អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

មន្រ្តី៖ ក្នុងមួយថ្ងៃ មានជើងហោះហើរជាមធ្យមចំនួន៥០ជើង បានឆ្លងកាត់ព្រលានយន្តហោះសៀមរាបថ្មី
មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ ទទួលបានជើងហោះហើរជាមធ្យមចំនួន៥០ជើង ក្នុងមួយថ្ងៃ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥ភាគរយ បើធៀបទៅនឹងអាកាសយានដ្ឋានចាស់។នេះបើតាមការជូនដំណឹងពីមន្ទីព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

មន្ទីព័ត៌មានខេត្តសៀមរាប បានដក់ស្រង់សម្តី លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ជារៀងរាល់ថ្ងៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក និងមានភ្ញៀវប្រហែល ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលមានការកើនឡើងប្រហែល ៥ភាគរយបើប្រៀបធៀបទៅនឹងអាកាសយានដ្ឋានចាស់។

ដោយលោកបញ្ជាក់ទៀតថា៖« បច្ចុប្បន្នយន្តហោះរបស់យើង គឺបានហោះទៅកាន់ ៦ប្រទស នៅក្នុងតំបន់អាស៊ានលើកលែងតែប្រទេសព្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ជាមួយគ្នានេះហើយក៏មានការហោះទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ខណៈដែលជើងហោះហើរពីប្រទេសឥណ្ឌានឹងមាននៅក្នុងអំឡុងខែមិថុនាខាងមុខនេះ ហើយយើងសង្ឃឹមថា នៅពេលខាងមុខ នឹងមានជើងហោះហើរថ្មីៗបន្ថែមពីអឺរ៉ុបនិងអាមេរិកផងដែរ»។

សូមរម្លឹកដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។

អាកាសយាន្តដ្ឋាននេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។ ជាងនេះទៀត ព្រលានយន្តនេះត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះBoeing៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ៕ អត្ថបទ៖ រង្សី

The post មន្រ្តី៖ ក្នុងមួយថ្ងៃ មានជើងហោះហើរជាមធ្យមចំនួន៥០ជើង បានឆ្លងកាត់ព្រលានយន្តហោះសៀមរាបថ្មី appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងជួយទាក់ទាញកំណើនវិនិយោគិនបានកាន់តែខ្លាំង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺកាលានុវត្តភាពថ្មី ដែលនឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា ឈានទៅជួយនឹងអាចទាក់ទាញដល់វិនិយោគិនបន្ថែមទៀត ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៣១ ខែតុលា ២០២៣ ​ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។

សម្តេចបន្តថា អាកាសយានដ្ឋាននេះ គឺមានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។

សម្តេចធិបតីបានបញ្ជាក់បន្តថា៖« កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម ហើយការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ» ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗផងដែរ។

សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

អត្ថបទ៖ ពិសី

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងជួយទាក់ទាញកំណើនវិនិយោគិនបានកាន់តែខ្លាំង appeared first on .

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននឹងកំពុងផ្លាស់ប្តូរទស្សនៈភ្ញៀវបរទេស និងក្រុមហ៊ុនអាកាសចរខ្នាតធំៗលើពិភពលោក
បើទោះបីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមិនបានដាក់ដំណើរការជាផ្លូវការក៏ដោយ សម្រាប់អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា វត្តមានអាកាសយានដ្ឋានខ្នាតធំរបស់កម្ពុជាមួយនេះ បាននិងកំពុងផ្លាស់ប្តូរទស្សនៈនៃការគិតរបស់ភ្ញៀវបរទេសនិងក្រុមហ៊ុនអាកាសចរណ៍លំដាប់ធំៗនៅលើពិភពលោកមកលើប្រទេសកម្ពុជា។

លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍ប្រចំានៅខេត្តសៀមរាប បានឱ្យដឹងថា ពីមុនដោយសារតែកម្ពុជាមិនទាន់មានអាកាសយានដ្ឋានខ្នាតធំដូចទៅនិងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ បើគេចង់ចុះមកស្រុកខ្មែរ ឬខេត្តសៀមរាប ត្រូវចុះចតនៅប្រទេសជិតខាងដែលមានព្រលានយន្តហោះធំ។ប៉ុន្តែឥលូវអាកាសយានដ្ឋាននៅស្រុកខ្មែរអាចទទួលយន្តហោះខ្នាតធំៗបានដូចទៅនិងប្រទេសជិតខាងដែរហើយ ។ដូចនេះអ្វីភ្ញៀវបរទេសក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំៗនៅលើពិភពលោក ដែលគេយល់ថាយើងតូច យើងទាប យើងខ្សត់ខ្សោយ យើងមិនមានអ្វីគួរចង់មក វាបាននិងកំពុងផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ឱ្យបានដឹងថាប្រទេសកម្ពុជាមកដល់បច្ចុប្បន្ននេះមានព្រលានយន្តហោះធំក៏ដូចជាមានអ្វីផ្សេងទៀតដូចទៅនិងប្រទេសដទៃទៀត ។ដូចនេះការមកការដើរលេងនៅក្នុងប្រទេសកម្ពុជាមិនគួរមានការព្រួយភ្ញៀវទេសចរបរទេសនិងក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំៗនៅលើពិភពលោកបារម្ភច្រើនដូចពីមុនទេ។

លោក ធឿន វុឌ្ឍី មានប្រសាសន៍ថា “បញ្ហាទេសចរណ៍កន្លងមក យើងពឹងទៅទៅលើព្រលានយន្តប្រទេសជិតខាងដែលគេមានអាកាសយានដ្ឋានធំ តម្រូវឱ្យភ្ញៀវបរទេសគេងនិងចាយលុយនៅប្រទេសគេ ចង់អស់លុយហើយទើបមកលេងស្រុកខ្មែរ តែសព្វថ្ងៃនេះ យើងមានឱកាសឱ្យភ្ញៀវស្នាក់នៅនិងចំណាយលុយដែលភ្ញៀវមាននៅស្រុកខ្មែរស៊ឹងតែទំាងអស់ ហើយនេះក៏ជាក្តីបំណងចង់បានរបស់ពួកយើងដែលប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផងដែរ”។

បើតាមអ្នកជំនាញខាងលើ នៅពេលដែលកម្ពុជាមិនទាន់មានអាកាសយានដ្ឋាន អាចទទួលយន្តហោះខ្នាតធំៗបាន ក្រុមហ៊ុន ដែលរកស៊ីជាមួយវៀតណាម ថៃ ចំាបាច់ទាមទារឱ្យចុះនៅប្រទេសគេ ដើរលេងនៅប្រទេសគេអស់ហើយទើបចូលមកកម្ពុជា។ តែបើថ្ងៃក្រោយកម្ពុជាមានការហោះហើរត្រង់គឺមានភាពងាយស្រួលសម្រាប់ភ្ញៀវដែលចង់មកលេងតែស្រុកខ្មែរមិនចង់ទៅលេងនៅផ្សេង។

លោកលើកឡើងថា “ក្រសួងទេសចរណ៍គួរជំរុញឱ្យមានការរៀបចំក្រុមទេសរណ៍ខ្នាតអន្តរជាតិសំខាន់ៗ កុំឱ្យយើងពឹងផ្អែក ការដង្ហើមដកពីក្រុមហ៊ុនឬប្រទេសជិតខាង ព្រោះកន្លងមកយើងពឹងប្រទេសជិតខាង សល់ពីគេទើបមកដល់យើង អីចឹងយើងចង់ឱ្យមានក្រុមហ៊ុនទេសចរណ៍ខ្លួនឯង”។

គួរំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ បានសាកល្បងបើទទួលបានការហោះហើរចូលចំនួន១០ជើង ហើយការដាក់ឱ្យដំណើរសាកល្បងនេះរំពឹងថានឹងទទួលបានការទាក់ទាញទៅដល់ការហោះហើរចូលត្រង់ពីតំបន់ផ្សេងៗ បើផ្អែកតាមអាកាសយានដ្ឋានសៀមរាបអង្គរថ្មីមួយនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕ អត្ថបទ៖ សារេត

The post អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននឹងកំពុងផ្លាស់ប្តូរទស្សនៈភ្ញៀវបរទេស និងក្រុមហ៊ុនអាកាសចរខ្នាតធំៗលើពិភពលោក appeared first on .

ផ្លូវការហើយ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការថ្ងៃទី១៦ តុលា តទៅ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ នឹងចាប់ផ្តើមដំណើការជាផ្លូវចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ តទៅ។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលផ្សាយចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor Internatioral Airport) គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ។

បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសទៀតថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខ តុលា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ ហេតុនេះ តាមរយៈសេចក្តីជូនដំណឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏សូមឱ្យប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ ជា្រប់ជាព័ត៌មាន និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។

នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

អត្ថបទ៖ ពិសី

The post ផ្លូវការហើយ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការថ្ងៃទី១៦ តុលា តទៅ appeared first on .

ចិនសន្យាជំរុញការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី
ក្រុមហ៊ុន Yunnan Investment Holding Group ដែលជាក្រុមហ៊ុនកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសន្យាចំពោះភាគីកម្ពុជាថានឹងជំរុញការហោះហើរត្រង់រវាងកម្ពុជា-ចិន ពិសេសពីទីក្រុង និងខេត្តសំខាន់ៗនៅប្រទេសចិនមកកាន់ខេត្តសៀមរាប ក្រោយអាកាសយានដ្ឋានអន្តរជាតិនេះសាងសង់រួចរាល់ ដើម្បីរួមចំណែកជំរុញលំហូរទេសចរអន្តរជាតិចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើង។​ ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឈួយ លូជុន (Qiu Lujun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Holding Group នាពេលថ្មីៗនេះ។

លោក ឈួយ លូជុន​ បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានស្ទើរតែរួចរាល់ហើយ និងបានសាកល្បងការហោះហើរបានជោគជ័យហើយដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ»។

ជាមួយគ្នានេះលោកក៍បានលើកឡើងពីការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងមួយចំនួននៅខេត្តយូណាន ពិសេសគឺទីក្រុងស៉ីបសងផាន់ណា (Xishuangbanna/Sipsongpanna) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប និងជាឱកាសបង្កើនការទាក់ទាញភ្ញៀវទេសចរពីទីនោះមកកាន់ប្រទេសកម្ពុជា។

បន្ថែមពីនេះ លោក ឈួយ លូជុន បានសន្យាថានឹងជួយផ្សព្វផ្សាយទាក់ទាញប្រជាជនចិនឱ្យមកលេងកម្ពុជា ពិសេសខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុជាដើម។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើក្រុមហ៊ុនឱ្យពិចារណាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញទេសចរនៅខេត្តសៀមរាប ខណៈកម្ពុជាក៏មានផែនការមេ ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដោយបានកំណត់តំបន់ប៉ូលអភិវឌ្ឍន៍ធំៗចំនួន​ ០៦ រួមមាន តំបន់បេតិកភណ្ឌអង្គរនិងតំបន់ជុំវិញ តំបន់ទីក្រុងសៀមរាបចាស់ តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់ជាប់បឹងទន្លេសាប និងតំបន់ទីក្រុងសៀមរាបថ្មី។

បន្ថែមទៅទៀតនោះ ភាគីទាំងពីរបានឯកភាពលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំមួយ ដើម្បីជំរុញការផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរ ដៃគូពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាសាធារណជនជាតិ/អន្តរជាតិ មុនបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីខាងមុខនោះ។ ភាគីទាំងពីក៏ចាប់អារម្មណ៍លើការទាក់ទាញភ្ញៀវទេសចរចិនតាមរយៈការធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ដែលប្រតិបត្តិការទៅមករវាងទីក្រុងស៉ីបសងផាន់ណា និងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយស្នើឱ្យពិចារណាលើការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿននេះឱ្យមកដល់កម្ពុជាតែម្ដង ព្រោះនេះក៏ជាមធ្យោបាយបង្កើនភាពទាក់ទាញភ្ញៀវទេសចររវាងប្រទេសចិន ឡាវ កម្ពុជា ថៃ និងភ្ញៀវទេសចរបរទេសផ្សេងទៀតដែរ៕

The post ចិនសន្យាជំរុញការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី appeared first on .

ក្រុមហ៊ុនទេសចរណ៍ធំ២ រួមគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ ចំនួន២ គឺក្រុមហុន Trip.com Group និងក្រុមហ៊ុន Cambodia Angkor Air បានសហការគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​។

កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នាលើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោកជាដើម។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។

គួរបញ្ជាក់ទៀតដែរថា តំណាងក្រុមហ៊ុនទាំងពីរ ក៏បានបន្តអះអាងដែរថា តាមរយ:កិច្ចសហការគ្នានេះ គឺការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ គម្រោងដ៏សំខាន់មួយនេះ នឹងជួយកែប្រែមុខមាត់នៃវិស័យទេសចរណ៍របស់កម្ពុជា ឱ្យមានកេរ្តិ៍ឈ្មោះ៕ អត្ថបទ៖ ពិសី

The post ក្រុមហ៊ុនទេសចរណ៍ធំ២ រួមគ្នាអភិវឌ្ឍន៍សេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ appeared first on .

ព្រលានយន្តហោះសៀមរាបថ្មី តម្លៃជិត៩០០លានដុល្លារ ត្រៀមដាក់ឱ្យតេស្តសាកល្បង នាខែឧសភា ខាងមុខ
គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩០%ហើយ ពោលដំណើរការសាងសង់នេះ ភាគីពាក់ព័ន្ធអះអាងថា នឹងឈានទៅដាក់ដំណើរការតាមផែនការកំណត់ទុក។ នេះបើតាមការឱ្យដឹងពីគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានិងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនាគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោងផ្ទាល់។

គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានបញ្ជាក់ទៀតថា៖ « តាមការពិនិត្យដំណើរការសាងសង់ជាក់ស្តែង ឃើញថា គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តដំណើរការសាកល្បងនៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ»។

គណៈកម្មាការនេះ បន្តទៀត តាមរយៈសមិទ្ធផលគម្រោងខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គិសនីប្រើប្រាស់ព្រោងព្រាតចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរផងដែរ។

សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាដោយគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ គម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំមានការប្រែប្រួល និងផលប៉ះពាល់អ្វីកើតឡើងជាយថាហេតុ៕ អត្ថបទ៖ ពិសី

The post ព្រលានយន្តហោះសៀមរាបថ្មី តម្លៃជិត៩០០លានដុល្លារ ត្រៀមដាក់ឱ្យតេស្តសាកល្បង នាខែឧសភា ខាងមុខ appeared first on .

ព្រលានយន្តហោះសៀមរាប-អង្គរ សម្រេចបានប្រមាណ ៧៥%គ្រោងនឹងបើកនៅខែតុលា
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងគ្រោងបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ ខណៈការសាង​សង់ ជាក់ស្តែងសម្រេចបានប្រមាណ៧៥%ហើយ។ នេះបើតាមរបាយការណ៍ ក្នុងបទបង្ហាញនៃដំណើរទស្សន កិច្ចស្វែង​យល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លោក ហ្សូ ហូយូអ៊ី បានលើកឡើងថា សៀមរាប គឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា ហើយប្រាសាទអង្គរវត្ត គឺជាបេតិកភណ្ឌវប្បធម៌ពិភពលោក និងជាសម្បត្តិ ជាតិ ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ដោយមានការគាំទ្រ និងជំនួយដ៏រឹងមាំពីរដ្ឋាភិបាលចិន និងកម្ពុជា ព្រមជាមួយការ គាំទ្រ  ផ្នែកបច្ចេកទេស និងជំនួយពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ  នឹងត្រូវបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ និងដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។

លើសពីនោះ លោក នឹងស្វាគមន៍ដល់ប្រតិបត្តិករសេវាកម្មអាកាសចរណ៍ រួមមាន ការថែទាំយន្តហោះ ការផ្តល់ម្ហូបអាហារ សេវាកម្មលើដី ភ្នាក់ងារដឹកជញ្ជូន និងអ្នកដំណើរ ភ្នាក់ងារសេវាកម្មអាកាសចរណ៍ ជាដើម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាផងដែរ។

នៅក្នុងនោះផងដែរ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានផ្ដល់ អនុ​សា​ស​ន៍​​ដល់ ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋាន AIAI ត្រូវបន្ត និងពន្លឿនដំណើរការសាងសង់ ទៅតាមផែនការ សាងសង់​ដែលមានស្រាប់។ ក្រុមហ៊ុនអាកាសយានដ្ឋាន YACA និងរដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល ត្រូវធ្វើការរួម​គ្នាឱ្យ​បាន​ជិត​ស្និទ្ធ ដើម្បីរៀបចំ និងបំពេញរាល់កិច្ចការងារ ត្រៀមដែលចាំបាច់មុនពេល ដាក់ឱ្យដំណើរការអាកាសយានដ្ឋាន ដោយ​ត្រូវ​ឈរលើគោលបំណងរួមមួយគឺសម្រេចឱ្យបាននូវគោលដៅដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យទាល់តែបានក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់​ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់​សុវត្ថិ​ភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ។ ព្រលាន យន្តហោះនេះ អាច​មាន​សមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

The post ព្រលានយន្តហោះសៀមរាប-អង្គរ សម្រេចបានប្រមាណ ៧៥%គ្រោងនឹងបើកនៅខែតុលា appeared first on .

ម្ចាស់ភាគហ៊ុនធំជាងគេនៃគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ជួបមន្រ្តីកម្ពុជាពិភាក្សាត្រៀមផ្ទេរប្រតិបត្តិការ
គណៈប្រតិភូក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ នៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី (AIAI) ជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ។

ក្នុងជំនួបនេះ អនុប្រធានក្រុមហ៊ុន Liu Mingling លោក Liu Mingling បានគូសបញ្ជាក់ពីគណ:កម្មការតម្រង់ទិស ដែលកន្លងមកបានផ្តល់ការគាំទ្រពេញលេញ និងយកចិត្តទុកដាក់ជួយសម្របសម្រួលការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បានស្នើសុំកម្ពុជាបន្តផ្តល់ការគាំទ្រ ដើម្បីឈានទៅបញ្ចប់ការងារសាងសង់ និងពន្លឿនផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានរួមទាំងបុគ្គលិក និងសម្ភារៈ ឧបករណ៍នានា។

នៅក្នុងជំនួបដដែលនេះ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ដើម្បីធ្វើឱ្យគម្រោងដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅបានលឿន ព្រមទាំងជំរុញឱ្យក្រុមការងារ ប្រតិបត្តិការរបស់ក្រុមហ៊ុន AIAI និងផ្នែកពាក់ព័ន្ធ ទាំងអស់ខិតខំដោះស្រាយការងារសំខាន់ៗឱ្យបានលឿន ដើម្បីឈានឆ្ពោះទៅបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមនឹងនោះ លោកបានណែនាំឱ្យក្រុមហ៊ុនត្រៀមលក្ខណៈពិភាក្សាលម្អិត លើការរៀបចំផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានផងដែរ សម្រាប់ការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។ គម្រោងដ៏ធំប្រចាំខេត្តសៀមរាបនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុន AIAI ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅរាជធានីភ្នំពេញ៕

The post ម្ចាស់ភាគហ៊ុនធំជាងគេនៃគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ជួបមន្រ្តីកម្ពុជាពិភាក្សាត្រៀមផ្ទេរប្រតិបត្តិការ appeared first on .

ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រូវបានតភ្ជាប់ទាំងស្រុងហើយ
ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានតភ្ជាប់ទាំងស្រុង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។ បើតាមការចុះដោយសារព័ត៌មាន China News Service បានឱ្យដឹងថា ផ្លូវរត់ក្នុងតំបន់ហោះហើរក្នុងអាកាសយានដ្ឋានអន្តរជាតិនេះមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងចំណាយទុន វិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់ សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករ ប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។

អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។

សម្តេចតេជោគូសបញ្ជាក់ថា ភាពចាំបាច់នៃការសាងសង់ អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំ បាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរនេះ នឹងអាចទទួលបានការហោះហើយ យន្តហោះគ្រប់កម្រិត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាប អាកាសយានដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីចំនួន៧០០ហិកតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្មដែលនៅជុំវិញមានផ្ទៃដីចំនួន១០០០ហិកតា និងផ្លូវថ្នល់ប្រើប្រាស់ជាពិសេសនៅក្នុងអាកាសយានដ្ឋានដែលមានប្រវែង២៤.៥គីឡូម៉ែត្រផ្សេងទៀតត្រូវបានចាត់ទុកជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋានដែលអាចដំណើរការដោយឯករាជ្យ​​ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែ​តុលាឆ្នាំ​២០២៣។

អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group៕

The post ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រូវបានតភ្ជាប់ទាំងស្រុងហើយ appeared first on .