Anthropic ដែលជាក្រុមហ៊ុន AI មានតម្លៃទីផ្សារខ្ពស់បំផុតក្នុងលោក រហូតដល់ ៩៦៥ពាន់លានដុល្លារ នឹងបើកការិយាល័យថ្មីមួយនៅប្រទេសសិង្ហបុរីនាខែតុលាខាងមុខនេះ ដោយកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកសម្រាប់មុខតំណែងជាច្រើន។

សម្រាបវ់ការិយាល័យដែលស្ថិតនៅតំបន់ Raffles Place នេះ នឹងក្លាយជាការិយាល័យទី ៥ របស់ក្រុមហ៊ុន Anthropic នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីទីក្រុងតូក្យូ (ជប៉ុន) បង់កាឡូរូ (ឥណ្ឌា) សេអ៊ូល (កូរ៉េខាងត្បូង) និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន The Straits Times បានឱ្យដឹងថា ក្រុមហ៊ុន Anthropic បានថ្លែងកាលពីថ្ងៃពុធថា ខ្លួនមានផែនការជ្រើសរើសបុគ្គលិកសម្រាប់តួនាទីផ្សេងៗជាច្រើននៅសិង្ហបុរី ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ កំពុងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លើសពីនេះ ក្រុមហ៊ុន Anthropic បានបញ្ជាក់ថា ខ្លួនបានជ្រើសរើសយកប្រទេសសិង្ហបុរី ដើម្បីបើកការិយាល័យថ្មីរបស់ខ្លួននេះ គឺដោយសារតែការប្រមូលផ្តុំនៃធនធានមនុស្សផ្នែកបច្ចេកវិទ្យា អាជីវកម្មសកល និងស្ថាប័នស្រាវជ្រាវ ព្រមទាំងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំ ផងដែរ៕

