ក្រុមហ៊ុន Amazon ប្រកាសលុបចោលផែនការដឹកជញ្ជូនទំនិញតាមរយៈ ដ្រូន នៅក្នុងប្រទេសអ៊ីតាលី

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Amazon កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តលុបចោលផែនការដឹកជញ្ជូនទំនិញតាមរយៈដ្រូន (Drone) នៅក្នុងប្រទេសអ៊ីតាលី ដោយសារតែរដ្ឋាភិបាលក្នុងប្រទេស ហាក់មិនគាំទ្រដល់គម្រោងនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Amazon បាននិយាយថា ៖” បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញជាយុទ្ធសាស្រ្ត យើងបានសម្រេចចិត្តហើយថា នឹងបញ្ឈប់ផែនការដឹកជញ្ជូនទំនិញតាមដ្រូនពាណិជ្ជកម្មរបស់យើង នៅក្នុងប្រទេសអ៊ីតាលី​”។

ក្រុមហ៊ុនបានបន្តទៀតថា បើទោះបីជាមានការចូលរួម និងមានវឌ្ឍនភាពវិជ្ជមានជាមួយនិយតករអាកាសចរណ៍អ៊ីតាលីក៏ដោយ ប៉ុន្តែក្របខ័ណ្ឌនិយតកម្មអាជីវកម្មទូទៅនៅក្នុងប្រទេសនេះ មិនទាន់មានអំណោយផលដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុន សម្រាប់ផែនការនេះនោះឡើយ។

ទន្ទឹមនឹងនេះ​ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីតាលី (ENAC) ក៏ហាក់បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តភ្លាមៗនេះផងដែរ ដោយលើកឡើងថា វាអាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ហិរញ្ញវត្ថុថ្មីៗ ដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុមមេ។

ជម្រាបជូនផងដែរថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Amazon បានប្រកាសអំពីការបញ្ចប់ដោយជោគជ័យនៃការធ្វើតេស្តដំបូងនៃការដឹកជញ្ជូនតាមរយៈដ្រូន នៅទីក្រុង San Slavo របស់ប្រទេសអ៊ីតាលី ប៉ុន្តែនៅចុងបញ្ចប់គម្រោងនេះ ត្រូវបានប្រកាសរំសាយចោលទៅវិញ៕​