អ៊ីតាលី

ក្រុមហ៊ុន Amazon ប្រកាសលុបចោលផែនការដឹកជញ្ជូនទំនិញតាមរយៈ ដ្រូន នៅក្នុងប្រទេសអ៊ីតាលី
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Amazon កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តលុបចោលផែនការដឹកជញ្ជូនទំនិញតាមរយៈដ្រូន (Drone) នៅក្នុងប្រទេសអ៊ីតាលី ដោយសារតែរដ្ឋាភិបាលក្នុងប្រទេស ហាក់មិនគាំទ្រដល់គម្រោងនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Amazon បាននិយាយថា ៖” បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញជាយុទ្ធសាស្រ្ត យើងបានសម្រេចចិត្តហើយថា នឹងបញ្ឈប់ផែនការដឹកជញ្ជូនទំនិញតាមដ្រូនពាណិជ្ជកម្មរបស់យើង នៅក្នុងប្រទេសអ៊ីតាលី​”។

ក្រុមហ៊ុនបានបន្តទៀតថា បើទោះបីជាមានការចូលរួម និងមានវឌ្ឍនភាពវិជ្ជមានជាមួយនិយតករអាកាសចរណ៍អ៊ីតាលីក៏ដោយ ប៉ុន្តែក្របខ័ណ្ឌនិយតកម្មអាជីវកម្មទូទៅនៅក្នុងប្រទេសនេះ មិនទាន់មានអំណោយផលដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន សម្រាប់ផែនការនេះនោះឡើយ។

ទន្ទឹមនឹងនេះ​ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីតាលី (ENAC) ក៏ហាក់បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តភ្លាមៗនេះផងដែរ ដោយលើកឡើងថា វាអាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ហិរញ្ញវត្ថុថ្មីៗ ដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុមមេ។

ជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Amazon បានប្រកាសអំពីការបញ្ចប់ដោយជោគជ័យនៃការធ្វើតេស្តដំបូងនៃការដឹកជញ្ជូនតាមរយៈដ្រូន នៅទីក្រុង San Slavo របស់ប្រទេសអ៊ីតាលី ប៉ុន្តែនៅចុងបញ្ចប់គម្រោងនេះ ត្រូវបានប្រកាសរំសាយចោលទៅវិញ៕​

The post ក្រុមហ៊ុន Amazon ប្រកាសលុបចោលផែនការដឹកជញ្ជូនទំនិញតាមរយៈ ដ្រូន នៅក្នុងប្រទេសអ៊ីតាលី appeared first on .

អ៊ីតាលី ផាកពិន័យក្រុមហ៊ុន Apple ជាង ១១៥លានដុល្លារ ក្រោយល្មើសច្បាប់ធំមួយ
អាជ្ញាធរប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ជាទឹកប្រាក់ចំនួន ៩៨,៦លានអឺរ៉ូ (១១៥,៥លានដុល្លារ) ពីបទរំលោភបំពានច្បាប់ប្រកួតប្រជែងទីផ្សារនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អាជ្ញាធរបានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Apple ត្រូវបានចោទប្រកាន់ថាបានរំលោភបំពាន់ទៅលើច្បាប់អឺរ៉ុប ទាក់ទងទៅនឹងកម្មវិធី App Store របស់ក្រុមហ៊ុន ដោយសារតែកម្មវិធីនេះ មានឥទ្ធិពលខ្លាំងហួសហេតុពេក ជាពិសេសគឺការបិទសិទ្ធិក្នុងការចូលរួមដោះស្រាយជាមួយអ្នកអភិវឌ្ឍកម្មវិធីដែលជាភាគីទីបី។

ទន្ទឹមនឹងនេះ​យោងតាមអង្គការឃ្លាំមើលបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ នៅក្នុងខែឧសភា ឆ្នាំ២០២៣ ដោយអះអាងថាពួកគេ បានប្រើប្រាស់អំណាចជ្រុលហួសហេតុពេក ក្នុងការគាបសង្កត់អ្នកអភិវឌ្ឍកម្ម ក្រោមគោលការណ៍ឯកជនភាពដែលមានការរឹតត្បិតខ្លាំងជាងមុនរបស់ខ្លួន។ ទង្វើនេះ ត្រូវបានអាជ្ញាធរ AGCM ថាជាការល្មើសច្បាប់ធ្ងន់ធ្ងរបំផុតមួយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនយល់ស្របជាមួយនឹងការសម្រេចចិត្តចំពោះការចោទប្រកាន់នេះនោះឡើយ ដោយបន្តអះអាងថា ការធ្វើបែបនេះគឺគ្រាន់តែជាការពារឯកជនភាពសំខាន់ៗ របស់ក្រុមហ៊ុនប៉ុណ្ណោះ៕​

The post អ៊ីតាលី ផាកពិន័យក្រុមហ៊ុន Apple ជាង ១១៥លានដុល្លារ ក្រោយល្មើសច្បាប់ធំមួយ appeared first on .

អាមេរិក ជំទាស់ផែនការសង់ស្ពានតម្លៃជាង ១៥ពាន់លានដុល្លារ របស់អ៊ីតាលី ដោយប្រើលុយរបស់​ NATO
ឯកអគ្គរដ្ឋទូតអាមេរិក កាលពីពេលថ្មីៗនេះ បានជំទាស់ទៅនឹងផែនការរបស់រដ្ឋាភិបាលអ៊ីតាលី ក្នុងការរួមបញ្ចូលការចំណាយទៅលើគម្រោងស្ពានយោងតម្លៃ ១៥,៦ពាន់លានដុល្លារ នៅក្នុងថវិការបស់អង្គការ NATO និងជំរុញឲ្យរដ្ឋាភិបាលទីក្រុងរ៉ូម បោះបង់ជម្រើសនេះចោលវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ីតាលី បានប្រកាសកាលពីថ្ងៃទី៣ ខែកញ្ញា ដោយសំដៅលើគម្រោងសាងសង់ស្ពានយោងវែងជាងគេរបស់ពិភពលោក ឆ្លងកាត់ច្រកសមុទ្រ Messina នេះថា ស្ពាននេះត្រូវបានផ្តល់មូលនិធិពេញលេញដោយថវិការដ្ឋ។ បច្ចុប្បន្ននេះ ការប្រើប្រាស់មូលនិធិរបស់ NATO ក្នុងការសាងសង់ស្ពាននេះ មិនត្រូវបានស្នើឡើង ហើយក៏មិនចាំបាច់ផងដែរ។

គួរឲ្យដឹងថា កាលពីដើមខែសីហា ប្រទេសអ៊ីតាលីបានអនុម័តគម្រោងទឹកប្រាក់ចំនួន ១៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានយោងតភ្ជាប់ពីទីក្រុង Sicily ទៅកាន់ដីគោក។ ស្ពាន​នេះ​នឹង​មាន​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​នៅ​កណ្តាល និងមានផ្លូវបីគន្លង​នៅ​សងខាង។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០៣២។

ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាលអ៊ីតាលីមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ លោក Matteo Salvini ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងសាងសង់ស្ពាន Messina នេះ បានផ្តល់យោបល់ថា ស្ពាននេះអាចត្រូវបានចាត់ថ្នាក់ជាគម្រោងការពារ ដោយសារតែលក្ខណៈប្រើប្រាស់បានច្រើនយ៉ាង។ ក្នុងនាមជាគម្រោងការពារ ស្ពាននេះអាចប្រើប្រាស់មូលនិធិ ដែលជាផ្នែកមួយនៃការរួមចំណែករបស់អង្គការ NATO បានផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO លោក Matthew Whitaker បានជំទាស់នឹងគំនិតនៃការរួមបញ្ចូលការចំណាយលើការសាងសង់ស្ពាននេះ ដោយសារតែវានឹងមិនអាចបំពេញតាមគោលដៅនៃការបង្កើនការចំណាយលើវិស័យការពារដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) តាមការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះឡើយ៕​

The post អាមេរិក ជំទាស់ផែនការសង់ស្ពានតម្លៃជាង ១៥ពាន់លានដុល្លារ របស់អ៊ីតាលី ដោយប្រើលុយរបស់​ NATO appeared first on .

អ៊ីតាលី នឹងសាងសង់ស្ពានយោងវែងជាងគេបំផុតលើពិភពលោក តម្លៃជាង ១៥ពាន់លានដុល្លារ
រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងតម្លៃ ១៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានយោងខ្សែកាបវែងបំផុតលើពិភពលោក ដោយតភ្ជាប់ពីកោះ Sicily ទៅកាន់ដីគោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធរបស់អ៊ីតាលី លោក Matteo Salvini បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការធ្វើផែនការអស់ជាច្រើនទសវត្ស និងការជជែកពិភាក្សាគ្នាជាច្រើនមក គណ:កម្មាធិការថ្នាក់រដ្ឋមន្ត្រី បានអនុម័តទៅលើគម្រោងសាងសង់ស្ពានយោងឆ្លងកាត់ច្រកសមុទ្រ Messina ដោយប្រើប្រាស់ថវិការដ្ឋ។

លោក Salvini បាននិយាយថា ៖”នេះនឹងក្លាយជាស្ពានតែមួយដែលវែងជាងគេបំផុតក្នុងពិភពលោក ដែលដើរតួជាម៉ាស៊ីនអភិវឌ្ឍន៍សម្រាប់តំបន់ក្រីក្រនៅចុងទាំងពីរនៃស្ពានគឺ Sicily និង Calabria នៅភាគខាងត្បូងនៃប្រទេស” ។

គួរឲ្យដឹងថាស្ពានយោងនេះត្រូវបានរចនាឡើងដោយមានផ្លូវរថភ្លើងពីរនៅកណ្តាល និងផ្លូវយានជំនិះបីកន្លងនៅសងខាង ដោយមានប្រវែងសរុប ៣,៣​ គីឡូម៉ែត្រ ត្រូវបានគេរំពឹងថាទុកនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣២។

រដ្ឋាភិបាលអ៊ីតាលី បាននិយាយទៀតថា ស្ពាននេះនឹងក្លាយជាស្នាដៃវិស្វកម្មទំនើបបំផុតដែលមិនធ្លាប់មាន ដែលអាចទប់ទល់នឹងកម្លាំងខ្យល់បក់ខ្លាំង និងការរញ្ជួយដី។ រដ្ឋមន្ត្រី លោក Salvini ថែមទាំងបានបង្ហាញក្តីសង្ឃឹមថា ស្ពាននេះនឹងនាំមកនូវកំណើនសេដ្ឋកិច្ច និងបង្កើតការងារបានដល់ទៅរាប់ម៉ឺន៕

The post អ៊ីតាលី នឹងសាងសង់ស្ពានយោងវែងជាងគេបំផុតលើពិភពលោក តម្លៃជាង ១៥ពាន់លានដុល្លារ appeared first on .

អ៊ីតាលី ប្រកាសគាំទ្រ EU ក្នុងការដំឡើងពន្ធដល់ជាង ៣៥% ទៅលើរថយន្តអគ្គិសនីរបស់ចិន
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា ប្រទេសរបស់លោកនឹងគាំទ្រពេញទំហឹងទៅលើការដំឡើងពន្ធរហូតដល់ទៅ ៣៥,៣% សម្រាប់រថយន្តអគ្គិសនីរបស់ប្រទេសចិន ពីសំណាក់គណៈកម្មការ​អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសមួយ លោក Tajani បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Corriere della Seraថា៖”យើងគាំទ្រកិច្ចការដែលគណៈកម្មការសហភាពអឺរ៉ុបបានស្នើឡើង ជុំវិញការដំឡើងពន្ធនេះ ដើម្បីការពារការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅក្នុងសហភាពរបស់យើង” ។

គួរឲ្យដឹងថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួបពិភាក្សាដោះស្រាយទៅនឹងបញ្ហា ដែលសហភាពអឺរ៉ុបប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនី ដែលផលិតដោយប្រទេសចិន។

ទន្ទឹមនឹងនេះ បើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ដំបូងឡើយអ៊ីតាលី បានគាំទ្រដល់ការដំឡើងពន្ធរបស់សហភាពអឺរ៉ុប ក្នុងលក្ខខណ្ឌមិនចាំបាច់ត្រូវមានការបោះឆ្នោតអ្វីនោះឡើយ ប៉ុន្តែរដ្ឋមន្ត្រីឧស្សាហកម្មអ៊ីតាលី លោក Adolfo Urso រំពឹងថានឹងមានដំណោះស្រាយលើការចរចាជាមុនសិន។

ជម្រាបជូនថា គណៈកម្មការអឺរ៉ុប ត្រូវការបោះឆ្នោតយល់ព្រមពីសមាជិកក្នុងសហភាពរបស់ខ្លួន មុនឈានទៅដល់ការសម្រេចចុងក្រោយលើការដំឡើងពន្ធដល់ ៣៥,៣% លើរថយន្ត EV ដែលផលិតដោយប្រទេសចិន ខណ:កន្លងមកសហភាពអឺរ៉ុបដាក់ពន្ធលើការនាំចូលរថយន្តតែ ១០% ប៉ុណ្ណោះ៕

The post អ៊ីតាលី ប្រកាសគាំទ្រ EU ក្នុងការដំឡើងពន្ធដល់ជាង ៣៥% ទៅលើរថយន្តអគ្គិសនីរបស់ចិន appeared first on .

មេដឹកនាំអ៊ីតាលី សន្យាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយមហាអំណាចចិនឡើងវិញ
នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgia Meloni បានសន្យាថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក អំឡុងពេលអ្នកស្រីបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសចិន ចាប់តាំងពីបានក្លាយជាមេដឹកនាំអ៊ីតាលី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Euronews បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចមួយនេះ អ្នកស្រី Meloni បានជួបជជែកការងារ ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅឯទីក្រុងប៉េកាំង និងបានចុះកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំង២។

គួររំលឹកបន្តិចថា កាលពីខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រកាសដកខ្លួនចេញពីគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន ដែលធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ ចាប់ផ្ដើមជួបភាពរាំងស្ទះ ដោយសារមានការលូកដៃពីមហាអំណាចលោកខាងលិច។

យ៉ាងណា អំឡុងពេលបំពេញទស្សនកិច្ចលើកនេះ មេដឹកនាំប្រទេសទាំង២ បានសន្យាផ្សះផ្សារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ ដោយបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ លើវិស័យជាច្រើនដូចជា វិស័យចំណីអាហារ វិស័យអប់រំ និងវិស័យរថយន្តអគ្គិសនី ដែលកំពុងរីកសុះសាយដូចផ្សិតទូទាំងសកលលោកជាដើម៕

The post មេដឹកនាំអ៊ីតាលី សន្យាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយមហាអំណាចចិនឡើងវិញ appeared first on .

ប៉ូលិសអ៊ីតាលី រឹបអូសទំនិញក្រុមហ៊ុន Amazon ជាង ១៣០លានដុល្លារ ជុំវិញបទល្មើសគេចពន្ធ
ប៉ូលិសអ៊ីតាលី បានរឹបអូសទំនិញពីក្រុមហ៊ុនយក្ស Amazon ក្នុងទំហំទឹកប្រាក់ ១២១លានអឺរ៉ូ ឬប្រហែល ១៣១លានដុល្លារ ដើម្បីទុកជាភ័ស្តុតាងក្នុងការស៊ើបអង្កេតបទល្មើសគេចពន្ធ និងបទល្មើសការងារខុសច្បាប់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូន Amazon Italia Transport រងការចោទប្រកាន់ពីការិយាល័យព្រះរាជអាជ្ញាទីក្រុងមីឡាន ពីករណីគេចពន្ធ និងកិបកេងកម្លាំងពលកម្មបុគ្គលិក។

ជុំវិញករណីនេះផងដែរ ក្រុមហ៊ុន Amazon បានចេញមុខបកស្រាយថា ពួកគេនឹងរីករាយសហការ ជាមួយក្រុមប៉ូលិសអ៊ីតាលីពេញទំហឹង ដ្បិតពួកគេពិតជាមិនបានធ្វើខុសដូចការចោទប្រកាន់នោះឡើយ។

គួររំលឹកបន្តិចថា មួយរយៈចុងក្រោយនេះ ក្រុមប៉ូលិសអ៊ីតាលីបានធ្វើការចោទប្រកាន់ស្រដៀងៗគ្នា ទៅលើក្រុមហ៊ុនបរទេសធំៗជាច្រើន ខណៈសកម្មភាពបែបនេះ ត្រូវបានគេយល់ឃើញថា ធ្វើឡើងដើម្បីសម្រួលដល់ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ឲ្យមានស្ថេរភាពប៉ុណ្ណោះ៕

The post ប៉ូលិសអ៊ីតាលី រឹបអូសទំនិញក្រុមហ៊ុន Amazon ជាង ១៣០លានដុល្លារ ជុំវិញបទល្មើសគេចពន្ធ appeared first on .

Stefano Ricci ប្រកាន់គោលការណ៍ពិសេស មិនលក់សម្ភារៈប្រណីតឡាយឡុង ឥវ៉ាន់លក់មិនចេញ កំទេចចោល
Stefano Ricci គឺជាក្រុមហ៊ុនម៉ាកយីហោដ៏ល្បីល្បាញបំផុតមួយរបស់អ៊ីតាលី ដោយផ្តោតទៅលើអាជីវកម្មធំៗ ជាពិសេសសម្លៀកបំពាក់សម្រាប់បុរស និងសម្ភារ:ប្រើប្រាស់ប្រណីតៗ ហើយចំណុចពិសេសរបស់ក្រុមហ៊ុនមួយនេះគឺ ផលិតផលដែលលក់មិនចេញ មិនប្រកាសលក់ឡាយឡុងឡើយ ពោលគឺកំទេចចោលទាំងស្រុងតែម្ដង។

ក្រុមហ៊ុន Stefano Ricci នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧២ ដោយអ្នករចនាដ៏ល្បីល្បាញគឺលោក Stefano Ricci និងភរិយា លោកស្រី Claudia ខណ:ទីតាំងចាប់ផ្តើមអាជីវកម្មដំបូងរបស់ពួកគេ គឺស្ថិតនៅក្នុងផ្ទះគ្រួសារមួយ ក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី។

ជាមួយនឹងការចាប់ផ្តើមដំបូង ដោយផ្តោតទៅលើតែសម្លៀកបំពាក់ លោក Stefano Ricci ក៏បានចាប់ផ្តើមពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបង្កើតអាជីវកម្មថ្មីៗ ដូចជាការផលិតទឹកអប់ នាឡិកា ស្រា គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសូម្បីតែសេវាកម្មរចនាផ្ទៃខាងក្នុង ផងដែរ។

លុះយូរៗទៅ Stefano Ricci បានផ្លាស់ប្តូរពីក្រុមហ៊ុនតូចមួយទៅជាក្រុមម៉ាកយីហោដ៏ប្រណីតមួយលំដាប់អន្តរជាតិដែលមានបុគ្គលិកសរុបប្រមាណ ៦០០ នាក់ នៅទូទាំងពិភពលោក និងមានហាង ៧០ នៅក្នុងទីក្រុងនានា ជុំវិញពិភពលោក ដោយក្នុងនោះក៏មានហាងស្ថិតនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានទីតាំងនៅក្នុងអគារវឌ្ឍនៈ ជាន់ផ្ទាល់ដី។

បច្ចុប្បន្ន លោក Stefano Ricci បានតែងតាំងកូនប្រុស ២រូបរបស់លោក ឲ្យចូលមកជំនួសកិច្ចការមួយចំនួន ដោយកូនប្រុសច្បង Niccolo បានក្លាយជា CEO និងកូនប្រុសពៅ Filippo ជាប្រធានផ្នែករចនាម៉ូដ។

ជម្រាបជូនផងដែរថា ចំណុចលេចធ្លោមួយដែលធ្វើឲ្យក្រុមហ៊ុន Stefano Ricci មានឈ្មោះបោះសំឡេងកាន់ខ្លាំងនោះ គឺដោយសារតែផលិតផលរបស់ពួកគេតែងតែថ្មីជានិច្ច ព្រោះថាទំនិញដែលលក់មិនចេញ នឹងត្រូវបំផ្លាញចោលជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងកុំឲ្យទំនិញណាមួយត្រូវលក់ក្នុងតម្លៃទាបជាងទីផ្សារ ឬបន្តយកទៅលក់នៅក្នុងហាងនានាផ្សេងទៀត។ ហើយសម្រាប់ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនកាលពីឆ្នាំ២០២៣ កន្លងទៅ មានចំនួនប្រមាណជាង ២០០លានដុល្លារ ពោលគឺបានកើនឡើងជាង ៤០% បើធៀបទៅនឹងឆ្នាំ២០២២ និងឆ្នាំ២០១៩៕

The post Stefano Ricci ប្រកាន់គោលការណ៍ពិសេស មិនលក់សម្ភារៈប្រណីតឡាយឡុង ឥវ៉ាន់លក់មិនចេញ កំទេចចោល appeared first on .

ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី ចាត់ទុកមេធំណាតូជា បុរសគ្រោះថ្នាក់
ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បានហៅអគ្គលេខាធិការអង្គការណាតូ លោក Jeans Stoltenberg ថាជាបុរសគ្រោះថ្នាក់មួយរូប បន្ទាប់ពីលោក Jeans ដាក់សំណើអនុញ្ញាតឲ្យអ៊ុយក្រែន វាយប្រហារលើប្រទេសរុស្ស៊ី ដោយប្រើប្រាស់អាវុធរបស់លោកខាងលិច។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា លោក Matteo មិនបានឯកភាពលើសំណើខាងលើឡើយ និងបានអះអាងទៀតថា ទង្វើមួយនេះអាចបង្កឲ្យកើតជាសង្គ្រាមលោកលើកទី៣ បានថែមទៀត។

គួររំលឹកបន្តិចថា មេធំអង្គការណាតូបានអំពាវនាវឲ្យលោកខាងលិច ផ្គត់ផ្គង់អាវុធ និងគ្រាប់មីស៊ីល ដែលអាចបាញ់បានឆ្ងាយ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចវាយប្រហារចូលទឹកដីរុស្ស៊ី។

ជម្រាបបន្ថែមថា ក្នុងចំណោមសមាជិកអង្គការណាតូទាំងអស់ មេដឹកនាំលោកខាងលិចភាគច្រើន បង្ហាញការគាំទ្រចំពោះសំណើមួយនេះ ជាពិសេសគឺប្រធានាធិបតីបារាំង Emmanuel Macron ខណៈភាគីអ៊ីតាលីនៅប្រកាន់ជំហរថា ការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន គឺក្នុងគោលបំណងការពារខ្លួន មិនមែនយកទៅប្រើប្រាស់សម្លាប់មនុស្សក្រៅទឹកដីអ៊ុយក្រែនឡើយ៕

The post ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី ចាត់ទុកមេធំណាតូជា បុរសគ្រោះថ្នាក់ appeared first on .

Tesla កំពុងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីបើករោងចក្រផលិតរថយន្តនៅអ៊ីតាលី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏កំពូលរបស់សហរដ្ឋអាមេរិក Tesla កំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលអ៊ីតាលី ដើម្បីបើករោងចក្រផលិតរថយន្តនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

ក្រុមហ៊ុន Tesla បានសិក្សាទីតាំងដែលមានសក្តានុពល សម្រាប់សាងសង់រោងចក្ររួចរាល់ហើយ ពោលគឺស្ថិនៅភាគខាងត្បូងប្រទេសអ៊ីតាលី។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏ធ្លាប់បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រសួងសហគ្រាស និងផលិតកម្មរបស់អ៊ីតាលី អស់រយៈពេលជាច្រើនខែមកហើយ ទាក់ទងទៅនឹងផែនការផលិតរថយន្តប្រភេទដឹកទំនិញធន់ធ្ងន់ និងប្រភេទរថយន្តដឹកទំនិញធន់ស្រាល (Vans) ។

រម្លឹកកាលពីដើមឆ្នាំ រដ្ឋមន្ត្រីក្រសួងសហគ្រាសលោក អាឌូលហ្វូ អ៊ុសូ (Adolfo Urso) ធ្លាប់បាននិយាយថា ប្រទេសអ៊ីតាលីត្រូវការបង្កើនផលិតកម្មរថយន្តពីចំនួន ៨០០ ០០០គ្រឿងដែលផលិតបានកាលពីក្នុងឆ្នាំ២០២៣ ឲ្យបានដល់ចំនួន ១,៣លានគ្រឿងនៅឆ្នាំ២០២៤ តទៅ៕

The post Tesla កំពុងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីបើករោងចក្រផលិតរថយន្តនៅអ៊ីតាលី appeared first on .