គ្រួសារសេដ្ឋីៗនៅហុងកុង នាំគ្នាសម្រុកលក់ចេញអចលទ្រព្យប្រណីតៗ ដើម្បីដោះបំណុល

អន្តរជាតិ

គ្រួសារលំដាប់អភិជនមួយចំនួននៅទីក្រុងហុងកុង ត្រូវបានគេរាយការណ៍ថា កំពុងសម្រុកដាក់លក់លំនៅឋានប្រណីតៗរបស់ពួកគេ ដើម្បីយកទៅដោះស្រាយបញ្ហាបំណុលដែលកំពុងមានការកើនឡើង ចំពេលវិបត្តិអចលនទ្រព្យដ៏យូរអង្វែងនៅក្នុងទីក្រុងនេះ នៅតែបន្តកើតមានឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី The Straits Times បានរាយការណ៍ថា ពាណិជ្ជកម្មលំដាប់ជួរមុខរបស់ហុងកុង លោក Chan Ping Che បានសម្រេចចិត្តលក់វីឡាប្រណីត​បែរ​មុខទៅសមុទ្រមួយ នៅក្នុងតម្លៃប្រមាណ ៤៣០លានដុល្លារហុងកុង (ឬស្មើ ៥៥លានដុល្លារ) ដើម្បីយកទៅដោះបំណុលចំនួន ៣៥០លានដុល្លារហុងកុង ដែលខ្លួនបានខ្ចីពីធនាគារ Fubon កាលពីឆ្នាំនេះ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Gale Well Group លោក Jacinto Tong ក៏បានដាក់លក់ផ្ទះ Penthouse របស់ខ្លួន នៅក្នុងតម្លៃប្រមាណ ១៣៨លានដុល្លារហុងកុង នៅក្នុងខែមេសា។ យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា Tong និងប្អូនស្រីរបស់លោក បានលក់អចលនទ្រព្យសរុបអស់ប្រមាណ ២,២ពាន់លានដុល្លារហុងកុង នៅក្នុងឆ្នាំនេះ រួមទាំងលំនៅឋានប្រណីត ​អគារ​ការិយាល័យ និងហាក់លក់ទំនិញ ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញការសម្រុកលក់ចេញអលចនទ្រព្យរបស់ក្រុមគ្រួសារសេដ្ឋីៗទាំងនេះ បានកើតឡើង នៅចំពេលទីផ្សារអចលនទ្រព្យរបស់ហុងកុង ត្រូវបានវាយប្រហារដោយអត្រាការប្រាក់ខ្ពស់ និងតម្រូវការទន់ខ្សោយ ដែលជំរុញឲ្យតម្លៃផ្ទះធ្លាក់ចុះ ២៩% ពីកម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ២០២១៕