អចលនទ្រព្យ

មហាសេដ្ឋីកាស៊ីណូ Angela Leong ដាក់លក់ភូមិគ្រឹះតម្លៃជិត ៩លានដុល្លារ នៅក្នុងទីផ្សារអចលនទ្រព្យថ្លៃបំផុតលើលោក
លោកស្រី Angela Leong On-kei ដែលជាមហាសេដ្ឋីកាស៊ីណូ បានដាក់លក់ផ្ទះវីឡាទោលដ៏ទំនើបរបស់លោកស្រី នៅទីក្រុងហុងកុង ដែលត្រូវបានគេស្គាល់ថាជាទីផ្សារអចលនទ្រព្យលំនៅឋានដ៏មានតម្លៃថ្លៃបំផុតលើលោក ក្នុងតម្លៃ ៧០លានដុល្លារហុងកុង (ឬប្រហែល ៨,៩លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ។

ផ្ទះមួយខ្នងនេះត្រូវបានដាក់លក់ជាលើកដំបូងកាលពីប៉ុន្មានឆ្នាំមុនក្នុងតម្លៃប្រមាណ ១៦៨លានដុល្លារហុងកុង មុនពេលមានការបញ្ចុះតម្លៃជាបន្តបន្ទាប់។ លោកស្រី Leong បានទិញផ្ទះនេះតាមរយៈក្រុមហ៊ុនមួយកាលពីដើមឆ្នាំ២០១២ ក្នុងតម្លៃ ៦៨,៨លានដុល្លារហុងកុង។ បន្ទាប់ពីកាន់កាប់អស់រយៈពេល ១៤ឆ្នាំ លោកស្រីទទួលបានប្រាក់ចំណេញចំនួន ១,២លានដុល្លារហុងកុងពីអចលនទ្រព្យនេះ។

គួរឲ្យដឹងថា លោកស្រី Leong គឺជាប្រធានក្រុមប្រឹក្សាអភិបាល និងជាភាគទុនិកបុគ្គលធំបំផុតនៃក្រុមហ៊ុនកាស៊ីណូ SJM Holdings ដែលប្រតិបត្តិការកាស៊ីណូចំនួន ៥ នៅម៉ាកាវ។ យោងតាមទស្សនាវដ្តី Forbes លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។

ជម្រាបជូនថាទីក្រុងហុងកុងត្រូវបានចាត់ថ្នាក់ជាទីផ្សារអចលនទ្រព្យលំនៅឋានថ្លៃបំផុតលើពិភពលោកនាឆ្នាំនេះដោយធនាគារ Deutsche Bank។ ទីក្រុងនេះក៏ជាទីផ្សារអចលនទ្រព្យកម្រិតកំពូល (super prime) ធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមផងដែរ។ នៅក្នុងត្រីមាសទីពីរ ប្រតិបត្តិការទិញលក់ផ្ទះដែលមានតម្លៃចាប់ពី ១០លានដុល្លារឡើងទៅនៅហុងកុងបានកើនឡើង ៧៥% រហូតដល់ ១,៦៧ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីកាស៊ីណូ Angela Leong ដាក់លក់ភូមិគ្រឹះតម្លៃជិត ៩លានដុល្លារ នៅក្នុងទីផ្សារអចលនទ្រព្យថ្លៃបំផុតលើលោក appeared first on .

ផ្ទះដែលលោក ត្រាំ ធ្លាប់រស់នៅកាលពីក្មេងត្រូវបានដាក់លក់ក្នុងតម្លៃជិត ២លានដុល្លារ
ផ្ទះកាលពីវ័យកុមារភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក ត្រូវបានជួសជុលឡើងវិញ និងលក់ចេញនៅក្នុងតម្លៃជិត ២លានដុល្លារ បន្ទាប់ពីផ្ទះនេះត្រូវបានធ្លាក់ក្នុងសភាពទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក ត្រាំ ធ្លាប់បានរស់នៅក្នុងផ្ទះមួយនេះ ដែលត្រូវបានរចនាឡើងតាមបែប Tudor ស្ថិតនៅតំបន់ Jamaica Estates ក្នុងសង្កាត់ Queens រហូតដល់លោកមានអាយុ ៤ឆ្នាំ។ឪពុករបស់លោក គឺ Fred Trump ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យ បានសាងសង់ផ្ទះនេះឡើងនៅឆ្នាំ១៩៤០ ប៉ុន្តែក្រោយមកគ្រួសារ ត្រាំ មិនបានកាន់កាប់អចលនទ្រព្យនេះទៀតទេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ព័ត៌មានអំពីការលក់ផ្ទះរបស់លោក ត្រាំ នេះ ត្រូវបានគេធ្វើបច្ចុប្បន្នភាពឡើងវិញ នៅក្នុងតម្លៃប្រមាណ ១,៩៣លានដុល្លារ ពោលគឺមានរយៈពេលជិត ២ខែបន្ទាប់ពីកិច្ចសន្យាមួយត្រូវបានចុះហត្ថលេខា។ ហើយក្នុងនោះដែរអត្តសញ្ញាណរបស់អ្នកទិញផ្ទះនេះ មិនត្រូវបានគេទម្លាយឲ្យដឹងនោះឡើយ។

គួរឲ្យដឹងថា អ្នកលក់ផ្ទះនេះគឺលោក Tommy Lin ដែលជាសហគ្រិនផ្នែកអចលនទ្រព្យ ដែលបានទិញយកវានៅក្នុងតម្លៃ ៨៣៥ ០០០ដុល្លារកាលពីឆ្នាំមុន។ នៅពេលនោះ ផ្ទះនេះត្រូវបានគេបោះបង់ចោល និងមិនបានថែទាំអស់រយៈពេលជាច្រើនឆ្នាំ ដោយមានដុះព្រៃស្តុក និងក្លាយជាជម្រករបស់ហ្វូងឆ្មាអនាថាថែមទៀតផង។

យោងតាមកាសែត NYP លោក Lin បានចំណាយប្រាក់ផ្ទាល់ខ្លួនបន្ថែមចំនួន ៥០០ ០០០ដុល្លារទៀតលើគម្រោងជួសជុលរយៈពេល ៨ខែ។ បន្ទាប់មក ផ្ទះនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារថ្មីៗជាច្រើនដូចជា ផ្ទះបាយដែលមានស្តង់ដារសម្រាប់ចុងភៅអាជីព កម្រាលឈើប្រណីត និងបន្ទប់ទឹកបែបស្ប៉ាផងដែរ៕​

The post ផ្ទះដែលលោក ត្រាំ ធ្លាប់រស់នៅកាលពីក្មេងត្រូវបានដាក់លក់ក្នុងតម្លៃជិត ២លានដុល្លារ appeared first on .

ផែនការលក់ដីរបស់បុត្រាស្តេចម៉ាឡេស៊ី នៅសិង្ហបុរី កំពុងមានភាពស្មុគស្មាញខ្លាំង ដោយសារពន្ធជិត ២ពាន់លានដុល្លារ
ពន្ធដែលអាចមានចំនួនលើសពី ១,៦ពាន់លានដុល្លារ កំពុងធ្វើឲ្យផែនការរបស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim ដែលជាបុត្រច្បងរបស់ស្តេចមហាសេដ្ឋីម៉ាឡេស៊ី Sultan Ibrahim Iskandar ដើម្បីអចលនទ្រព្យដ៏សំខាន់មួយនៅក្នុងប្រទេសសិង្ហបុរីកាន់តែមានភាពស្មុគស្មាញខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការយកពន្ធនេះ ដែលត្រូវបានគេស្គាល់ថាជាការគិតថ្លៃកែលម្អដីធ្លី បានក្លាយជារឿងដ៏ស្មុគស្មាញមួយនៅក្នុងការពិភាក្សាជាមួយអ្នកទិញសក្តានុពលមួយចំនួននៃដីដែលមានទំហំរហូតដល់ ១៦,៦ ហិកតារបស់ព្រះម្ចាស់ Tunku Ismail ដែលស្ថិតនៅចន្លោះផ្លូវ Holland និងផ្លូវ Tyersall ។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះកាន់តែមិនអាចទៅរួច គឺដោយសារតែព្រះអង្គម្ចាស់ Tunku Ismail ចង់ឲ្យអ្នកទិញទទួលបន្ទុកបង់ថ្លៃពន្ធដ៏ច្រើនលើសលប់នេះ។

ការចំណាយបន្ថែម និងភាពមិនប្រាកដប្រជាលើចំនួនទឹកប្រាក់ពិតប្រាកដបានធ្វើឱ្យអ្នកអភិវឌ្ឍអចលនទ្រព្យទាំងក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីមួយចំនួនខកចិត្ត ជាពិសេសដោយសារតែភាពស្មុគស្មាញនៃប្រតិបត្តិការផងដែរ។

គួរជម្រាបជូនផងដែរថា អចលនទ្រព្យដែលបានកំណត់សម្រាប់លក់ដំបូងឡើយ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ២១,១ ហិកតាឯណោះ ហើយត្រូវបានកាន់កាប់ដោយគ្រួសាររាជវង្ស Johor តាំងពីទសវត្សឆ្នាំ១៨០០ មក។

The post ផែនការលក់ដីរបស់បុត្រាស្តេចម៉ាឡេស៊ី នៅសិង្ហបុរី កំពុងមានភាពស្មុគស្មាញខ្លាំង ដោយសារពន្ធជិត ២ពាន់លានដុល្លារ appeared first on .

តុលាការចិននៅទីក្រុងក្វាងចូវ ទទួលយកសំណើសុំក្ស័យធនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Evergrande
យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការមួយនៅទីក្រុងក្វាងចូវ ប្រទេសចិន បានទទួលយកសំណុំរឿងសុំក្ស័យធនរបស់ក្រុមហ៊ុន Hengda Real Estate Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តុលាការប្រជាជនកម្រិតមធ្យមក្វាងចូវ បាននិយាយថា ពាក្យសុំក្ស័យធនដែលដាក់ដោយធនាគារពាណិជ្ជកម្មជនបទក្វាងចូវ គឺផ្អែកលើហេតុផលថាក្រុមហ៊ុន Hengda Real Estate មិនអាចមានលទ្ធភាពសងបំណុលបាន ហើយទ្រព្យសម្បត្តិរបស់ខ្លួនមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលទាំងអស់របស់ខ្លួននោះឡើយ។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានកើតឡើង បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី២០ ខែសីហា ពោលគឺប្រាំឆ្នាំបន្ទាប់ពីការដួលរលំរបស់ក្រុមហ៊ុនដែលបានធ្វើឱ្យទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសចិន មានការរង្គោះរង្គើយ៉ាងខ្លាំង។ ​

គួរជម្រាបជូនថា ក្រុមហ៊ុន Evergrande ធ្លាប់ជាមុខមាត់នៃវិស័យអចលនទ្រព្យចិន ដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនទសវត្ស។ ប៉ុន្តែទោះជាយ៉ាងណាការទទួលបានឥណទានរបស់ក្រុមហ៊ុននេះ បានថយចុះយ៉ាងខ្លាំង នៅពេលដែលរដ្ឋាភិបាលចិន បានចេញការណែនាំទប់ស្កាត់ការខ្ចីប្រាក់ និងការរំពឹងទុកហួសហេតុ។ នៅចុងបញ្ចប់ ក្រុមហ៊ុនខ្នាតយក្សនេះ បានខកខានសង់បំណុលដ៏ច្រើនលើសលប់របស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០២១ មក៕

The post តុលាការចិននៅទីក្រុងក្វាងចូវ ទទួលយកសំណើសុំក្ស័យធនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Evergrande appeared first on .

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទក្លែងបន្លំ
នៅថ្ងៃទី២០ ខែសីហា ប្រទេសចិន បានកាត់ទោសស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande លោក Xu Jiayin ដែលត្រូវបានគេស្គាល់ទូទៅថា Hui Ka Yanឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានការខកខានសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ កាលពី ៥ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Evergrande ធ្លាប់ជាមុខមាត់នៃវិស័យអចលនទ្រព្យចិន ដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនទសវត្ស។ ប៉ុន្តែទោះជាយ៉ាងណាកការទទួលបានឥណទានរបស់ក្រុមហ៊ុននេះ បានថយចុះយ៉ាងខ្លាំង នៅពេលដែលរដ្ឋាភិបាលចិន បានចេញការណែនាំទប់ស្កាត់ការខ្ចីប្រាក់ និងការរំពឹងទុកហួសហេតុ។ នៅចុងបញ្ចប់ ក្រុមហ៊ុនខ្នាតយក្សនេះ បានខកខានសង់បំណុលដ៏ច្រើនលើសលប់របស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០២១ មក។

យ៉ាងណាមិញ តុលាការប្រជាជនកម្រិតមធ្យម Shenzhen ក្នុងខេត្ត Guangdong បានសម្រេចដាក់ពិន័យក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរបស់ពួកគេ ចំនួន ១៥,៨២ពាន់លានយ៉ន់ (២,៤ពាន់លានដុល្លារ)។ តុលាការ ក៏បានកាត់ទោសស្ថាបនិក លោក Xu Jiayin ឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ចំពោះបញ្ជីឧក្រិដ្ឋកម្ម រួមទាំង “ការក្លែងបន្លំហិរញ្ញវត្ថុទ្រង់ទ្រាយធំ”។

មិនតែប៉ុណ្ណោះ តុលាការស្ថិតនៅភាគខាងត្បូងរបស់ប្រទេសចិនមួយនេះ បាននិយាយនៅក្នុងសារមួយនៅលើគណនី WeChat របស់ខ្លួនថា លោក Xu Jiayin ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើន និងពិន័យជាទឹកប្រាក់ផងដែរ។ តុលាការបាននិយាយទៀតថា ចន្លោះឆ្នាំ២០១៦ ដល់២០២១ ក្រុមហ៊ុន Evergrande និងលោក Xu ដែលជាថៅកែ បានរំលោភច្បាប់ជាតិដោយចូលរួមក្នុងការក្លែងបន្លំហិរញ្ញវត្ថុទ្រង់ទ្រាយធំជាបន្តបន្ទាប់ និងមធ្យោបាយផ្សេងទៀត ដើម្បីបំប៉ោងទ្រព្យសម្បត្តិ និងលាក់បាំងបំណុល៕​

The post ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទក្លែងបន្លំ appeared first on .

កូរ៉េខាងត្បូង កំពុងពិចារណាដំឡើងពន្ធលើម្ចាស់ផ្ទះអ្នកមាន
រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឱ្យមានការផ្លាស់ប្តូរពន្ធលើអចលនទ្រព្យ ដែលនឹងដាក់ពន្ធខ្ពស់ជាងសម្រាប់ម្ចាស់ផ្ទះដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដើម្បីធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថេរភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារដែលធ្វើឡើងដោយប្រធានាធិបតី លោក Lee Jae Myung ដែលក្នុងនោះទីផ្សារភាគហ៊ុន និងអចលនទ្រព្យក្នុងស្រុកត្រូវបានលើកយកមកពិភាក្សា ខណៈពេលដែលរដ្ឋាភិបាលព្យាយាមបន្ធូរបន្ថយកំហឹងរបស់សាធារណជនចំពោះតម្លៃផ្ទះខ្ពស់ និងទីផ្សារភាគហ៊ុនដែលមានការប្រែប្រួល។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Koo Yun-cheol បានមានប្រសាសន៍ថា ៖”យើងនឹងកែទម្រង់ពន្ធអចលនទ្រព្យតាមរបៀបសមហេតុផលដើម្បីបង្កើតទីផ្សារលំនៅដ្ឋានដែលផ្តោតលើលំនៅដ្ឋានក្រោមគោលការណ៍ដែលថាផ្ទះគឺជាកន្លែងសម្រាប់រស់នៅ មិនមែនសម្រាប់ទិញលក់នោះទេ”។

យ៉ាងណាមិញ ក្នុងចំណោមការផ្លាស់ប្តូរផ្សេងៗដែលរួមបញ្ចូលនៅក្នុងការកែប្រែពន្ធគយថ្មីប្រចាំឆ្នាំដែលបានប្រកាសកាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ ក្រសួងហិរញ្ញវត្ថុ បានស្នើឱ្យបង្កើនការលើកលែងពន្ធលើអចលនទ្រព្យសម្រាប់អ្នកដែលមានផ្ទះមួយ និងរស់នៅក្នុងនោះ។ ក្រសួង ក៏បានស្នើឱ្យមានការបង្កើនអត្រាពន្ធលើអចលនទ្រព្យរហូតដល់ ២,៣% អាស្រ័យលើតម្លៃផ្ទះ និងការបង្កើនបន្ទុកពន្ធលើម្ចាស់ផ្ទះច្រើន និងផ្ទះថ្លៃៗ ផងដែរ។

គួរជម្រាបជូនផងដែរថា កាលពីខែមុន រដ្ឋបាលរបស់លោក Lee បានរៀបចំវេទិកាពិភាក្សាសាធារណៈជាបន្តបន្ទាប់លើគោលនយោបាយទីផ្សារអចលនទ្រព្យ បន្ទាប់ពីតម្លៃផ្ទះក្នុងស្រុកបានកើនឡើងសម្រាប់ខែទី១៣ ជាប់ៗគ្នា គិតនៅក្នុងខែមិថុនា និងខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក៕​

The post កូរ៉េខាងត្បូង កំពុងពិចារណាដំឡើងពន្ធលើម្ចាស់ផ្ទះអ្នកមាន appeared first on .

ការវិនិយោគលើអចលនទ្រព្យរបស់សិង្ហបុរី ឈានដល់កម្រិតខ្ពស់បំផុត រយៈពេល ៨ឆ្នាំចុងក្រោយ
ទីផ្សារវិនិយោគលើអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ គិតនៅក្នុងឆ្នាំ២០២៥ ដែលជំរុញដោយតម្លៃស្នើសុំ និងថ្លៃដើមហិរញ្ញប្បទានទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានបង្ហាញឲ្យដឹងថា ការលក់អចលនទ្រព្យរបស់សិង្ហបុរី បានកើនឡើង ២៧% ដល់តម្លៃ ៣៤,១២ពាន់លានដុល្លារសិង្ហបុរី​ (២៦,៩២ពាន់លានដុល្លារ) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៧ មក។

យ៉ាងណាមិញ ក្នុងចំណោមនោះ ការវិនិយោគលើវិស័យសាធារណៈបានកើនឡើង ៣២% ដែលជំរុញដោយការកើនឡើងនៃការដេញថ្លៃគម្រោងរបស់រដ្ឋ ខណៈដែលការវិនិយោគលើវិស័យឯកជន បានកើនឡើង ២៣% ដែលគាំទ្រដោយការចាប់អារម្មណ៍ឡើងវិញលើអចលនទ្រព្យលំនៅឋានលំដាប់ខ្ពស់ និងកត្តាផ្សេងៗទៀត។

ក្រុមហ៊ុន Savills បានកត់សម្គាល់ទៀតថា ការលក់លំនៅឋានលំដាប់ខ្ពស់ ជាពិសេសអចលនទ្រព្យដែលមានដីធ្លីស្រាប់ នៅចុងឆ្នាំ បានកើនឡើងខ្លាំងជាងនៅឆមាសទីមួយនៃឆ្នាំ២០២៥ ដែលចង្អុលបង្ហាញពីការងើបឡើងវិញដែលគាំទ្រដោយថ្លៃដើមកម្ចីទាប និងអារម្មណ៍អ្នកទិញប្រសើរឡើង៕​

The post ការវិនិយោគលើអចលនទ្រព្យរបស់សិង្ហបុរី ឈានដល់កម្រិតខ្ពស់បំផុត រយៈពេល ៨ឆ្នាំចុងក្រោយ appeared first on .

ការវិនិយោគអចលនទ្រព្យនៅចិន បន្តធ្លាក់ដាំក្បាលចុះជិត ១៣% ក្នុងរយៈពេល ៨ខែដំបូង
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងនៅថ្ងៃចន្ទថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះអស់ ១២,៩% ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះអស់ ១២% គិតពីខែមករា ដល់ខែកក្កដា។ នេះបើមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ចំពោះការលក់អចលនទ្រព្យតាមជាន់វិញ បានធ្លាក់ចុះអស់ ៤,៧% នៅក្នុងរយៈពេល ៨ខែដំបូង បើធៀបទៅនឹងការធ្លាក់ចុះអស់ ៤% នៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥ នេះ។

ជាមួយគ្នានេះ ការសាងសង់ថ្មីៗ បានធ្លាក់ចុះអស់ ១៩,៥% គិតចាប់ពីខែមករា ដល់ខែសីហា បន្ទាប់ពីមានការធ្លាក់ចុះអស់ ១៩,៤% នៅក្នុងរយៈពេល ៧ខែដំបូង​ គិតចាប់តាំងពីខែមករា ដល់ខែកក្កដា។

ជម្រាបជូនផងដែរថា ចំពោះមូលនិធិដែលប្រមូលបានដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេសចិន ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៨% ធៀបនឹងការថយចុះ ៧,៥% ក្នុងរយៈពេលប្រាំពីរខែដំបូង៕​

The post ការវិនិយោគអចលនទ្រព្យនៅចិន បន្តធ្លាក់ដាំក្បាលចុះជិត ១៣% ក្នុងរយៈពេល ៨ខែដំបូង appeared first on .

តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក កើនឡើង ២០ទ្រីលានដុល្លារ
នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ២០ទ្រីលានដុល្លារ ខណៈដែលធ្វើឲ្យតម្លៃផ្ទះសរុបនៅក្នុងសហរដ្ឋអាមរិក មានចំនួន ៥៥ទ្រីលានដុល្លារ។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Zillow បានបង្ហាញឲ្យដឹងថា តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក បានកើនឡើង ៥៧% គិតចាប់តាំងពីឆ្នាំ២០២០ មក ដែលស្មើទៅនឹងចំនួន ២០ទ្រីលានដុល្លារ។ ប្រភពដដែលបានបង្ហាញទៀតថា ទីផ្សារអចលនទ្រព្យនៅអាមេរិក នៅតែមានតម្លៃថ្លៃខ្លាំង ខណៈតម្លៃផ្ទះនៅតែបន្តកើនឡើង បើទោះបីជាអត្រាការប្រាក់កម្ចីទិញផ្ទះមានកម្រិតខ្ពស់ដែលធ្វើឲ្យអ្នកទិញ មានភាពស្ទាក់ស្ទើ ក៏ដោយ។

យ៉ាងណាមិញ​ បើតាមការឲ្យដឹងពី Zillow បាននិយាយថា តម្លៃសរុបនៃផ្ទះនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោកមូួយនេះ មានចំនួនដល់ ៥៥ទ្រីលានដុល្លារ។

ជម្រាបជូនផងដែរថា ការកើនឡើងតម្លៃផ្ទះក្នុងសហរដ្ឋអាមេរិក នៅឆ្នាំនេះ មិនមានភាពស្មើគ្នានោះឡើយ ដោយទីក្រុងញូវយ៉កនាំមុខគេ ជាមួយតម្លៃផ្ទះសរុបកើនឡើង ២១៦ពាន់លានដុល្លារ កាលពីឆ្នាំមុន និងតាមពីក្រោយដោយរដ្ឋ New Jersey រដ្ឋ Illinois និង Pennsylvania៕​

The post តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក កើនឡើង ២០ទ្រីលានដុល្លារ appeared first on .

គ្រួសារសេដ្ឋីៗនៅហុងកុង នាំគ្នាសម្រុកលក់ចេញអចលទ្រព្យប្រណីតៗ ដើម្បីដោះបំណុល
គ្រួសារលំដាប់អភិជនមួយចំនួននៅទីក្រុងហុងកុង ត្រូវបានគេរាយការណ៍ថា កំពុងសម្រុកដាក់លក់លំនៅឋានប្រណីតៗរបស់ពួកគេ ដើម្បីយកទៅដោះស្រាយបញ្ហាបំណុលដែលកំពុងមានការកើនឡើង ចំពេលវិបត្តិអចលនទ្រព្យដ៏យូរអង្វែងនៅក្នុងទីក្រុងនេះ នៅតែបន្តកើតមានឡើង។

យោងតាមការចុះផ្សាយពី The Straits Times បានរាយការណ៍ថា ពាណិជ្ជកម្មលំដាប់ជួរមុខរបស់ហុងកុង លោក Chan Ping Che បានសម្រេចចិត្តលក់វីឡាប្រណីត​បែរ​មុខទៅសមុទ្រមួយ នៅក្នុងតម្លៃប្រមាណ ៤៣០លានដុល្លារហុងកុង (ឬស្មើ ៥៥លានដុល្លារ) ដើម្បីយកទៅដោះបំណុលចំនួន ៣៥០លានដុល្លារហុងកុង ដែលខ្លួនបានខ្ចីពីធនាគារ Fubon កាលពីឆ្នាំនេះ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Gale Well Group លោក Jacinto Tong ក៏បានដាក់លក់ផ្ទះ Penthouse របស់ខ្លួន នៅក្នុងតម្លៃប្រមាណ ១៣៨លានដុល្លារហុងកុង នៅក្នុងខែមេសា។ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា Tong និងប្អូនស្រីរបស់លោក បានលក់អចលនទ្រព្យសរុបអស់ប្រមាណ ២,២ពាន់លានដុល្លារហុងកុង នៅក្នុងឆ្នាំនេះ រួមទាំងលំនៅឋានប្រណីត ​អគារ​ការិយាល័យ និងហាក់លក់ទំនិញ ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញការសម្រុកលក់ចេញអលចនទ្រព្យរបស់ក្រុមគ្រួសារសេដ្ឋីៗទាំងនេះ បានកើតឡើង នៅចំពេលទីផ្សារអចលនទ្រព្យរបស់ហុងកុង ត្រូវបានវាយប្រហារដោយអត្រាការប្រាក់ខ្ពស់ និងតម្រូវការទន់ខ្សោយ ដែលជំរុញឲ្យតម្លៃផ្ទះធ្លាក់ចុះ ២៩% ពីកម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ២០២១៕

The post គ្រួសារសេដ្ឋីៗនៅហុងកុង នាំគ្នាសម្រុកលក់ចេញអចលទ្រព្យប្រណីតៗ ដើម្បីដោះបំណុល appeared first on .