Anthropic ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី AI ឈ្មោះ Claude បានរាយការណ៍ពីការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ មុនពេលមានការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលជំរុញឱ្យវិនិយោគិនគិតគូរឡើងវិញនូវតម្លៃទីផ្សារចំនួន ២ទ្រីដុល្លាររបស់ពួកគេ។

កាលពីថ្ងៃទី២០ ខែតុលា កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Anthropic បានសម្រេចប្រាក់ចំណូលសរុបចំនួន ១៦,៣ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ តួលេខនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួនត្រឹមតែ ១,១ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា្នកាលពីឆ្នាំមុន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការខាតបង់សរុបបានកើនឡើងដល់ជាង ៨០ពាន់លានដុល្លារ។ មូលហេតុចម្បងនៃការខាតបង់នេះគឺដោយសារតែការកើនឡើងនៃតម្លៃមូលបត្របំណុលដែលអាចប្តូរទៅជាភាគហ៊ុនរបស់ក្រុមហ៊ុន Anthropic ដែលត្រូវបានប្រើប្រាស់ដើម្បីជាការរៃអង្គាសទុន។
មិនតែប៉ុណ្ណោះ ការចំណាយរបស់ក្រុមហ៊ុនលើហេដ្ឋារចនាសម្ព័ន្ធ AI បានកើនឡើងជិតបួនដង រហូតដល់ ៩ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ខ្លួនអាចនឹងវិនិយោគបន្ថែមរហូតដល់ ៧៥០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីបង្កើនកម្លាំងសមត្ថភាពកុំព្យូទ័ររបស់ខ្លួន៕

