាសប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗ ក្នុងការជម្រុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញផលិតភាពការងារ ជម្រុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

គួររំលឹកថា ឧកញ៉ា សុខ ពិសិដ្ឋ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន LG Group និងប្រធានបណ្តាញសហគ្រិនអាស៊ាន ផងដែរ៕

The post រដ្ឋមន្ត្រីក្រសួងការងារ ថា ឧកញ៉ា សុខ ពិសិដ្ឋ ជាវិនិយោគិនជាទីទុកចិត្តម្នាក់ appeared first on .

កូនប្រុសរដ្ឋមន្រ្តីក្រសួងការងារ ឡើងដំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក សំហេង បុរស គឺជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងជាកូនប្រុសលោក អ៊ិត សំហេង អតីតក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន​ ចាប់​ពី​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០១៣  ខណៈបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រៅពីកាន់ការងាររដ្ឋ លោក ​សំហេង ​​បុរស ​ក៏ជាអនុ​ប្រធាន​​សហព័ន្ធ​​យុវជន​​កម្ពុជារាជ​ធានី​​ភ្នំពេញផងដែរ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ  លោក សំហេង បុរស ក៏​ត្រូវ​បាន​អង្គមហាសន្និបាទ ជ្រើស​រើស​ឱ្យធ្វើជាប្រធាន​សហ​ព័ន្ធ​ខ្មែរ​កីឡាអត្ត​ពល​កម្ម​ស្ម័គ្រ​ចិត្ត ជំនួស​លោក អ៊ុក សិទ្ធិ​ជាតិ ដែល​​បាន​លាលែង​ នៅ​ពាក់​កណ្តាល​អាណត្តិ​ទី ​៧​។

តាម​ប្រវត្តិ​ ​លោក សំហេង បុរស ​គឺ​ជា​អ្នក​និយម​លេង​កីឡា​ច្រើន​ប្រភេទ ដូច​ជា​កីឡា​វាយ​កូន​គោល កីឡា​រត់​ប្រណាំង កីឡា​បេស​ស្បល ជា​ពិសេស ក្នុង​ឆ្នាំ​២០១៩ លោក​បាន​ចូល​ប្រកួត​រត់​ប្រណាំងចម្ងាយ​ ​១០ ​គីឡូម៉ែត្រ នៅ​ខេត្ត​សៀម​រាប និង​រត់​ប្រណាំងពាក់​កណ្តាល​ម៉ារ៉ា​តុង ចម្ងាយ​ ២១ ​គីឡូ​ម៉ែត្រ ក្នុង​ឆ្នាំ​ ២០២០​៕​

The post កូនប្រុសរដ្ឋមន្រ្តីក្រសួងការងារ ឡើងដំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី appeared first on .

រដ្ឋមន្ត្រីក្រសួងការងារ ​អំពាវ​នាវដល់វិស័យឯកជន ​វិនិ​យោគបន្ថែម​ទៀត ដើម្បីអភិវឌ្ឍ​​​កម្លាំង​​​ពលកម្ម​ជំ​​​នាញ​នៅកម្ពុជា
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អំពាវ​នាវដល់វិស័យឯកជន ឲ្យចូលរួម​វិនិ​​យោគបន្ថែមទៀត និងចូលរួមក្នុងភាពជាដៃគូជាមួយក្រសួង អង្គការជាតិ-អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និងសប្បុរស​ជន​​នានា បន្តរួមចំណែក​ចូលរួម និង​គាំទ្រ​លើក​ទឹកចិត្តទាំងថវិកា និងបច្ចេកទេស​ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងការប្រកួត ប្រជែងខ្ពស់»ដែលបានប្រារព្ធ​​នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅអគារ​​ពិព័រ​​ណ៍ពាណិជ្ជកម្មកោះ ពេជ្រ។

លោករដ្ឋមន្ត្រីបន្តថា មុនដំណាច់ឆ្នាំ២០២០ ក្រសួង ក៏បានដាក់ចេញនូវផែនការមេ សម្រាប់​អភិវឌ្ឍគ្រឹះ​ស្ថានអប់រំ​បណ្តុះ​​បណ្តា​​​លបច្ចេកទេស​និង​វិជ្ជាជីវៈ រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែល​​គ្រោងចំណាយថវិកាប្រមាណចំនួន ៤៩៣ លានដុល្លា ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ ។

លោករដ្ឋមន្ត្រី បន្តទៀតថា យុទ្ធសាស្ត្រចំនួន ៤ នោះរួមមាន​១)ការកសាងនិងកែលម្អហេដ្ឋារចនា​​សម្ព័ន្ធរូបវ័ន្តរបស់​​គ្រឹះ​​ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ២)-ការបំពាក់ឧបករណ៍ បរិក្ខារ និង​សម្ភារបណ្តុះបណ្តាល ៣)-ការ​​ពង្រឹងសមត្ថភាពអ្នកដឹកនាំ គ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤)-ការបង្កើនបរិមាណ និងគុណភាព ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយា​ប័ន្នយេន​ឌ័រ។

គួរបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ប្រារព្ធឡើង​ក្រោមប្រធានបទ “ធីវែត​​(TVET) បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់” ដែលរៀបចំ​ធ្វើឡើងដោយ ក្រសួងការងារ​និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ និងមានការចូលរួមសហការគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល​សាធារណៈ ឯកជន អង្គការក្រៅ​រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

ទិវាជាតិនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយ​ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបាន​យល់ដឹងអំពី សារសំខាន់នៃការអប់​រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​​ក្នុងការជំរុញការអភិវឌ្ឍ​កម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធ​​ភាព ឱ្យឆ្លើយតបទៅ​នឹងតម្រូវការទីផ្សារការ​ងារក្នុងនិងក្រៅស្រុក៕

The post រដ្ឋមន្ត្រីក្រសួងការងារ ​អំពាវ​នាវដល់វិស័យឯកជន ​វិនិ​យោគបន្ថែម​ទៀត ដើម្បីអភិវឌ្ឍ​​​កម្លាំង​​​ពលកម្ម​ជំ​​​នាញ​នៅកម្ពុជា appeared first on .

កម្ពុជា ដាក់ចេញយុទ្ធសាស្រ្ត ៨ ចំនុច ដើម្បីលើកកំពស់វិជ្ជា​ជីវៈវិស្វករ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។ ទន្ទឹមគ្នានេះ ក្រសួងក៏ដាក់ចេញយុទ្ធសាស្រ្ត៨ចំនុច ដើម្បីលើកកំពស់វិជ្ជាជីវៈវិស្វករ ខណៈវិស្វកម្មកម្ពុជា បានកើនឡើងដល់ជាង ៦ពាន់នាក់ហើយ បើគិតមកដល់ពេលនេះ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សា​គណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយជួយឱ្យមានការរីកចម្រើនគ្រប់វិស័យ។

លោកក៏ចាត់ទុកថា ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

ទន្ទឹមគ្នានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្ម ឱ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ស្របតាមការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត រដ្ឋាភិបាលក៏បានចេញនៅយុទ្ធសាស្រ្តចំនួន៨ធំៗចំនុចរួមមាន៖

១-ពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។
២-រៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករ តាមប្រព័ន្ធនិម្មិត (online) ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យជំនាញ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត។
៣-ជម្រុញការរៀបចំ ចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម
៤-បញ្ជ្រាប និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ។
៥-រៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។
៦-រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា និងទូលំទូលាយ។
៧-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ឱ្យបានកាន់តែល្អប្រសើរ ។
៨-តៀមលក្ខណៈសម្បត្តិឱ្យបានល្អក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់ បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)៕

អត្ថបទ៖ រង្សី

The post កម្ពុជា ដាក់ចេញយុទ្ធសាស្រ្ត ៨ ចំនុច ដើម្បីលើកកំពស់វិជ្ជា​ជីវៈវិស្វករ appeared first on .