Greenland

លោក ត្រាំ បញ្ជាក់ថា Greenland គឺជាមូលហេតុដែលសហរដ្ឋអាមេរិកចង់ចេញពី NATO
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក ចង់ចេញពី NATO ដោយសារតែពួកគេបានបដិសេធមិនព្រមប្រគល់កោះ Greenland មកឲ្យអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅថ្ងៃទី៦ ខែមេសាថា៖ “ប្រសិនបើមនុស្សចង់ដឹងការពិត គឺរឿងទាំងអស់បានចាប់ផ្តើមនៅ Greenland។ យើងចង់បាន Greenland ប៉ុន្តែ NATO មិនចង់ផ្តល់វាឲ្យមកយើងនោះឡើយ។ ដូច្នេះខ្ញុំគិតថាយើងដល់ពេលត្រូវលាហើយ”។

គួរឲ្យដឹងថា Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជារដ្ឋសមាជិកមួយរបស់អង្គការ NATO។ លោក ត្រាំ បានបង្ហាញជាយូរមកហើយនូវមហិច្ឆតារបស់ខ្លួន ក្នុងការបញ្ចូល Greenland ជាទឹកដីរបស់សហរដ្ឋអាមេរិក ដែលជាចលនាមួយប្រឈមមុខទៅនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធភាពនេះ។

ជម្រាបជូនផងដែរថា កន្លងមកលោក ត្រាំ ក៏បានរិះគន់ខ្លាំងៗ និងបានហៅ NATO ថាជាខ្លាក្រដាសផងដែរ ដោយសារតែពួកគេមិនគាំទ្រសហរដ្ឋអាមេរិក នៅក្នុងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា៕​

The post លោក ត្រាំ បញ្ជាក់ថា Greenland គឺជាមូលហេតុដែលសហរដ្ឋអាមេរិកចង់ចេញពី NATO appeared first on .

ទូរទស្សន៍អាល្លឺម៉ង់មួយ រងការពិន័យក្រោយលេងសើចបង្ហាញទង់ជាតិអាមេរិក នៅលើកោះ Greenland
ស្ថានីយទូរទស្សន៍ NDR របស់អាល្លឺម៉ង់ ត្រូវបានរងការពិន័យចំពោះការអនុញ្ញាតឲ្យតារាសម្តែងរបស់ខ្លួន លើកទង់ជាតិសហរដ្ឋអាមេរិក នៅតំបន់វប្បធម៌មួយលើកោះ Greenland ខណៈពេលកំពុងថតកម្មវិធីបែបកំប្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DW។

ជុំវិញហេតុការណ៍បានកើតឡើងនៅពេលដែលតារាកំប្លែង លោក Maxi Schafroth បានព្យាយាមព្យួរទង់ជាតិអាមេរិកទៅលើបង្គោលទង់ជាតិមួយនៅជិតមជ្ឈមណ្ឌលវប្បធម៌ ក្នុងតំបន់ Nuuk នៃកោះ Greenland ខណៈពេលកំពុងថតកម្មវិធីបែបកំប្លែង Extra 3 សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ NDR របស់ប្រទេសអាល្លឺម៉ង់ នៅចន្លោះថ្ងៃទី ២៧-២៨ ខែមករា។ ហើយសកម្មភាពនេះបានធ្វើឲ្យផ្ទុះការតវ៉ាពីសំណាក់ប្រជាជននៅតំបន់នោះជាច្រើន។

យ៉ាងណាមិញ សាក្សីនៅកន្លែងកើតហេតុនោះបាននិយាយថាតារាកំប្លែង លោក Schafroth បានកំណត់អត្តសញ្ញាណខ្លួនឯងជាមន្ត្រីអាមេរិក ហើយបានព្យាយាមលើកបង្ហាញទង់ជាតិអាមេរិក។ ប៉ុន្តែក្រោយមក ក្រុមប៉ូលិសរបស់ Greenland បានមកដល់ ហើយបានផាកពិន័យក្រុមការងារថតកម្មវិធីនោះ ស្របពេលអាជ្ញាធរបន្តបើកការស៊ើបអង្កេតលើហេតុការណ៍នេះបន្ថែមទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយកើតឡើងហេតុការណ៍នោះ ទូរទស្សន៍ NDR បានចេញមុខសូមទោសទៅកាន់ប្រជាជន Greenland ដោយបាននិយាយថា កម្មវិធីនេះគ្មានបំណងចំអក ពាក់ព័ន្ធទៅនឹងបញ្ហាចម្រូងចម្រាសរបស់សហរដ្ឋអាមេរិកទាក់ទងនឹង Greenland នោះឡើយ ដោយសង្កត់ធ្ងន់ទៀតថាវាគ្រាន់តែជាកម្មវិធីកម្សាន្តប៉ុណ្ណោះ៕​

The post ទូរទស្សន៍អាល្លឺម៉ង់មួយ រងការពិន័យក្រោយលេងសើចបង្ហាញទង់ជាតិអាមេរិក នៅលើកោះ Greenland appeared first on .

បុរសខ្លាំង ពូទីន ថាសហរដ្ឋអាមេរិកអាចត្រូវចំណាយ ១ពាន់លានដុល្លារ ដើម្បីទិញយកកោះ Greenland
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា ការទិញយកកោះ Greenland អាចនឹងត្រូវចំណាយទឹកប្រាក់រហូតដល់ ១ពាន់លានដុល្លារ ហើយសហរដ្ឋអាមេរិក មានសមត្ថភាពល្អឥតខ្ចោះក្នុងការចំណាយទឹកប្រាក់ទាំងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

នៅក្នុងអំឡុងពេលជួបប្រជុំជាមួយក្រុប្រឹក្សាសន្តិសុខជាតិនៅវិមានក្រឹមឡាំង កាលពីថ្ងៃទី២១ ខែមករា លោក ពូទីន បាននិយាយអំពីផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទិញយកកោះ Greenland ដោយលើកឡើងថា ៖” ប្រទេសដាណឺម៉ាក តែងតែចាត់ទុកកោះ Greenland ជាដែនអាណានិគមរបស់ពួកគេ។ ហើយពួកគេនឹងប្រឹងប្រែងការពារដែនដីនេះ តាមដែលអាចធ្វើទៅបាន”។

មិនតែប៉ុណ្ណោះ លោក ពូទីន ក៏បាននិយាយបន្ថែមទៀតថា រុស្ស៊ី មិនចាប់អារម្មណ៍ទៅលើជម្លោះក្នុងការទទួលបានភាពជាម្ចាស់របស់ Greenland នោះទេ បើទោះបីជាលោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកត្រូវការកោះនេះសម្រាប់ការពារសន្តិសុខជាតិ ដោយសារតែមានការគំរាមកំហែងពីសំណាក់រុស្ស៊ី និងចិន ក៏ដោយ។

ជាងនេះទៅទៀត ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីលទ្ធភាពរបស់ អាមេរិក ក្នុងការទិញយក Greenland បាន ដោយសារតែកន្លងមក សហរដ្ឋអាមេរិក ក៏ធ្លាប់ទិញយករដ្ឋ Alaska ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ១៨៦៧ និងទឹកដីការ៉ាប៊ីន ដែលឥឡូវត្រូវបានគេស្គាល់ថាជាកោះ Virginរបស់សហរដ្ឋអាមេរិក ពីប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៩១៦។ យោងតាមលោក ពូទីន កិច្ចព្រមព្រៀងទិញយកកោះ Greenland ប្រសិនបើវាដំណើរការទៅបាន វានឹងអាចចំណាយរហូតដល់មួយពាន់លានដុល្លារអាមេរិក។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក កំពុងរិះរកវិធីជាច្រើន ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងគ្រប់គ្រងកោះ Greenland នេះ ដោយលើកឡើងអំពីជម្រើសនៃការប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់មួយចំនួនធំ ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ប្រជាជន Greenland ក្នុងការបំបែកខ្លួនចេញពីប្រទេសដាណឺម៉ាក និងឆ្ពោះទៅរកការរួមបញ្ចូលជាមួយសហរដ្ឋអាមេរិកវិញ៕​

The post បុរសខ្លាំង ពូទីន ថាសហរដ្ឋអាមេរិកអាចត្រូវចំណាយ ១ពាន់លានដុល្លារ ដើម្បីទិញយកកោះ Greenland appeared first on .

លោក ត្រាំ លុបចោលគម្រោងដាក់ពន្ធនៅខែក្រោយ លើប្រទេសអឺរ៉ុបជាច្រើន ពាក់ព័ន្ធនឹង Greenland
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលផែនការដាក់ពន្ធគយលើបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន ដែលប្រឆាំងទៅនឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងទៅលើកោះ Greenland ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ត្រាំ បាននិយាយថាការសម្រេចចិត្តរបស់លោកនេះ គឺបានកើតឡើង បន្ទាប់ពីលោក និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានឈានដល់ការឯកភាពគ្នាលើក្របខ័ណ្ឌ សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតដែលពាក់ព័ន្ធទៅនឹងកោះ Greenland និងតំបន់អាកទិក។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ក្រោយជួបជាមួយលោក Rutte នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីសថា៖”​ ដំណោះស្រាយនេះ ប្រសិនបើសម្រេចបាន នោះវានឹងក្លាយជាដំណោះស្រាយដ៏អស្ចារ្យសម្រាប់សហរដ្ឋអាមេរិក និងប្រទេសរបស់ណាតូទាំងអស់”។

គួរឲ្យដឹងថា លោក ត្រាំ បានគំរាមកំហែងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយថានឹងគ្រប់គ្រងកោះ Greenland ដែលជាតំបន់ពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការសង្ស័យលើអនាគតនៃសម្ព័ន្ធភាពយោធា NATO និងពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកតម្លៃប្រមាណ ១,៧ពាន់ពាន់លានដុល្លារ។

ជម្រាបជូនថា កន្លងមកលោក ត្រាំ ក៏បានគំរាមកំហែងដាក់ពន្ធ ១០% បន្ថែមលើប្រទេសដាណឺម៉ាក និងប្រទេសអឺរ៉ុបចំនួនប្រាំពីរផ្សេងទៀតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ហើយនឹងបន្តកើនឡើងដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា លុះត្រាតែមានកិច្ចព្រមព្រៀងសម្រាប់សហរដ្ឋអាមេរិកដើម្បីទិញយកកោះ Greenland នេះ៕

The post លោក ត្រាំ លុបចោលគម្រោងដាក់ពន្ធនៅខែក្រោយ លើប្រទេសអឺរ៉ុបជាច្រើន ពាក់ព័ន្ធនឹង Greenland appeared first on .

លោក ត្រាំ ប្រកាសថានឹងមិនប្រើកងកម្លាំងដើម្បីវាយគ្រប់គ្រងកោះ Greenland ឡើយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រើប្រាស់កងកម្លាំងយោធា ដើម្បីគ្រប់គ្រងទៅលើកោះ Greenland នោះឡើយ ប៉ុន្តែនឹងជំរុញឲ្យមានការចរចាផ្នែកការទូតជំនួសវិញ ក្នុងគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងមួយសម្របា់សហរដ្ឋអាមេរិក ដើម្បីទទួលបានទឹកដីកោះដ៏ធំបំផុតនៅលើពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ដោយថ្លែអនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ ប្រធានាធិបតី លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកអាចរក្សាការគ្រប់គ្រងលើ Greenland បានយ៉ាងងាយស្រួល បន្ទាប់ពីបានដាក់ពង្រាយកងទ័ពអាមេរិកជាច្រើននៅទីនោះ ក្នុងអំឡុងសង្គ្រាមលោកលើទីពីរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានរិះគន់ទៅមេដឹកនាំសហរដ្ឋអាមេរិក នៅពេលនោះចំពោះការលះបង់ទឹកដីនោះទៅឲ្យប្រទេសដាណឺម៉ាកជាអ្នកកាន់កាប់ជំនួសវិញ។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា អាមេរិកនៅតែមានគម្រោងក្នុងការដណ្តើមដោយកោះ Greenland មកគ្រប់គ្រងវិញ ប៉ុន្តែបានបដិសេធមិនប្រើប្រាស់កងកម្លាំងយោធានោះឡើយ។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយទៀតថា ៖”​ខ្ញុំមិនចង់ប្រើកងកម្លាំងទេ។ ហើយក៏មិនប្រើប្រាស់វាដាច់ខាត។ អ្វីដែលសហរដ្ឋអាមេរិកកំពុងស្នើសុំគឺកន្លែងមួយដែលមានឈ្មោះថា Greenland មានតែសហរដ្ឋអាមេរិកទេដែលអាចការពារដីដ៏ធំសម្បើមនេះ ដុំទឹកកកដ៏ធំសម្បើមនេះ អភិវឌ្ឍ និងកែលម្អវា និងធ្វើឱ្យវាល្អសម្រាប់អឺរ៉ុប និងមានសុវត្ថិភាពសម្រាប់អឺរ៉ុប”។

ប្រធានាធិបតីអាមេរិក បានបញ្ជាក់ទៀតថា ៖”ដូច្នេះហើយនោះហើយជាហេតុផលដែលខ្ញុំកំពុងស្វែងរកការចរចាជាបន្ទាន់ដើម្បីពិភាក្សាម្តងទៀតអំពីការទទួលបាន Greenland មកគ្រប់គ្រងដោយសហរដ្ឋអាមេរិក” ៕​

The post លោក ត្រាំ ប្រកាសថានឹងមិនប្រើកងកម្លាំងដើម្បីវាយគ្រប់គ្រងកោះ Greenland ឡើយ appeared first on .

រុស្ស៊ីថាឈ្មោះរបស់លោក ត្រាំ នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត បើអាចយកកោះ Greenland មកគ្រប់គ្រងបាន
យោងតាមអ្នកនាំពាក្យម្នាក់របស់វិមានក្រឹមឡាំងបាននិយាយថា ឈ្មោហរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ អាចនឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្រ្ត ប្រសិនបើលោកអាចយកកោះ Greenland របស់ប្រទេសដាណឺម៉ាក មកគ្រប់គ្រងបាននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី១៩ ខែមករាថា ៖” មានអ្នកជំនាញអន្តរជាតិជាច្រើនដែលជឿថា លោក ត្រាំ នឹងពិតជាត្រូវបានចុះទុកនៅក្នុងប្រវត្តិសាស្រ្ត បើសិនបើលោកអាចដោះស្រាយបញ្ហានៃការដាក់បញ្ចូលកោះ Greenland។ វាមិនត្រឹមតែនៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តរបស់ពីភពលោកផងដែរ”។

យ៉ាងណាក៏ដោយ លោក Peskov បានសង្កត់ធ្ងន់ទៀតថា លោកកំពុងតែបញ្ជាក់អំពីការពិតប៉ុណ្ណោះ ជាជាងនិយាយវែកញែករកខុសត្រូវចំពោះសកម្មភាពរបស់ប្រធានាធិបតីអាមេរិក ទៅលើបញ្ហាកោះ Greenland នេះ។

គួរឲ្យដឹងថា កោះ Greenland គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាងជើង រវាងមហាសមុទ្រអាត្លង់ទិក និងអាកទិក។ កោះនេះ ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក មានប្រជាជនសរុបចំនួន ៥៧,០០០ នាក់ និងមានផ្ទៃដីប្រហែល ២.១៦ លានគីឡូម៉ែត្រការ៉េ ធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកជាងបីដង។

ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានបញ្ជាក់ម្តងហើយម្តងទៀតអំពីតម្រូវការក្នុងការគ្រប់គ្រង Greenland ដើម្បីគោលបំណងរក្សាសន្តិសុខ៕​

The post រុស្ស៊ីថាឈ្មោះរបស់លោក ត្រាំ នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត បើអាចយកកោះ Greenland មកគ្រប់គ្រងបាន appeared first on .

EU រិះគន់ធ្ងន់ៗលើលោក ត្រាំ​ ជុំវិញការគំរាមកំហែងដាក់ពន្ធ ដើម្បីគ្រប់គ្រងកោះ Greenland
សហភាពអឺរ៉ុប (EU) បានព្រមានថា ការគំរាមកំហែអរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធគយលើប្រទេសជាច្រើនរបស់អឺរ៉ុប អាចនាំឲ្យមានការវិវឌ្ឍដ៏គ្រោះថ្នាក់មួយ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តធ្វើដូច្នេះរហូតដល់អាចគ្រប់គ្រងកោះ Greenland បាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីពេលថ្មីៗនេះ​ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen និងប្រធានក្រុមប្រក្សាអឺរ៉ុប លោក Antonio Costa បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ អំពីការប្រឆាំងទៅនឹងការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការដាក់ពន្ធគយលើប្រទេសអឺរ៉ុបចំនួន ៨ ដែលចេញមុខជួយការពារកោះ Greenland ពីការដាក់សម្ពាធរបស់អាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានសរសេរថា ៖” ពន្ធគយនឹងធ្វើឲ្យខូចដល់ទំនាក់ទំនងអន្តរអាត្លង់ទិក និងបង្កហានិភ័យនាំឲ្យមានការវិឌ្ឍដ៏គ្រោះថ្នាក់មួយ។ អឺរ៉ុបនឹងនៅតែរួបរួមគ្នា សហការ និងប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន”។

គួរឲ្យដឹងផងដែរថា ប្រធានាធិបតីអាមេរិក លោក ត្រាំ​ បានប្រកាសថា ប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់នឹងត្រូវទទួលរងពន្ធគយ ១០% លើទំនិញទាំងអស់ដែលនាំចេញទៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែកុម្ភៈ មុនពេលវាត្រូវបានដំឡើងដល់ ២៥% ចាប់ពីថ្ងៃទី១ ខែមិថុនា។ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ពន្ធគយនេះ នឹងនៅតែមានសុពលភាពរហូតដល់សហរដ្ឋអាមេរិកបញ្ចប់ការទិញយកកោះ Greenland បាន។

យ៉ាងណាមិញ​លោក ត្រាំ ក៏បានបានពន្យល់ផងដែរថា ការសម្រេចចិត្តនេះកើតចេញពីប្រទេសនានាដែលបានរៀបរាប់ខាង បានដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួន ទៅកាន់កោះ Greenland សម្រាប់គោលបំណងមិនច្បាស់លាស់ ដោយអះអាងទៀតថា នេះជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សុវត្ថិភាព សន្តិសុខ និងការរស់រានមានជីវិតរបស់ភពផែនដី៕

The post EU រិះគន់ធ្ងន់ៗលើលោក ត្រាំ​ ជុំវិញការគំរាមកំហែងដាក់ពន្ធ ដើម្បីគ្រប់គ្រងកោះ Greenland appeared first on .

លោក ត្រាំ​ គំរាមដាក់ពន្ធគយខ្ពស់លើប្រទេសអឺរ៉ុបជាច្រើន រហូតដល់អាចគ្រប់គ្រង Greenland បាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីនេះថា លោកនឹងដាក់ពន្ធគយនាំចូលខ្ពស់ទៅលើប្រទេសនៅអឺរ៉ុបចំនួន ៨ ចាប់ពីខែកុម្ភៈតទៅ រហូតដល់សហរដ្ឋអាមេរិកអាចបញ្ចប់ការទិញយកកោះ Greenland មកគ្រប់គ្រងបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា ៖” ប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ បានបញ្ជូនកងកម្លាំងទៅកាន់កោះ Greenland សម្រាប់គោលបំណងមិនច្បាស់លាស់។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សុវត្ថិភាព សន្តិសុខ និងការរស់រានមានជីវិតរបស់ភពផែនដី។ ប្រទេសដែលចូលរួមក្នុងល្បែងដ៏គ្រោះថ្នាក់បំផុតនេះ បានជំរុញឲ្យមានហានិភ័យដល់កម្រិតដែលមិនអាចទទួលយកបាន”។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិក នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីអាចធានាបានថា ស្ថានភាពដែលមានអាចមានគ្រោះថ្នាក់ទាំងនេះ នឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗ។

លើសពីនេះ​ នៅពេលត្រូវបានគេសួរនាំអំពីវិធានការទាំងនេះ​ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ ប្រទេសទាំងអស់ដែលបានរៀបរាប់ខាងលើនឹងត្រូវទទួលរងនូវពន្ធគយ ១០% បន្ថែមលើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិក។ ហើយនៅថ្ងៃទី១ ខែមិថុនា ពន្ធគយនឹងបន្តកើនឡើងដល់ ២៥% ពោលគឺរហូតដល់ពេលអាមេរិក អាចឈានដល់កិច្ចព្រមព្រៀងពេញលេញ សម្រាប់ទិញយកកោះ Greenland មកគ្រប់គ្រង។

ជម្រាបជូនផងដែរថា យោងតាមលោក ត្រាំ សហរដ្ឋអាមេរិកធ្លាប់បានព្យាយាមទិញ Greenland ម្តងហើយម្តងទៀតក្នុងរយៈពេល ១៥០ឆ្នាំកន្លងមកនេះ ប៉ុន្តែប្រទេសដាណឺម៉ាកតែងតែបដិសេធជានិច្ច និងថែមទាំងបង្កត់ធ្ងន់ទៀតថា កោះនេះមិនមែនសម្រាប់លក់នោះឡើយ៕

The post លោក ត្រាំ​ គំរាមដាក់ពន្ធគយខ្ពស់លើប្រទេសអឺរ៉ុបជាច្រើន រហូតដល់អាចគ្រប់គ្រង Greenland បាន appeared first on .

អាមេរិក ត្រៀមផ្តល់លុយ ១សែនដុល្លារដល់ជនជាតិ Greenland ដើម្បីផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក
មន្ត្រីសហរដ្ឋអាមេរិក បាននិងកំពុងពិភាក្សាអំពីផែនការមួយដើម្បីបង់ប្រាក់ឲ្យជនជាតិ Greenland ម្នាក់ៗ រហូតដល់ ១០០ ០០០ដុល្លារ ដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាសេតវិមាន កំពុងពិភាក្សាអំពីផែនការមួយដើម្បីប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់មួយចំនួនធំ ដើម្បីជះឥទ្ធិពលដល់ទស្សនៈរបស់ជនជាតិ Greenland ដើម្បីបំបែកខ្លួនចេញពីប្រទេសដាណឺម៉ាក និងឆ្ពោះទៅរកការបង្រួបបង្រួមជាសហរដ្ឋអាមេរិកវិញ។

យ៉ាងណាមក៏ដោយ ចំពោះចំនួនទឹកប្រាក់ពិប្រាកដ និងវិធីសាស្រ្តនៃការអនុវត្តទៅលើផែនការនេះ នៅតែមិនមានភាពច្បាស់លាស់នៅឡើយ ប៉ុន្តែបើតាមប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ការទូទាត់ម្តងដែលកំពុងត្រូវបានពិភាក្សា គឺមានចំនួនចាប់ពី ១០ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ សម្រាប់ជនជាតិ Greenland ម្នាក់។

គួរឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកចំណាយប្រាក់ ១សែនដុល្លារលើប្រជាជនទាំង ៥៧ ០០០ នាក់នៅ Greenland នោះការចំណាយសរុបនឹងមានចំនួន ៥,៧ពាន់លានដុល្លារ ដែលជាតួលេខមួយត្រូវបានចាត់ទុកថាជារឿងអាចធ្វើទៅបាន សម្រាប់រដ្ឋបាលរបស់លោក ត្រាំ។

ជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីៗនេះបានបង្កើនសម្ពាធដើម្បីគ្រប់គ្រងកោះ Greenland សារជាថ្មី បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ។ ប្រធានាធិបតី លោក ត្រាំ បានអះអាងថាសហរដ្ឋអាមេរិកត្រូវការកោះនេះសម្រាប់គោលបំណងការពារខ្លួន៕​

The post អាមេរិក ត្រៀមផ្តល់លុយ ១សែនដុល្លារដល់ជនជាតិ Greenland ដើម្បីផ្តាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក appeared first on .

ជាថ្មីម្តងទៀត លោក ត្រាំ ថាសហរដ្ឋអាមេរិក ត្រូវការកោះ Greenland មកគ្រប់គ្រង
ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអះអាងសារជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកត្រូវតែទទួលបានកោះ Greenland មកគ្រប់គ្រង សម្រាប់ហេតុផលសន្តិសុខជាតិ បន្ទាប់ពីបានតែងតាំងបេសកជនពិសេសសម្រាប់ដោះស្រាយទៅលើបញ្ហានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ដោយបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២២ ខែធ្នូលោក ត្រាំ​ បានលើកឡើងថា ៖”យើងត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិ មិនមែនសម្រាប់រ៉ែរបស់កោះនោះទេ។ ប្រសិនបើអ្នកក្រឡេកមើលតាមឆ្នេរសមុទ្រទាំងមូលនៃកោះ Greenland អ្នកនឹងឃើញនាវារុស្ស៊ី និងចិននៅគ្រប់ទីកន្លែង។ យើងត្រូវតែទទួលបានកោះ Greenland មកគ្រប់គ្រង”។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បាននិយាយទៀតផងដែរថា អភិបាលរដ្ឋ Louisiana លោក Jeff Landry ដែលទើបតែត្រូវបានតែងតាំងជាបេសកជនពិសេសសម្រាប់កោះ Greenland នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកោះនេះក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងថាកោះ Greenland គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាងជើង ចន្លោះរវាងមហាសមុទ្រអាត្លង់ទិក និងអាកទិក។ កោះនេះ គឺជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក មានប្រជាជនចំនួន ៥៧ ០០០នាក់ និងមានផ្ទៃដីប្រហែល ២,១៦ លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋ Texas សហរដ្ឋអាមេរិកទៅទៀត។

ជម្រាបជូនផងដែរថា ចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានវិញ ប្រធានាធិបតី លោក ត្រាំ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើបំណងប្រាថ្នារបស់លោកសម្រាប់សហរដ្ឋអាមេរិកក្នុងការទិញកោះ Greenland នេះពីប្រទេសដាណឺម៉ាក។ ប៉ុន្តែបើតាមនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី​ Mette Frederiksen និងនាយករដ្ឋមន្ត្រីទីមួយរបស់កោះ Greenland លោក Jens-Frederik Nielsen បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់យ៉ាងច្បាស់ថាកោះនេះគឺមិនមែនសម្រាប់លក់នោះឡើយ៕​

The post ជាថ្មីម្តងទៀត លោក ត្រាំ ថាសហរដ្ឋអាមេរិក ត្រូវការកោះ Greenland មកគ្រប់គ្រង appeared first on .