សម្តេច ហ៊ុន សែន

សម្តេច ហ៊ុន សែន ថាអ៊ុយក្រែនគួរយកបទ​ពិសោធ​តាមកម្ពុជា ក្នុងការពន្លឿនការចរចាបញ្ចប់សង្គ្រាមឲ្យបានឆាប់
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​ធ្លាប់​បាន​ដឹកនាំ​ការ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា​តាម​រយៈ​នយោបាយ​ឈ្នះ-ឈ្នះ ​បាន​លើក​ឡើង​ថា ប្រទេសអ៊ុយក្រែន គួរតែទទួលយកការចរចាក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ៊ុយក្រែន មិនគួររង់ចាំរហូតដល់មានប្រៀបទៅលើរុស្ស៊ីមុន ទើបចរចានោះឡើយ ព្រោះការធ្វើបែបនេះ អាចនឹងធ្វើឲ្យសង្គ្រាមបន្តអូសន្លាយកាន់តែយូរ និងធ្វើឲ្យការចរចាបញ្ចប់សង្គ្រាម ត្រូវរង់ចាំរហូតដល់រាប់សិបឆ្នាំទៅមុខទៀត។

ជាក់ស្តែង នៅ​ក្នុង​សារ​មួយបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកកាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​មករា សម្តេច ហ៊ុន សែន​ បាន​លើក​ឡើង​ថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។

ប៉ុន្តែ ប្រមុខណាតូ (NATO) បាននិយាយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ។ នេះមានន័យថា ការចរចានឹងមិនអាចធ្វើឡើងបាននោះឡើយ ខណ: NATO ចង់សំដៅលើសភាពការណ៍លើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។

ជុំវិញការលើកឡើងបែបនេះ ត្រូវបានសម្តេច ហ៊ុន សែន ចោទចេញជា​សំណួរ​ថា តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផង និងចរចាផង?

សម្តេច ហ៊ុន សែន បានថ្លែងទៀតថា ៖”សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សិបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការណ៍វានៅតែប៉ុណ្ណឹង”។

សម្តេចបន្តទៀតថា តាមការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការណ៍កាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។

តាមរយ:បទ​ពិសោធន៍​ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។

ទន្ទឹមនឹងនេះ ដោយលើកឡើងពីបទពិសោធន៍របស់កម្ពុជា សម្តេចថ្លែងទៀតថា ការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ សម្រាប់ករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕

The post សម្តេច ហ៊ុន សែន ថាអ៊ុយក្រែនគួរយកបទ​ពិសោធ​តាមកម្ពុជា ក្នុងការពន្លឿនការចរចាបញ្ចប់សង្គ្រាមឲ្យបានឆាប់ appeared first on .

សម្តេច ហ៊ុន សែន៖ ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងកម្ពុជារីកចម្រើនទៅដល់ណានោះទេ
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ ព្រោះកាលនោះប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត។នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ ព្រោះពេលនោះ ប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុសនៃការធ្វើរដ្ឋប្រហារទម្លាក់អង្គសម្តេចឪ។

សម្តេចបានបន្តថា៖«ជំនាន់អតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយអី»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអតីតកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកខ្លាំងណាស់។ សម្តេចតេជោ បានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។

ស្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសដល់បរទេស និងផ្នែកពាក់ព័ន្ធនានា  សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយនោះឡើយ ព្រោះកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

គួរបញ្ជាក់ដែរថា ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងមានការអភិវឌ្ឍន៍ពេញលេញ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្ន ដែលយើងត្រូវបង្កើន និងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះមានតម្រូវការកាន់តែធំ ដូច្នេះទើបសម្ដេចតេជោបានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ៕

អត្ថបទ៖ ពិសី

The post សម្តេច ហ៊ុន សែន៖ ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងកម្ពុជារីកចម្រើនទៅដល់ណានោះទេ appeared first on .

សម្តេច ហ៊ុន សែន៖ ការលុបអាជ្ញាប័ណ្ណ VOD គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃចន្ទទី២០ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការផ្សាយវិទ្យុរបស់ VOD កន្លងមកនេះ មានការផ្សាយព័ត៌មានដែលបានលើកឡើងពីបញ្ហាថវិកាថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តថវិកាផ្តល់ជំនួយដល់ប្រទេសតួគី ដែលនេះជាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយញុះញង់នាំអោយមានការបែកបាក់សាមគ្គីជាតិ។

សម្តេចតេជោ ហ៊ុន សែន ឡើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់មានសិទ្ធិអនុម័តថវិកានោះទេ ថែមទាំងមិនដឹងពីរឿងថវិកានេះទៀតផង បែរជាវិទ្យុVOD ដែលទទួលបានជំនួយពីបរទេស ផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាល ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត។

សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះមានចរិតបំបែកបំបាក់សាមគ្គីជាតិ គឺជាទង្វើអសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានជាដាច់ខាត ដែលសម្តេចត្រូវតែប្រើវិធានការច្បាប់ លុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សាយនោះតែម្តង ដើម្បីកុំអោយវិទ្យុមួយនេះ បន្តផ្សាយព័ត៌មានខុសពីការពិតនៅកម្ពុជាបន្តទៀត ពោលគឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ។

បើតាមសម្តេចតេជោ ការលុបអាជ្ញាប័ណ្ណនេះ គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក បានកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕

The post សម្តេច ហ៊ុន សែន៖ ការលុបអាជ្ញាប័ណ្ណ VOD គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក appeared first on .

សម្តេច ហ៊ុន សែន៖ «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»
មានប្រសាសន៍ក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គោលនយោបាយវិនិយោគរបស់កម្ពុជា «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ»។

សម្តេចតេជោ បានថ្លែងរំលឹកថា មានក្រុមហ៊ុនមួយ បានស្នើសម្តេចបញ្ឈប់ការវិនិយោគរបស់មីនេបៀនៅកម្ពុជា កាលពីឆ្នាំ២០១០។ តែត្រូវសម្តេចបញ្ជាក់ទៅវិញថា សម្តេចមិនអាចបំពានការសម្រេចរបស់សម្តេចបាននោះឡើយ។

សូមជម្រាបថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀរីកចម្រើន ជាមួយទុនកើនដល់ ៦០០លានដុល្លារ មានកម្មករបម្រើការងារដល់ ៦ពាន់នាក់។ សម្តេចតេជោបានថ្លែងថា «ជំនឿចិត្ត» ជាចំណុចពិសេសនៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុន នៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា គិតចាប់ពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ក្នុងនោះវិនិយោគិនកម្ពុជា បានឈានមុខគេក្នុងការបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង ១ ៧០០ លានដុល្លារអាមេរិក មានចំណែក ៥០.៩៤% នៃការវិនិយោគសរុប កើនឡើងទេ្វដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់វិនិយោគជិត ៧០០លានដុល្លារ និងមានចំណែកវិនិយោគ ២០.៧៤%ប៉ុណ្ណោះ។

ប្រទេសចិនដែលធ្លាប់នាំមុខគេក្នុងការវិនិយោគនៅកម្ពុជា បានស្ថិតក្នុងលំដាប់ទី២វិញ ដែលបានមកវិនិយោគក្នុងទំហំទឹកប្រាក់ ជាង១៥០០លានដុល្លារ មានចំណែកវិនិយោគ ៤៣.៩៨%។ តាមពីក្រោយចិន គឺប្រទេសថៃ ដែលមានទុនវិនិយោគប្រមាណ ៤៤លានដុល្លារ មានចំណែកវិនិយោគ ១.២៧% ។ ចំណែកប្រទេសជប៉ុន ស្ថិតចំណាត់ថ្នាក់ទី៤ ដែលបាននាំទុនវិនយោគបានប្រមាណជិត ៤០លានដុល្លារ មានចំណែក១.១៤%នៃវិនិយោគសរុប៕

The post សម្តេច ហ៊ុន សែន៖ «ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ» appeared first on .

សម្តេច ហ៊ុន សែន ការយល់ពីគ្នាទៅវិញទៅមក គឺមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ផលប្រយោជន៍អាស៊ាន
ថ្លែងក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅសណ្ឋាគារសុខាអូតែល ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក។

ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជាការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និងភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩, វិបត្តិស្បៀងអាហារ និង ថាមពល, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងសង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ ។

ទន្ទឹមនេះ សម្តេចតេជោបន្តទៀតថា បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់, ទាំង ទំហំ និងភាពញឹកញាប់ ខណៈពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព របស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភពលោក ។ បន្ថែមលើនេះ សម្តេចថា ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាកផងដែរ។

នៅក្នុងបរិបទនេះ សម្តេចតេជោ អះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក, កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព ។

ហេតុនេះ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក, ការយល់ពីគ្នាទៅវិញទៅមក, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព(M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់៕

The post សម្តេច ហ៊ុន សែន  ការយល់ពីគ្នាទៅវិញទៅមក គឺមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ផលប្រយោជន៍អាស៊ាន appeared first on .

កម្ពុជា ផ្តល់ភ្លើងខៀវ ១០០% ឱ្យវិនិយោគិននូវែលសេឡង់ បណ្តាក់ទុនក្នុងវិស័យកសិកម្ម
ក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ កម្ពុជា និងនូវែលសេឡង់ បានឯកភាពគ្នាជំរុញវិស័យអប់រំ ពាណិជ្ជកម្ម និងវិនិយោគ។ នេះបើតាមជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នូវេសហ្សេឡង់ ក្នុងពេលដែលលោកស្រីអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

នៅក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មដែលមានស្រាប់ និងរកសក្ដានុពលដែលមានទៀតដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិនិយោគ វិស័យតភ្ជាប់ ក៏ដូចជាវិស័យកសិកម្ម ដែលអ្នកវិនិយោគ នូវែលហ្សេឡង់ អាចមកបណ្ដាក់ទុនវិនិយោគ ១០០% សម្រាប់បង្កើតរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ឃ្លាំង និងប្រមូលទិញស្រូវពីកសិករកម្ពុជា កិនហើយនាំចេញទៅប្រទេសនូវេលហ្សេឡង់ផង ឬនាំចេញទៅប្រទេសដទៃទៀតផង។

គួរបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន និងបណ្តាប្រទេសអាស៊ាន បន្ថែមប្រទេសប្រាំទៀតរួមមានជប៉ុន ចិន កូរ៉ខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ដែលនៅក្នុងកិច្ចព្រមព្រៀង RCEP ។

ទំហំពាណិជ្ជកម្ពុជារវាងកម្ពុជា និងបណ្តាប្រទេសRCEP មានជាង ១៦,២ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣,២៨ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ កើនឡើង ១០ភាគរយបើធៀបគ្រាដូចគ្នានាឆ្នាំ ២០២១៕

The post កម្ពុជា ផ្តល់ភ្លើងខៀវ ១០០% ឱ្យវិនិយោគិននូវែលសេឡង់ បណ្តាក់ទុនក្នុងវិស័យកសិកម្ម appeared first on .

សម្តេច ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូត្រឡប់មកកាន់កម្ពុជាវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់មកកាន់កម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលត្រូវហោះហើរឆ្លងកាត់។

តាមបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួន សម្តេចតេជោ បានអរគុណដល់ប្រទេសឥណ្ឌូនេសុីដែលបានយក
ចិត្តទុកដាក់ទទួលប្រតិភូកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចក៏សូមអធ្យាស្រ័យផងដែរ ដែលមិនអាចចូលប្រជុំG20បាន។

ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ម៉ោងមកដល់កម្ពុជានាព្រលប់ល្ងាចថ្ងៃពុធទី១៥ ខែវិច្ឆិកានេះ។

គួររំលឹកថា ការវិលត្រលប់មកកាន់កម្ពុជាវិញ សម្តេចតេជោ និងគណៈប្រតិភូ បន្ទាប់ពីសម្តេចតេជោតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចបញ្ជាក់ថា បើទោះតេស្តរកឃើញកូវីដក៏ពិតមែន តែអាការៈធម្មតាដែលសម្តេចនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវតែប៉ុណ្ណោះ៕

The post សម្តេច ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូត្រឡប់មកកាន់កម្ពុជាវិញ appeared first on .

សម្តេច ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ាន រំពឹងថា នឹងងើបឡើងវិញក្នុងកំណើន ៤.៩% ក្នុងឆ្នាំ២០២៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ បានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ាន រំពឹងថា នឹងងើបឡើងវិញក្នុងកំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ ខណៈឆ្នាំ២០២៣ នឹងមានកំណើន៤.៩% ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២(ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា «ជិតបីឆ្នាំមកនេះ អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោ បាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អា ស៊ាន (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និង ការបន្តធ្វើឱ្យប្រសើរឡើងនូវបរិ យាកាសធុរកិច្ច និង វិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីការវិបត្តិ នៃជំងឺកូវីដ-១៩» ។

ជាក់ស្តែង សម្តេច ហ៊ុន សែន អះអាងទៀតថា យោងតាមការវាយតម្លៃ និង ព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវ កំណើន ក្នុងអត្រា ៥,៣% ក្នុងឆ្នាំ ២០២២ និង ៤.៩%  នៅឆ្នាំ ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន សម្តេច ហ៊ុន សែន អះអាងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ប្តូរវេនឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ “គោលដៅយុទ្ធសាស្ត្រចំនួន ៤ ” នៅក្រោមសសរស្តម្ភសហ- គម ន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១. ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ ២. ការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន។ ៣.ការជំរុញសមាហរណកម្ម បរិ យាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន។ និង ៤. អាស៊ានជាសកលសម្រាប់ភាព រីកចម្រើន និង ការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ផងដែរ ។ ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍន ភាពគួរឱ្យកត់សម្គាល់ នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង ១៩ ដែលត្រូវបានកំណត់កន្លងមកផងដែរ ៕

The post សម្តេច ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ាន រំពឹងថា នឹងងើបឡើងវិញក្នុងកំណើន ៤.៩% ក្នុងឆ្នាំ២០២៣ appeared first on .

សម្តេច ហ៊ុន សែន អញ្ជើញប្រធានាធិបតីរុស្សុី វ្លាឌីមៀ ពូទីន មកកម្ពុជា
ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ កម្ពុជាបានអញ្ជើញមេដឹកនាំប្រទេសរុស្សុី លោក វ្លាឌីមៀ ពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខនេះ។

ថ្លែងនៅក្នុងពិធីនៅចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ នាព្រឹកថ្ងៃសៅរ៍ ទី២៩តុលានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញលោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតបនៅឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃបន្ទាប់ពីសម្តេចគ្រោងនឹងជួបសន្ទនាតាមទូរសព្ទជាមួយលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែទាក់ទងប្រធានរឿងដែលត្រូវជជែកនោះមិនទាន់មានការបញ្ជាក់នៅឡើយ។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»៕

The post សម្តេច ហ៊ុន សែន អញ្ជើញប្រធានាធិបតីរុស្សុី  វ្លាឌីមៀ ពូទីន មកកម្ពុជា appeared first on .

សម្តេច ហ៊ុន សែន៖ សូមកុំយកបញ្ហាការជួញដូរមនុស្សមកដាក់ឲ្យកម្ពុជា បើកស្ថានទូតទទួលស្គាល់តៃវ៉ាន់
ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅមានជនរងគ្រោះជាស្រ្តីមួយចំនួន ដែលបានរៀបការជាមួយបុរសតៃវ៉ាន់ បន្ទាប់មកក៏ចាញ់បោកបុរសតៃវ៉ាន់នោះ ក្លាយជារូបភាពការជួញដូរមនុស្ស ហើយបានដាក់សំណើរអន្តរាគមន៍មកកាន់សម្តេចដោយឲ្យបើកស្ថានទូត ឬស្ថានតំណាងតៃវ៉ាន់នៅកម្ពុជា។

សម្តេចតេជោ ថ្លែងថា៖«ខ្ញុំឲ្យយកឯកសារនោះបោះចោល ព្រោះយើងមិនអាចទទួលស្គាល់ចិន២នោះទេ គឺយើងទទួលស្គាល់ចិនតែមួយ»។

សម្តេចបន្តថា យើងអាចឲ្យការវិនិយោគ ឬអ្នកវិនិយោគមករកស៊ីបាន តែមិនអាចបើកស្ថានទូត ឬស្ថានតំណាងនោះទេ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា «សូមកុំយកបញ្ហាការជួញដូរមនុស្ស មកដាក់ឲ្យកម្ពុជា បើកស្ថានទូត ឬស្ថានតំណាងនៅកម្ពុជាដើម្បីទទួលស្គាល់តៃវ៉ាន់ »។ សម្តេចបញ្ជាក់ថា «កម្ពុជាទទួលស្គាល់ចិនតែមួយប៉ុណ្ណោះ»៕

The post សម្តេច ហ៊ុន សែន៖ សូមកុំយកបញ្ហាការជួញដូរមនុស្សមកដាក់ឲ្យកម្ពុជា បើកស្ថានទូតទទួលស្គាល់តៃវ៉ាន់ appeared first on .