អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

២ខែ ឆ្នាំ២០២៦៖ ចិន នៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា
ការដោះដូរពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ១១ពាន់លានដុល្លារ កើនឡើងជាង១៧% ខណៈក្នុងនោះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

របាយការណ៍ដដែល បានឱ្យដឹងថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ១១ពាន់លានដុល្លារ កើនឡើង១៧.៦% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង៩ពាន់លានដុល្លារ។

ក្នុងរយៈពេល២ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ៥,២២៨លានដុល្លារ កើនឡើង១៧.២%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ៥,៨៨៥លានដុល្លារ កើនឡើង១៨.០% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។

ជាមួយគ្នានេះ ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៣,៥៧៧លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ២៩៥លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង ៣,២៨២លានដុល្លារ។

ចំណែកសហរដ្ឋអាមេរិកវិញ គឺស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ២,៣៤៣លានដុល្លារ កើនឡើង៣៩.៩% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ២,២៦២លានដុល្លារ និងអាមេរិកនាំចូលមកកម្ពុជាវិញ ក្នុងតម្លៃជាង៨០លានដុល្លារ។

តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕អត្ថបទ៖ ហ្សាលីន

The post ២ខែ ឆ្នាំ២០២៦៖ ចិន នៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា appeared first on .

ទំនិញកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៥ខែមកនេះ កើនឡើងជាង១៥% គិតជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារ
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិជាង១០,០៧ពាន់លានដុល្លារ មានការកើនឡើង១៥,៤% ខណៈការនាំចូលមកវិញសម្រេចបាន១១,២៦ពាន់លានដុល្លារ។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ខាងលើ បានឲ្យដឹងថា រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ២១,៣៣ពាន់លានដុល្លារ កើនឡើង ១៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំពាណិជ្ជកម្ម ១៨,៨៣ពាន់លានដុល្លារ។

ក្នុងនោះ ទំនិញដែលកម្ពុជាបាននាំចេញទៅទីកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១០,០៧ពាន់លានដុល្លារ មានការកើនឡើងចំនួន ១៥,៤% ខណៈទំនិញនាំចូលមកវិញសម្រេចបាន ១១,២៦ពាន់លានដុល្លារ កើនឡើងប្រមាណ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់បន្ថែមថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែកេ ទំនិញ ដែលកម្ពុជានាំចូល រួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសដែលកម្ពុជា នាំចេញ និងនាំចូលទំនិញច្រើនជាងគេក្នុងរយៈពេល ៥ខែនៃឆ្នាំ២០២៤នេះ រួមមាន ប្រទេសចិន សម្រេចបានជិត ៦ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៣,៥៥ពាន់លានដុល្លារ, អាម៉េរិក កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ៣,៥២ពាន់លានដុល្លារ, ប្រទេសថៃ សម្រេចបាន ១,៧៣ពាន់លានដុល្លារ និងមានប្រទេសផ្សេងៗទៀតផងដែរ៕

The post ទំនិញកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៥ខែមកនេះ កើនឡើងជាង១៥% គិតជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារ appeared first on .

ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជិត២០% ក្នុងរយៈពេល៣ខែ ឆ្នាំនេះ
រយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៦.២៦ពាន់លានដុល្លារ កើនឡើងជិត២០% បើធៀបនឹងឆ្នាំ២០២៣។នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា គិតចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៦.២៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលវិញមានទំហំទឹកប្រាក់ប្រមាណ ៦.២៣ពាន់លានដុល្លារ កើនឡើង ៦.៤%។

បើតាមរបាយការណ៍ខាងលើ ទំនិញសំខាន់ៗដែលកម្ពុជា នាំចេញក្នុងរយៈពេល៣ខែនេះច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំ ធ្វើពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ,ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

ក្នុងនោះ ប្រទេសដែលកម្ពុជាបាននាំចេញទៅឈានមុខគេ រួមមាន សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ក្នុងរយៈពេល៣ខែនេះ ធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានប្រមាណជាង១២.៤៩ពាន់លានដុល្លារ កើនឡើងប្រមាណ១១.៩%៕

The post ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជិត២០% ក្នុងរយៈពេល៣ខែ ឆ្នាំនេះ appeared first on .

៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ
គិតត្រឹម៦ខែ​ ឆ្នាំ២០២៣ ពោលបើរាប់ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​ថវិការលើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ។ នេះបើយោងតាមស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា កាលពីពេលថ្មីៗនេះ។

ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​បន្តថា ចាប់ពី​ខែមករា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំ​នួន ១៩២,២៨​ លាន​ដុល្លារ កើន​ឡើង ៣,៥ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ១៨៥,៧៦​លាន​ដុ​​ល្លារ​។

​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា៖« ចំនួន​នេះ​គឺ​ស្មើ ១,៥៧ ​ភាគរយ​នៃ​ការនាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ដែលមាន ១២ ២២៩,១៨​ លាន​ដុល្លារ​។ ​ការ​ចំណាយលើ​ការ​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស គឺដើម្បី​មក​បំពេញ​តម្រូវ​ការ​ក្នុងស្រុក ស្របពេលវិស័យសំណង់កំពុងរីកលូតលាស់។ ​ចំនួន​នេះ​ ​គឺមានការកើនឡើង​តិចតួច ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ទឹក​​ប្រាក់​ខាងលើ​ស្មើនឹង​ជិត ១,៦ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បញ្ចេញ​ទៅលើ​ការ​នាំចូល​ផលិតផល​ទាំង​អស់ពី​ទីផ្សារ​អន្តរជាតិ»​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៣៥៩,៨១៩ លាន​ដុល្លារ កើនឡើង ២៣,១​ ភាគរយ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២ ​ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ២៩ ៩៤១,៦​ លាន​ដុល្លារ​។ ​នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា។

សូមបញ្ជាក់ដែរថា បើតាមឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ៕

The post ៦ខែ​ ឆ្នាំនេះ ៖ កម្ពុជានាំចូលសម្ភារសំណង់ ដែក និងដែកថែប សរុបប្រមាណជាង១៩២លានដុល្លារ appeared first on .

តើមកទល់បច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនប៉ុន្មាន?
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«វិធានដើមកំណើតទំនិញ សម្រាប់វិស័យឯកជន» កាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០ ជាមួយបណ្តាប្រទេសផ្សេងៗ។

លោក សែ សុឃន ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងតែមានក៏ដូចជាកំពុងអនុវត្តជាមួយបណ្តាប្រទេសនានានោះ រួមមាន
១)កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)
២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA)
៣)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA)
៤) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -ឥណ្ឌា(AIFTA)
៥)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA)
៦)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP)
៧)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
៨)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង(AHKFTA)
៩) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)
និង១០)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។

លើសពីនេះ កម្ពុជាក៏បានបញ្ចប់ការចរចាជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងទៀតផងដែរ។

លោក បន្តថា កន្លងមក ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលកម្ពុជា រំពឹងបានមកវិញនោះ គឺមានការកើនឡើងចំណូលពន្ធជាបន្តបន្ទាប់ថែមទៀតនាពេលអនាគត។លើសពីនេះ នឹងមានកំណើនសេដ្ឋកិច្ចជារួម តាមរយៈកំណើនវិនិយោគនិងផលិតកម្មក្នុងស្រុក និងកំណើនទីផ្សារនាំចេញទំនិញទៅក្រៅប្រទេសជាដើម។

គួរឱ្យដឹងផងដែរថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៥ពាន់៣រយលានដុល្លារ បានធ្លាក់ចុះជាង ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕

The post តើមកទល់បច្ចុប្បន្ននេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនប៉ុន្មាន? appeared first on .

គយកម្ពុជា និងកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិ​បត្តិការ​ការ​ងារ​គយ
រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយសាធារណៈរដ្ឋកូរ៉េ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគ​​យល់គ្នា ដើម្បីពង្រឹងកិច្ច​សហ​ប្រតិបត្តិការ​និងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម រដ្ឋ​មន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធី​សប្តាហ៍​គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កិច្ចសហ​ប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុង​សេអ៊ូល​​សាធារណៈរដ្ឋកូរ៉េ ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូនៃរដ្ឋបាល គយនៃប្រទេសចំនួន ៧៥ ព្រមទាំង អង្គការអន្តរជាតិ ផ្នែកឯកជន និងបណ្តាញអន្តរជាតិនៃសាកលវិទ្យាល័យគយ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ ភាគីគយកម្ពុជានិង​គយកូរ៉េ បាន​ឯកភាព​គ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិកា​ររវាង រដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេ​ភាគី តំបន់ និងពហុភាគី និងគាំទ្រការអនុវត្ត​កិច្ចព្រម​​ព្រៀង​ពាណិជ្ជកម្ម សេរីទ្វេភាគីរវាងព្រះរាជា​ណាចក្រ​កម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងឯកភាពគ្នា​រៀប​ចំសិក្ខា​សាលាតាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ជូនវិស័យឯកជន នាពេលឆាប់ៗ​ខាងមុខ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ទុកថា អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាយន្ត​ការ​សម្រាប់បើកផ្លូវ​ដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត ការចូលរួម​ចំណែក លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការ​ពង្រឹង​ទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរនិង​​ចែក​​រំលែ​ក​ព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង ការពង្រឹងកិច្ចសហការផ្តល់ជំនួយ​បច្ចេក​ទេស​ក្នុងការ​កសាង សមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕

The post គយកម្ពុជា និងកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិ​បត្តិការ​ការ​ងារ​គយ appeared first on .

គយ ឆ្លើយតបនឹងសំណើររបស់សមាគមអ្នកចិញ្ចឹមសត្វ ពាក់ព័ន្ធនឹង​ការនាំចូល​សាច់​ជ្រូក​​បង្កក
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ កាលពីថ្ងៃទី១៨ ខែមករាឆ្នំា២០២៣ បានចេញលិតឆ្លើយ​តប​ទៅ​ខាង​សមាគម​អ្នក​ចិញ្ចឹម​សត្វកម្ពុជា ដែលបានដាក់សំណើសុំជួយជំរុញ និងពន្លឿន​បន្ថែម​ទៅលើសា​ច់​ជ្រូកបង្កក​ ដែលកំពុងមាន​ចរាចរ​លើទីផ្សារ និងទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កក​ពីបរទេស​ចូលមក​​ក្នុងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការនាំចូលដោយខុសច្បាប់សាច់ជ្រូកបង្កក មិនត្រឹមតែអាច​បង្ក​​ហានិ​ភ័យ​ដល់សុខភាពអ្នកបរិភោគសាច់ជ្រូក និងប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វ​ក្នុង​ស្រុកប៉ុណ្ណោះទេ ថែមទាំងបាត់​បង់​ចំណូលពន្ធនិងអាករចូលថវិកាជាតិទៀតផង។

អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក គ្មានលិខិតអនុញ្ញាត ដែលសមត្ថកិច្ចកម្ពុជាបង្រ្កាបក្នុងពេលកន្លងមក

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើកឡើងបន្តថា កន្លងមកក្នុងន័យពង្រឹងអនុលោមភាពនៃការ​​អនុវត្ត​ច្បាប់​និង​​បទ​ប្បញ្ញត្តិជាធរមាន ក៏ដូចជាចូលរួមគាំទដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក(អគរ) បានចាត់​វិធាន​ការជាបន្តបន្ទាប់ដើម្បី​ទប់​ស្កាត់​ការនាំចូលដោយខុសច្បាប់នូវសត្វរស់ និងផលិតផលពីសត្វគ្រប់​​ប្រភេទ ក្នុងនោះរួមមានជ្រូករស់ និងផលិតផលពីសត្វ​ជ្រូក រួមទាំងសាច់ជ្រូកបង្កកផងដែរ។

ទោះយ៉ាងនេះក្តីក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានាជាធរមានអត សូមគាំទ្រនិង​លើកទឹកចិត្តដល់ការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនឹងកម្មភាពនាំចូលសត្វរស់ និង​ផលិត​ផលពីសាច់សត្វគ្រប់ប្រភេទ រួមទាំងជ្រូករស់ និងសាច់ជ្រូកបង្កកដោយខុសច្បាប់ ដល់​អង្គភាព​គយនិ​ងរដ្ឋាករដែលនៅជិតបំផុត ដើម្បីឱ្យរដ្ឋបាល​គយ​ចាត់វិធានការបានទាន់ពេលវេលា។

អណ្ដាតជ្រូក និងស្លឹកត្រចៀកជ្រូកបង្កក គ្មានលិខិតអនុញ្ញាត ដែលសមត្ថកិច្ចកម្ពុជាបង្រ្កាបក្នុងពេលកន្លងមក

ដោយឡែកចំពោះករណីសំណើឱ្យទប់ស្កាត់ការនាំចូលសាច់ជ្រូកបង្កកពីបរទេសចូលមកកម្ពុជា អគ្គនា​យ​​កដ្ឋានគយនិង​​រដ្ឋាករ បានប្រាប់ទៅសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាសាច់ជ្រូកបង្កក​​មិនមែនជា​ទំនិញ​​ហាមឃាត់ ប៉ុន្តែជា​ទំនិញជាប់​កម្រិត​កំណត់​ដែលតម្រូវឱ្យអ្នកនាំចូល​ភ្ជាប់មកជាមួយនូវ​ឯកសារ​វិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យពី​​អាជ្ញា​ធរ​​នៃប្រទេសនាំចេញ។ បន្ថែមលើនេះ ផ្អែក​តាមកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការដាក់​របាំង​មិនឱ្យនាំចូលផលិតផលពីប្រទេសសមាជិក WTO អាចបង្កឱ្យមានការប្តឹងផ្តល់ពី​​ប្រទេសនាំចេញ ក៏ដូចជាការអនុវត្តវិធានការបដិការដល់ទំនិញនាំចេញណាមួយរបស់កម្ពុជាទៅកាន់​ប្រទេស​ទាំងនោះវិញជាយថាហេតុ។

ម្យ៉ាងទៀត ការរឹតត្បិតការនាំចូលសាច់ជ្រូកក៏អាចបង្កឱ្យមានបច្ច័យអវិជ្ជមានដល់តម្លៃសាច់ជ្រូកដែលជា​អាហារូបត្ថម្ភ​សំខាន់​រ​បស់ប្រជាជនកម្ពុជា ដូចដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលធ្លាប់មានប្រសាសន៍ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិ​ស​ដៅ​ការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាពេល​កន្លងមក៕ អត្ថបទ៖សារេត

The post គយ ឆ្លើយតបនឹងសំណើររបស់សមាគមអ្នកចិញ្ចឹមសត្វ ពាក់ព័ន្ធនឹង​ការនាំចូល​សាច់​ជ្រូក​​បង្កក appeared first on .

ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ ដែល​បាន​ចុះ​បញ្ជី​រួច​ មិន​ទាន់​បង់​ពន្ធ​ រួស​រាន់​ ចៀស​វាង​ការ​បង្រ្កាប​ពី​មន្រ្តី​
អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋករ​កម្ពុជា​ បាន​អំពាវ​នាវ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​បាន​ចុះ​បញ្ជី​រួច​ ប្រញាប់​រួស​រាន់​បង់​ពន្ធ​ និងអាករ នៅ​តាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋករ​​រាជធានី​ ខេត្ត​ ដើម្បី​ចៀស​វាង​ពី​ការ​បង្រ្កាប​ដោយ​ចៃដន្យ​ណា​មួយ​ពី​មន្រ្តី​គយ​ និង​រដ្ឋករ​មាន​សមត្ថកិច្ច​។

បើ​តាម​អគ្គនាយក​ដ្ឋាន​គយ​ កាល​ពី​ថ្ងៃ​ទី​១៣ តុលា​ ២០២២ បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០២២ ដែល​នឹង​មក​ដល់​ឆាប់​ៗខាង​មុខ​នេះ​។

​យ៉ាងណា​ គយ​ថា​ គិត​មក​ដល់​ពេល​នេះ​ មាន​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ជ្រក​ក្រោម​ផ្លាក​លេខ​ផ្សេងៗ​ ភាគ​ច្រើន​លើស​លប់​ បាន​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​រួច​រាល់​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ចូល​មក​បង់​ពន្ធ​ និង​អាករ​ ដែល​ជា​កាតព្វកិច្ច​នៅ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋករ​កម្ពុជា​ បាន​សង្កត់​ធ្ងន់​ថា​ ដើម្បី​ចៀស​ផុត​ពី​ការ​បង្រ្កាប​ដោយ​មន្រ្តី​គយ​ និង​រដ្ឋករ​មាន​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ ការដ្ឋាន​ អាជីវកម្ម​ដ្ឋាន​ និង​តាម​ទី​កន្លែង​សាធារណៈ​ជាយថាហេតុ​ណា​មួយ​ សូម​ម្ចាស់​យានយន្ត​បំពេញ​កាតព្វកិច្ច​តាម​បណ្តា​អង្គភាព​គយ​ និង​រដ្ឋករ​រាជធានី​ ខេត្ត​ ដែល​សមីខ្លួន​បាន​ចុះ​បញ្ជី​ មុន​ថ្ងៃ​ទី​ ៣១ ធ្នូ​ ២០២២ជា​កំហិត​។ ចំពោះ​រថយន្ត​ដែល​មិន​បំពេញ​កាតព្វកិច្ច​ត្រឹម​ថ្ងៃ​កំណត់​ខាង​លើ​នឹង​ត្រូវ​បង្រ្កាប​ដោយ​រឹប​អូស​ ដោះ​ជា​គ្រឿង​បន្លាស់​ឬ​កម្ទេច​ចោល​ តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ ដោយ​ពុំ​មាន​ការ​អនុ​គ្រោះ​ឡើយ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ គិតត្រឹមថ្ងៃឱសានវាទ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ ប្រ​មាណ​ជាង​ ៩ ៨០០គ្រឿង​ បាន​ទៅ​ចុះ​បញ្ជី​ និង​បង់​ពន្ធ​ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋា​ភិបាល អនុញ្ញាត្ត​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ​ទាំង​នោះ​ អាច​បង់​ពន្ធ​បាន​ដោយ​មិន​បាច់​កែ​ចង្កូត​៕

The post ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ ដែល​បាន​ចុះ​បញ្ជី​រួច​ មិន​ទាន់​បង់​ពន្ធ​ រួស​រាន់​ ចៀស​វាង​ការ​បង្រ្កាប​ពី​មន្រ្តី​ appeared first on .

ចំណូលពន្ធគយ ពីវិស័យយានយន្ត រួមចំណែកបានដល់ទៅ ៤៥% ក្នុងឆមាសទី១ ឆ្នាំ២០២២
ចំណូលពន្ធគយ បានមកពីវិស័យយានយន្ត បានចូលរួមចំណែកប្រមាណ​ដល់​ទៅ​ ៤៥% នៃ​ចំណូល​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​​ គិត​ត្រឹម​ក្នុងឆមាសទី១ ឆ្នាំ២០២២​ នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ​កម្ពុជា។

យោងតាមរបាយការណ៍ អំពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារ​អាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផល​នេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២២។

ចំពោះចំណូលតាមក្រុមទំនិញ ឯកឧត្តម គុណ ញឹម ​​បាន​បញ្ជាក់​ថា​ ចំណូល​ពី​វិស័យ​យានយន្ត និងគ្រឿង​ចក្រ​​មានចំនួន ២ ៣៧១,៥ ប៊ីលានរៀល (ត្រូវជា ៤៥,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល (ត្រូវជា ២៧,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ១១០,៣ ប៊ីលានរៀល (ត្រូវជា ២១,១% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល (ត្រូវជា ៦,១% នៃចំណូលសរុប)៕

The post ចំណូលពន្ធគយ ពីវិស័យយានយន្ត រួមចំណែកបានដល់ទៅ ៤៥% ក្នុងឆមាសទី១ ឆ្នាំ២០២២ appeared first on .

ឆមាសទី ១ គយប្រមូលចំណូលបាន ១ ២៩៥,៤ លានដុល្លារអាមេរិក
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅឆមាសទី១ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញររាយការណ៍ថា ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ រួមមាន៖
•ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦ ៥៦១,៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៨៤០,៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩%,
•ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាមេរិក ស្មើនឹង ៤០%,
•ការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦០,៥ លានដុល្លារអាមេរិក ស្មើនឹង ១០,២% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៣៦៨,៣ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥៦,៨ លានដុល្លារអាមេរិក (១៣,៤%), ការនាំចេញអង្ករមានតម្លៃ ២០៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ០,២ លានដុល្លារអាមេរិក (០,១%), កៅស៊ូនាំចេញមានតម្លៃ ១៨១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៤,១ លានដុល្លារអាមេរិក (១៥,៣%), និងកសិផលផ្សេងទៀតមានតម្លៃ ៥២៣,៦ លានដុល្លារអាមេរិក កើនឡើង ៨៥,១ លានដុល្លារអាមេរិក (១៩,៤%)៕

The post ឆមាសទី ១ គយប្រមូលចំណូលបាន ១ ២៩៥,៤ លានដុល្លារអាមេរិក appeared first on .