ការប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» (Cambodia Green Season Tourism Video Contest 2026) រៀបចំដោយក្រសួងទេសចរណ៍ និងសារព័ត៌មាន TNAOT ដោយទទួលបានការគាំទ្រដោយក្រុមការងារយុទ្ធនាការដូវការរបៃតង (Green Season) ដោយលើកទឹកចិត្តឱ្យអ្នកចូលរួមផ្តិតយកនូវភាពទាក់ទាញនៃធម្មជាតិ និងតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រង ក្នុងអំឡុងរដូវកាលបៃតងរបស់កម្ពុជាតាមរយៈមាតិកាវីដេអូខ្លីៗដែលទាក់ទាញ។

អ្នកឈ្នះទាំងបីរូប(Top 3) នឹងទទួលបានរង្វាន់ជាផ្លូវការ ដើម្បីទទួលស្គាល់នូវភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្កើតវីដេអូរដូវកាលបៃតងនៅប្រទេសកម្ពុជា។
-ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៨,០០០,០០០លានរៀល, ពានរង្វាន់ផ្លូវការ, ប័ណ្ណសរសើរពីក្រសួងទេសចរណ៍ និងជាពិសេសមានឱកាសក្លាយជាទូតសុឆន្ទៈអ្នកបង្កើតមាតិកា (Creator Ambassador) របស់ក្រសួងទេសចរណ៍, សំបុត្រយន្តហោះទៅមក (Round Trip) ទៅប្រទេសចិន ១ ឬ ប្រទេសឥណ្ឌា ១ (១ សំបុត្រ) ពីអាកាសចរណ៍ជាតិកម្ពុជា, ការស្នាក់នៅសណ្ឋាគារ HUAN HAI ចំនួន ១ យប់, នាឡិកាឆ្លាតវៃ Smartwatch ម៉ាក KOSPET ចំនួន ១ គ្រឿង (ម៉ូឌែល T4 ឬ M4), ប័ណ្ណទឹកប្រាក់ ១០០ ដុល្លារ ពី E-Gets និងកញ្ចប់កាដូ ពី E-Gets។
-ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ ៤,០០០,០០០ រៀល, ពានរង្វាន់ផ្លូវការ,ប័ណ្ណសរសើរពើក្រសួងទេសចរណ៍, សំបុត្រយន្តហោះទៅមក (Round Trip) ទៅប្រទេសចិន ១ ឬ ប្រទេសឥណ្ឌា ១ (១ សំបុត្រ) ពីអាកាសចរណ៍ជាតិកម្ពុជា, ការស្នាក់នៅសណ្ឋាគារ HUAN HAIចំនួន ១ យប់, នាឡិកាឆ្លាតវៃ Smartwatch ម៉ាក KOSPET ចំនួន ១ គ្រឿង (ម៉ូឌែល T4C ឬ M4C), ប័ណ្ណទឹកប្រាក់ ១០០ ដុល្លារ ពី E-Gets និងកញ្ចប់កាដូ ពី E-Gets។
-ជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ ២,០០០,០០០ រៀល, ពានរង្វាន់ផ្លូវការ,ប័ណ្ណសរសើរពីក្រសួងទេសចរណ៍, សំបុត្រយន្តហោះទៅមក (Round Trip) ទៅប្រទេសចិន ១ ឬ ប្រទេសឥណ្ឌា ១ (១ សំបុត្រ) ពីអាកាសចរណ៍ជាតិកម្ពុជា, ការស្នាក់នៅសណ្ឋាគារ HUAN HAI ចំនួន ១ យប់, នាឡិកាឆ្លាតវៃ Smartwatch ម៉ាក KOSPET ចំនួន ១ គ្រឿង (ម៉ូឌែល T4C ឬ M4C), ប័ណ្ណទឹកប្រាក់ ១០០ ដុល្លារ ពី E-Gets និងកញ្ចប់កាដូ ពី E-Gets។
ការប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នេះជាការសហការជ្រោមជ្រែងពីក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់រូបភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ និងការបង្កើនភាពទាក់ទាញកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលទាំងក្នុងតំបន់ និងពិភពលោក តាមរយៈអ្នកបង្កើតវីដេអូ ដោយផ្តល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ និងជាពិសេសគុណតម្លៃស្នាដៃវីដេអូ ដែលបេក្ខជនបានស្វះស្វែងចូលរួមបង្កើតវីដេអូគ្រប់ៗរូប។
ក្រសួងទេសចរណ៍បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់អ្នកបង្កើតវីដេអូដែលបានប្រើប្រាស់វេទិកាបណ្តាញសង្គម និងមាតិកាឌីជីថល ដើម្បីបង្ហាញអំពីសក្ដានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដល់សាធារណជនជាតិ និងអន្តរជាតិយ៉ាងផុលផុស។
សូមតាមដានបណ្តាញសង្គមផ្លូវការរបស់ក្រសួងទេសចរណ៍ និង TNAOT News ដើម្បីទទួលបានព័ត៌មានលម្អិតអំពីគោលការណ៍ណែនាំជាបន្តបន្ទាប់ និងកាលបរិច្ឆេទផុតកំណត់៕

