Air Force One

Boeing ខាតលុយជាង ៣ពាន់លានដុល្លារ លើគម្រោងកែច្នៃយន្តហោះ Air Force One ថ្មីរបស់ប្រធានាធិបតី
ក្រុមហ៊ុន Boeing ត្រូវចំណាយលុយផ្ទាល់ខ្លួនប្រមាណជាង ៣ពាន់លានដុល្លារលើគម្រោងកែច្នៃយន្តហោះដឹកប្រធានាធិបតី VC-25B ដោយសារតែការចំណាយលើសផែនការ និងការពន្យារពេល បើប្រៀបធៀបទៅនឹងកាលវិភាគក្នុងកិច្ចសន្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Kelly Ortberg ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែកក្កដាថា ៖”យើងបានសម្រេចចិត្តបែងចែកធនធានសំខាន់ៗដើម្បីគាំទ្រដល់វឌ្ឍនភាពនៃការផលិត និងការធ្វើតេស្តយន្តហោះ VC-25B ក៏ដូចជាការយល់ព្រមជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិកលើការផ្លាស់ប្តូរមូលដ្ឋានវិញ្ញាបនបត្ររបស់យើងពីស្តង់ដាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ទៅជាស្តង់ដារយោធា”។

ទន្ទឹមនឹងនេះ លោក Steve Parker ប្រធានផ្នែកប្រតិបត្តិការការពារជាតិ អវកាស និងសន្តិសុខរបស់ក្រុមហ៊ុន Boeing ពីមុនបានលើកឡើងពីការចំណាយលើសថវិការបស់គម្រោងយន្តហោះ VC-25B ផងផដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួនទឹកប្រាក់ពិតប្រាកដនោះទេ។

យោងតាមរបាយការណ៍ពី ​​Aviation Week បានបង្ហាញឲ្យដឹងថា ការចំណាយលើសគម្រោងយន្តហោះ VC-25B នៅឆ្នាំ២០២៤ មានចំនួនប្រហែល ២,៨ពាន់លានដុល្លារ។ តួលេខដែលទើបប្រកាសថ្មីនេះនឹងធ្វើឱ្យចំនួនទឹកប្រាក់សរុបដែល Boeing ត្រូវចំណាយចេញពីហោប៉ៅផ្ទាល់ខ្លួនកើនឡើងដល់ជាង ៣ពាន់លានដុល្លារ។

គួរជម្រាបជូនថា នៅឆ្នាំ២០១៨ Boeing បានទទួលកិច្ចសន្យាមានតម្លៃចំនួន ៣,៩ពាន់លានដុល្លារដើម្បីកែច្នៃយន្តហោះ VC-25B ចំនួនពីរគ្រឿង ពីយន្តហោះដឹកអ្នកដំណើរធម្មតា 747-8i ។ កិច្ចសន្យានេះមានតម្លៃថេរ ដែលនេះមានន័យថា Boeing ត្រូវប្រើប្រាស់មូលនិធិផ្ទាល់ខ្លួនដើម្បីទូទាត់ថ្លៃដើមបន្ថែមណាមួយដែលកើតឡើងក្នុងអំឡុងពេលដំណើរការផលិត៕​

The post Boeing ខាតលុយជាង ៣ពាន់លានដុល្លារ លើគម្រោងកែច្នៃយន្តហោះ Air Force One ថ្មីរបស់ប្រធានាធិបតី appeared first on .

អាមេរិក ផ្អាកប្រើប្រាស់យន្តហោះដឹកប្រធានាធិបតី Air Force One ទើបធ្វើថ្មី រយៈពេលមួយខែ
សហរដ្ឋអាមេរិក កំពុងដកយន្តហោះ VC-25B Bridge Aircraft របស់ខ្លួនចេញពីសេវាកម្មប្រហែលមួយខែសិន សម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ជំនួសសិន ក្នុងអំឡុងពេលនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មានសេតវិមានបាននិយាយនៅថ្ងៃទី២០ ខែកក្កដាថា ៖”យន្តហោះ Air Force One ថ្មីចុងក្រោយនេះ មានសុវត្ថិភាពទាំងស្រុងសម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីនៅពេលធ្វើដំណើរ ប៉ុន្តែវានឹងត្រូវឆ្លងកាត់ការធ្វើឱ្យប្រសើរឡើង និងការកែលម្អបន្ថែមទៀត ដើម្បីត្រៀមនៅរដូវស្លឹកឈើជ្រុះខាងមុខ ហើយវាត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលមួយខែដើម្បីបញ្ចប់ការងារនេះ។ ក្នុងអំឡុងពេលនោះ ប្រធានាធិបតីនឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ជំនួសសិន”។

យ៉ាងណាមិញ​ ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោយលោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មួយថាយន្តហោះ Air Force One ថ្មី ដែលហៅឈ្មោះជាផ្លូវការថា VC-25B Bridge Aircraft នឹងត្រូវបានបញ្ជូនទៅកែលម្អឲ្យកាន់តែមានភាពប្រសើឡើងជាអតិបរមា។

គួរជម្រាបជូនថា យន្តហោះ VC-25B Bridge Aircraft ដែលត្រូវបានកែប្រែដោយក្រុមហ៊ុនការពារជាតិ L3Harris ពីយន្តហោះធម្មតា Boeing 747-8i និងត្រូវបានគេឲ្យរហស្សនាមថា «សេតវិមានលើវេហា» ដែលជាអំណោយពីប្រទេសកាតាកាលពីឆ្នាំមុន នឹងបម្រើជាយន្តហោះ Air Force One សម្រាប់ដឹកប្រធានាធិបតីអាមេរិក។ យន្តហោះនេះ មានតម្លៃប្រហែល ៤០០លានដុល្លារ៕​

The post អាមេរិក ផ្អាកប្រើប្រាស់យន្តហោះដឹកប្រធានាធិបតី Air Force One ទើបធ្វើថ្មី រយៈពេលមួយខែ appeared first on .

លោក ត្រាំ​ ដាក់បង្ហាញយន្តហោះដឹកប្រធានាធិបតីថ្មីរហស្សនាម «សេតវិមានលើវេហា» តម្លៃប្រហែល ៤០០លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះទើបតែដាក់បង្ហាញយន្តហោះថ្មីដែលត្រូវបានកែច្នៃសម្រាប់ដឹកប្រធានាធិបតី ដែលជាអំណោយរបស់ប្រទេសកាតា មានឈ្មោះថា «Flying White House» ឬ «សេតវិមានលើវេហា» សម្រាប់ជំនួសយន្តហោះ Air Force One ចាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងពិធីសម្ពោធយន្តហោះថ្មីនេះថា ៖” យន្តហោះនេះអាចត្រូវបានចាត់ទុកថាជាយន្តហោះដ៏ប្រណីតបំផុតនៅលើពិភពលោក។ យន្តហោះនេះត្រូវបានផ្លាស់ប្តូរទៅជាសេតវិមានលើវេហាដ៏ប្រណីតដែលមិនធ្លាប់មានពីមុនមក។ ហើយខ្ញុំចង់បង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះប្រទេសកាតាដែលបានផ្តល់អំណោយយន្តហោះនេះ”។

គួរឲ្យដឹងថា យន្តហោះប្រភេទ Boeing 747-8 ដែលមានតម្លៃប្រហែល ៤០០លានដុល្លារ ត្រូវបានប្រទេសកាតាផ្តល់ជាអំណោយដល់សហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ២០២៥ ដើម្បីបំលែងទៅជាយន្តហោះសម្រាប់ដឹកប្រធានាធិបតីថ្មី។

ជម្រាបជូនទៀតថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានយន្តហោះ Boeing 747 ចំនួនពីរគ្រឿង ដែលត្រូវបានកែច្នៃទៅជាយន្តហោះ Air Force One ដោយបានបម្រើការជាប្រធានាធិបតីអាមេរិកអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ប៉ុន្តែថ្មីៗនេះមួយក្នុងចំណោមយន្តហោះពីរគ្រឿងនោះ ត្រូវបានប្រកាសដាក់ឲ្យចូលនិវត្តន៍ ក្រោយពីដឹកប្រធានាធិបតីលោក ត្រាំ ទៅកាន់ប្រទេសបារាំង សម្រាប់កិច្ចប្រជុំកំពូល G7៕​

The post លោក ត្រាំ​ ដាក់បង្ហាញយន្តហោះដឹកប្រធានាធិបតីថ្មីរហស្សនាម «សេតវិមានលើវេហា» តម្លៃប្រហែល ៤០០លានដុល្លារ appeared first on .

អាមេរិក ត្រៀមដាក់ឲ្យយន្តហោះ Air Force One មួយ ចូលនិវត្តន៍ឆាប់ៗ ក្រោយដឹកប្រធានាធិបតីអស់ ៤០ឆ្នាំ
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសបារាំង ហាក់ដូចជាដំណើរលើកចុងក្រោយរបស់យន្តហោះមួយក្នុងចំណោមយន្តហោះពីរគ្រឿងដែលកំពុងបម្រើការជា Air Force One សម្រាប់ដឹកប្រធានាធិបតី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Steven Cheung នាយកទំនាក់ទំនងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃទី១៨ ខែមិថុនា ដោយបង្ហើបថា អាចជាការហោះហើរលើកចុងក្រោយរបស់យន្តហោះមួយគ្រឿង ដែលបម្រើការជា Air Force One បន្ទាប់ពីវាបានវិលត្រឡប់មកពីកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងវិញ។

ទន្ទឹមនឹងនេះ លោកស្រី Monica Crowley ប្រធានពិធីការសេតវិមានក៏បានបង្ហោះរូបថតយន្តហោះដែលមានពណ៌ស ខៀវនេះ ភ្ជាប់ជាមួយសារមួយថា ៖” ខ្ញុំមានកិត្តិយសដែលបាននៅលើ Air Force One កាលពីយប់មិញ ក្នុងការហោះហើរចុងក្រោយរបស់វា។ វាបានបម្រើប្រធានាធិបតីអស់រយៈពេលជិត ៤០ឆ្នាំមកហើយ ចាប់តាំងពីលោក George H.W. Bush។ វាប្រហែលជាមិនមែនជាយន្តហោះទំនើបបំផុតទេ ប៉ុន្តែវាមានផាសុកភាពណាស់។ រាល់ការហោះហើរជាមួយប្រធានាធិបតី ដូណាល់ ត្រាំ គឺពិសេសមិនគួរឱ្យជឿ។ លាហើយ និងសូមអរគុណ”។

គួរឲ្យដឹងថា “Air Force One” គឺជាការកំណត់ជាផ្លូវការដែលប្រើដោយកងទ័ពអាកាសសហរដ្ឋអាមេរិក ដើម្បីសំដៅទៅលើយន្តហោះណាមួយដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីជៀសវាងការភាន់ច្រឡំជាមួយយន្តហោះផ្សេងទៀត។ ពាក្យនេះក៏ត្រូវបានគេប្រើជាទូទៅផងដែរ នៅពេលសំដៅទៅលើយន្តហោះចម្បងរបស់ប្រធានាធិបតី គឺ VC-25A ដែលជាកំណែពិសេសមួយ ដែលត្រូវបានបង្កើតឡើងពីយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 747-200B ហើយបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩០។

យ៉ាងណាមិញ ជុំវិញការបង្ហោះសារពីសំណាក់ប្រភពជិតស្និទ្ធទាំងនេះបានជំរុញឱ្យមានការរំពឹងទុកថា យន្តហោះ VC-25A មួយគ្រឿងក្នុងចំណោមពីរគ្រឿង នឹងត្រូវដាក់ចូលនិវត្តន៍ ដោយបើកផ្លូវឱ្យយន្តហោះ Boeing 747-8i ដែលកាតាបានផ្តល់ឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ជាអំណោយនោះ នឹងត្រូវយកមកប្រើជំនួសវិញ។

គួរជម្រាបជូនថា យោងតាមសារព័ត៌មាន ​​NBC News បានបង្ហាញថា លោក ត្រាំ កំពុងពិចារណាធ្វើការហោះហើរលើកដំបូងរបស់លោកលើយន្តហោះដែលប្រទេសកាតាបរិច្ចាគជូន នៅពេលដែលលោកត្រូវទៅទស្សនាភ្នំ Rushmore នៅខែក្រោយ ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី២៥០ របស់សហរដ្ឋអាមេរិក៕

The post អាមេរិក ត្រៀមដាក់ឲ្យយន្តហោះ Air Force One មួយ ចូលនិវត្តន៍ឆាប់ៗ ក្រោយដឹកប្រធានាធិបតីអស់ ៤០ឆ្នាំ appeared first on .