ហុងគ្រី

ហុងគ្រី កំពុងស្នើឲ្យ EU ឈប់ផ្ទេរប្រាក់បន្ថែមទៀតទៅឲ្យអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto កាលពីពេលថ្មីៗនេះ​ បានធ្វើការរិះគន់ចំៗទៅលើចេតនារបស់សហភាពអឺរ៉ុប ក្នុងការផ្ទេរប្រាក់ចំនួន ១០០ពាន់លានអឺរ៉ូបន្ថែមទៀតឲ្យអ៊ុយក្រែន ចំពេលកំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការចេញមុខនិយាយរិះគន់ចំៗបែបនេះ ត្រូវបានកើតឡើង នៅពេលដែលលោក Peter Szijjarto ចង់សំដៅលើសំណើបែងចែកទឹកប្រាក់ចំនួន ១០០ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់អ៊ុយក្រែន សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដែលគណៈកម្មកាអឺរ៉ុបបានអនុម័ត កាលពីខែកក្កដា។

យ៉ាងណាមិញ នៅមុនពេលជួបជាមួយដៃគូសហភាពអឺរ៉ុបនៅប្រទេសបែលហ្ស៊ិក លោក Peter បានសង្កត់ធ្ងន់ថា ផែនការផ្ទេរប្រាក់ទៅកាន់អ៊ុយក្រែននេះ គួរតែត្រូវបានបញ្ឈប់ ដោយសារតែប្រព័ន្ធពុករលួយជាច្រើនកំពុងដំណើរការនៅក្នុងប្រទេសនេះ ។

គួរឲ្យដឹងថា យោងតាមការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាឯកទេសប្រឆាំងអំពើពុករលួយ (SAPO) បានចាប់ផ្តើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ នៅដើមសប្តាហ៍នេះ ដោយកំណត់គោលដៅលើអង្គការឧក្រិដ្ឋកម្មកម្រិតខ្ពស់ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Energoatom។ បណ្តាញនេះ ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការលាងលុយកខ្វក់ប្រមាណ ១០០លានដុល្លារអាមេរិក។

មិនតែប៉ុណ្ណោះ NABU បាននិយាយទៀតថា ក្រុមនេះពាក់ព័ន្ធនឹងមន្ត្រីអ៊ុយក្រែនជាច្រើននាក់ ហើយត្រូវបានដឹកនាំដោយអ្នកជំនួញ Timur Mindich ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី លោក Volodymir Zelensky ហើយបានភៀសខ្លួនចេញពីប្រទេសភ្លាមៗ មុនពេលអាជ្ញាធរវាយឆ្មក់ចូលលំនៅដ្ឋានរបស់លោក កាលពីថ្ងៃទី១០ ខែវិច្ឆិកា៕​

The post ហុងគ្រី កំពុងស្នើឲ្យ EU ឈប់ផ្ទេរប្រាក់បន្ថែមទៀតទៅឲ្យអ៊ុយក្រែន appeared first on .

នាយករដ្ឋមន្ត្រីហុងគ្រី ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើដំណើរទៅដល់ប្រទេសចិន នាថ្ងៃទី០៨ ខែកក្កដា ដើម្បីជួបជាមួយលោក ស៊ី ជិនពីង ជជែកគ្នាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

ថ្នាក់ដឹកនាំហុងគ្រី នឹងជួបជាមួយបុរសខ្លាំងរដ្ឋចិន នៅឯសណ្ឋាគារ Diaoyutai State Guest house ក្នុងទីក្រុងប៉េកាំង ខណៈប្រធានបទដែលនឹងត្រូវលើកមកជជែកគ្នា គឺការស្វែងរកដំណោះស្រាយសន្តិភាពមួយ សម្រាប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

គួររំលឹកបន្តិចថា មុនចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Viktor ក៏ទើបនឹងបញ្ចប់កិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញកិច្ចព្រមព្រៀងសន្តិភាពផងដែរ ដែលជំនួបមួយនោះ បានធ្វើឲ្យសមាជិក EU មួយចំនួនបង្ហាញការមិនពេញចិត្តជាមួយលោក Viktor ជាខ្លាំង៕

The post នាយករដ្ឋមន្ត្រីហុងគ្រី ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន appeared first on .

សភាហុងគ្រីបោះឆ្នោតជ្រើសតាំងប្រធានតុលាការធម្មនុញ្ញឲ្យធ្វើជាប្រធានាធិបតី
កាលពីថ្ងៃទី២៦ ខែកុម្ភៈ សភានៃប្រទេសហុងគ្រីបានធ្វើការបោះឆ្នោតជ្រើសរើសយកលោក Tamas Sulyok ដែលមានតួនាទីជាប្រធានតុលាការធម្មនុញ្ញ មកឡើងធ្វើជាប្រធានាធិបតីនៃប្រទេសហុងគ្រី បន្ទាប់ពីលោកស្រី Katalin Novak ប្រកាសលាលែងចេញពីតំណែងកាលពីពីរសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា លោក Sulyok ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី៥ ខែមីនា ខណៈដែលលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការបោះឆ្នោតតែងតាំងថា៖ គ្រាន់តែជាមេធាវី ក៏ដូចជាប្រធានធិបតីនៃសាធារណរដ្ឋអញ្ចឹង ខ្ញុំអាចបម្រើផលប្រយោជន៍សាធារណៈបានល្អបំផុត និងឈរលើគោលការណ៍សម្រាប់ឯកភាពជាតិ ដោយប្រកាន់យកនូវតម្លៃជាមូលដ្ឋាននៃច្បាប់។

គួរជម្រាបថាលោក Sulyok មានតួនាទីជាប្រធានតុលាការកំពូលរបស់ប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ២០១៦ មកម្លេះ ដែលជាអាណត្តិដែលគាត់ទទួលបានការគាំទ្រពីសមាជិកសភាមកពីគណបក្សកាន់អំណាច Fidesz ។

ជាមួយគ្នានោះ ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តលាលែងពីតំណែងរបស់លោកស្រី Novak យ៉ាងដូច្នេះ កើតឡើងដោយសារតែលោកស្រីកំពុងមានសម្ពាធផ្លូវចិត្តកាន់តែខ្លាំងទៅៗ ចំពោះអ្វីដែលខ្លួនបានលើកលែងទោសទៅដល់បុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទជួយបិទបាំង ការរំលោភបំពានផ្លូវភេទនៅក្នុងផ្ទះរបស់កុមារ៕

The post សភាហុងគ្រីបោះឆ្នោតជ្រើសតាំងប្រធានតុលាការធម្មនុញ្ញឲ្យធ្វើជាប្រធានាធិបតី appeared first on .

ក្រុមហ៊ុនចិន BYD ត្រៀមសង់រោងចក្រតម្លៃរាប់ពាន់លានដុល្លារ នៅប្រទេសហុងគ្រី
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD កំពុងស្ថិតនៅក្នុងការពិភាក្សាចុងក្រោយ ជាមួយរដ្ឋាភិបាល​ប្រទេសហុងគ្រី ដើម្បីធានាបាននូវគម្រោងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី តម្លៃរាប់ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីកាសែត Financial Times។

ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ សម្លឹងឃើញទីតាំងនៃការសាងសង់រោងចក្ររថយន្តអគ្គិសនី និងអាគុយ នៅទីក្រុង Szeged ភាគខាងត្បូងនៃប្រទេសហុងគ្រី ខណៈបច្ចុប្បន្ន BYD ក៏មានរោងចក្រមួយស្រាប់ នៅប្រទេសជាសមាជិកសហភាពអឺរ៉ុបនេះផងដែរ។

មូលហេតុដែល BYD សម្លឹងឃើញហុងគ្រីជាទីតាំងពង្រីកខ្លួន ដោយសារពួកគេមានបំណងចង់​ក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីអឺរ៉ុបទាំងមូល នៅចុងទសវត្សនេះ ខណៈការចរចារវាង​ក្រុមហ៊ុន និងរដ្ឋាភិបាលហុងគ្រី មានសង្ឃឹមខ្ពស់ក្នុងការទទួលបានជោគជ័យ។

ជាមួយគ្នា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបង្ហើបថា ប្រជាជននៅតំបន់ Szeged ភាគខាងត្បូងនៃប្រទេសហុងគ្រី នឹងមានឱកាសទទួលបានការងារច្រើន ដោយសារការបណ្ដាក់ទុនពីក្រុមហ៊ុនធំៗ។

សូមជម្រាបដែរថា បច្ចុប្បន្ន BYD មានរោងចក្រតំឡើងរថយន្ត និងអាគុយនៅ ៣ប្រទេស​ក្នុងតំបន់អឺរ៉ុប ដែលមានដូចជា ប្រទេសហូឡង់ ចក្រភពអង់គ្លេស និងប្រទេសហុងគ្រី៕

The post ក្រុមហ៊ុនចិន BYD ត្រៀមសង់រោងចក្រតម្លៃរាប់ពាន់លានដុល្លារ នៅប្រទេសហុងគ្រី appeared first on .

ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ
ប្រទេសប៉ូឡូញ បានប្រកាសបញ្ឈប់រាល់ការផ្តល់ជំនួយជាសព្វាវុធទៅកាន់ទីក្រុង Kyiv ទៀត បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុង Warsaw ថាបានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian​ ។

ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ មក ប្រទេសប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលតែងតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់ទីក្រុង Kyiv និងក៏ជាប្រទេសដែលធ្លាប់ជួយទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណជាងមួយលាននាក់ផងដែរ។

ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ​ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអំពាវនាវឱ្យបញ្ឈប់រាល់ការផ្គត់ផ្គង់អាវុធរបស់ខ្លួន ទៅកាន់ទីក្រុង Kyiv ទៀត ដោយបានលើកឡើងថា៖ ពួកយើង​លែង​ផ្តល់​អាវុធ​ទៅអោយអ៊ុយក្រែនទៀត​ហើយ ​ព្រោះ​បច្ចុបន្នពួក​យើង​កំពុងផ្តោតលើការ​បំពាក់​អាវុធ​ដល់យោធា​ប៉ូឡូញ​ដែលទំនើប​ជាង​នេះ​។

សូមជម្រាបថា ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោក Zelenskyy បានថ្លែងក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីចោទប្រកាន់មនុស្សមួយចំនួននៅអឺរ៉ុបថា បានអនុញ្ញាតឱ្យបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិ ផ្តល់ផលប្រយោជន៍ដល់ប្រទេសរុស្ស៊ី ពោលគឺកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញ និងហុងគ្រី បានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងស្បៀងអាហារផ្សេងទៀត​ពីប្រទេសអ៊ុយក្រែន ដើម្បីការពារកសិកររបស់ពួកគេ៕

The post ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ appeared first on .

ក្រុមហ៊ុនមីកញ្ចប់ថៃ Mama គ្រោងបោះលុយវិនិយោគជាង ៨លានដុល្លារបន្ថែម នៅប្រទេសហុងគ្រី
ក្រុមហ៊ុន Thai President Foods Plc ដែលត្រូវបានគេស្គាល់ថាជាអ្នកផលិតមីកញ្ចប់ Mama ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់បន្ថែមចំនួន ៣០០លានបាត (៨,៤លានដុល្លារ) ដើម្បីបង្កើនការផលិតទ្វេដង នៅក្នុងប្រទេសហុងគ្រី។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យរបស់ក្រុមហ៊ុន Thai President Foods បាននិយាយថា ទីផ្សារមីកញ្ចប់របស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២០ពាន់លានបាតក្នុងមួយឆ្នាំ ប៉ុន្តែបានជួបប្រទះជាមួយនឹងកំណើនជាមធ្យម នៅក្នុងឆមាសទី១ ឆ្នាំនេះ។

ជុំវិញមូលហេតុនេះហើយ ទើបក្រុមហ៊ុន Thai President Foods កំពុងងាកមកចាប់អារម្មណ៍ទៅលើទីផ្សារអន្តរជាតិបន្ថែមទៀត ដោយក្រុមហ៊ុនមានបំណងបង្កើនដើមទុន នៅក្នុងក្រុមហ៊ុន Thai President Hungary ដែលជាបុត្រសម្ព័ន្ធដ៏ធំមួយរបស់ខ្លួន ឱ្យដល់ចំនួនទឹកប្រាក់ ៦០០លានបាត ពោលគឺកើនឡើងពីការវិយោគពីមុន ចំនួន ៣០០លានបាត ។​

មិនតែប៉ុណ្ណោះ លោក Pun បាននិយាយទៀតថា ៖ “​មីកញ្ចប់របស់យើង គឺត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជនអឺរ៉ុបអស់រយ:ពេលជាយូរមកហើយ។ ដោយផ្នែកលើទស្សនវិស័យនេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកអាជីវកម្មនៅអឺរ៉ុបបន្ថែមទៀត “។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Thai President Foods កំពុងរចនាកន្លែងផលិតមីកញ្ចប់ Mama ថ្មីរបស់ខ្លួន នៅក្នុងប្រទេសហុងគ្រី ដោយការសាងសង់រោងចក្រថ្មីនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ហើយនៅពេលរោងចក្រថ្មី នៅហុងគ្រីបើកដំណើរការ នោះមីកញ្ចប់ Mama ទាំងអស់ដែលធ្លាប់តែនាំចេញពីប្រទេសថៃ​ ទៅកាន់ទីផ្សារអឺរ៉ុប នឹងត្រូវជំនួសវិញ ដោយការនាំចេញពីរោងចក្រ នៅហុងគ្រី៕

The post ក្រុមហ៊ុនមីកញ្ចប់ថៃ Mama គ្រោងបោះលុយវិនិយោគជាង ៨លានដុល្លារបន្ថែម នៅប្រទេសហុងគ្រី appeared first on .

នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនគ្មានថ្ងៃអាចឈ្នះសង្គ្រាមជាមួយរុស្ស៊ីដាច់ខាត
អស់រយៈពេលជាងមួយឆ្នាំ ដែលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ មិនទាន់ឃើញមានសញ្ញាបញ្ចប់នាពេលឆាប់ៗឡើយ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានអះអាងថា វាមិនជ័យជំនះសម្រាប់​កងទ័ពអ៊ុយក្រែន នៅលើសមរភូមិប្រឆាំងនឹងរុស្ស៊ីឡើយ បើផ្អែកតាមកងកម្លាំង និងការបដិសេធ​បញ្ជូនទ័ពពី NATO។ នេះបើតាមការចុះផ្សាយពី RT។

ថ្លែងនៅលើវេទិកា Qatar Economic Forum នៅទីក្រុងដូហា លោក​ Orban នៅតែប្រកាន់ជំហរ​ថា សង្គ្រាមមួយនេះអាចបញ្ឈប់ទៅបាន លុះត្រាតែមានកិច្ចព្រមព្រៀង​រវាង​ទីក្រុងមូស្គូ និង​ទីក្រុង​វ៉ាស៊ីងតោនតែប៉ុណ្ណោះ។

សូមជម្រាបដែរថា ហុងគ្រីកំពុងរារាំងជំនួយឥតសំណងចំនួន ៥០០លានអឺរ៉ូសម្រាប់អ៊ុយក្រែន ហើយបានបដិសេធមិនផ្គត់ផ្គង់អាវុធយោធា ទៅកាន់ទីក្រុងគៀវជាដាច់ខាត៕

The post នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនគ្មានថ្ងៃអាចឈ្នះសង្គ្រាមជាមួយរុស្ស៊ីដាច់ខាត appeared first on .

ប្រទេសអឺរ៉ុបមួយ ចេញមុខជំទាស់នឹងទណ្ឌកម្មថ្មីពី EU ដែលចង់ផ្តាច់ការនាំចូលប្រេងទាំងស្រុង ពីរុស្ស៊ី
ប្រទេសហុងគ្រី នឹងមិនគាំទ្រចំពោះផែនការបច្ចុប្បន្នរបស់សហភាពអឺរ៉ុប ក្នុងការហាមឃាត់ទាំងស្រុងចំពោះការនាំចូលប្រេងឆៅរបស់រុស្ស៊ីនោះឡើយ ដោយសារតែវានឹងធ្វើឱ្យខូចដល់សន្តិសុខថាមពលរបស់រដ្ឋសមាជិកសហភាពអឺរ៉ុបខាងកើតមួយនេះ ។ យ៉ាងណានេះបើតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បាននិយាននៅក្នុងសប្តាហ៍នេះ ។

ជាក់ស្តែង រដ្ឋមន្ត្រីការបរទេស លោក Peter Szijarto បានលើកឡើង បន្ទាប់ពីសហភាពអឺរ៉ុប ដាក់ចេញផែនការបច្ចុប្បន្ន ដែលចង់កាត់ផ្តាច់ការនាំចូលប្រេងឆៅទាំងស្រុងពីរុស្ស៊ីថា ” បើសិនជាមានការកាត់ផ្តាច់ប្រេងឆៅ ដែលផ្គត់ផ្គង់តាមរយ:បំពង់បង្ហូរប្រេងនោះ គឺមិនខុសអ្វីពីការធ្វើឱ្យប្រទេសហុងគ្រី ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចដូចទៅនឹងរុស្ស៊ី នោះឡើយ ” ។

គួរឱ្យដឹងថា នៅក្រោមសំណើរបស់សហភាពអឺរ៉ុប ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលមានការពឹងផ្អែកខ្លាំង ទៅលើថាមពលរុស្ស៊ី នឹងត្រូវបានផ្តល់ឱកាសឱ្យរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដើម្បីអនុលោមតាមទណ្ឌកម្ម ដើម្បីបញ្ឈប់ការនាំចូលប្រេងទាំងស្រុងពីរុស្ស៊ី ពោលគឺមានរយ:ពេលយូរជាងមួយឆ្នាំ បើធៀបនឹងប្រទេសសមាជិកដទៃទៀត ។

បញ្ជាក់ទៀតថា រដ្ឋជាសមាជិកទាំង ២៧ ប្រទេស របស់សហភាពអឺរ៉ុប នឹងជួបប្រជុំគ្នា ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សា និងធ្វើការបោះឆ្នោតលើសំណើនេះ ស្របពេលសហភាពអឺរ៉ុប ត្រូវការការគាំទ្រពីគ្រប់រដ្ឋជាសមាជិកទាំងអស់ ដើម្បីអនុម័តទណ្ឌកម្មថ្មីនេះ ៕

ប្រភព: Financialpost

The post ប្រទេសអឺរ៉ុបមួយ ចេញមុខជំទាស់នឹងទណ្ឌកម្មថ្មីពី EU ដែលចង់ផ្តាច់ការនាំចូលប្រេងទាំងស្រុង ពីរុស្ស៊ី appeared first on .

ហុងគ្រី ជាប្រទេសរបស់សភាពអឺរ៉ុបដំបូងគេ ដែលប្រកាសថានឹងទិញឧស្ម័នពីរស្ស៊ី ដោយប្រើរូបិយប័ណ្ណរូប
ថ្មីៗនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសហុងគ្រី ហាក់ដូចជាបានបំពានទៅនឹងការដាក់ទណ្ឌកម្មរបស់សភាពអឺរ៉ុប បន្ទាប់ពីបាននិយាយថា ខ្លួននឹងប្រើប្រាស់រូបិយប័ណ្ណរូប (Ruble) ដើម្បីទិញយកឧស្ម័នពីប្រទេសរុស្ស៊ី ចំពេលដែលប្រធានាធិបតីរុស៊្សី លោកវ្ល៉ាឌីមៀពូទីន កំពុងធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ។

ជាក់ស្តែង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយប្រាប់អ្នកយកព័ត៌មានក្នុងសប្តាហ៍នេះថា ” យើងមិនមានបញ្ហាអ្វីនោះឡើយ ក្នុងការទូទាត់ជាប្រាក់រូប របស់រុស្ស៊ី ។ ហើយប្រសិនបើជនជាតិរុស្ស៊ីសុំឱ្យយើងធ្វើដូច្នេះ យើងនឹងទូទាត់ជាប្រាក់រូប ” ។

គួរឱ្យដឹងផងដែរថា ប្រទេសហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប និងអង្គការ NATO បើទោះបីជា លោក Orban គឺជាសម័្ពន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីនក៏ដោយ ។

រំលឹកថាកាលពីពេលកន្លងទៅ លោក ពូទីន បានគំរាមបញ្ឈប់ការបញ្ចេញឧស្ម័នរបស់ខ្លួន ទៅកាន់អឺរ៉ុប ប្រសិនបើបណ្តាប្រទេស ដែលរុស្ស៊ីចាត់ចូលបញ្ជីជាប្រទេស “មិនរាក់ទាក់” របស់ខ្លួន មិនព្រមទូទាត់ជារូបិយប័ណ្ណរូប ទេនោះ ។

យ៉ាងណា ចំពោះការប្រកាសរបស់ប្រធានធិតីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនតម្លៃរូបិយប័ណ្ណរុស្ស៊ី ខណ:ដំបូងឡើយ ប្រាក់រូប បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំទិស បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ។ ប៉ុន្តែថ្មីៗនេះ រូបិយប័ណ្ណរបស់រុស្ស៊ី បានស្ទុះងើបឡើងវិញ គួរឱ្យភ្ញាក់ផ្អើលបំផុត ។

បញ្ជាក់ផងដែរថា រុស្ស៊ីគឺជាប្រទេសដែលផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតមួយ សម្រាប់ទ្វីបអឺរ៉ុប ដែលមានរហូតដល់ទៅ ៤០% នៃតម្រូវការសរុប សម្រាប់ហ្គាសចម្អិនអាហារ ហើយប្រសិនបើរុស្ស៊ី កាត់ផ្តាច់ការផ្គត់ផ្គង់នោះ បណ្តាប្រទេសនៅអឺរ៉ុប នឹងអាចខ្វះខាតឧស្ម័នប្រើប្រាស់ធ្ងន់ធ្ងរជាក់ជាមិនខាន ៕

ប្រភព: Businessinsider

The post ហុងគ្រី ជាប្រទេសរបស់សភាពអឺរ៉ុបដំបូងគេ ដែលប្រកាសថានឹងទិញឧស្ម័នពីរស្ស៊ី ដោយប្រើរូបិយប័ណ្ណរូប appeared first on .