ឯកឧត្តម ហ៊ុន ម៉ាណែត

នាយករដ្ឋមន្រ្តីថ្មី នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅខែវិច្ចិកា ខាងមុខ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ឯកឧត្តម នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ដែលនឹងរៀបចំឡើងនៅខែវិច្ចិកា ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់ និងស្វែងរកដំណោះស្រាយសមស្របលើវិស័យឯកជន។ ការលើកឡើងនេះ ត្រូវបានធ្វើឡើនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅខែវិច្ចិកា ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់ សំណូមពរផ្សេងៗ និងដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្តែងមួយចំនួន ក្នុងគោលដៅគាំទ្រដល់វិស័យឯកជនដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

ទន្ទឹមគ្នានេះ  ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំនាវដល់វិស័យឯកជន និងភាគីពាក់ព័ន្ធនៅកម្ពុជាទាំងអស់ ចូលរួមឱ្យបានផុសផុលនៅក្នុងវេទិកានេះ ដើម្បីជាយន្តការដោះស្រាយបញ្ហាប្រឈមលើវិស័យឯកជននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ខណៈឯកឧត្តមក៏បានប្រគល់ភារកិច្ចឱ្យ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីដំណើរការរៀបចំវេទិកានេះ។

គួរបញ្ជាក់ដែរថា គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នេះ គឺបានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ចំនួន៥ រួមមាន៖១.ការប្រកាសឲ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ២.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។ ៣.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន »។ ៤.ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ និង៥.បញ្ហាផ្សេងៗ៕

អត្ថបទ៖ ពិសី

The post នាយករដ្ឋមន្រ្តីថ្មី នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅខែវិច្ចិកា ខាងមុខ appeared first on .

នាយករដ្ឋមន្រ្តីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាបំរើជាតិមាតុភូមិ និងបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី បានចេញសារលិខិតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសារលិខិតនៅប៉ុន្មានម៉ោងក្រោយព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៧ ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថាគឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ឯកឧត្តមដោយទទួលបានឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។

ឯកឧត្តមបណ្ឌិតថ្លែងថា៖ តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ព្រះមហាក្សត្រ និងជាមួយជំនឿទុកចិត្តពីសំណាក់ជនរួមជាតិ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕

The post នាយករដ្ឋមន្រ្តីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាបំរើជាតិមាតុភូមិ និងបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ appeared first on .

សម្តេចតេជោ៖ នាយករដ្ឋមន្រ្តីថ្មី នឹងទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នាខែតុលាខាងមុខនេះ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោហ៊ុន សែន បាន្យដឹងថា នាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅខែតុលាខាងមុខនេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាលើកចុងក្រោយ ដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថា ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងមកជំនួសតំណែងជានាយករដ្ឋមន្រ្តីថ្មី នឹងត្រូវបានអញ្ជើញ ចូលរូមសម្ភោធជាផ្លូវការ នូវព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប នៅក្នុងខែតុលានាពេលខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ នឹងចាប់ផ្តើមដំណើការជាផ្លូវចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ តទៅ។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលផ្សាយចេញកាលទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។

នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ៖ នាយករដ្ឋមន្រ្តីថ្មី នឹងទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នាខែតុលាខាងមុខនេះ appeared first on .

បណ្ឌិត គិន ភា៖ ពេលនេះជាងពេលណាៗទាំងអស់ដែលប្រជាជាតិកម្ពុជាទាំងមូលគាំទ្រ អបអរសាទរនូវផែនការបន្តវេន
«ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១»។ នេះសារលើកឡើងលើទំព័រហ្វេសប៊ុលផ្ទាល់ខ្លួនរបស់បណ្ឌិត គិន ភា មន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត គិន ភា បានមើលឃើញថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដាម្សិលមិញនេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។

លោកបណ្ឌិតបន្តថា ការអនុវត្តផែនការបន្តវេននេះជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលើពិភពលោក និងជាអ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា នឹងចាកចេញពីតំណែងជានាយកដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលអ្នកដឹកនាំជំនាន់ទី២ នឹងចូលមកទទួលខុសត្រូវក្នុងមុខតំណែងដ៏មានសារៈសំខាន់មួយនេះ។

បើតាមបណ្ឌិត គិន ភា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានការផ្ទេរអំណាចឬការបន្តវេនប្រកបដោយសន្តិភាពនិងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កម្សត់មួយនេះពើបប្រទះតែសង្គ្រាមដណ្តើមអំណាច ចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹងត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ, ជាពិសេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ប្រវត្តិសាស្ត្រកម្ពុជាបានចារដោយភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនៃប្រជាជនខ្មែរ។ ក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូលបានរួចរស់ពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានដណ្តើមមកវិញនូវសិទ្ធិរស់រានមានជីវិត, បានស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចពីគំនរផេះផង់នៃភ្នក់ភ្លើងសង្គ្រាម, បានធ្វើឱ្យរស់ឡើងវិញនូវព្រលឹងនៃវប្បធម៌ជាតិ ជំនឿ សាសនា និងប្រពៃណី និងនាំត្រឡប់មកវិញនូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន។

លោកបន្ថែមថា រយៈពេលជាង៤ទសវត្សរ៍មកនេះ ជាមួយនឹងការយកអាយុជីវិតជាដើមទុន អ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះជាតិ, ស្តារនិងកសាងប្រទេសជាតិឡើងវិញ, ទប់ស្កាត់ការវិលត្រឡប់នៃរបសប្រល័យពូជសាសន៍, នាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ, អភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាងពីរទសវត្សរ៍, នាំមកនូវមោទនភាពនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, លើកកម្ពស់តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងពិភពលោក, ពង្រឹងដំណើរការប្រជាធិបតេយ្យភាវូបនិយកម្ម, លើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋ, និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិ។

មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ក៏បានសង្កេតឃើញដែរថា ឥឡូវនេះ រដ្ឋបុរសដ៏មហិមាម្នាក់នេះ និងអេគីបរបស់គាត់ បានផ្ទេរការទទួលខុសត្រូវដ៏សំខាន់ស្លាប់រស់ទាំងនេះទៅកាន់អ្នកបន្តវេន គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអេគីបថ្មីរបស់គាត់ ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេស ថែរក្សានិងការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផលនិងមរតកទាំងឡាយដែលអ្នកដឹកនាំជំនាន់ទី១បង្កើតឡើងនិងបន្សល់ទុក, សម្រេចឱ្យបាននូវចក្ខុវិស័យដែលអ្នកដឹកនាំជំនាន់ទី១បានដាក់ចេញ ដូចជា ការរំដោះកម្ពុជាចេញពីឋានៈនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC), ការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាដើម, ព្រមទាំងបង្កើតនូវសមិទ្ធផលនិងមរតកថ្មីៗថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួកគេកាន់តែមានមោទនភាពនិងសុទិដ្ឋិយមចំពោះប្រទេសជាតិ។

លោកបន្ថែមទៀតថា ពេលនេះ ជាងពេលណាៗទាំងអស់ ដែលប្រជាជាតិកម្ពុជាទាំងមូលគាំទ្រ អបអរសាទរ និងមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអនុវត្តផែនការបន្តវេននៃមគ្គុទេសក៍ជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយដែលឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋនិងសំណូមពរនៃសភាពការណ៍សង្គមនិងនយោបាយ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបផ្ញើក្តីសង្ឃឹមទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវ និងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន ដែលជាបណ្ដាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន៕

The post បណ្ឌិត គិន ភា៖ ពេលនេះជាងពេលណាៗទាំងអស់ដែលប្រជាជាតិកម្ពុជាទាំងមូលគាំទ្រ អបអរសាទរនូវផែនការបន្តវេន appeared first on .

បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី អាណត្តិទី៧
គ្មានទៀតទេភាពស្រពេចស្រពិល ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ ។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស នៅថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ជនរួមជាតិថាសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីទៀតទេ ហើយនឹងត្រូវជំនួសដោយឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ។

ផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប១២៥អាសនៈ។ លទ្ធផលនេះច្បាស់ណាស់ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំបង្កើតរដ្ឋាភិបាលបន្តដឹកនាំប្រទេស ហើយបេក្ខភាពនាយករដ្ឋមន្ត្រី គឺឯកឧត្តម ហ៊ុន ម៉ាណែត ។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តម កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហម។បច្ចុប្បន្ន មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី ។

នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តមគឺជាសមាជិកនៃ គណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនា យុវជនរបស់គណបក្ស និង ជាអនុប្រធាន នៃគណៈចលនាមហាជន ។

កាលពីក្នុង អង្គសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៣ គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រ ជា ឯកច្ឆ័ន្ទ ដល់ឯកឧត្តមជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពប្រើប្រាស់ភាសាបរទេសបាន៣ ភាសាគឺភាសាអង់គ្លេស បារាំង និងភាសាថៃ។ នៅឆ្នាំ១៩៩៤-១៩៩៩ ឯកឧត្តម ហ៊ុន ម៉ាណែត បានទៅសិក្សានៅសាលាបណ្ឌិតយោធានៅក្រុង West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ ខណៈនៅឆ្នាំ២០០២ ឯកឧត្តម ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។ លុះនៅឆ្នាំ២០០៨ ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្របណ្ឌិត សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។

ឯកឧត្តម បានបំពេញកិច្ចការងារជាច្រើន ដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ ។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺក្នុងពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ ឯកឧត្តម និង ភរិយា គឺ លោក ជំទាវ ពេជ្រ ច័ន្ទមុន្នី គឺបានធ្វើយ៉ាងសស្រាក់សស្រាំ ក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជា ពីជំងឺដ៏កាចសាហាវនេះផងដែរ៕

The post បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី អាណត្តិទី៧ appeared first on .

លោក ហ៊ុន ម៉ានី ជឿជាក់ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន
តាមសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លើសពីឪពុក…ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ ជាគ្រូជាអ្នកដឹកនាំឆ្នើម និងជាគម្រូ។

ការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់អាណត្តិទី៦នេះ នៅរសៀលនេះ។

លោក ហ៊ុន ម៉ានី បានរំលេចថា មានរឿងរ៉ាវជាច្រើនដែលយើងត្រូវនិយាយ និងរៀនសូត្រពីការលះបង់ជាច្រើនរាប់មិនអស់របស់ ពុក/ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្នដែលមិនអាចមានពាក្យអ្វីនឹងថ្លែងអស់។ អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុមមួយក្តាប់តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួកគេមិនអាចប្រកែកបានឡើយពីស្នាដៃដ៏ធំធេង ដែលពុក / សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានលះបង់ជូនជាតិ និងប្រជាជនបាននោះទេ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា បងប្អូនជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះបង់ដ៏ធំធេងមួយទៀតរបស់លោក ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី (បើទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។

លោកគូសបញ្ជាក់ថា ការបន្តវេនមុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា លើសពីឪពុក ១) ការបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រឥតងាករេពេញមួយជីវិត ២) ការតម្កល់ «ជាតិ និងប្រជាជនជាចម្បង» មិនត្រឹមតែជាពាក្យសម្រាប់តែនិយាយ ដើម្បីគ្រាន់តែស្តាប់ពិរោះប៉ុណ្ណោះទេ តែវាបានកើតចេញពីការសង្កេត ការរៀនសូត្រ និងការហ្វឹកហាត់ខ្លួន ដើម្បីក្លាយខ្លួនជាបុគ្គលមួយរូបដែលមានជំនឿជាក់ និងការលះបង់ដូចសព្វថ្ងៃ។ ៣) សិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។

បើតាមកអ្នកបន្តវេនរូបនេះ ក្នុងស្មារតីនេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប លោកសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត។

លោកថ្លែងថា ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគ្មានពាក្យអ្វីក្រៅពីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត នូវពលិកម្មដ៏ធំធេងរបស់លោកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជន។ សូមអរគុណចំពោះការប្រែក្លាយកម្ពុជា ពីកម្ពុជា៤ទសវត្សមុនឱ្យទៅជាកម្ពុជាដែលពោរពេញដោយឱកាសដើម្បីលូតលាស់ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងចំពោះការបង្ហាញផ្លូវ និងផ្តល់ភាពជាគម្រូដល់កូនចៅជំនាន់ក្រោយដើម្បីបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិតទៅមុខ។ ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!៕

The post លោក ហ៊ុន ម៉ានី ជឿជាក់ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន appeared first on .

លោក ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ!
កូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានមើលឃើញថា សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេស ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

លោកគូសបញ្ជាក់ថា នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបាន សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។ ទន្ទឹមនឹងការគោរពនូវសេចក្ដីថ្លែងសារដ៏សំខាន់បំផុតសម្រាប់ជាតិ ខ្ញុំ និងគ្រួសារ ព្រមទាំងក្រុមការងារ សូមសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំង ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។

លោក ស សុខា ថ្លែងថា៖ ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាការងារជាមួយគ្នា ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើកចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជរដ្ឋាភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក«ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។

បើតាមលោក ស សុខា ពិតហើយថា គ្មានការជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។

សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំរបស់លោកមិនអាចប្រកែកបាន។ យើងខ្ញុំ នៅតែចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេចបានឡើយ ជាពិសេស នៅតែបន្តរៀនសូត្រលុះអវស្សន្តពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»៕

The post លោក ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ! appeared first on .

សម្តេចតេជោ ហ៊ុន សែន៖ ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣សប្តាហ៍ខាងមុខនេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុននេះបន្តិច បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ ខណៈសម្តេចតេជោ អះអាងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣សប្តាហ៍ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្ដេចនឹងមិនច្រៀតជ្រែកទៅលើកិច្ចការងាររបស់នាយករដ្ឋមន្រ្ដីថ្មីនោះទេ ហើយយ៉ាងយូរប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្លាយជានាយករដ្ឋមន្រ្ដីថ្មីពេញលេញ។

សម្តេចតេជោ បានបញ្ជាក់ថា គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា នឹងធ្វើជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ​ដែលនឹងត្រូវឈប់ ដោយសារមានវ័យចាស់ជរា ហើយត្រូវចូលនិវត្តន៍ ព្រមទាំងបន្តធ្វើ ជាប្រធានឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ ៕

អត្ដបទ៖ ពិសី

The post សម្តេចតេជោ ហ៊ុន សែន៖ ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣សប្តាហ៍ខាងមុខនេះ appeared first on .

ស្ពានបេតុងថ្មី ៩កន្លែង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
ស្ពានបេតុងថ្មី ៩កន្លែង ក្នុងស្រុកស្រីសន្ធរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

នៅក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្លូវ ត្រូវបានចាត់ទុកថាជាសរសៃឈាមសេ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់»។ ដោយឯកឧត្តម បានលើកឡើងថា ដូចជាការសាងសង់នូវស្ពានទាំង៩កន្លែង នៅស្រុកស្រីសន្ធរនេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិ និងប្រជាជន»។

ជាមួយគ្នានោះ ឯកឧត្តម បានគូសបញ្ជាក់ថា «មានផ្លូវ មានស្ពាន មានសង្ឃឹម” គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤ រួមមាន ទឹក ផ្លូវ ភ្លើង និងមនុស្ស។

ឯកឧត្តម មានប្រសាសន៍បន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

គួរឱ្យដឹងផងដែរថា ការទទួលបានស្ពានបេតុងថ្មី៩ កន្លែង ក្នុងស្រុកស្រីសន្ធរ មានឃុំចំនួន៥ រួមមាន ឃុំផ្ទះកណ្តាល ឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ ឃុំឬស្សីស្រុក និងឃុំព្រែករំដេង។លើសពីនោះ ខេត្តកំពង់ចាមបាន ក៏កំពុងត្រៀមទទួលបានផងដែរ នូវផ្លូវបេតុងថ្មីបន្ថែមទៀត ស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕

The post ស្ពានបេតុងថ្មី ៩កន្លែង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ appeared first on .

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទីវត្តអារាម ជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាល ដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស។ឯកឧត្តម លើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទង ស្រុកស្វាយអន្ទង ខេត្តព្រៃវែង កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម មានប្រសាសន៍ថា «សាសនា  គឺបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ អធ្យាស្រ័យគ្នាខ្ពស់ និងពិសេសរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា រួមទាំងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ គឺទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់បម្រើជាតិ និងសង្គម»។

ទន្ទឹមនឹងនោះ ឯកឧត្តម បានគូសបញ្ជាក់ថា ការអប់រំផ្នែកពុទ្ធសាសនា គឺបានជួយដល់កុលបុត្រ កុលធីតា ឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពពិតប្រាកដ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងឈានទៅជួយដល់ការរីកចម្រើនរបស់សង្គមជាតិ ហើយក៏ជាប្រភពនៃឧត្តមភាព និងកិត្យានុភាពជាតិ។

គួរឱ្យដឹងផងដែរថា វត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) កើតឡើងតាំងពីក្នុងសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៨ ដោយវត្តពោធិដ្ឋាន ក៏បានរងការបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យសាសនាបានចាប់ផ្តើមរស់រានឡើងវិញ ហើយវត្តនេះក៏ត្រូវបានរៀបចំដំណើរការ និងបើកឡើងវិញនៅក្នុងឆ្នាំ១៩៨០៕

The post ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទីវត្តអារាម ជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស appeared first on .