Anthropic

ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic ខាតលុយអស់ជាង ៨០ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ
Anthropic ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី AI ឈ្មោះ Claude បានរាយការណ៍ពីការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ មុនពេលមានការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលជំរុញឱ្យវិនិយោគិនគិតគូរឡើងវិញនូវតម្លៃទីផ្សារចំនួន ២ទ្រីដុល្លាររបស់ពួកគេ។

កាលពីថ្ងៃទី២០ ខែតុលា កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Anthropic បានសម្រេចប្រាក់ចំណូលសរុបចំនួន ១៦,៣ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ តួលេខនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួនត្រឹមតែ ១,១ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា្នកាលពីឆ្នាំមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការខាតបង់សរុបបានកើនឡើងដល់ជាង ៨០ពាន់លានដុល្លារ។ មូលហេតុចម្បងនៃការខាតបង់នេះគឺដោយសារតែការកើនឡើងនៃតម្លៃមូលបត្របំណុលដែលអាចប្តូរទៅជាភាគហ៊ុនរបស់ក្រុមហ៊ុន Anthropic ដែលត្រូវបានប្រើប្រាស់ដើម្បីជាការរៃអង្គាសទុន។

មិនតែប៉ុណ្ណោះ ការចំណាយរបស់ក្រុមហ៊ុនលើហេដ្ឋារចនាសម្ព័ន្ធ AI បានកើនឡើងជិតបួនដង រហូតដល់ ៩ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ខ្លួនអាចនឹងវិនិយោគបន្ថែមរហូតដល់ ៧៥០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីបង្កើនកម្លាំងសមត្ថភាពកុំព្យូទ័ររបស់ខ្លួន៕​

The post ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic ខាតលុយអស់ជាង ៨០ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ appeared first on .

ប្រាក់ចំណូលរបស់ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic កើនឡើងដល់ជាង ១៦ពាន់លានដុល្លារ
ក្រុមហ៊ុន Anthropic ដែលជាអ្នកអភិវឌ្ឍគំរូបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Claude បានប្រាប់ក្រុមវិនិយោគិនថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង ៤៥% បើធៀបនឹងត្រីមាសមុន ឈានដល់ ១៦,៨ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងជារៀងរាល់ត្រីមាសក្នុងឆ្នាំនេះ ដោយកើនពី ៤,៧ពាន់លានដុល្លារក្នុងត្រីមាសទីមួយ ដល់ ១១,៦ពាន់លានដុល្លារក្នុងត្រីមាសទីពីរ។ ក្រុមហ៊ុន Anthropic បានរាយការណ៍ប្រាប់វិនិយោគិនថា ខ្លួនក៏ទទួលបានប្រាក់ចំណេញសម្រាប់ត្រីមាសទីពីរជាប់ៗគ្នាផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញកំណើននេះ បានកើតឡើងចំពេលវិស័យ AI កំពុងផ្ទុះឡើងយ៉ាងខ្លាំង ជាពិសេសនៅពេលដែល Anthropic កំពុងត្រៀមខ្លួនសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង IPO នៅក្នុងពេលឆាប់ៗខាងមុខ៕

The post ប្រាក់ចំណូលរបស់ក្រុមហ៊ុន AI ខ្នាតយក្ស Anthropic កើនឡើងដល់ជាង ១៦ពាន់លានដុល្លារ appeared first on .

តម្លៃមូលធនទីផ្សារក្រុមហ៊ុន AI ខ្នាតយក្ស Anthropic អាចហក់ដល់ ២ទ្រីលានដុល្លារ ខណៈកំពុងត្រៀមបោះផ្សាយលក់ IPO
Anthropic ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី Claude ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយក៏ជាការសាកល្បងលើការចាប់អារម្មណ៍របស់វិនិយោគិនចំពោះបច្ចេកវិទ្យា AI ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២៩ ខែកញ្ញា យោងតាមឯកសារមួយរបស់ Anthropic បានរាយការណ៍ថា ក្រុមហ៊ុន AI ខ្នាតយក្សមួយនេះទទួលបានការកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយចំណូលបានកើនឡើង ១២ ដង រហូតដល់ ៤,៦ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ការខាតបង់លើប្រតិបត្តិការក៏មានចំនួនលើសពី ៨ពាន់លានដុល្លារផងដែរ។

យ៉ាងណាមិញ ដើម្បីដោះស្រាយការខាតបង់នេះ កាលពីដើមខែមិថុនា ក្រុមហ៊ុនមេរបស់កម្មវិធី​ Claude មួយនេះបានប្រកាសថា ខ្លួនបានដាក់ពាក្យសុំបោះផ្សាយលក់ IPO ដោយសម្ងាត់។ ហើយបើតាមប្រភពព័ត៌មានពី Reuters បានឱ្យដឹងថា Anthropic អាចនឹងមានតម្លៃមូលធនទីផ្សារកើនឡើងរហូតដល់ ២ទ្រីលានដុល្លារ ដែលជាតួលេខកើនឡើងទ្វេដងបើធៀបនឹងការប៉ាន់ប្រមាណកាលពីខែឧសភា។

Anthropic មានគម្រោងប្រមូលដើមទុនរហូតដល់ ១០០ពាន់លានដុល្លារពីការបោះផ្សាយលក់ IPO នេះ។ តែទោះជាយ៉ាងណាក៏ដោយ ការធ្វើ IPO អាចនឹងត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកដែលគ្រោងនឹងរៀបចំធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។

ជម្រាបជូនថា Anthropic ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០២១ ដោយក្រុមអ្នកដឹកនាំ និងអ្នកស្រាវជ្រាវដែលធ្លាប់ធ្វើការនៅ OpenAI។ ពួកគេបានដាក់ឲ្យដំណើរការម៉ូឌែលភាសា AI ខ្នាតធំដំបូងរបស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងផ្ទាល់ជាមួយ OpenAI តែម្តង។ ក្រុមហ៊ុននេះក៏ប្រកួតប្រជែងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ AI ជាមួយ xAI របស់ SpaceX, Google របស់ Alphabet និង Meta ផងដែរ៕​

The post តម្លៃមូលធនទីផ្សារក្រុមហ៊ុន AI ខ្នាតយក្ស Anthropic អាចហក់ដល់ ២ទ្រីលានដុល្លារ ខណៈកំពុងត្រៀមបោះផ្សាយលក់ IPO appeared first on .

ក្រុមហ៊ុន AI មានតម្លៃថ្លៃបំផុតលើលោក Anthropic គ្រោងបើកការិយាល័យដំបូងនៅសិង្ហបុរី​
Anthropic ដែលជាក្រុមហ៊ុន AI មានតម្លៃទីផ្សារខ្ពស់បំផុតក្នុងលោក រហូតដល់ ៩៦៥ពាន់លានដុល្លារ នឹងបើកការិយាល័យថ្មីមួយនៅប្រទេសសិង្ហបុរីនាខែតុលាខាងមុខនេះ ដោយកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកសម្រាប់មុខតំណែងជាច្រើន។

សម្រាបវ់ការិយាល័យដែលស្ថិតនៅតំបន់ Raffles Place នេះ នឹងក្លាយជាការិយាល័យទី ៥ របស់ក្រុមហ៊ុន Anthropic នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីទីក្រុងតូក្យូ (ជប៉ុន) បង់កាឡូរូ (ឥណ្ឌា) សេអ៊ូល (កូរ៉េខាងត្បូង) និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន The Straits Times បានឱ្យដឹងថា ក្រុមហ៊ុន Anthropic បានថ្លែងកាលពីថ្ងៃពុធថា ខ្លួនមានផែនការជ្រើសរើសបុគ្គលិកសម្រាប់តួនាទីផ្សេងៗជាច្រើននៅសិង្ហបុរី ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ កំពុងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លើសពីនេះ ក្រុមហ៊ុន Anthropic បានបញ្ជាក់ថា ខ្លួនបានជ្រើសរើសយកប្រទេសសិង្ហបុរី ដើម្បីបើកការិយាល័យថ្មីរបស់ខ្លួននេះ គឺដោយសារតែការប្រមូលផ្តុំនៃធនធានមនុស្សផ្នែកបច្ចេកវិទ្យា អាជីវកម្មសកល និងស្ថាប័នស្រាវជ្រាវ ព្រមទាំងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំ ផងដែរ៕​

The post ក្រុមហ៊ុន AI មានតម្លៃថ្លៃបំផុតលើលោក Anthropic គ្រោងបើកការិយាល័យដំបូងនៅសិង្ហបុរី​ appeared first on .

Google ប្រកាសចាក់លុយវិនិយោគ ៤០ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនគូប្រជែង Anthropic
Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសថានឹងវិនិយោគរហូតដល់ ៤០ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Anthropic ដើម្បីពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបញ្ញាសិប្បនិម្មិត AI ថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Anthropic បាននិយាយថា Google បានប្តេជ្ញាចិត្តចំណាយប្រាក់ចំនួន ១០ពាន់លានដុល្លារជាសាច់ប្រាក់ ដើម្បីបង្កើនតម្លៃមូលធនទីផ្សាររបស់ខ្លួនរហូតដល់ ៣៥០ពាន់លានដុល្លារ ក្នុងគោលបំណងជួយគាំទ្រដល់ការពង្រីកសមត្ថភាពកុំព្យូទ័រដ៏សំខាន់ ហើយអាចនឹងវិនិយោគបន្ថែម ៣០ពាន់លានដុល្លារផ្សេងទៀត ប្រសិនបើក្រុមហ៊ុនអាចសម្រេចបាននូវគោលដៅប្រតិបត្តិការ AI របស់ខ្លួននោះ។

ជម្រាបជូនថា ការវិនិយោគនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Amazon បាននិយាយថា ខ្លួននឹងវិនិយោគរហូតដល់ ២៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនេះ ដែលបានបង្កើតភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្ម AI សកល៕​

The post Google ប្រកាសចាក់លុយវិនិយោគ ៤០ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនគូប្រជែង Anthropic appeared first on .