Airbus

Airbus ខិតជិតបញ្ចប់កិច្ចព្រមព្រៀងលក់យន្តហោះ ១០០ គ្រឿងទៅឲ្យក្រុមហ៊ុន AirAsia
ក្រុមហ៊ុនផលិតយន្តហោះ Airbus កំពុងខិតជិតក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងលក់យន្តហោះប្រភេទ A220 ប្រហែល ១០០ គ្រឿងទៅឲ្យក្រុមហ៊ុនអាកាសចរណ៍លំដាប់ថវិកា AirAsia ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ ប្រសិនបើកិច្ចព្រមព្រៀងមួយនេះត្រូវសម្រេចបានមែន នោះវាក៏នឹងរួមបញ្ចូលទាំងជម្រើសបញ្ជាទិញសម្រាប់យន្តរបស់ Airbus ចំនួន ៥០ គ្រឿងបន្ថែមទៀត ដែលអាចនឹងត្រូវប្រកាសនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបជាងគេបំផុតនៅអាស៊ីមួយនេះ កំពុងបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ខ្លួនបន្ថែមទៀត។

គួរឲ្យដឹងថា AirAsia គឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ដែលកន្លងធ្លាប់បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរខ្នាតធំ A320 ចំនួនប្រមាណជាង ៣៥០ គ្រឿងរួចមកហើយ។ ហើយកាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុននេះ ក៏បានបញ្ជាទិញយន្តហោះប្រភេទ A321XLR រយៈចម្ងាយឆ្ងាយចំនួន ៥០ គ្រឿងផងដែរ។

ទន្ទឹមនឹងនេះ​ យោងតាមលោក Tony Fernandes សហស្ថាបនិកក្រុមហ៊ុន AirAsia បានប្រាប់អ្នកយកព័ត៌មាន កាលពេលកន្លងទៅថា ក្រុមហ៊ុនអាកាសចរណ៍លំដាប់ថវិការបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន ដោយជ្រើសរើសនូវការបង្កើនចំនួនយន្តហោះតូចៗបន្ថែមទៀត ដើម្បីគាំទ្រដល់គោលដៅថ្មីៗ៕​

The post Airbus ខិតជិតបញ្ចប់កិច្ចព្រមព្រៀងលក់យន្តហោះ ១០០ គ្រឿងទៅឲ្យក្រុមហ៊ុន AirAsia appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបញ្ជាទិញយន្តហោះពី Airbus ៦០ គ្រឿង តម្លៃជិត ១០ពាន់លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ប្រទេសចិន Air China ត្រូវបានគេរាយការណ៍ថា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ដើម្បីបញ្ជាទិញយន្តហោះ A320NEO ចំនួន ៦០ គ្រឿង នៅក្នុងកិច្ចសន្យាដែលមានតម្លៃប្រហែល ៩,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើយងតាមឯកសារមួយរបស់ក្រុមហ៊ុន Air China ដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនសៀងហៃ បានបង្ហាញឲ្យដឹងថា យន្តហោះ Airbus ដែលនឹងត្រូវដឹកជញ្ជូនមកនោះ នឹងចាប់ផ្តើមពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣២។

យ៉ាងណាមិញ បើតាមលោក Li Hanming អ្នកវិភាគអាកាសចរណ៍ឯករាជ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ការទិញនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២ ដែលបានធ្វើឡើងរវាងក្រុមហ៊ុន China Aviation Supplies Holding Company (CASC) ដែលជាបុត្រសម្ព័នរបស់ Air China និងក្រុមហ៊ុន Airbus។

កិច្ចព្រមព្រៀងនោះគ្របដណ្តប់លើយន្តហោះ Airbus A320 ចំនួន ១៣២ គ្រឿង និងយន្តហោះ A350 តួខ្លួនធំទូលាយចំនួន ៨ គ្រឿង ដែលមានតម្លៃសរុបប្រហែល ១៧ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ដោយសារតែភាពតានតឹងយូរអង្វែងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានរារាំងសមត្ថភាពរបស់ក្រុមហ៊ុន Boeing ក្នុងការធានាការបញ្ជាទិញថ្មីនៅក្នុងប្រទេសចិន ដែលផ្តល់ឱ្យក្រុមហ៊ុន Airbus នូវគុណសម្បត្តិទាំងនេះជំនួសវិញ៕​

The post ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងបញ្ជាទិញយន្តហោះពី Airbus ៦០ គ្រឿង តម្លៃជិត ១០ពាន់លានដុល្លារ appeared first on .

ចិន ពិចារណាទិញយន្តហោះក្រុមហ៊ុនបារាំង Airbus រាប់រយគ្រឿង ចំពេលមានភាពតានតឹងជាមួយអាមេរិក
ក្រុមហ៊ុនអាកាសចរណ៍ចិន កំពុងពិចារណាបញ្ជាទិញយន្តហោះក្រុមហ៊ុនបារាំង Airbus រាប់រយគ្រឿង ឲ្យបានឆាប់រហ័សបំផុតនៅខែក្រោយ នៅពេលដែលមេដឹកនាំអឺរ៉ុប គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីអបអរសារទរទំនាក់ទំនងយូរអង្វែងរវាងភាគីទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប្រភពដដែលនេះ បាននិយាយទៀតថា ការពិភាក្សាកំពុងស្ថិតនៅក្នុងដំណើរការ ជាមួយក្រុមហ៊ុនកាសចរណ៍ចិន អំពីទំហំនៃការបញ្ជាទិញដ៏មានសក្តានុពលមួយ។ ហើយចំពោះកិច្ចព្រមព្រៀងនេះ អាចនឹងពាក់ព័ន្ធទៅនឹងការបញ្ជាទិញយន្តហោះប្រហែល ៣០០ គ្រឿង ដោយក្នុងនោះរួមបញ្ចូលទាំងម៉ូដែលតួខ្លួនតូចចង្អៀត និងតួខ្លួនធំទូទាយ ផងដែរ។​

មិនតែប៉ុណ្ណោះ យោងតាមប្រភពដដែលបានដឹងពីបញ្ហានេះ បាននិយាយទៀតថា ការចរចាកំពុងបន្ត ហើយអាចនឹងមិនត្រូវរូវគ្នា ឬចំណាយពេលយូរជាងនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀង។ ប៉ុន្តែខាងក្រុមហ៊ុន Airbus បានបដិសេធមិនការធ្វើអត្ថាធិប្បាយណាមួយនៅឡើយនោះទេ ខណ:តំណាង​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​ ក៏មិន​បាន​ឆ្លើយតប​នឹង​សំណើ​ពាក់ព័ន្ធទៅនឹងបញ្ហានេះ ផងដែរ។

យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង Airbus នេះ អាចជាការផ្ញើសារមួយសម្រាប់លោក ស៊ី ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណ:ពេលដែលភាពតានតឹងពាណិជ្ជកម្ម កំពុងតែបន្ត។

ជម្រាបជូនថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីនៃប្រទេសអាល្លឺម៉ង់ លោក Friedrich Merz ស្ថិតក្នុងចំណោមមេដឹកនាំអឺរ៉ុបផ្សេងទៀត ដែលអាចនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងខែកក្កដា ដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងសហភាពអឺរ៉ុប។ បារាំង និងអាល្លឺម៉ង់ គឺជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Airbus ៕

The post ចិន ពិចារណាទិញយន្តហោះក្រុមហ៊ុនបារាំង Airbus រាប់រយគ្រឿង ចំពេលមានភាពតានតឹងជាមួយអាមេរិក appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ VietJet បញ្ជាទិញយន្តហោះ Airbus ២០ គ្រឿងបន្ថែម​ ចំពេលមានដំណើរទស្សនកិច្ចរបស់លោក Macron
ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់វៀតណាម Vietjet នៅថ្ងៃចន្ទនេះ បានយល់ព្រមលើការបញ្ជាទិញយន្តហោះថ្មីៗ ពីក្រុមហ៊ុន Airbus សម្រាប់យន្តហោះប្រភេទតួខ្លួនទូលាយ A330neo ចំនួន ២០ គ្រឿងបន្ថែមទៀត ចំពេលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងស្ថិតនៅនៅទីក្រុងហាណូយ ដើម្បីជួបជាមួយមេដឹកនាំវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Vietjet បាននិយាយថា សម្រាប់កិច្ចព្រមព្រៀងចុងក្រោយនេះ នឹងនាំមកនូវការបញ្ជាទិញយន្តហោះ A330neo សរុបកើនឡើងដល់ចំនួន ៤០ គ្រឿង បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន សម្រាប់ការបញ្ជាទិញយន្តហោះចំនួន A330neo ចំនួន ២០ គ្រឿងរួចម្តងហើយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនហាក់មិនបានទម្លាយឲ្យដឹងអំពីការចំណាយ ឬព័ត៌មានលម្អិតផ្សេងទៀតអំពីកាលវិភាគនៃការដឹកជញ្ជូននោះទេ ប៉ុន្តែបាននិយាយថា ការបញ្ជាទិញថ្មីនេះ នឹងនាំឲ្យនូវការគាំទ្រដល់ការពង្រីកយុទ្ធសាស្ត្រនៃជើងហោះហើររបស់ក្រុមហ៊ុន ក្នុង​ទសវត្ស​ក្រោយ។

គួរឲ្យដឹងថាកិច្ចព្រមព្រៀងថ្មីផងដែរនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន VietJet លោកស្រី Nguyen Thi Phuong Thao និងលោក Wouter van Wersch នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Airbus ។

ជាមួយគ្នានេះ លោកស្រី Thao បាននិយាយថា ការបញ្ជាទិញថ្មីនេះ នឹងបន្តគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរជាសាកលរបស់ VietJet ខណៈដែលក្រុមហ៊ុន មានគម្រោងជំរុញការហោះហើរនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាចផ្តោតទៅលើសេវាកម្មហោះហើរផ្លូវឆ្ងាយទៅកាន់អឺរ៉ុប នាពេលអនាគត។

ជម្រាបជូនផងដែរថា ការប្រកាសនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងចាប់ផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ជាមួយក្តីសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣០ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន អាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ការកកើតឡើងវិញ ស្រាវជ្រាវ ផ្កាយរណប និង​វិស័យ​ការពារ​ជាតិ ជាដើម៕

The post ក្រុមហ៊ុនអាកាសចរណ៍ VietJet បញ្ជាទិញយន្តហោះ Airbus ២០ គ្រឿងបន្ថែម​ ចំពេលមានដំណើរទស្សនកិច្ចរបស់លោក Macron appeared first on .

អឺរ៉ុបត្រូវផ្តោតសំខាន់ លើការវិនិយោគក្នុងវិស័យការពារជាតិ
លោក Guillaume Faury នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Airbus បានលើកឡើងថា អឺរ៉ុបត្រូវធ្វើការឲ្យស៊ីជម្រៅបន្ថែមទៀតលើគម្រោងការពារជាតិ និងបង្កើនការវិនិយោគជាងនេះទៅលើសមត្ថភាពផលិតកម្មអាវុធ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

CEO រូបនេះបានបន្តទៀតថា សហភាពអឺរ៉ុបកំពុងទិញសព្វាវុធតិចជាងសហរដ្ឋអាមេរិកដល់ទៅប្រាំដងឯណោះ ហើយបីភាគបួននៃអាវុធទាំងនោះមិនត្រូវបានផលិតនៅអឺរ៉ុបទេ ភាគច្រើននៅអាមេរិក។ មូលហេតុដូច្នេះក៏ដោយសារតែ ការបណ្តាក់ទុនចំពោះការផលិតសព្វាវុធនៅអឺរ៉ុបមានតិចតួចពេក ហើយចុងបញ្ចប់សព្វាវុធដែលអាចទៅរកទិញបានយ៉ាងឆាប់រហ័ស គឺមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នកនយោបាយមិនត្រូវមានចក្ខុវិស័យគិតត្រឹមរយៈពេលខ្លីនោះទេ ពោលត្រូវគិតគូឲ្យបានវែងឆ្ងាយ។

មិនត្រឹមតែប៉ុណ្ណោះ លោក Faury ក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអង់គ្លេស ដ្បិតអីប្រទេសមួយនេះកំពុងអភិវឌ្ឍលើគម្រោងយន្តហោះចម្បាំង GCAP ជាមួយអ៊ីតាលី និងជប៉ុន ខណៈប្រទេសបារាំង អាល្លឺម៉ង់ និងអេស្បាញ កំពុងបន្តអភិវឌ្ឍន៍គម្រោងយន្តហោះចម្បាំង FCAS ៕

The post អឺរ៉ុបត្រូវផ្តោតសំខាន់ លើការវិនិយោគក្នុងវិស័យការពារជាតិ appeared first on .

ក្រុមហ៊ុន Turkish Airlines ពិភាក្សាជាមួយ Airbus និង Boeing ដើ​ម្បីបញ្ជាទិញយន្តហោះចំនួន ២៣៥គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines កំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះ Airbus និង Boeing ដើម្បីបញ្ជាទិញនូវយន្តហោះចំនួន ២៣៥គ្រឿងក្រោមផែនការរបស់ខ្លួនកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

អំឡុងព្រឹត្តិការណ៍មួយជាមួយក្រុមហ៊ុន Airbus និង Roll-Royce កាលពីថ្ងៃ២៩ ខែមេសា ប្រធានក្រុមហ៊ុន Turkish Airlines លោក Ahmet Bolat បាននិយាយថា៖ “យើងកំពុងចរចាជាមួយក្រុមហ៊ុន Airbus និង Boeing ចំពោះយន្តហោះដែលនៅសល់ចំនួន ២៣៥គ្រឿង។

លោកបន្ថែមថា ក្រុមហ៊ុន Turkish Airlines តែងតែអនុវត្តតាមគោលការណ៍មានតុល្យភាពរវាង Airbus និង Boeing ។ ម្យ៉ាងវិញទៀត ខ្លួនក៏កំពុងរង់ចាំការដោះស្រាយឲ្យចប់រួចរាល់សិន ចំពោះបញ្ហាដែលក្រុមហ៊ុន Boeing បានជួបប្រទះ ដូច្នេះមិនប្រញាប់នោះទេក្នុងការសម្រេចចិត្ត។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានបង្ហាញអំពីផែនការហោះហើររបស់ខ្លួនរយៈពេល ១០ឆ្នាំ ដោយមានគោលបំណងបង្កើនចំនួនយន្តហោះឲ្យដល់ទៅជិត ៦០០គ្រឿង ខណៈកាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនក៏បានប្រកាសពីកិច្ចព្រមព្រៀងមួយជាមួយ Airbus សម្រាប់ការបញ្ជាទិញម៉ូឌែល A321 និងម៉ូឌែល A350 សរុបចំនួន ៣៥៥គ្រឿងឯណោះ៕

The post ក្រុមហ៊ុន Turkish Airlines ពិភាក្សាជាមួយ Airbus និង Boeing ដើ​ម្បីបញ្ជាទិញយន្តហោះចំនួន ២៣៥គ្រឿង appeared first on .

ត្រីមាសដំបូងក្រុមហ៊ុន Airbus លក់យន្តហោះបានរហូតដល់ទៅ ១៤២គ្រឿង
សារព័ត៌មាន Reuters បានចុះផ្សាយថា នៅត្រីមាសទីមួយឆ្នាំ២០២៤ ក្រុមហ៊ុន Airbus បានលក់យន្តហោះរបស់ខ្លួន បានរហូតដល់ទៅចំនួន ១៤២គ្រឿងកើនឡើង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុន Airbus ក៏មិនបានបញ្ជាក់ឲ្យច្បាស់ពីគោលដៅរបស់ខ្លួន ចំពោះការលក់ប្រចាំត្រីមាសនោះទេ ប៉ុន្តែបាននិយាយដូច្នេះថា ខ្លួនកំពុងដាក់គោលដៅធ្វើយ៉ាងណា លក់យន្តហោះឲ្យបានរហូតដល់ទៅ ៨០០គ្រឿងនៅឆ្នាំ២០២៤ នេះ។

ម្យ៉ាងវិញទៀត យន្តហោះធុនធំមួយចំនួនក៏កំពុងតែត្រូវបានពន្យារពេលក្នុងការដាក់លក់ ដោយហេតុតែមានភាពកង្វះខាតកៅអីអ្នកដំណើរ ខណៈដែល Airbus ក៏បានជូនដំណឹងទៅដល់ក្រុមហ៊ុនអាកាសចរណ៍ដែលជាអតិថិជនរបស់ខ្លួន អំពីសំណើពន្យារពេលលក់យន្តហោះប្រភេទ A321 ផងដែរ។

គួរបញ្ជាក់ថា បើទោះបីជាមានភាពរាំងស្ទះសង្វាក់ផលិតកម្មយ៉ាងដូច្នេះក៏ដោយ ក្រុមហ៊ុន Airbus ក៏នៅតែកំពូលអ្នកលក់ដ៏លេចធ្លោដដែល ដ្បិតអីនិយ័តករបានធ្វើការផ្អាកការផលិត និងកំពុងស្រាវជ្រាវទៅលើក្រុមហ៊ុន Boeing បន្ទាប់មានករណីរបូតទ្វារអំឡុងពេលហោះហើរ៕

The post ត្រីមាសដំបូងក្រុមហ៊ុន Airbus លក់យន្តហោះបានរហូតដល់ទៅ ១៤២គ្រឿង appeared first on .

ក្រុមហ៊ុនអាកាសចរណ៍តួកគី បញ្ជាទិញយន្តហោះទំនើបៗពីក្រុមហ៊ុន Airbus ចំនួន ៣៥៥ គ្រឿង
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airline​​) បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនផលិតយន្តហោះ Airbus ដើម្បីពិភាក្សាអំពីការបញ្ជាទិញយន្តហោះទំនើបថ្មីៗចំនួន ៣៥៥ គ្រឿង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu ។

ក្នុងអំឡុងពេលកិច្ចប្រជុំ ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនោះ មន្ត្រីមកពីក្រុមហ៊ុនអាកាសចរណ៍តួកគី បានពិភាក្សាអំពីការទិញយន្តហោះ A350-900 ចំនួន ៧៥ គ្រឿង ក្នុងនោះក៏មានយន្តហោះ A350-1000 ចំនួន ១៥ គ្រឿង ព្រមទាំងយន្តហោះ A321neo ចំនួន ២៥០ គ្រឿង បន្ថែមពីនោះក្រុមហ៊ុននឹងទិញយន្តហោះដឹកទំនិញ A350F ចំនួន ៥ គ្រឿង និងយន្តហោះ A350-900s ចំនួន ១០ គ្រឿង។

លើសពីនោះ ទីភ្នាក់ងារព័ត៌មានដដែលបានបន្ថែមថា មន្ត្រីអាកាសចរណ៍តួកគីក៏បានពិភាក្សា ជាមួយក្រុមហ៊ុន Rolls Royce លើសេវាកម្មថែទាំ និងជួសជុលម៉ាស៊ីនយន្តហោះ A350 ផងដែរ។

ដោយឡែក កាលពីខែឧសភា ប្រធានក្រុមហ៊ុនអាកាសចរណ៍តួកគី លោក Ahmet Bolat បាននិយាយថា ក្រុមហ៊ុនមានបំណងបញ្ជាទិញយន្តហោះថ្មីចំនួន ៦០០ គ្រឿងបន្ថែម នៅអំឡុងខែមិថុនា ខណៈយន្តហោះដែលបញ្ជាទិញនោះ នឹងផលិតអោយបានរួចរាល់ក្នុងរយៈពេល ១០ ឆ្នាំ។ តែទោះជាយ៉ាងណា លុះមកដល់ខែមិថុនា លោកបាននិយាយថា ផ្នែកខ្លះនៃការបញ្ជាទិញនោះ គឺមិនចាំបាច់ឡើយ ហើយការបញ្ជាទិញចុងក្រោយ វាស៊ីសងទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលនឹងប្រកាសក្នុងរយៈពេល ២ ខែខាងមុខ៕

The post ក្រុមហ៊ុនអាកាសចរណ៍តួកគី បញ្ជាទិញយន្តហោះទំនើបៗពីក្រុមហ៊ុន Airbus ចំនួន ៣៥៥ គ្រឿង appeared first on .

Airbus បង្កើតកំណត់ត្រាថ្មី ក្រោយក្រុមហ៊ុនឥណ្ឌាបញ្ជាទិញយន្តហោះ ៥០០គ្រឿង
ក្រុមហ៊ុនអឺរ៉ុប Airbus បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីស្រឡាង ក្រោយសម្រេចបាន​កិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានការបញ្ជាទិញយន្តហោះច្រើនបំផុតពីក្រុមហ៊ុន​ឥណ្ឌា IndiGo។

យោងតាមការចុះផ្សាយពី​ CNA បានបង្ហាញថា ក្រុមហ៊ុន IndiGo បានបញ្ជាទិញយន្តហោះប្រភេទ A320neo ខ្នាតគ្រួសារ ចំនួន ៥០០ គ្រឿង ខណៈ Airbus នឹងចាប់ផ្ដើម​ដឹកយន្តហោះឲ្យ​ក្រុមហ៊ុនឥណ្ឌាចន្លោះឆ្នាំ ២០៣០ ដល់ ២០៣៥។

សូមជម្រាបដែរថា បច្ចុប្បន្ន​ឥណ្ឌានៅតែជា​ទីផ្សារ​យន្តហោះដែលមាន​កំណើនលឿនបំផុត ពោល​មាន​ការ​បញ្ជាទិញយន្តហោះជាច្រើនគ្រឿង ដែលធ្វើឲ្យ​ក្រុមហ៊ុនផលិតខ្លះ​មាន​បញ្ហា​រាំងស្ទះ ដល់​ការ​ផ្គត់ផ្គង់​ថែមទៀត។

បន្ថែមពីនោះ ឥណ្ឌា​ក៏ជាអតិថិជន​ទិញយន្តហោះធំបំផុតទី ២ បន្ទាប់ពីអាមេរិក ប៉ុន្តែ​មាន​ការ​សន្និដ្ឋានថា ឥណ្ឌាអាចនឹងទិញយន្តហោះច្រើនជាងតម្រូវការ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​អន្តរជាតិ៕

The post Airbus បង្កើតកំណត់ត្រាថ្មី ក្រោយក្រុមហ៊ុនឥណ្ឌាបញ្ជាទិញយន្តហោះ ៥០០គ្រឿង appeared first on .

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុបមួយ ចង់ពង្រីកមហិច្ឆតាផលិតកម្ម នៅចិនបន្ថែម
ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អឺរ៉ុប Airbus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ អំពីផែនការបង្កើនសមត្ថភាពផលិតរបស់ខ្លួនឱ្យបានទ្វេដង នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុននេះ មានបំណងបោះជំហានឱ្យកាន់តែជ្រៅបន្ថែមទៀត ទៅក្នុងទីផ្សារដ៏សំខាន់បំផុតមួយ របស់ពិភពលោកមួយនេះ ។

ទាំងក្រុមហ៊ុន Airbus និងដៃគូប្រជែង Boeing បានចាត់ទុកតំបន់អាស៊ី និងចិន ថាជាគោលដៅដ៏ធំបំផុតមួយរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីការកើនឡើងនៃតម្រូវការ លើការធ្វើដំណើរតាមផ្លូវអាកាស ជាពិសេសរបស់ក្រុមមនុស្សមានជីវភាព​ធូរធារ​ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។

យ៉ាងណាមិញ នាយកប្រតិបត្តិរបស់ Airbus លោក Guilaume Faury បានធ្វើការប្រកាសអំពីផែនការពង្រីកផលិតកម្មរបស់ខ្លួននេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក Emmanuel Marcron ទៅកាន់ប្រទេសចិន ។

គួរឱ្យដឹងថាការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយ លោក Faury ដើម្បីសាងសង់រោងចក្រដំឡើងថ្មីមួយផ្សេងទៀត បន្ទាប់ពីក្រុមហ៊ុន Airbus បានបើករោងចក្រដំឡើងដំបូងរបស់ខ្លួន នៅក្នុងទីក្រុង Tianjin ប្រទេសចិន ក្នុងឆ្នាំ ២០០៩ ដោយផ្តោតទៅលើការផលិតយន្តហោះប្រភេទ A320 បានចំនួន ៦០០ គ្រឿងរួចមកហើយ គិតមកទល់ពេលបច្ចុប្បន្ន ។

ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងខាងលើ ក៏បានរួមបញ្ចូលទាំងការលក់យន្តហោះ Airbus ចំនួន ១៦០ គ្រឿងបន្ថែមទៀត ទៅឱ្យប្រទេសចិនផងដែរ ខណ:យន្តហោះរបស់ក្រុមហ៊ុនអឺរ៉ុបមួយនេះ កំពុងបម្រើការ ២ ១០០ គ្រឿងរួចមកហើយ នៅក្នុងប្រទេសអាស៊ីនេះ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Airbus បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការរោងចក្រដំឡើងចំនួន ៤ នៅទូទាំងពិភពលោក ប៉ុន្តែក្រុមហ៊ុនបានព្យាករថា មានតែរោងចក្រនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលនឹងទទួលបានកំណើនផលិតកម្មខ្ពស់បំផុត ក្នុងចំណោមរោងចក្រផ្សេងទៀត ពោលគឺអាចកើនឡើង ៥,៣% ជារៀងរាល់ឆ្នាំ ក្នុងរយ:ពេល ២០ ឆ្នាំខាងមុខ៕

The post ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុបមួយ ចង់ពង្រីកមហិច្ឆតាផលិតកម្ម នៅចិនបន្ថែម appeared first on .