Tesla កំពុងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីបើករោងចក្រផលិតរថយន្តនៅអ៊ីតាលី

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏កំពូលរបស់សហរដ្ឋអាមេរិក Tesla កំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលអ៊ីតាលី ដើម្បីបើករោងចក្រផលិតរថយន្តនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Tesla បានសិក្សាទីតាំងដែលមានសក្តានុពល សម្រាប់សាងសង់រោងចក្ររួចរាល់ហើយ ពោលគឺស្ថិនៅភាគខាងត្បូងប្រទេសអ៊ីតាលី។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏ធ្លាប់បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រសួងសហគ្រាស និងផលិតកម្មរបស់អ៊ីតាលី អស់រយៈពេលជាច្រើនខែមកហើយ ទាក់ទងទៅនឹងផែនការផលិតរថយន្តប្រភេទដឹកទំនិញធន់ធ្ងន់ និងប្រភេទរថយន្តដឹកទំនិញធន់ស្រាល (Vans) ។

រម្លឹកកាលពីដើមឆ្នាំ រដ្ឋមន្ត្រីក្រសួងសហគ្រាសលោក អាឌូលហ្វូ អ៊ុសូ (Adolfo Urso) ធ្លាប់បាននិយាយថា ប្រទេសអ៊ីតាលីត្រូវការបង្កើនផលិតកម្មរថយន្តពីចំនួន ៨០០ ០០០គ្រឿងដែលផលិតបានកាលពីក្នុងឆ្នាំ២០២៣ ឲ្យបានដល់ចំនួន ១,៣លានគ្រឿងនៅឆ្នាំ២០២៤ តទៅ៕