Barron Trump

អ៊ីរ៉ង់ ចេញមុខបដិសេធជុំវិញការប៉ុនប៉ងធ្វើឃាតកូនប្រុសពៅសំណព្វរបស់លោក ត្រាំ
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានចេញមុខបដិសេធការចោទប្រកាន់ដែលថាទីក្រុងតេអេរ៉ង់មានផែនការធ្វើឃាត Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Al Manar របស់លីបង់ ដែលបានចាក់ផ្សាយនៅថ្ងៃទី២៧ ខែសីហា លោកឧត្តមសេនីយ៍ Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ត្រូវបានគេស្នើសុំឱ្យធ្វើការអត្ថាធិប្បាយលើព័ត៌មានដែលថាសហរដ្ឋអាមេរិកសង្ស័យថា អ៊ីរ៉ង់បានដាក់ Barron Trump នៅក្នុងគោលដៅវាយប្រហារ។

តែទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបដិសេធការចោទប្រកាន់នេះ ដោយបានទម្លាក់កំហុសទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជំនួសវិញ។

លោកឧត្តមសេនីយ៍ Rezaei បានមានប្រសាសន៍ថា៖ “នេះជាការភូតភរដ៏អាក្រក់ដែលលោក Netanyahu ប្រើដើម្បីបោកប្រាស់លោក ត្រាំ។ ប្រសិនបើពួកយើងសម្រេចចិត្តធ្វើសកម្មភាព គឺគ្មាននរណាម្នាក់អាចរារាំងពួកយើងបានឡើយ។ ការភូតភរទាំងនេះត្រូវបានបង្កើតឡើងដោយលោក Netanyahu សុទ្ធសាធ”។

ជុំវិញការលើកឡើងរបស់លោក Rezaei នេះ​ បានធ្វើឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងបណ្តាញសារព័ត៌មានដែលពាក់ព័ន្ធនឹងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) កាលពីចុងសប្តាហ៍មុន បានចាកផ្សាយវីដេអូមានប្រវែងជិត ៣នាទីអំពីគម្រោងធ្វើឃាត Barron Trump។

តែទោះបីជាបានបដិសេធការចោទប្រកាន់អំពីផែនការធ្វើឃាត Barron Trump ក៏ដោយ លោកឧត្តមសេនីយ៍ Rezaei មិនបានធ្វើការអត្ថាធិប្បាយលើវីដេអូដែលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសខ្លួនបានចុះផ្សាយនោះ នៅឡើយទេ៕​

The post អ៊ីរ៉ង់ ចេញមុខបដិសេធជុំវិញការប៉ុនប៉ងធ្វើឃាតកូនប្រុសពៅសំណព្វរបស់លោក ត្រាំ appeared first on .

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចាក់ផ្សាយវីដេអូគំរាមធ្វើឃាតកូនប្រុសពៅប្រធានាធិបតីអាមេរិក Barron Trump
ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានចាក់ផ្សាយវីដេអូមួយដែលរៀបរាប់លម្អិតអំពីទីកន្លែងរបស់ Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែទៅជាប្រចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsmax។

វីដេអូនេះ ដែលមានរយៈពេលប្រហែលបីនាទី ត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍លេខ០៣ របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដូចជា Tasnim កាលពីថ្ងៃទី២៣ ខែសីហា។

វីដេអូដែលមានចំណងជើងថា “កន្លែងដែលត្រូវសម្លាប់ Barron Trump” ត្រូវបានធ្វើឡើងដោយប្រើទម្រង់បែបជាក្រាហ្វិក ដើម្បីធ្វើត្រាប់តាមការឃ្លាំមើលទីតាំងដែល Barron តែងតែបង្ហាញវត្តមានជាញឹកញាប់ រួមទាំងវេទិកាអនឡាញរបស់គេ និងមនុស្សនៅជុំវិញខ្លួនកូនប្រុសរបស់ប្រធានាធិបតីអាមេរិករូបនេះផងដែរ។ វីដេអូនេះក៏បង្ហាញផែនទីនៃទំនាក់ទំនងសង្គមរបស់ Barron និងប្រព័ន្ធការពារសុវត្ថិភាពដែលផ្តល់ដោយសេវាសម្ងាត់សហរដ្ឋអាមេរិកទៀតផង។

យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយ C14 News របស់អ៊ីស្រាអែលក៏បានបង្ហាញថា អ៊ីរ៉ង់បានផ្តល់រង្វាន់ចំនួន ១០លានដុល្លារសម្រាប់អ្នកដែលអាចទាក់ទងកូនប្រុសរបស់ប្រធានាធិបតី ត្រាំ បាន។ សេវាសម្ងាត់អាមេរិកបាននិយាយថា ខ្លួនក៏បានដឹងអំពីការគំរាមកំហែងនេះ ហើយកំពុងបើកការស៊ើបអង្កេតផងដែរ។

ចលនាចុងក្រោយនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀតដែលបានកំណត់គោលដៅទៅលើស្ត្រីទីមួយ Melania Trump ផងដែរ។វីដេអូគំរាមនោះ បានលើកឡើងពីកន្លែងដែលលោកស្រីតែងតែទៅទស្សនាជាញឹកញាប់នៅទីក្រុងញូវយ៉ក ទម្លាប់ទិញទំនិញរបស់គាត់ និងព័ត៌មានដែលត្រូវបានចោទប្រកាន់ថាទាក់ទងនឹងការការពារសេវាសម្ងាត់ជាដើម។

គួរជម្រាបជូនថា ការគំរាមកំហែងប្រឆាំងនឹងគ្រួសាររបស់លោក ត្រាំ បានលេចឡើងក្នុងចំណោមភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងមន្ត្រីយោធា និងនយោបាយជាន់ខ្ពស់មួយចំនួនទៀត៕​

The post ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចាក់ផ្សាយវីដេអូគំរាមធ្វើឃាតកូនប្រុសពៅប្រធានាធិបតីអាមេរិក Barron Trump appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន សរសើរ Barron Trump ថាជះរូបរាងស្រស់ស្អាត សង្ហាដូចជាឪពុក
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថ្មីៗនេះ បានស្នើសុំឲ្យប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ ពាំនាំសារជូនពរសម្រាប់ថ្ងៃខួបកំណើត ទៅកាន់កូនប្រុសពៅរបស់លោក គឺ Barron Trump ដោយលើកសរសើរយុវជនវ័យ ២០ឆ្នាំរូបនេះថាទទួលបានហ្សែនល្អៗ ពីឪពុកម្តាយរបស់គេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The People។

លោកស្រី Takaichi បានផ្ញើសារជូនពរខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ទៅកាន់ Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែមីនា ខណៈពេលដែលកំពុងចូលរួមពិធីជប់លៀងនៅសេតវិមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី នៅសហរដ្ឋអាមេរិក។

លោកស្រី Takaichi បាននិយាយមុនពេលពិធីជប់លៀងចាប់ផ្តើមថា “ខ្ញុំចង់ចាប់ផ្តើមដោយការអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះខួបដ៏សំខាន់នេះ។ លោក ដូណាល់ ថ្ងៃស្អែកគឺជាថ្ងៃកំណើតកូនប្រុសរបស់អ្នក ឈ្មោះ Barron Trump។ ខ្ញុំដឹងថាគាត់ធំឡើងច្រើនហើយ និងជាសុភាពបុរសដែលមានរូបរាងខ្ពស់ និងស្រស់សង្ហា”។

មិនតែប៉ុណ្ណោះ លោកស្រី Takaichi បាននិយាយដោយកំប្លែងទៀតថា ៖”ពេលសម្លឹងមើលគាត់ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថាគាត់បានទទួលហ្សែនរូបរាងដ៏ល្អនោះមកពីណា។ សូមផ្ញើសារជូនពរខួបកំណើតនេះ ដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំ ទៅកាន់គាត់”។

ជម្រាបជូនផងដែរថា លោក ស្រី Takaichi ទើបតែបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ទៅកាន់សហរដ្ឋអាមេរិក ពោលគឺចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា ឆ្នាំ២០២៥ មក៕​

The post នាយករដ្ឋមន្ត្រីជប៉ុន សរសើរ Barron Trump ថាជះរូបរាងស្រស់ស្អាត សង្ហាដូចជាឪពុក appeared first on .

កូនប្រុសពៅរបស់លោក ត្រាំ មានទ្រព្យសម្បត្តិសរុបចំនួន ១៥០លានដុល្លារ ក្នុងវ័យត្រឹម ១៩ឆ្នាំ
Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេបានរាយការណ៍ថា មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបចំនួន ១៥០លានដុល្លារ ដោយភាគច្រើនទទួលបានពីការវិនិយោគនៅក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo News។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ថ្មីៗនេះ​បានធ្វើការវិភាគលើការវិនិយោគ និងប្រាក់ចំណូលរបស់សមាជិកគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ ដោយបង្ហាញថា កូនៗរបស់លោក អាចរកប្រាក់ចំណូលបានយ៉ាងច្រើន ជាពិសេសពីការបណ្តាក់ទុននៅក្នុងវិស័យកាក់គ្រីបតូ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេសផងដែរ។

គួរកត់សម្គាល់ថា កូនប្រុសពៅរបស់លោក ត្រាំ គឺ Barron Trump ដែលបច្ចុប្បន្នមានវ័យត្រឹម ១៩ឆ្នាំ ជានិស្សិតឆ្នាំទីពីរ នៅសាកលវិទ្យាល័យ New York នោះ​ ត្រូវបានប៉ាន់ប្រមាណថាមានទ្រព្យផ្ទាល់ខ្លួនប្រមាណ ១៥០លានដុល្លារ ឯណោះ។ លោក ត្រាំ​ ក៏ធ្លាប់អួតប្រាប់ផងដែរថា Barron គឺជាមនុស្សតែម្នាក់គត់ដែលបានគ្រួសារទាំងមូលឲ្យយល់ដឹងពីតម្លៃនៃរូបិយប័ណ្ណគ្រីបតូ។

ជម្រាបជូនផងដែរថា វិស័យគ្រីបតូនេះ ក៏ជាប្រភពចំណូលដ៏ធំបំផុត សម្រាប់បងប្អូនរបស់ Barron ពីរនាក់ផ្សេងទៀតផងដែរ ដោយ Trump Jr មានទ្រព្យសរុប ៥០០លានដុល្លារ និង Eric Trump មានទ្រព្យសម្បត្តិប្រមាណ ៧៥០លានដុល្លារ។ ដោយឡែកលោក ត្រាំ ដែលសមាជិកដែលមានបំផុតនៃគ្រួសារ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៣ពាន់លានដុល្លារ៕​

The post កូនប្រុសពៅរបស់លោក ត្រាំ មានទ្រព្យសម្បត្តិសរុបចំនួន ១៥០លានដុល្លារ ក្នុងវ័យត្រឹម ១៩ឆ្នាំ appeared first on .

កូនប្រុសពៅលោក ត្រាំ ផ្លាស់ទៅរស់នៅសេតវិមាន ដើម្បីបន្តការសិក្សា
Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ទៅរស់នៅក្នុងសេតវិមាន ដើម្បីចាប់ផ្តើមសិក្សាឆ្នាំទី២ របស់គេ នៅសាកលវិទ្យាល័យ New York។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។

Barron ដែលបច្ចុប្បន្នមានវ័យ ១៩ឆ្នាំ បានផ្លាស់ទៅរស់នៅជាមួយឪពុកម្តាយរបស់គេ នៅសេតវិមាន ហើយកំពុងចាប់ផ្តើមឆ្នាំសិក្សាទីពីររបស់ខ្លួន នៅសាកលវិទ្យាល័យ New York ដែលទទួលយកសិក្សាអតិបរមា ត្រឹមតែ ១២០ នាក់ ប៉ុណ្ណោះ ក្នុងមួយឆមាស សម្រាប់មុខវិជ្ជាផ្តោតសំខាន់ដូចជា នយោបាយ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងសារព័ត៌មាន ។

គួរឲ្យដឹងផងដែរថា នៅឆ្នាំសិក្សាដំបូង កូនប្រុសពៅរបស់លោក ត្រាំ រូបនេះ រស់នៅអគារ Trump Tower ក្នុងទីក្រុង Manhattan ទីក្រុងញូវយ៉ក ពោលគឺមានចម្ងាយជិះប្រហែល ២០នាទី ពីសាលារៀន។

យ៉ាងណាមិញ ជំទាវទីមួយ លោកស្រី Melania Trump បានចំណាយពេលភាគច្រើននៅទីក្រុងញូវយ៉ក ដើម្បីបាននៅជិត Barron កំឡុងពេលចូលរៀននៅមហាវិទ្យាល័យ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញក្តីរំពឹងថា លោកស្រីនឹងកាន់តែចូលរួមយ៉ាងសកម្មនៅក្នុងអាណត្តិទីពីររបស់ស្វាមីលោកស្រីបន្ថែមទៀត ដោយសារតែឥឡូវនេះកូនប្រុសរបស់លោកស្រី បានផ្លាស់ប្តូរមករស់នៅក្នុងសេតវិមាន ផងដែរ។

ជម្រាបជូនផងដែរថា​ Barron បានបង្ហាញខ្លួនជាសាធារណៈជាច្រើនដងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់លោក ត្រាំ ប៉ុន្តែរូបគេកម្របានទៅសេតវិមានណាស់ ចាប់តាំងពីឪពុកខ្លួនបានចូលកាន់តំណែងក្នុងខែមករាមក៕​

The post កូនប្រុសពៅលោក ត្រាំ ផ្លាស់ទៅរស់នៅសេតវិមាន ដើម្បីបន្តការសិក្សា appeared first on .

កូនប្រុសពៅលោក​ ត្រាំ កើបលុយបានជិត ៤០លានដុល្លារ ពីជំនួញកាក់គ្រីបតូរបស់គ្រួសារ
Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាអាចរកបានប្រាក់ចំណូលជិត ៤០លានដុល្លារ ពីការបណ្តាក់ទុនលើវិស័យកាក់គ្រីបតូ របស់គ្រួសារ។

តាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា​ Barron អាចរកបានចំណូលបាន ២៥លានដុល្លារ​ បន្ទាប់ពីបង់ពន្ធរួច បន្ទាប់ពីគេបានបណ្តាក់ទុននៅក្រុមហ៊ុន World Liberty Financial ដែលជាក្រុមហ៊ុនផ្តោតរកស៊ីលើវិស័យរូបិយប័ណ្ណឌីជីថល ដែលបង្កើតដោយក្រុមគ្រួសារត្រកូល​​​ Trump កាលពីឆ្នាំមុន។​

​គួរឲ្យដឹងថា​ ចាប់តាំងពីការប្រកាសបង្កើតកាក់គ្រីបតូថ្មីមក លោក ត្រាំ​ ផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថា​ អាចរកប្រាក់ចំណូលបានប្រហែល ១ពាន់លានដុល្លាររួចមកហើយ តាមរយ:សកម្មភាពពាក់ព័ន្ធទៅនឹងវិស័យគ្រីបតូនេះ។​

ជម្រាបជូនថា​ Barron ត្រូវបានចុះបញ្ជីជាសហស្ថាបនិកនៃក្រុមហ៊ុន World Liberty Financial រួមជាមួយឪពុករបស់ខ្លួន លោក ដូណាល់ ត្រាំ និងបងប្រុស Eric Trump ។ បើតាម Forbes បានប៉ាន់ប្រមាណថា Barron ទំនងជាមានភាគហ៊ុន ៧,៥% នៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Delaware​ មួយនេះ៕​

The post កូនប្រុសពៅលោក​ ត្រាំ កើបលុយបានជិត ៤០លានដុល្លារ ពីជំនួញកាក់គ្រីបតូរបស់គ្រួសារ appeared first on .