អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព
ក្នុងការធ្វើសេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងអំពីស្ថេរភាពប្រេង និងអគ្គិសនីនៅកម្ពុជា អំឡុងពេលពិភពលោកកំពុងជួបវិបត្តិសកល៖

វិធានការរបស់រាជរដ្ឋាភិបាលក្នុងការសន្សំសំចៃប្រេងឥន្ធនៈនិងអគ្គិសនី៖ ស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមនៃការផលិតអគ្គិសនី ក៏អាចនឹងមានការកើននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈ គឺជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។

ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។

ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនតម្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដូចតទៅ៖

១. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ – ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា ជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រតែប៉ុណ្ណោះ។

-ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការសម្រួលចរាចរណ៍ឱ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឱ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។

– ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈ រូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

២. វិធានការសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី -ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយ ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ, ក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនី នូវវិធីសន្សំសំចៃ ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឱ្យបានទូលំទូលាយ។

-ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

-រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្តិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។

-ក្រសួង ស្ថាប័នទាំងអស់ត្រូវបំផុសចលនានិងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន។

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព appeared first on .

ឯកឧត្តម ប៉ែន បូណា៖ ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី បានធ្វើឱ្យសហគមន៍អន្តរជាតិយល់ច្បាស់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី នាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិ បានធ្វើឱ្យសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងក៏យល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យលើកឡើងពីបេសកកម្មការទូតសម្តេចធិបតី ដោយបេសកកម្មបានចាប់ផ្តើមពីសហរដ្ឋអាម៉េរិក ដោយសម្តេចធិបតីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Borad of Peace)នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមក។

ស្របពេលនៃកិច្ចប្រជុំនោះ សម្តេចធិបតី បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ក៏បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម អនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាម៉េរិក។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ និងពីតំណាងស្ថាប័នអន្តរជាតិ នៃក្រុមប្រឹក្សាអាត្លង់ទិកផងដែរ។

ក្រៅពីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។

បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជូនសារព័ត៌មានអន្តរជាតិល្បីៗរួមមាន Reuters និង Fox News ដោយសម្តេចបានលើកឡើងយ៉ាងច្បាស់លាស់អំពីការបំពានចូលកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ការដាក់បន្លាលួស និងទូរកុងតឺន័រ ដែលរារាំងពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ សម្តេចក៏បានបង្ហាញពីជំហរច្បាស់លាស់របស់កម្ពុជាដែលមិនឈ្លានពានប្រទេសដទៃ តែក៏មិនអនុញ្ញាតឱ្យមានការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាជាដាច់ខាត ហើយកម្ពុជាចង់បានដំណោះស្រាយដោយសន្តិវិធី ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។

នៅលើទឹកដីអឺរ៉ុប សម្តេចធិបតី បានទទួលពិភាក្សាការងារជាច្រើនមានដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ អនុប្រធានកាកបាទក្រហមអន្តរជាតិ អនុប្រធានគណៈកម្មការអឺរ៉ុប អនុប្រធានសភាអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក និងជំនួបពិភាក្សាក្រៅផ្លូវការជាមួយប្រធានាធិបតីទីម័រឡេស្តេ ជាដើម។

បន្ថែមពីលើនេះ សម្តេចក៏បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ សម្តេចធិបតីក៏បានបញ្ជាក់ជំហរចង់បន្ធូរបន្ថយភាពតានតឹងជាមួយថៃនិងចង់បានដំណោះស្រាយដោយសន្តិភាព ដោយផ្អែកលើច្បាប់ជាធំក្នុងការដោះស្រាយបញ្ហា។ សម្តេចក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Onlne  Scam ផងដែរ៕

The post ឯកឧត្តម ប៉ែន បូណា៖ ដំណើរបេសកកម្មការទូតរបស់សម្តចធិបតី បានធ្វើឱ្យសហគមន៍អន្តរជាតិយល់ច្បាស់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី កំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ខណៈពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ដោយអ្នកនាំពាក្យបញ្ជាក់ថា គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។

គួរឱ្យដឹងថា បន្ទាប់ពីចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម។

គោលបំណងនៃជំនួបទាំងនោះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។

ជាក់ស្តែងនៅទីក្រុងវ៉ាស៊ីនតោន សម្តេចធិបតី បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។

ក្រឡេកមើលមកក្នុងប្រទេសវិញ សកម្មភាពការទូតក៏បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹក។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជាដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងទីន័រ និងបន្លាលួសបិទផ្លូវរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល នេះមិនមែនជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំ យ៉ាងសកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពាន។ ក្រៅពីនោះ ក្រសួងការបរទេស ក៏តែងតែធ្វើបទបង្ហាញជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាដែលទាមទារចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី កំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ appeared first on .

ក្នុងនាមប្រធានអាស៊ានប្តូរវេន ហ្វីលីពីន បានប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីម៉ាឡេស៊ី
ឆ្នាំ២០២៦ជាឆ្នាំប្រទេសហ្វីលីពីនជាប្រធានអាស៊ានប្តូរវេនបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ ស្របពេលកម្ពុជា-ថៃ មិនទាន់ដោះស្រាយបាននូវបញ្ហាព្រំដែននៅឡើយ ក្នុងនាមជាប្រទេសអាស៊ាន ជាពិសេសក្នុងនាមជាប្រធានអាស៊ានគឺមិនអាចមើលរំលងលើបញ្ហានេះបានទេ។ ជាក់ស្តែង បន្តពីម៉ាឡេស៊ី ហ្វីលីពីន បានអះអាងប្តេជ្ញាចំពោះកម្ពុជា ថាខ្លួននឹងចូលរួមដោះស្រាយលើបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។

ការអះអាងពីការប្តេជ្ញាចិត្តរបស់ហ្វីលីពីន បន្ទាប់ពីអគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមួយក្រុមមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានចាត់ទុកថា នេះគឺជាសំឡេង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងក៏ជាសារដែលបញ្ជាក់ថា អាស៊ានបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោក Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក៏បានចុះពិនិត្យមើលស្ថានការណ៍វិវត្តន៍នៅតាមព្រំដែនកម្ពុជា-ថៃ និងបង្ហាញការត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ីក្នុងការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។

មុននឹងបំពេញបេសកកម្មពិនិត្យមើលស្ថានការណ៍ពិតនៅតាមជាយដែន អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ព្រមទាំងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធាកម្ពុជាមួយចំនួនទៀតផងដែរ។

ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានអះអាងបញ្ជាក់ថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យសំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូល។

ចំណែកនៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ហ្វីលីពីនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

គួររម្លឹកថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានខិតខំសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលធំៗជាច្រើនក្នុងនោះមានដូចជា កិច្ចព្រមព្រៀងឈប់បាញ់ពីរលើកនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពមួយលើក ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ម៉ាឡេស៊ីក៏បានសម្របសម្រួលបញ្ហាជាច្រើនទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃ។

បើងាកមើលក្រៅពីការជ្រួយជ្រោមជ្រែងពីម៉ាឡេស៊ី បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗក្នុងពិភពលោក ក៏កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការរារាំងពលរដ្ឋភៀសសឹកជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានផងដែរ៕

The post ក្នុងនាមប្រធានអាស៊ានប្តូរវេន ហ្វីលីពីន បានប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីម៉ាឡេស៊ី appeared first on .

តើការអនុវត្តបទឈប់បាញ់មួយខែមកនេះសម្រេចបានលទ្ធផលអ្វីខ្លះ? តើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្ត?
គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ម្សិលមិញ រយៈពេលមួយខែបានកន្លងផុតទៅហើយ។ តើការអនុវត្តបទឈប់បាញ់រយៈពេលមួយខែកន្លងទៅនេះ សម្រេចបានលទ្ធផលអ្វីខ្លះ? ហើយតើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្តទៀត?

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា បទឈប់បាញ់គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាតផ្សេងទៀត ដែលកើតចេញពីការប្រយុទ្ធគ្នាដោយអាវុធ ពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់ច្បាស់ណាស់នូវរសជាតិសង្គ្រាម។ នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពជាមួយគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា ក្រៅពីបទឈប់បាញ់ដែលត្រូវបានចាត់ទុកថា ជាសមិទ្ធផលធំជាងគេបំផុត សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានឈានដល់ការដោះលែងយោធិនកម្ពុជា១៨ នាក់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ រយៈពេលមួយខែចុងក្រោយនេះដែរ ជនភៀសសឹកជាង ៨០% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នៅសល់ជនភៀសសឹកប្រមាណជា ១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ ត្រង់នេះអ្នកនាំពាក្យបញ្ជាក់ថា ជនភៀសសឹកទាំងអស់ ទាំងអ្នកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលកំពុងបន្តរស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ បានទទួលការយកចិត្តទុកដាក់មើលថែទាំគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល។

បទឈប់បាញ់រយៈពេលមួយខែនេះ ក៏បានផ្តល់ឱកាសដល់ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បានចុះបំពេញការងារដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃ ដើម្បីជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរងការខូចខាតឱ្យបានឆាប់បំផុតផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដឹកនាំអង្គទូត អង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបានឃើញការពិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់រងគ្រោះ និងពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីផលប៉ះពាល់ដែលកើតចេញពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់យោធាថៃលើទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។

ក្នុងអំឡុងពេលនេះដែរ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងរួមទាំងក្រសួង ស្ថាប័ន ដែលជាសេនាធិការទាំងអស់បានបំពេញការងារការទូតយ៉ាងសកម្ម ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះបញ្ហានេះ ហើយបានតវ៉ាតាមគ្រប់ទម្រង់ប្រឆាំងនឹងសកម្មភាព ដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាននិងកំពុងជំរុញភាគីថៃឱ្យអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលចែងថា «រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន…»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ជាមួយគ្នានេះ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

The post តើការអនុវត្តបទឈប់បាញ់មួយខែមកនេះសម្រេចបានលទ្ធផលអ្វីខ្លះ? តើរាជរដ្ឋាភិបាលកំពុងធ្វើអ្វីបន្ត? appeared first on .

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

យោងតាមខ្លឹមសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បាន​ឱ្យដឹងថា រហូតមកទល់ថ្ងៃនេះ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានផ្តល់កំណើតដល់បទឈប់បាញ់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានអាយុ២០ថ្ងៃហើយ។ ក្នុងអំឡុងពេលនេះ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ក្រៅពីបទឈប់បាញ់ដែលជាលទ្ធផលដំបូងនិងធំជាងគេ និងដែលឆ្លុះបញ្ចាំងពីបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏បានផ្តល់សេរីភាពដល់យោធិនកម្ពុជា១៨នាក់ បានឱ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសសឹកភាគច្រើនក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ ជាក់ស្តែង រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជាង ៥០ម៉ឺននាក់ហើយក្នុងចំណោមជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។

ក្នុងអំឡុងពេលនេះដែរ ក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល បាននិងកំពុងចុះបំពេញការងារយ៉ាងសកម្ម ដើម្បីវាយតម្លៃពីផលប៉ះពាល់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញ ដោយការវាយប្រហាររបស់ទាហានថៃដោយបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ លទ្ធផលនៃការវាយតម្លៃនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរងការខូចខាតឱ្យបានឆាប់បំផុត។

ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដូចមានចែងក្នុងសេចក្តីប្រកាសរួម ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ផ្អែកតាមស្មារតីខាងលើ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) កាលពីដើមខែមករានេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងស៊ីវិលចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។

គួរឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាគ្នាអំពីការងារសំខាន់ៗមួយចំនួនក្នុងន័យពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងស្មារតីគោរពសេចក្តីប្រកាសរួម ត្រង់ចំណុចទី៣ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរចំនួន៣លើក តាមរយៈកំណត់ទូតទៅកាន់ភាគីថៃ ក្នុងនោះសំណើរពីរលើក គឺសុំកោះប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងខេត្តសៀមរាប ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្តើមពីតំបន់អាទិភាពមុនគេ។ ប៉ុន្តែ ភាគីថៃបានសុំពន្យារពេលរហូតដល់ពេលបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនាខែកុម្ភៈខាងមុខ។

ទោះជាយ៉ាងនេះក្តី កម្ពុជាបានដាក់សំណើរលើកទី៣ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ដោយស្នើភាគីថៃឱ្យចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីបោះបង្គោលបណ្តោះអាសន្នដែលជាការងារបន្ត និងសាងសង់ឡើងវិញបង្គោលព្រំដែនដែលសល់ពីជំនាន់បារាំងដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ។

ចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសក៏សកម្មមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើកំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងធ្វើបទបង្ហាញនានាដើម្បីឱ្យសហគមន៍អន្តរជាតិយល់ពីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏សកម្មមមាញឹកគ្រប់ពេលវេលា ពុះពារមិនដែលខ្លាចនឿយហត់ឡើយក្នុងគ្រាដ៏លំបាកនេះ។

បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕

The post ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព
នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការដោះស្រាយនិងជួយដល់បងប្អូនជនភៀសសឹកនៅតាមបណ្តាយព្រំដែន។ ក្នុងន័យនេះ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព និងតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយ កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ គោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងនានា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សម្រាប់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន អាជ្ញាធរមានសមត្ថកិច្ចបានជួយជ្រោមជ្រែងនិងសម្រួលពួកគាត់ឱ្យបានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបានដោយគិតគូរយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព ជីវភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកអ្នកដែលមិនទាន់អាចវិលទៅកាន់លំនៅឋានវិញបាននៅឡើយ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលក្នុងការមើលថែពួកគាត់នៅក្នុងមណ្ឌលសុវត្ថិភាព។

គួរឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញ (១១ មករា ២០២៦) មានពលរដ្ឋភៀសសឹកប្រមាណជា ៤៨ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកជាង ១៦ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ។

អ្នកនាំពាក្យ បានបញ្ជាក់ថា ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុតដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥  ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃ។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់ជាក់ស្តែងលើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ស្តារឡើងវិញនូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។

សូមបញ្ជាក់ថា នៅក្នុងសារផ្ញើជូនប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវាយតម្លៃលើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់ ដូចជា ទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម។ ក្រៅពីនោះ ការបោសសម្អាតកាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក មុននឹងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ភ្នាក់ងារសុខាភិបាលក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺជូនពលរដ្ឋភៀសសឹកផងដែរ។

ក្រៅពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏មានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន និងសប្បុរសជននានាតាមរយៈការផ្តល់ថវិកា សម្ភារៈ ដើម្បីជួយដល់បងប្អូនជនភៀសសឹកនិងវីរកងទ័ព និងវីរកងនគរបាលជួរមុខ។ ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ។

ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព និងតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតមួយ កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ គោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងនានាដែលបានធ្វើកាលពីពេលកន្លងទៅ និងជានិច្ចកាលប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី។

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព appeared first on .

ជនភៀសសឹកជាង ៤៦ម៉ឺននាក់ វិលត្រឡប់ទៅកាន់ផ្ទះវិញ ខណៈសល់ជនភៀសសឹកជាង ១៨ម៉ឺននាក់ទៀត បន្តរស់នៅក្នុងជំរុំ
គិតមកទល់ពេលនេះ មានជនភៀសសឹកសរុបជាង ៤៦ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ខណៈនៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ម៉ឺននាក់ទៀត ដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានឱ្យដឹងដែរថា គិតមកទល់ពេលនេះ មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនបានបើកដំណើរការឡើងវិញជាបណ្តើរៗ។

ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកបានធ្វើឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

ទោះជាយ៉ាងណា មានពលរដ្ឋភៀសសឹកជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។ នៅក្នុងបទបង្ហាញជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយឯកឧត្តមបានលើកឡើងអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកចូលទៅកាន់តំបន់ទាំងនោះ។

សូមបញ្ជាក់ជូនថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរ៕

The post ជនភៀសសឹកជាង ៤៦ម៉ឺននាក់ វិលត្រឡប់ទៅកាន់ផ្ទះវិញ ខណៈសល់ជនភៀសសឹកជាង ១៨ម៉ឺននាក់ទៀត បន្តរស់នៅក្នុងជំរុំ appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ចំណុចខ្លាំងនិងរឹងមាំចំនួន៤ ដែលជាក្តីសង្ឃឹមក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជូនជនរួមជាតិនូវចំណុចខ្លាំងនិងរឹងមាំចំនួន៤ចំណុច ដែលជាក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខ។

ថ្លែងនៅក្នុងឱកាសឡើងធ្វើ Press Briefing នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានបញ្ជាក់ថា ចំណុចទាំង៤នោះរួមមាន៖

ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលប្រែប្រួលនោះគឺ ការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការការទូតដោយផ្អែកលើច្បាប់អន្តរជាតិ។ ជម្រើសនយោបាយការទូតបែបទន់ភ្លន់តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ជំហរការទូតបែបសន្តិសហវិជ្ជមានដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់លើពិភពលោក គឺជាជំហរដែលស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ។

ទី២៖ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិពីព្រោះខ្សែព្រំដែនរវាងកម្ពុជានិងថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដែលផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះគឺជាមូលដ្ឋានដ៏រឹងមាំនិងច្បាស់លាស់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយើងដែលអាចនិយាយបានថា កម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិ ដែលគ្មានអ្នកណាអាចបំពានបានឡើយ។

ទី៣៖ តាមរយៈប្រតិកម្មរបស់បណ្តាប្រទេសនានាទាំងឡាយ រាប់ទាំងបណ្តាប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិផង សុទ្ធតែបានសម្តែងការគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទាំងមូល។ អាចនិយាយបានថា សហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើងពិតជាត្រឹមត្រូវនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុង។

ទី៤៖ កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះគឺ មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស។

សរុបមកវិញ កត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយផ្អែកលើការទូតនិងច្បាប់អន្តរជាតិយើងមាននៅក្នុងដៃអស់ហើយនោះគឺ នយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏មានហើយ។ ឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមាន។ ជំហររបស់សហគមន៍អន្តរជាតិក៏ឈរជាមួយជំហររបស់រាជរដ្ឋាភិបាល ក៏យើងមាន។ ចំណែកឯកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំក៏យើងមានដែរ ខណៈដែលកម្ពុជានិងថៃបានឯកភាពប្រើប្រាស់យន្តការដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ចំណុចខ្លាំងនិងរឹងមាំចំនួន៤ ដែលជាក្តីសង្ឃឹមក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី appeared first on .

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងយោធាថៃអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»
អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍ថា កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រំដែនកម្ពុជានិងថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និង មានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែ ជាឯកតោភាគីដោយភាគីណាមួយបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែងនិងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុង ពេលរង់ចាំការវាស់វែងនិងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាសូមទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហា ខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តិនោះដែរ។ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាសម្តែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាច បង្កមហន្តរាយធំធេងដល់ប្រទេសជាតិនិងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ៕

The post អ្នកនាំពាក្យរាជរដ្ឋាភិបាល  ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងយោធាថៃអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ» appeared first on .