Foxconn

Foxconn គ្រោងបោះទុនវិនិយោគជាង ៥០០លានដុល្លារ សង់ទីស្នាក់ការកណ្តាលថ្មីនៅតៃវ៉ាន់
Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេបំផុតរបស់ពិភពលោក បានបង្ហាញឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូនេះថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១៥,៩ពាន់លានដុល្លារតៃវ៉ាន់ (៥០៩លានដុល្លារ) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលនៅទីក្រុង Kaohsuing ភាគខាងត្បូងកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Foxconn បាននិយាយទៀតថា ការសាងសង់នោះនឹងរួមបញ្ចូលទាំងអគារពាណិជ្ជកម្ម និងការិយាល័យចម្រុះ រួមទាំងអគារលំនៅឋានផងដែរ។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ដោយកំណត់គោលដៅបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០៣៣។

មិនតែប៉ុណ្ណោះ ទីស្នាក់ការកណ្តាលនេះនឹងបម្រើជាមជ្ឈមណ្ឌលសំខាន់មួយដែលភ្ជាប់ប្រតិបត្តិការរបស់ខ្លួននៅទូទាំងភាគខាងត្បូងនៃកោះតៃវ៉ាន់ ហើយនៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ នោះនឹងមានក្រុមទីក្រុងឆ្លាតវៃ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍកម្មវិធី ក្រុមស្រាវជ្រាវ និងអភិវឌ្ឍថ្ម មជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យា EV និងក្រុមកម្មវិធី AI ផងដែរ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុង Kaohsiung បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Foxconn នៅក្នុងទីក្រុងនេះមានចំនួនសរុប ២៥ពាន់លានដុល្លារតៃវ៉ាន់ (ឬប្រមាណជាង ៨០០លានដុល្លារ) រួចមកហើយខ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ៕​

The post Foxconn គ្រោងបោះទុនវិនិយោគជាង ៥០០លានដុល្លារ សង់ទីស្នាក់ការកណ្តាលថ្មីនៅតៃវ៉ាន់ appeared first on .

Foxconn គ្រោងចាយលុយចន្លោះ ២ទៅ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ លើបច្ចេកវិទ្យា AI
ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចតាមកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ចន្លោះ ២ពាន់លានដុល្លារ ទៅ ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំលើបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមលោក Young Liu ប្រធានក្រុមហ៊ុន Foxconn បាននិយាយផងដែរថា លោករំពឹងថាការវិនិយោគលើបច្ចេកវិទ្យា AI នឹងកាន់តែផ្ទុះឡើង ខណៈពេលដែលទីផ្សារយានយន្តអគ្គិសនីរបស់ចិន អាចប្រឈមមុខទៅនឹងហានិភ័យធ្ងន់ធរ នៅពេលដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ ដោយនិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីដើមខែនេះ​ លោក Liu បានបង្ហើបថា សម្រាប់ពេលនេះ AI នឹងក្លាយជាការវិនិយោគដ៏ពេញនិយមបំផុត។ លោកបន្ថែមទៀតថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍបច្ចេកវិទ្យា ក្នុងរយៈពេលបី ទៅប្រាំឆ្នាំខាងមុខ របស់ Foxconn នោះវានឹងមានន័យថា ចំនួននេះអាចស្មើជាងពាក់កណ្តាលនៃការចំណាយសរុបប្រចាំឆ្នាំប្រហែល ៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន។

ជម្រាបជូនផងដែរថា ក្រៅតែពីនេះ ក្រុមហ៊ុន Foxconn ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុន អំពីការវិនិយោគដ៏មានសក្តានុពលលើបញ្ញាសិប្បនិម្មិត និងរថយន្តអគ្គិសនីផងដែរ៕​

The post Foxconn គ្រោងចាយលុយចន្លោះ ២ទៅ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ លើបច្ចេកវិទ្យា AI appeared first on .

Nissan ពិចារណាឲ្យ Foxconn ផលិតរថយន្ត EV នៅរោងចក្រធំមួយរបស់ខ្លួន ដើម្បីចៀសវាងការបិទ
ក្រុមហ៊ុនផលិតរថយន្ត Nissan Motor របស់ប្រទេសជប៉ុន កំពុងពិភាក្សាដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សតៃវ៉ាន់ Foxconn ប្រើប្រាស់រោងចក្រក្នុងស្រុកមួយរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមប្រភពជាច្រើន បានបង្ហាញថា Nissan កំពុងពិចារណាបិទរោងចក្រ Oppama របស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែ Yokosuka ភាគខាងត្បូងនៃទីក្រុងតូក្យូ។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Ivan Espinosa បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងគោលបំណងផ្លាស់ប្តូរស្ថានភាពក្រុមហ៊ុនផលិតរថយន្តដែលកំពុងជួបការលំបាក រួមទាំងការបិទរោងចក្រចំនួន ៧ ក្នុងចំណោមរោងចក្រ ១៧ របស់ Nissan នៅទូទាំងពិភពលោក និងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនប្រមាណ ១៥%​ ថែមទៀតផង។

យ៉ាងណាមិញ ជុំវិញការអនុញ្ញាតឲ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn ផលិតរថយន្ត EV របស់ពួកគេនៅ Oppama គឺដើម្បីចៀសវាងនូវការបិទរោងចក្រនេះ និងថែមទាំងអាចកាត់បន្ថយផលប៉ះពាល់នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញលើបុគ្គលិកប្រមាណ ៣ ៩០០នាក់ និងអ្នកផ្គត់ផ្គង់របស់រោងចក្រ ផងដែរ។

ជម្រាបជូនផងដែរថា កាលពីខែឧសភា ក្រុមហ៊ុន Junior Mitsubishi Motors ដែលជាដៃគូររបស់ក្រុមហ៊ុន Nissan បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ Foxconn សម្រាប់ក្រុមហ៊ុនតៃវ៉ាន់នេះ ដើម្បីផ្គត់ផ្គង់ម៉ូដែលរថយន្តអគ្គិសនី៕

The post Nissan ពិចារណាឲ្យ Foxconn ផលិតរថយន្ត EV នៅរោងចក្រធំមួយរបស់ខ្លួន ដើម្បីចៀសវាងការបិទ appeared first on .

ក្រុមហ៊ុន Foxconn បង្វែរការនាំចេញ iPhone ពីឥណ្ឌាទៅអាមេរិក ស្ទើតែ ១០០%
យោងតាមទិន្នន័យគយបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Foxconn បាននាំចេញពីទូរស័ព្ទ iPhone ស្ទើតែទាំងស្រុងពីឥណ្ឌា ទៅកាន់ទឹកដីសហរដ្ឋអាមេរិក នៅចន្លោះខែមីនា ដល់ឧសភា ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ Apple ដើម្បីគេចវេសពីពន្ធគយអាមេរិក ដែលដាក់លើទំនិញរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងអំឡុងខែមីនា ដល់ខែឧសភា ក្រុមហ៊ុន Foxconn បាននាំចេញទូរស័ព្ទ iPhone មានតម្លៃ ៣,២ពាន់លានដុល្លារ ឬស្មើទៅនឹង ៩៧% ពីប្រទេសឥណ្ឌា ទៅកាន់សហរដ្ឋអាមេរិក។ តួលេខនេះគឺបានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹង២០២៤ ដែលជាមធ្យម ការនាំចេញពីឥណ្ឌា ទៅសហរដ្ឋអាមេរិក មានចំនួនត្រឹម ៥០,៣% ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple បាននឹងកំពុងចាត់វិធានការដើម្បីបង្កើនល្បឿនផលិតកម្ម នៅក្នុងប្រទេសឥណ្ឌា ដើម្បីគេចពីពន្ធគយដែលសហរដ្ឋអាមេរិក ដាក់លើទំនិញរបស់ប្រទេសចិន ដោយសារតែវានឹងធ្វើឲ្យទូរស័ព្ទ iPhone មានតម្លៃថ្លៃជាង។

ជម្រាបជូនថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ Foxconn បានដឹកជញ្ជូនទូរស័ព្ទ iPhone ដែលមានតម្លៃ ៤,៤ពាន់លានដុល្លារ ទៅសហរដ្ឋអាមេរិករួចហើយពីប្រទេសឥណ្ឌា ធៀបនឹងតម្លៃ ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤៕

The post ក្រុមហ៊ុន Foxconn បង្វែរការនាំចេញ iPhone ពីឥណ្ឌាទៅអាមេរិក ស្ទើតែ ១០០% appeared first on .

Foxconn ត្រៀមចាយលុយជិត ១៤០លានដុល្លារ សាងសង់ទីស្នាក់ការកណ្ដាលថ្មីនៅចិន
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំបំផុតនៅតៃវ៉ាន់ Foxconn កំពុងត្រៀមលុយ ១ពាន់លានយ៉ន់ ឬប្រហែល ១៣៨លានដុល្លារ ដើម្បីសាងសង់ទីស្នាក់ការកណ្ដាលថ្មី នៅក្នុងខេត្ត Zhengzhou ប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនតៃវ៉ាន់នេះ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងហឺណាន សម្រាប់ផែនការខាងលើ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រហែល ២៨៣ហិកតា។

គួររំលឹកបន្តិចថា គម្រោងការសាងសង់ទីស្នាក់ការកណ្ដាលនេះ គឺត្រូវបានបង្ហើបតាំងពីខែមេសាម៉្លេះ ខណៈទីតាំងថ្មីរបស់ Foxconn នឹងផ្ដោតសំខាន់លើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដូចជាបច្ចេកវិទ្យា AI និងបន្ទះឈីបជាដើម។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Foxconn មានដៃគូសហការធំៗជាច្រើនដូចជា Apple និង Nvidia ដ្បិតក្រុមហ៊ុនមួយនេះជំនាញលើការដំឡើងគ្រឿងបង្គុំ ស្របពេលបច្ចុប្បន្នផលិតផលបន្ទះឈីប AI កំពុងមានទីផ្សារខ្ពស់ ធ្វើឲ្យក្រុមហ៊ុនត្រូវតែបង្កើនសមត្ថភាពដំឡើងរបស់ខ្លួនមួយកម្រិតទៀត៕

The post Foxconn ត្រៀមចាយលុយជិត ១៤០លានដុល្លារ សាងសង់ទីស្នាក់ការកណ្ដាលថ្មីនៅចិន appeared first on .

ក្រុមហ៊ុន Foxconn ត្រៀមចាយលុយ ៥៥១លានដុល្លារ បណ្ដាក់ទុននៅប្រទេសវៀតណាម
ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ គ្រោងធ្វើការបណ្ដាក់ទុនចំនួន ៥៥១លានដុល្លារ លើគម្រោងធំៗ២ នៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ទទួលបានអាជ្ញាប័ណ្ណលើគម្រោងតម្លៃ ២៦៤លានដុល្លារ នៅក្នុងសួនឧស្សាហកម្ម Song Khoai Amata ដើម្បីផលិតឧបករណ៍កម្សាន្តឆ្លាតវៃ ជាមួយសមត្ថភាពផលិតប្រចាំឆ្នាំបាន ៤,២លានគ្រឿង។

បន្ថែមពីនោះ ពួកគេក៏ទទួលបាននូវអាជ្ញាប័ណ្ណអភិវឌ្ឍន៍លើគម្រោងមួយទៀតនៅក្នុងសួនឧស្សាហកម្ម Bac Tien Phong ដែលមានតម្លៃ២៨៧លានដុល្លារ ជាមួយផែនការបង្កើតឧបករណ៍ប្រព័ន្ធឆ្លាតវៃផងដែរ។

សូមជម្រាបដែរថា រដ្ឋបាលខេត្ត Quang Ninh ក៏បានប្រកាសថា នឹងរៀបចំក្រុមការងារមួយចំនួន ដើម្បីជួយពន្លឿនការងាររបស់ក្រុមហ៊ុន Foxconn ក៏ដូចជាពន្លឿនការសាងសង់រោងចក្រទាំង ២កន្លែងនោះឲ្យចប់ត្រឹមខែកញ្ញា ឆ្នាំ២០២៥៕

The post ក្រុមហ៊ុន Foxconn ត្រៀមចាយលុយ ៥៥១លានដុល្លារ បណ្ដាក់ទុននៅប្រទេសវៀតណាម appeared first on .

ការចាកចេញរបស់ Apple ធ្វើឲ្យទីក្រុងនៅចិនមួយស្ងាត់ជ្រងុំ
ទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន ដែលធ្លាប់ជាមជ្ឈមណ្ឌលផលិតទូរស័ព្ទ iPhone ធំបំផុតមួយ ឥឡូវនេះបានប្រែមកជាសភាពស្ងាត់ជ្រងុំ បន្ទាប់ពីក្រុមហ៊ុន Apple ព្យាយាមចាកចេញពីប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា កន្លងមករោងចក្រ Foxconn នៅក្នុងទីក្រុងមួយនេះ គឺបានជំរុញកំណើនសេដ្ឋកិច្ចនៅទីក្រុង Nanning បានខ្លាំងមែនទែន តែបច្ចុប្បន្ននេះ រោងចក្របែរជាបិទទ្វារ ហើយតាមដងផ្លូវ និងអគារស្នាក់នៅរបស់បុគ្គលិក គឺគ្មានមនុស្សសោះឡើយ។

គួររំលឹកបន្តិចថា បន្ទាប់ពីក្រុមហ៊ុន Apple សម្រេចចិត្តចាកចេញពីប្រទេសចិន រោងចក្រនៅទីក្រុង Nanning នេះគឺបានប្រកាសបិទទ្វារមុនគេ បើទោះជានៅទីនោះធ្លាប់ជា​កន្លែងផ្គត់ផ្គង់ទូរស័ព្ទ iPhone ធំបំផុតក្ដី ខណៈហេតុផលជុំវិញការចាកចេញរបស់ Apple ដោយសារបញ្ហារកាំរកូសរវាងរដ្ឋាភិបាលចិន និងអាមេរិក។

ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ Apple បានចុចយកប្រទេសឥណ្ឌា ជាមជ្ឈមណ្ឌលផលិតទូរស័ព្ទ iPhone ធំបំផុត បន្ទាប់ពីប្រទេសចិន និងកំពុងស្វែងរកទីតាំងផ្សេងៗទៀតនៅតំបន់អាស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកម្មផងដែរ៕

The post ការចាកចេញរបស់ Apple ធ្វើឲ្យទីក្រុងនៅចិនមួយស្ងាត់ជ្រងុំ appeared first on .

Foxconn គ្រោងចាក់លុយវិនិយោគ ១,៥ពាន់លានដុល្លារបន្ថែម ក្នុងរោងចក្រនៅឥណ្ឌា
ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ Foxconn កាលពីពេលថ្មីៗនេះ ត្រូវបានរាយការណ៍មកថា នឹងបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១,៥ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃផែនការពង្រីករោងចក្ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

Foxconn បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសឥណ្ឌា ដោយធ្វើការវិនិយោគទៅលើរោងចក្រផលិតរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសក្នុងតំបន់អាស៊ីមួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Foxconn បាននិយាយកាលពីខែកញ្ញាកន្លងទៅថា ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple មួយនេះ មានបំណងបង្កើនកម្លាំងពលកម្ម និងការវិនិយោគរបស់ខ្លួនទ្វេដង ក្នុងប្រទេសឥណ្ឌានៅឆ្នាំក្រោយ។

ទន្ទឹមនឹងនេះប្រធានក្រុមហ៊ុនលោកLiu Young-way  ក៏បាននិយាយនៅក្នុងរបាយការណ៍សង្ខេបអំពីប្រាក់ចំណូល នៅក្នុងខែសីហាកន្លងទៅថា លោកបានមើលឃើញពីសក្តានុពលជាច្រើន នៅក្នុងប្រទេសឥណ្ឌា ដោយបន្ថែមទៀតថា ការវិនិយោគជាច្រើនពាន់លានដុល្លារកន្លងមកនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ៕

The post Foxconn គ្រោងចាក់លុយវិនិយោគ ១,៥ពាន់លានដុល្លារបន្ថែម ក្នុងរោងចក្រនៅឥណ្ឌា  appeared first on .

Foxconn បង្ហាញប្រាក់ចំណេញត្រីមាសទី៣ ខ្ពស់ជាងការរំពឹងទុក
ក្រុមហ៊ុន Foxconn បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសទី៣ ដែលបានកើនឡើងរហូតដល់ ១១% ខ្ពស់ជាងការរំពឹងទុកពីស្ថាប័ន LSEG SmartEstimate បន្ទាប់ពីតម្រូវការគ្រឿងបន្លាស់​ឧបករណ៍ឆ្លាតវៃ កំពុងមានតម្រូវការខ្លាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ ទទួលបានប្រាក់ចំណេញសុទ្ធ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ប្រមាណ ៤៣,១ពាន់លានដុល្លារតៃវ៉ាន់ ឬប្រហែល ១,៣ពាន់លានដុល្លារអាមេរិក ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានត្រឹម ៣៨,៨ពាន់លានដុល្លារតៃវ៉ាន់។

ប៉ុន្តែ Foxconn ក៏បាននិយាយដែរថា ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចនឹងមានការធ្លាក់ចុះតិចតួច បើធៀបនឹងឆ្នាំមុនៗ តែមិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យពួកគេសន្និដ្ឋានបែបនេះឡើយ៕

The post Foxconn បង្ហាញប្រាក់ចំណេញត្រីមាសទី៣ ខ្ពស់ជាងការរំពឹងទុក appeared first on .

Foxconn ច្រានចោលពាក្យចចាមអារ៉ាម ដែលថាខ្លួនត្រូវបង់ពន្ធជាង ២៤ពាន់លានដុល្លារ ដល់រដ្ឋាភិបាលចិន
ក្រុមហ៊ុន Foxconn កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញនេះ បានចេញមុខច្រានចោលជុំវិញពាក្យចចាមអារ៉ាម នៅលើប្រព័ន្ធអ៊ីនធឺណេត ដែលបានចោទប្រកាន់ថាខ្លួន ត្រូវបង់ពន្ធក្នុងចំនួនទឹកប្រាក់រហូតដល់ទៅ ១៨០ពាន់លានយ៉ន់ (២៤,៦ពាន់លានដុល្លារ) ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពីសំណាក់អាជ្ញាធរចិន កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ Foxconn ដែលស្ថិតនៅក្នុងប្រទេសចិន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ទៅលើផ្នែកពន្ធដារ ចំពោះការប្រើប្រាស់ដី នៅក្នុងខេត្ត Henan , Hubei និង នៅកន្លែងផ្សេងទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Foxconn បានចេញមុខបដិសេធថា ពាក្យចចាមអារ៉ាម ដែលបានផ្សព្វផ្សាយថាផ្ទៃដីដែលមានទំហំស្នើទៅនឹងទីលានបាល់ទាត់ប្រហែល ២០ ០០០ ដែលខ្លួនបានកាន់កាប់នឹងត្រូវដកហូតវិញ ដោយរដ្ឋាភិបាលចិននោះ គឺជាខ្លឹមសារមិនពិត ហើយបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរបំផុត។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់តៃវ៉ាន់មួយនេះ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៀតថា ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវប្រតិបត្តិការស្របច្បាប់ និងអនុលោមទៅតាមច្បាប់ ហើយថែមទាំងបានបញ្ជាក់ទៀតថាផលិតកម្ម និងប្រតិបត្តិការរបស់ខ្លួន នឹងនៅតែដំណើរការជាធម្មតា៕

The post Foxconn ច្រានចោលពាក្យចចាមអារ៉ាម ដែលថាខ្លួនត្រូវបង់ពន្ធជាង ២៤ពាន់លានដុល្លារ ដល់រដ្ឋាភិបាលចិន appeared first on .