សេតវិមាន

អ្នកនាំពាក្យវ័យក្មេងរបស់សេតវិមាន លាលែងចេញពីតំណែង ដើម្បីចំណាយពេលជាមួយគ្រួសារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកស្រី Caroline Leavitt នឹងចុះចេញពីតំណែងជាអ្នកនាំពាក្យសេតវិមាននៅត្រាមចុងខែសីហានេះ ដោយចង់ចំណាយពេលជាមួយគ្រួសារ ប៉ុន្តែលោកស្រីនឹងនៅតែបន្តធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួននៅថ្ងៃទី១២ ខែសីហាថា ៖​”អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដែលជាជំនួយការម្នាក់ក្នុងចំណោមជំនួយការដែលខ្ញុំទុកចិត្តបំផុត នឹងចាកចេញពីតំណែងរបស់នាងនៅចុងខែនេះ ដើម្បីចំណាយពេលបន្ថែមទៀតជាមួយកូនតូចៗពីរនាក់ និងក្រុមគ្រួសាររបស់គាត់”។

ប្រធានាធីបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា លោកស្រី Leavitt បានបង្ហាញពីភាពជាអ្នកដឹកនាំពិតប្រាកដនៅសេតវិមាន ហើយបានធ្វើការងារដ៏ល្អឥតខ្ចោះក្នុងការតស៊ូដើម្បីយុត្តិធម៌ និងសេរីភាពចាប់តាំងពីឆ្នាំ២០១៨ មក រួមទាំងយុទ្ធនាការបោះឆ្នោតឡើងវិញជាប្រវត្តិសាស្ត្រឆ្នាំ២០២៤ ផងដែរ។ លោក ត្រាំ ថែមទាំងបានហៅលោកស្រី Leavitt ថាជា “អ្នកនាំពាក្យសេតវិមានដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ” អាមេរិក ផងដែរ។

​ជម្រាបជូនផងដែរថា លោកស្រី Leavitt បានធ្វើជាអ្នកនាំពាក្យសេតវិមានដំបូង នៅអាយុ ២៧ឆ្នាំ ដែលជាមនុស្សមានវ័យក្មេងជាងគេបំផុតដែលធ្លាប់កាន់តំណែងនេះ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅពេលប្រកាសពីការតែងតាំងលោកស្រី Leavitt ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ លោក ត្រាំ បានកោតសរសើរអ្នកនាងថាជា “មនុស្សឆ្លាតវៃ រឹងមាំ និងជាមនុស្សដែលនឹងលេចធ្លោនៅលើវេទិកា”៕​

The post អ្នកនាំពាក្យវ័យក្មេងរបស់សេតវិមាន លាលែងចេញពីតំណែង ដើម្បីចំណាយពេលជាមួយគ្រួសារ appeared first on .

អតីតមេចុងភៅប្រចាំសេតវិមាន ទម្លាយពីម្ហូបអាហារដែលលោក ត្រាំ ចូលចិត្តទទួលទានបំផុត
អតីតមេចុងឆៅប្រចាំសេតវិមាន ៤អាណត្តិ លោក Andre Rush បានបង្ហើបឲ្យដឹងថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកដែលពិបាកធ្វើម្ហូបផ្គាប់ចិត្តបំផុត។

ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Politico លោក Andre បាននិយាយថាប្រធានាធិបតីដែលងាយស្រួលផ្គាប់ចិត្តបំផុត គឺលោក Barack Obama ដោយសារតែលោកមានសួនបន្លែផ្ទាល់ខ្លួន ហើយយកគ្រឿងផ្សំទាំងនោះមកធ្វើជាម្ហូបតែម្តង។ ប៉ុន្តែសម្រាប់ លោក ត្រាំ មិនដូចគ្នានោះទេ ដោយសារតែលោកជាមនុស្សចូលចិត្តអាហារសម្រន់ ជាពិសេស McDonald’s និងភេសជ្ជៈមានជាតិហ្គាស់ច្រើន។

លោក Andre បាននិយាយទៀតថា ក្នុងនាមជាចុងភៅម្នាក់ លោកតែងតែចង់បង្កើតមុខម្ហូបថ្មីៗជានិច្ច និងចង់ឲ្យអ្នកបរិភោគទទួលបានអាហារល្អៗ សម្រាប់សុខភាព។ ប៉ុន្តែសម្រាប់លោក ត្រាំ វិញគឺមិនដូច្នោះឡើយ ដោយលោកតែតែងបញ្ជាឲ្យរៀបចំអាហារបែបសម្រន់ងាយៗ ដូចជា បឺហ្គឺ ភីហ្សា ដំឡូងបំពង និងផឹកកូកាគ្មានជាតិស្ករ ស្ទើតែ ២៤ម៉ោង។

មេចុងភៅល្បីឈ្មោះរូបនេះ បានឲ្យដឹងទៀតថា លោកធ្លាប់ត្រូវបានគេស្តីបន្ទោស ដោយសារតែលោកព្យាយាមរៀបចំអាហារមានជីវជាតិ និងដាក់បន្ថែមក្លិនផ្លែឈើ ទៅក្នុងទឹកសុទ្ធធម្មតា របស់លោក ត្រាំ។

ជម្រាបជូនផងដែរថា ក្រោយការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីអាណត្តិទី២ នេះ លោក ត្រាំ ត្រូវបានគេថតរូបកំពុងញ៉ាំអាហារសម្រន់របស់ McDonald’s នៅលើយន្តហោះរបស់លោក រួមជាមួយសម្ព័ន្ធមិត្ត លោក Elon Musk និង Robert F. Kennedy Jr. ព្រមទាំងកូនប្រុសរបស់លោក Donald Trump Jr ផងដែរ៕​

The post អតីតមេចុងភៅប្រចាំសេតវិមាន ទម្លាយពីម្ហូបអាហារដែលលោក ត្រាំ ចូលចិត្តទទួលទានបំផុត appeared first on .

ចៅក្រមបញ្ជាឲ្យបញ្ឈប់គម្រោងសាងសង់កែលម្អសេតវិមានតម្លៃ ៤០០លានដុល្លាររបស់លោក ត្រាំ ជាបន្ទាន់
ចៅក្រមសហព័ន្ធម្នាក់បានបញ្ជាឲ្យបញ្ឈប់ការសាងសង់សាលជប់លៀងតម្លៃ ៤០០លានដុល្លាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងសេតវិមាន ដោយអះអាងថាគម្រោងនេះតម្រូវឲ្យមានការយល់ព្រមពីសភាជាមុនសិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៣១ ខែមីនា ចៅក្រម Richard Leon នៅក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានអនុម័តសំណើពីអង្គការអភិរក្សបេតិកភណ្ឌជាតិ (NTHP) ដើម្បីបញ្ឈប់ការសាងសង់លើគម្រោងសាលជប់លៀងនៅក្នុងសេតវិមាន។ បីខែមុន NTHP ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងម្តងរួចហើយ ដោយចោទប្រកាន់ថារដ្ឋបាលលោក ត្រាំ ខ្វះសិទ្ធិអំណាចក្នុងការរុះរើផ្នែកខាងកើតនៃសេតវិមាន ដើម្បីសាងសង់រចនាសម្ព័ន្ធថ្មី។

លោក Leon បានសង្កត់ធ្ងន់ទៀតថារដ្ឋបាលលោក ត្រាំ បានបរាជ័យក្នុងការលើកឡើងពីច្បាប់ណាមួយដែលនឹងអនុញ្ញាតឲ្យពួកគេអាចធ្វើការរុះរើផ្នែកខាងកើតនៃសេតវិមាន ដោយគ្មានការអនុញ្ញាតពីសភា។ លោកក៏បានកត់សម្គាល់ផងដែរថា វាគ្មានបទប្បញ្ញត្តិណាមួយដែលផ្តល់អំណាចឲ្យប្រធានាធិបតី ជាម្ចាស់នៃសេតវិមាន និងធ្វើអ្វីបានតាមចិត្តនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ដោយឆ្លើយតបវិញ​ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក ត្រាំ បានរិះគន់អង្គការដែលដាក់ពាក្យបណ្តឹងនេះថាជាក្រុមជ្រុលឆ្វេងនិយម និងអះអាងទៀតថា គម្រោងសាលជប់លៀងនេះមានប្រសិទ្ធភាពចំណាយ មុនកាលវិភាគ និងមិនធ្វើឲ្យអ្នកជាប់ពន្ធខាតបង់ប្រាក់កាក់នោះឡើយ៕​

The post ចៅក្រមបញ្ជាឲ្យបញ្ឈប់គម្រោងសាងសង់កែលម្អសេតវិមានតម្លៃ ៤០០លានដុល្លាររបស់លោក ត្រាំ ជាបន្ទាន់ appeared first on .

សេតវិមាន មិនអនុញ្ញាតឲ្យមហាសេដ្ឋី Elon Musk បើកប្រាក់ខែដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន
សេតវិមានបានបដិសេធសំណើរបស់មហាសេដ្ឋី Elon Musk ក្នុងការទូទាត់លុយផ្ទាល់ខ្លួនដើម្បីបើកប្រាក់ខែដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន (TSA) ចំនួន ៥០ ០០០ នាក់ ដោយអះអាងថាបញ្ហាថវិកានឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

អ្នកនាំពាក្យសេតវិមាន លោកស្រី Abigail Jackson បាននិយាយនៅថ្ងៃទី២៥ ខែមីនាថា ៖”យើងមានការដឹងគុណយ៉ាងខ្លាំងចំពោះការផ្តល់ជូនដ៏សប្បុរសរបស់លោក Musk ។ តែទោះជាយ៉ាងណាក៏ដោយ នេះនឹងបង្កបញ្ហាប្រឈមផ្នែកច្បាប់យ៉ាងសំខាន់ ដោយសារតែកិច្ចសន្យាជាច្រើនរបស់គាត់ជាមួយរដ្ឋាភិបាលសហព័ន្ធ”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងនៅពេលដែលមន្ត្រីសេតវិមានបានសំដៅទៅលើការផ្តល់ជូនរបស់មហាសេដ្ឋី Elon Musk ក្នុងការគាំទ្រការចំណាយសាធារណៈ ដែលក្នុងនោះ លោកបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការទូទាត់ប្រាក់ខែបុគ្គលិក TSA ប្រហែល ៥០ ០០០ នាក់ក្នុងអំឡុងពេលមានការបិទផ្នែកខ្លះនៃក្រសួងសន្តិសុខមាតុភូមិ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Abigail Jackson បានសង្កត់ធ្ងន់ថា មហាសេដ្ឋីមានដាច់គេរបស់ពិភពលោករូបនេះ មានកិច្ចសន្យាជាច្រើនជាមួយរដ្ឋាភិបាល ដែលធ្វើឲ្យចលនាបង់ប្រាក់ខែឲ្យបុគ្គលិក TSA អាចនឹងកើតមានជម្លោះផលប្រយោជន៍។

យោងតាមកាសែត Washington Post បានបង្ហាញថាលោក Musk និងក្រុមហ៊ុនរបស់លោក បានទទួលយ៉ាងហោចណាស់ ៣៨ពាន់លានដុល្លារពីកិច្ចសន្យា ប្រាក់កម្ចី ជំនួយឥតសំណង និងការបន្ធូរបន្ថយពន្ធពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕​

The post សេតវិមាន មិនអនុញ្ញាតឲ្យមហាសេដ្ឋី Elon Musk បើកប្រាក់ខែដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន appeared first on .

កម្របានឃើញ! ប្រធានាធិបតី ចូ បៃដិន បង្ហាញទិដ្ឋភាពនៅក្នុងសេតវិមាន
កាលពីចុងឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកទ្វារសេតវិមាន ស្វាគមន៍ក្រុមការងារ Architectural Digest ក្នុងការចូលទៅទស្សនាផ្ទាល់នៅក្នុងសេតវិមាន ដើម្បីថតទុកជាឯកសារនានា។

យោងតាមរយៈវីដេអូបង្ហោះនៅលើគេហទំព័រយូធូប របស់ក្រុមការងារផ្ទាល់បានបង្ហាញពីទិដ្ឋភាពនៅក្នុងសេតវិមាន ដែលមានប្រណីតភាព និងស្រស់ស្អាត ហើយកន្លែងមួយនោះក៏ពោរពេញទៅដោយការចងចាំល្អៗរបស់​មេដឹកនាំអាមេរិកទី៤៦ រូបនេះផងដែរ។

អំឡុងពេលថតទិដ្ឋភាពនៅក្នុងសេតវិមាន លោក ចូ បៃដិន បានប្រាប់ទៅកាន់ក្រុមការងារថតថា នៅពេលដែលលោកអង្គុយធ្វើការម្ដងៗ លោកតែងតែមានអារម្មណ៍ស្រស់ថ្លា ដោយសារបានមើលឃើញនូវបុគ្គល ២រូប ដែលលោកកោតស្ញប់ស្ញែង គឺទីមួយលោកដុកទ័រ Martin Luther King ជាមេដឹកនាំក្រុមបដិវត្តន៍ទាមទារសិទ្ធជនស៊ីវិលនៅឆ្នាំ ១៩៥៥ និងបុគ្គលទីពីរ គឺលោក Bobby Kennedy ជាបងប្អូនបង្កើតរបស់អតីតប្រធានាធិបតីអាមេរិក លោក John Kennedy។

ជាមួយគ្នា នៅការិយាល័យរបស់លោក ក៏ពោរពេញទៅដោយរូបថតក្រុមគ្រួសារផងដែរ ដោយលោកបានបង្ហាញពីរូបថតកូនស្រី ដែលមានឈ្មោះថា Ashley នាថ្ងៃមង្គលការរបស់នាង និងរូបថតកូនប្រុស ដែលមានឈ្មោះថា Beau ដែលបានចែកឋាន កាលពីឆ្នាំ២០១៥ ដោយសារជំងឺមហារីកខួរក្បាល។

បន្ថែមពីនោះ លោកក៏បានចែករំលែកនូវអនុស្សាវរីយល្អៗជាច្រើន ដែលមានអំឡុងពេលបំពេញ​ការងារជាមួយអតីតប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូង លោក បារ៉ាក់ អូបាម៉ា ផងដែរ ដោយបានបង្ហាញរូបថតរបស់អ្នកទាំង២ រួមទាំងម្ដាយរបស់លោក និងបានប្រាប់ក្រុមការងារថា ម្ដាយរបស់លោកបានដឹកដៃលោក និងលោក អូបាម៉ា ឡើងទទួលងារជាប្រធានាធិបតី និងជាអនុប្រធានាធិបតីថែមទៀត។

កាន់តែពិសេសនោះគឺ លោក បៃដិន បានបង្ហាញនូវបន្ទប់ទទួលទានអាហារឯកជន សម្រាប់តែប្រធានាធិបតី និងបុគ្គលសំខាន់ៗផ្សេងទៀតប៉ុណ្ណោះ និងបានបង្ហើបប្រាប់ថា កន្លែងនេះជាកន្លែងដែលលោកទទួលទានអាហារថ្ងៃត្រង់ ជាមួយលោក អូបាម៉ា រៀងរាល់មួយសប្ដាហ៍ម្ដង សម្រាប់រយៈពេល ៨ឆ្នាំ ដែលលោក អូបាម៉ា កាន់តំណែងកំពូលនៅសហរដ្ឋអាមេរិក។

ក្រៅពីនោះ លោកក៏បានបង្ហាញនូវត្ថុមានតម្លៃជាច្រើនទៀត ដែលបានដាក់តាំងបង្អួតនៅក្នុងសេតវិមាន ដូចជា ដុំថ្មយកមកពីឋានព្រះចន្ទ គម្ពីរបៃបលដែលលោកតែងយកជាប់ខ្លួន និងរូបថតអនុស្សាវរីយរបស់ក្រុមគ្រួសារជាច្រើនថែមទៀត៕

The post កម្របានឃើញ! ប្រធានាធិបតី ចូ បៃដិន បង្ហាញទិដ្ឋភាពនៅក្នុងសេតវិមាន appeared first on .