អត្រាការប្រាក់

កាណាដា សម្រេចដំឡើងអត្រាការប្រាក់របស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជាង ៣ឆ្នាំ
ប្រទេសកាណាដា បានសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាលើកដំបូង គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ មក បន្ទាប់ពីអតិផរណាបានកើនឡើងខ្ពស់ដែលបង្កឡើងដោយសារតម្លៃថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៨ ខែតុលា ធនាគារកណ្តាលកាណាដា (Bank of Canada) បានដំឡើងអត្រាការប្រាក់គោលចំនួន ២៥ពិន្ទូបន្ថែម ពីកម្រិត ០,២៥% ដល់ ២,៥%។ វិធានការនេះគឺស្របទៅនឹងការព្យាករពីមុន។ ហើយនេះ ក៏ជាលើកដំបូងផងដែរ ដែលធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក។

មិនតែប៉ុណ្ណោះ ស្ថាប័ននេះក៏បានដំឡើងការព្យាករអំពីអតិផរណាសម្រាប់ឆ្នាំ២០២៧ ខាងមុខ ពី ២% ឡើងដល់ ៣,១% ផងដែរ។ ចំណែកឯកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងឈានដល់ ១% ដែលជាកម្រិតខ្ពស់ជាងការព្យាករ ០,៧% កាលពីខែកក្កដា។

គួរជម្រាបជូនថា ជុំវិញវិធានការចុងក្រោយនេះ អាចធ្វើឱ្យអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្សេងៗទៀតនៅតាមធនាគារកើនឡើង ហើយអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថយចុះ៕​

The post កាណាដា សម្រេចដំឡើងអត្រាការប្រាក់របស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជាង ៣ឆ្នាំ appeared first on .

ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់ឲ្យនៅដដែលមិនផ្លាស់ប្តូរ ក្រោយដំឡើងកាលពីខែមុន
ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) មិនបានកែសម្រួលអត្រាការប្រាក់របស់ខ្លួនទៀតនោះទេ បន្ទាប់ពីការដំឡើងកាលពីខែមុន ដូចដែលទីផ្សារបានព្យាករទុកជាមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៨ ខែតុលា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាល Fed បានប្រកាសថានឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនឱ្យផ្លាស់ប្តូរនៅកម្រិត ៣,៧៥ – ៤%។ កាលពីខែមុន ធនាគារកណ្តាលមួយនេះបានដំឡើងអត្រាការប្រាក់ជាលើកដំបូងចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣ មក។

យ៉ាងណាមិញ នៅក្នុងការវាយតម្លៃលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈពេលដែលបានទទួលស្គាល់ថាអតិផរណានៅតែបន្តកើនឡើងនោះ ធនាគារកណ្តាល Fed បានសម្រេចដំឡើងការព្យាករស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន។ ស្ថាប័ននេះបានបង្ហាញថា ការដំឡើងអត្រាការប្រាក់បន្ថែមទៀតអាចនឹងមានភាពចាំបាច់ អាស្រ័យលើនិន្នាការអតិផរណានាពេលអនាគត។

ដោយឡែក បើតាមគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) របស់ធនាគារកណ្តាល Fed ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការកំណត់អត្រាការប្រាក់ បានថ្លែងថា៖ “យើងត្រូវការព័ត៌មានបន្ថែមដើម្បីកំណត់ជំហរគោលនយោបាយឱ្យបានសមស្រប ក្នុងការទាញអតិផរណាឱ្យធ្លាក់ចុះមកវិញត្រឹមកម្រិតគោលដៅ ២% ក្នុងរយៈពេលដ៏សមស្របមួយ។ គណៈកម្មាធិការនៅតែប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពនៃតម្លៃ”។

គួរជម្រាបជូនថា នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់មក ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Kevin Warsh បានថ្លែងថា ការវាយតម្លៃលើសេដ្ឋកិច្ចកំពុងក្លាយជារឿងកាន់តែពិបាកឡើងៗ។ លោកក៏បានកត់សម្គាល់ផងដែរថា ទីផ្សារការងារមានភាពរឹងមាំល្អបង្គួរ ប៉ុន្តែអតិផរណាគឺនៅខ្ពស់ជាងគោលដៅជិតប្រាំឆ្នាំមកហើយ ហើយភារកិច្ចរបស់ពួកគេគឺត្រូវទាញវាឱ្យធ្លាក់ចុះមកវិញ៕​

The post ធនាគារកណ្តាលអាមេរិក Fed បន្តរក្សាអត្រាការប្រាក់ឲ្យនៅដដែលមិនផ្លាស់ប្តូរ ក្រោយដំឡើងកាលពីខែមុន appeared first on .

ចិន បន្តរក្សាអត្រាការប្រាក់របស់ខ្លួនឲ្យនៅដដែលមិនផ្លាស់ប្តូរ រយៈពេល ១៧ខែជាប់ៗគ្នា
កាលពីថ្ងៃទី២០ ខែតុលា អាជ្ញាធរចិនបានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់កម្ចីគោលរយៈពេលមួយឆ្នាំ (LPR) ឱ្យនៅកម្រិតដដែលក្នុងអត្រា ៣%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

អត្រាការប្រាក់ LPR គឺជាអត្រាការប្រាក់សម្រាប់កម្ចីដែលមានរយៈពេលកំណត់ចាប់ពី ៥ឆ្នាំឡើងទៅ (ដែលជាអត្រាត្រូវបានធនាគារពាណិជ្ជកម្មនានាប្រើប្រាស់ជាទូទៅជាអត្រាគោលសម្រាប់កម្ចីទិញផ្ទះ) គឺនៅតែបន្តរក្សាទុកក្នុងអត្រា ៣,៥% ដដែល។

អត្រាការប្រាក់គោលទាំងនេះត្រូវបានផ្សព្វផ្សាយជាប្រចាំខែ ដោយឆ្លុះបញ្ចាំងពីថ្លៃដើមនៃការខ្ចីប្រាក់សម្រាប់អាជីវកម្ម និងគ្រួសារ។ អត្រាការប្រាក់ទាបនឹងជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើអ្នកខ្ចី ព្រមទាំងជំរុញការវិនិយោគ និងការប្រើប្រាស់ផងដែរ។

គួរឲ្យដឹងថាអត្រាការប្រាក់នេះ នៅតែមិនមានការផ្លាស់ប្តូរ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ។ ហើយជុំវិញការសម្រេចចិត្តចុងក្រោយនេះ ក៏ស្របទៅនឹងការស្ទង់មតិកន្លងមករបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លើក្រុមអ្នកវិភាគផងដែរ។

អត្រាការប្រាក់កម្ចីគោលត្រូវបានរក្សាទុកដដែល បន្ទាប់ពីសេដ្ឋកិច្ចចិនទទួលបានកំណើនឡើងវិញក្នុងត្រីមាសទី៣ ដោយផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជម្រាបជូនថា ចំណាត់ការរបស់ប្រទេសចិនធ្វើឡើងចំពេលដែលមានការរឹតបន្តឹងផ្នែករូបិយវត្ថុថ្មីៗនេះដោយបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើន ដើម្បីទប់ស្កាត់អតិផរណា។ កាលពីខែមុន ធនាគារកណ្តាលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសុទ្ធតែបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន៕​

The post ចិន បន្តរក្សាអត្រាការប្រាក់របស់ខ្លួនឲ្យនៅដដែលមិនផ្លាស់ប្តូរ រយៈពេល ១៧ខែជាប់ៗគ្នា appeared first on .

ធនាគារកណ្តាលអាមេរិក Fed ទំនងនឹងមិនដំឡើងអត្រាការប្រាក់ទៀតនោះឡើយ នៅក្នុងឆ្នាំ២០២៧
ប្រធានធនាគារកណ្តាលអាមេរិក (Fed) ប្រចាំទីនៅទីក្រុងញូវយ៉ក លោក John Williams បានបញ្ជាក់ថា ធនាគារកណ្តាលអាមេរិកប្រហែលជាត្រូវដំឡើងអត្រាការប្រាក់តែមួយដងទៀតប៉ុណ្ណោះនៅឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណា។

លោក Williams បានថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៣ ខែតុលា ថា៖ “ខ្ញុំនឹងមិនផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំនោះទេ ហើយការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះគឺជារឿងសមស្រប”។

ទន្ទឹមនឹងនេះ​ ដោយសម្លឹងមើលទៅកាន់ឆ្នាំ២០២៧ ខាងមុខ លោក Williams បានលើកឡើងថា គ្មានហេតុផលណាមួយដែលវិធានការដំឡឡើងការប្រាក់បន្ថែមទៀត ចាំបាច់ត្រូវធ្វើឡើងនោះឡើយ។ ប៉ុន្តែក្នុងនោះលោកក៏បានបើកចំហរចំពោះលទ្ធភាពដែលទិន្នន័យនានានៅពេលនោះអាចផ្លាស់ប្តូរទស្សនវិស័យនេះវិញ ផងដែរ។

ប្រធាន Fed រូបនេះ បានពន្យល់ទៀតថា យើងត្រូវតែចាំមើលថាតើមានអ្វីកើតឡើងនៅឆ្នាំមុខ។ ឥឡូវនេះទើបតែពាក់កណ្តាលខែតុលាប៉ុណ្ណោះ។ សេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារកត្តាជាច្រើន។ នោះហើយជាមូលហេតុដែលយើងត្រូវបន្តតាមដានទិន្នន័យនានាបន្ថែមទៀត។

ជម្រាបជូនថា នៅខែមុននេះ ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចដំឡើងអត្រាការប្រាក់គោលជាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ ដោយដំឡើង ២៥ពិន្ទុ (ឬ ០,២៥%)។ ហើយនៅជិតពីរសប្តាហ៍ក្រោយមក លោក Williams បានថ្លែងថា គ្មានការប្រញាប់ប្រញាល់ណាមួយ នៅក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះទេ និងបានអះអាងថា ធនាគារ Fed ប្រហែលជាត្រូវចាត់វិធានការតែម្តងទៀតប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ៕​

The post ធនាគារកណ្តាលអាមេរិក Fed ទំនងនឹងមិនដំឡើងអត្រាការប្រាក់ទៀតនោះឡើយ នៅក្នុងឆ្នាំ២០២៧ appeared first on .

ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់របស់ខ្លួនម្តងទៀត នៅឆ្នាំនេះ
ផ្អែកលើទិន្នន័យជាក់ស្តែងពីកិច្ចប្រជុំនីមួយៗ នាពេលខាងមុខ ធនាគារកណ្តាលអាមេរិក ហៅកាត់ Fed ទំនងជានឹងដំឡើងអត្រាការប្រាក់មួយលើកទៀតមុនដាច់ឆ្នាំ២០២៦ នេះ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកំណត់ហេតុនៃកិច្ចប្រជុំកាលពីខែកញ្ញា ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា បានបង្ហាញថា មន្ត្រីធនាគារកណ្តាលអាមេរិក (Fed) រំពឹងថានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណា។ តែទោះជាយ៉ាងណាក៏ដោយ ឯកសារនេះមិនបានបញ្ជាក់ច្បាស់ពីពេលវេលាដែលមន្ត្រីប្រជុំសម្រេចធ្វើនោះទេ។ សម្រាប់ឆ្នាំនេះ Fed នៅមានកិច្ចប្រជុំផ្សេងទៀតដែលបានគ្រោងទុកនៅចុងខែតុលា និងដើមខែធ្នូខាងមុខ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំកាលពីខែកញ្ញាកន្លងទៅនេះ មតិម៉ឺងម៉ាត់របស់ប្រធាន Fed លោក Kevin Warsh ពាក់ព័ន្ធនឹងអតិផរណា បានធ្វើឱ្យទីផ្សារចាប់ផ្តើមដាក់ការភ្នាល់ថា Fed អាចនឹងដំឡើងអត្រាការប្រាក់នៅចុងខែតុលាខាងមុខនេះ។ ប៉ុន្តែទិន្នន័យអតិផរណានាពេលថ្មីៗនេះ និងសេចក្តីថ្លែងការណ៍ពីមន្ត្រីកំពូលៗរបស់ស្ថាប័ន Fed បានបង្ហាញថា លទ្ធភាពនៃការដំឡើងអត្រាការប្រាក់នេះ គឺហាក់មានកម្រិតទាបខ្លាំង។

គួរជម្រាបជូនផងដែរថា ការសម្រេចចិត្តរបស់ Fed ក្នុងការដំឡើងអត្រាការប្រាក់គោល ២៥ពិន្ទូ ឬ (០,២៥%) កាលពីខែមុន ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ទោះបីជាមានការស្ទាក់ស្ទើរកាលពីដំបូងពីសំណាក់មន្ត្រីសំខាន់ៗមួយចំនួនក៏ដោយ៕​

The post ធនាគារកណ្តាលអាមេរិក Fed ទំនងដំឡើងអត្រាការប្រាក់របស់ខ្លួនម្តងទៀត នៅឆ្នាំនេះ appeared first on .

ធនាគារកណ្តាលនៃប្រទេសស្វីស នៅតែបន្តរក្សាអត្រាការប្រាក់របស់ខ្លួនត្រឹម ០%
ប្រទេសស្វីសនៅតែបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឲ្យស្ថិតនៅកម្រិតដដែល ខណៈពេលដែលបណ្តាធនាគារកណ្តាលសំខាន់ៗជាច្រើនផ្សេងទៀតបានចាប់ផ្តើមដំឡើងអត្រាការប្រាក់។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី២៤ ខែកញ្ញា ធនាគារជាតិស្វីស (SNB) បានប្រកាសថានឹងមិនកែសម្រួលអត្រាការប្រាក់គោលនោះទេ ដោយរក្សាទុកនៅត្រឹម ០% ដដែល។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីគម្លាតនៃគោលនយោបាយរូបិយវត្ថុនៅជុំវិញពិភពលោក ខណៈពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលជប៉ុន (BOJ) សុទ្ធតែបានដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា។

ជុំវិញលក្ខណៈសេដ្ឋកិច្ចពិសេសរបស់ស្វីស បានផ្តល់ភាពស៊ាំមួយចំនួនដល់ប្រទេសនេះ ពីការកើនឡើងនៃអតិផរណាដែលកំពុងគ្របដណ្តប់លើប្រទេសជិតខាង និងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀត។ កាលពីខែមុន អតិផរណារបស់ស្វីសមានត្រឹមតែ ០,៨% ប៉ុណ្ណោះ ដែលជាការកើនឡើងបន្តិចបន្តួចដោយសារតែការឡើងថ្លៃនៃប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងកំដៅ។

តែទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាងឆ្ងាយបើប្រៀបធៀបទៅនឹងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឬតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ (eurozone) ផ្សេងទៀត។

ទន្ទឹមនឹងនេះ កត្តាមួយក្នុងចំណោមកត្តាដែលជួយរក្សាអតិផរណាឲ្យស្ថិតក្រោមការគ្រប់គ្រងក្នុងប្រទេសស្វីស គឺតួនាទីជាជម្រកសុវត្ថិភាពនៃប្រាក់ហ្វ្រង់ស្វីស។ នៅពេលដែលរូបិយវត្ថុក្នុងស្រុកឡើងថ្លៃ ទំនិញនាំចូល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច នឹងមានតម្លៃថោកជាងមុន ខណៈកត្តានេះបានបង្កើតឲ្យមានសម្ពាធបន្ធូរបន្ថយអតិផរណា៕​

The post ធនាគារកណ្តាលនៃប្រទេសស្វីស នៅតែបន្តរក្សាអត្រាការប្រាក់របស់ខ្លួនត្រឹម ០% appeared first on .

ជប៉ុន ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំចុងក្រោយ
ធនាគារកណ្តាលរបស់ប្រទេសជប៉ុន (BOJ) នៅថ្ងៃទី១៨ ខែកញ្ញា បានសម្រេចដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចន្លោះពី ១%-១,២៥% ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញចំណាត់ការនេះ បានបង្ហាញពីការបង្កើនល្បឿនរបស់ BOJ ក្នុងវដ្តនៃការធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានភាពប្រក្រតីឡើងវិញ ដែលកើតឡើងត្រឹមតែ ៣ខែប៉ុណ្ណោះបន្ទាប់ពីការកែសម្រួលលើកមុន។ កាលពីមុន ធនាគារកណ្តាលនេះ បានរង់ចាំរហូតដល់ ៦ខែ ទើបចាត់វិធានការ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ BOJ នេះ ធ្វើឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់ផងដែរ។ ធនាគារកណ្តាលជប៉ុនបានថ្លែងថា ខ្លួនចង់រក្សាអតិផរណាឱ្យមានស្ថេរភាព ស្ថិតនៅកម្រិតជុំវិញ ២%។

គួរឲ្យឹងថា ការដំឡើងអត្រាការប្រាក់នេះកើតឡើងចំពេលដែលអតិផរណាកំពុងកើនឡើង ហើយប្រាក់យេនជប៉ុនបានចុះថយតម្លៃយ៉ាងខ្លាំង។ អតិផរណានៅទីក្រុងតូក្យូកាលពីខែសីហាគឺស្ថិតនៅកម្រិត ១,៩%។ ជុំវិញបញ្ហានេះ មន្ត្រីអាមេរិកកាលពីពេលថ្មីៗនេះ ត្រូវធ្វើការសម្របសម្រួលជាមួយជប៉ុន ដើម្បីអន្តរាគមន៍ និងរុញតម្លៃប្រាក់យេនឱ្យឡើងថ្លៃវិញផងដែរ។

ជម្រាបជូនថា សហរដ្ឋអាមេរិកបានតម្រូវឱ្យជប៉ុនរឹតបន្តឹងគោលនយោបាយរបស់ខ្លួនជាច្រើនលើក ដោយដាក់សម្ពាធលើគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធធូររលុងរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi។ កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានជំរុញឱ្យទេសាភិបាល BOJ លោក Kazuo Ueda ចាត់វិធានការម៉ឺងម៉ាត់លើបញ្ហារូបិយវត្ថុ និងទីផ្សារនៅក្នុងកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G20 ថែមទៀតផង៕​

The post ជប៉ុន ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេលជាង ៣០ឆ្នាំចុងក្រោយ appeared first on .

ប្រធានាធិបតីអាមេរិកលោក ត្រាំ នៅតែបន្តដាក់សម្ពាធឲ្យធនាគារកណ្តាល Fed កាត់បន្ថយអត្រាការប្រាក់វិញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែចង់ឱ្យធនាគារកណ្តាលអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់ចំនួន ១% បន្ថែមទៀត បើទោះបីជាស្ថាប័នមួយនេះបានប្រកាសពីការដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំ កាលពីថ្ងៃទី១៦ ខែកញ្ញាក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយអស់រយៈពេលពីរថ្ងៃមក ធនាគារកណ្តាលអាមេរិក (Fed) កាលពីថ្ងៃទី១៧ កញ្ញា បានប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់គោល ចំនួន ២៥ពិន្ទូ ឬ (០,២៥%) ដល់កម្រិត ៣,៧៥%-៤%។ នេះជាការដំឡើងអត្រាការប្រាក់លើកដំបូងបង្អស់ដោយស្ថាប័ននេះ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក។

ក្នុងអំឡុងពេលចុះឃោសនារកសំឡេងឆ្នោតនៅរដ្ឋ North Carolina នាថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរនាំថា តើលោកនៅតែទុកចិត្តប្រធាន Fed គឺលោក Kevin Warsh បន្ទាប់ពីការសម្រេចចិត្តនេះដែរឬទេ។ យ៉ាងណាមិញ លោក ត្រាំ បានពន្យល់ថា៖ “ពិតណាស់ខ្ញុំទុកចិត្ត Kevin។ ប៉ុន្តែអ្នកដឹងទេ គាត់ត្រូវធ្វើការជាមួយក្រុមប្រឹក្សាភិបាលដែលលំបាកខ្លាំងណាស់។ សមាជិកនៃក្រុមប្រឹក្សានោះត្រូវបានតែងតាំងដោយអ្នកផ្សេង”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះផងដែរ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ Warsh និងលោក ត្រាំ ខ្លួនឯងផ្ទាល់ ដែលនិយាយថា Fed ដំណើរការដោយឯករាជ្យ និងមិនរងសម្ពាធពីសេតវិមានឡើយ។ លោក Warsh គឺជាបេក្ខជនដែលលោក ត្រាំ បានស្នើឡើង ចំពេលដែលមានការជំរុញម្តងហើយម្តងទៀតពីប្រធានាធិបតីរូបនេះ ចាប់តាំងពីដើមឆ្នាំមុន ដើម្បីឱ្យ Fed កាត់បន្ថយអត្រាការប្រាក់។

គួរជម្រាបជូនថា លោក ត្រាំ បានបន្តអំពាវនាវឱ្យ Fed កាត់បន្ថយអត្រាការប្រាក់ បើទោះបីជាស្ថាប័ននេះត្រូវបានគេទស្សន៍ទាយថានឹងបន្តដំឡើងវាក៏ដោយ។ លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៦ ខែកញ្ញាថា៖ “យើងកំពុងលីសែងស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកលើរឿងនេះ ហើយវាមិនអាចបន្តបែបនេះទៀតបានទេ។ យើងចាំបាច់ត្រូវកាត់បន្ថយអត្រាការប្រាក់ឱ្យបានឆាប់”។ ប្រធានាធិបតីរូបនេះ ចង់ឱ្យមានការកាត់បន្ថយបន្ថែមទៀតប្រមាណ ១% ឬប្រហាក់ប្រហែលហ្នឹង៕​

The post ប្រធានាធិបតីអាមេរិកលោក ត្រាំ នៅតែបន្តដាក់សម្ពាធឲ្យធនាគារកណ្តាល Fed កាត់បន្ថយអត្រាការប្រាក់វិញ appeared first on .

តម្លៃមាស និងទីផ្សារហ៊ុនធ្លាក់ចុះព្រមគ្នា ក្រោយ Fed សម្រេចដំឡើងអត្រាការប្រាក់លើកដំបូង
តម្លៃមាសក្នុងមួយអោនបានធ្លាក់ចុះជាង ៣០ដុល្លារ ខណៈពេលដែលសន្ទស្សន៍ភាគហ៊ុន DJIA របស់ Wall Street បានខាតបង់លើសពី ១% បន្ទាប់ពីការដំឡើងអត្រាការប្រាក់លើកដំបូងរបស់ធនាគារកណ្តាលអាមេរិក Fed ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី១៦ ខែកញ្ញា តម្លៃមាសបានធ្លាក់ចុះ ៣០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ២៦៣ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ ទីផ្សារមាសអន្តរជាតិបានផ្លាស់ប្តូរទិសដៅធ្លាក់ចុះវិញភ្លាមៗ បន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសពីការដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន។

ទន្ទឹមជាមួយគ្នានេះ នៅក្នុងទីផ្សារភាគហ៊ុនអាមេរិកវិញ សន្ទស្សន៍ហ៊ុនសំខាន់នានាក៏បានផ្លាស់ប្តូរទិសដៅ និងបិទក្នុងតម្លៃទាបជាងមុនផងដែរ។ តួរយ៉ាងដូចជាសន្ទស្សន៍ហ៊ុន DJIA បានធ្លាក់ចុះ ១,២%, S&P 500 ថយចុះ ០,៤% ខណៈពេលដែល Nasdaq Composite ស្ទើរតែមិនមានការផ្លាស់ប្តូរ។

គួរជម្រាបជូនថា ដោយបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីដំឡើងអត្រាការប្រាក់នេះ ប្រធាន Fed លោក Kevin Warsh បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការរក្សាស្ថិរភាពតម្លៃតម្លៃ ចំពេលអតិផរណានៅតែមានកម្រិតខ្ពស់។ ហើយមិនតែប៉ុណ្ណោះព័ត៌មាននេះ ក៏បានធ្វើឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃផងដែរ ដែលជាការដាក់សម្ពាធបន្ថែមទៀត ទៅលើតម្លៃមាស៕​

The post តម្លៃមាស និងទីផ្សារហ៊ុនធ្លាក់ចុះព្រមគ្នា ក្រោយ Fed សម្រេចដំឡើងអត្រាការប្រាក់លើកដំបូង appeared first on .

ទីបំផុត! ធនាគារកណ្តាលអាមេរិក (Fed) ដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ
ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចដំឡើងអត្រាការប្រាក់របស់ខ្លួនជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២៣ មក ដែលត្រូវគ្នានឹងការព្យាករទុករបស់ទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល ២ថ្ងៃ ទីបំផុត Fed បានប្រកាសដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនបន្ថែម ០,២៥% ពោលគឺបានឡើងដល់ ៣,៧៥% – ៤%។ នេះជាលើកដំបូងហើយគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក នៅដែលស្ថាប័ននេះបានដំឡើងអត្រាការប្រាក់។

យ៉ាងណាមិញ​ ជុំវិញចំណាត់ការលើកនេះគឺស្របទៅនឹងការព្យាករទុករបស់អ្នកវិភាគផងដែរ។ តួលេខកាលពីសប្តាហ៍មុនបានបង្ហាញថា អតិផរណាក្នុងខែសីហារបស់អាមេរិកនៅតែមិនទាន់ថយចុះ ដែលធ្វើឱ្យមានការព្រួយបារម្ភថា សូចនាករនេះពិបាកនឹងត្រឡប់ទៅរកគោលដៅ ២% វិញ របស់ Fed ណាស់។ រឿងនេះកើតឡើងក្នុងបរិបទដែលប្រេងឆៅពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ ដោយបច្ចុប្បន្នមានតម្លៃលើសពី ១០០ដុល្លារក្នុងមួយធុងបារ៉ែលរួចទៅហើយ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតឹងតែង។

គួរឲ្យដឹងថានៅដើមសន្និសីទសារព័ត៌មានបន្ទាប់ពីការដំឡើងអត្រាការប្រាក់នេះ ប្រធាន Fed លោក Kevin Warsh បានរំលឹកឡើងវិញថា អតិផរណាបានកើនឡើងខ្ពស់ជាងគោលដៅអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ លោកបានមានប្រសាសន៍ទៀតថា ៖”ដូច្នេះហើយ អាទិភាពចម្បងរបស់យើងគឺការរក្សាស្ថិរភាពថ្លៃទំនិញ។ ការពិតច្បាស់ណាស់ថា អតិផរណាបានស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់ក្នុងរយៈពេលយូរពេក”៕​

The post ទីបំផុត! ធនាគារកណ្តាលអាមេរិក (Fed) ដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ appeared first on .