Jeff Bezos

ត្រឹមមួយខែ មេធំ Amazon កើនទ្រព្យជាង ១០០ពាន់លានដុល្លារ ឡើងតំណែងជាអ្នកមានដាច់គេទី២ លើលោក
លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានបង្កើនទ្រព្យសម្បត្តិប្រហែល ១០២ពាន់លានដុល្លារ នៅក្នុងខែកញ្ញា ដោយបានវ៉ាដាច់លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google ដើម្បីក្លាយជាបុគ្គលមានបំផុតទីពីរនៅលើពិភពលោក។

យោងតាមទស្សាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់លោក Bezos បានឈានដល់ ៣៧០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែតុលា ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់លោកនៅលើតារាងទ្រព្យសម្បត្តិរបស់ទស្សនាវដ្ដីនេះ ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មក។ ហើយគិតត្រឹមថ្ងៃទី១១ ខែតុលា ទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Amazon រូបនេះ បានកើនឡើងបន្ថែមទៀតដល់ប្រហែល ៣៨០,៨ពាន់លានដុល្លារ។

ជុំវិញការកើនឡើងនេះ ភាគច្រើនគឺត្រូវបានជំរុញដោយការកើនឡើងតម្លៃទីផ្សារនៃក្រុមហ៊ុនអវកាសឯកជនរបស់លោកគឺ Blue Origin និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) Startup ឈ្មោះ Prometheus ជំនួសឲ្យការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon តែមួយ។

ជម្រាបជូនថា បច្ចុប្បន្ននេះ លោក Bezos តាមពីក្រោយតែលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX ប៉ុណ្ណោះ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Musk មានចំនួនប្រហែល ១,០២ទ្រីលានដុល្លារ៕​

The post ត្រឹមមួយខែ មេធំ Amazon កើនទ្រព្យជាង ១០០ពាន់លានដុល្លារ ឡើងតំណែងជាអ្នកមានដាច់គេទី២ លើលោក appeared first on .

មហាសេដ្ឋី Jeff Bezos ថា ក្រុមហ៊ុនអវកាស Blue Origin នឹងបោះផ្សាយលក់ IPO លើកដំបូង នៅប៉ុន្មានឆ្នាំខាងមុខ
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin បានថ្លែងកាលពីថ្ងៃ៧ តុលាថា ក្រុមហ៊ុនអាចនឹងស្វែងរកការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីក្រុមហ៊ុនបានប្រមូលទុនចំនួន ១០ពាន់លានដុល្លារពីវិនិយោគិនខាងក្រៅជាលើកដំបូង សម្រាប់ការរៃអង្គាសប្រាក់របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Bezos បាននិយាយនៅក្នុងកម្មវិធី “Special Report with Bret Baier” របស់ប៉ុស្តិ៍ FOX News Channel ថា៖ “ខ្ញុំគិតថា នៅថ្ងៃណាមួយ Blue Origin នឹងធ្វើ IPO វាអាចនឹងកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត ប៉ុន្តែវាពិតជាសមហេតុផលដែល Blue Origin អាចក្លាយជាក្រុមហ៊ុនសាធារណៈនៅពេលណាមួយ”។

យ៉ាងណាមិញ ជុំការលើកឡើងនេះ គឺជាសញ្ញាច្បាស់លាស់បំផុតមួយពីលោក Bezos ដែលនិយាយថា Blue Origin អាចនឹងស្វែងរកការចុះបញ្ជីនៅក្នុងទីផ្សារហ៊ុន។ ការធ្វើ IPO នាពេលអនាគតនឹងផ្តល់ឱកាសឱ្យវិនិយោគិនអាចចូលរួមវិនិយោគលើក្រុមហ៊ុនអវកាសដ៏សំខាន់មួយនេះ ចំពេលដែលមានការចាប់អារម្មណ៍ឡើងវិញលើវិស័យអវកាស ទោះបីជាក្រុមហ៊ុនគូប្រជែង SpaceX នៅតែជាអ្នកដឹកនាំលេចធ្លោនៅក្នុងវិស័យនេះក៏ដោយ។

គួរជម្រាបជូនផងដែរថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ផងដែរនោះ បានបញ្ជាក់ថា លោកបានវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួនរហូតដល់ចំនួន ២៨ពាន់លានដុល្លាររួចទៅហើយ នៅក្នុងក្រុមហ៊ុន Blue Origin ចាប់តាំងពីបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ២០០០ មក៕​

The post មហាសេដ្ឋី Jeff Bezos ថា ក្រុមហ៊ុនអវកាស Blue Origin នឹងបោះផ្សាយលក់ IPO លើកដំបូង នៅប៉ុន្មានឆ្នាំខាងមុខ appeared first on .

គិតមកទល់ពេលនេះ​ មហាសេដ្ឋី Jeff Bezos ចាយលុយអស់ប៉ុន្មាន ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ?
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានសន្យាបរិច្ចាគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ សម្រាប់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកាលពីជិត ៧ឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ មូលនិធិរបស់លោកដែលទាក់ទិននឹងសកម្មភាពនេះ ទើបតែផ្តល់ជូនបានត្រឹមតែប្រមាណមួយភាគបួន (ឬស្មើនឹង ២៥%) នៃចំនួនសរុបនេះប៉ុណ្ណោះ។

កាលពីឆ្នាំ២០២០ លោក Jeff Bezos បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការវិនិយោគប្រាក់ចំនួន ១០ពាន់លានដុល្លារលើបញ្ហាការប្រែប្រួលអាកាសធាតុត្រឹមឆ្នាំ២០៣០ អមជាមួយការបង្កើតមូលនិធិ Bezos Earth Fund។ កាលនោះ លោក Bezos ដែលជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Amazon បានហៅការប្រែប្រួលអាកាសធាតុថាជា «ការគំរាមកំហែងដ៏ធំបំផុតចំពោះភពផែនដី»។ លោកជឿជាក់ថា មនុស្សជាតិអាចសង្គ្រោះផែនដីបាន ប្រសិនបើរដ្ឋាភិបាល អាជីវកម្មខ្នាតតូច និងធំ ព្រមទាំងបុគ្គលគ្រប់រូបសហការធ្វើការជាមួយគ្នា។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ មូលនិធិនេះទើបតែទទួលបានទឹកប្រាក់ផ្តល់ជូនប្រមាណ ២,៤ពាន់លានដុល្លារ តាមរយៈជំនួយសរុបចំនួន ៣៧១ ដល់គម្រោង និងអង្គការផ្សេងៗ។ នេះមានន័យថា លោក Bezos ត្រូវចំណាយប្រាក់ចំនួន ៧,៦ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីសម្រេចបានតាមគោលដៅដែលបានកំណត់ពីមុន។

ជម្រាបជូនផងដែរថា មូលនិធិរបស់ស្ថាបនិក Amazon រូបនេះ ផ្តោតលើការវិនិយោគក្នុងវិស័យធំៗចំនួន ៧។ ក្នុងនោះ វិស័យអភិរក្ស និងស្តារធម្មជាតិឡើងវិញ បានទទួលការប្តេជ្ញាចិត្តច្រើនជាងគេក្នុងចំនួន ២ពាន់លានដុល្លារ ដោយក្នុងនោះទឹកប្រាក់ជាង ៥៩០លានដុល្លារត្រូវបានផ្តល់ជូនរួចរាល់ហើយ៕

The post គិតមកទល់ពេលនេះ​ មហាសេដ្ឋី Jeff Bezos ចាយលុយអស់ប៉ុន្មាន ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ? appeared first on .

មហាសេដ្ឋី Jeff Bezos បង្ហាញអារម្មណ៍រំភើប ក្រោយឡើងតំណែងជានាយកប្រតិបត្តិជាលើកទីពីរ
អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ឥឡូវនេះ​ មហាសេដ្ឋី Jeff Bezos បានចែករំលែកបទពិសោធថ្មីរបស់លោក ក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំកំពូលម្តងទៀត នៅក្នុងក្រុមហ៊ុន AI ទើបចាប់ផ្តើមអាជីវកម្មថ្មី​ Prometheus ។

ថ្លែងក្នុងបទសម្ភាសជាមួយ CNBC កាលពីខែមិថុនា លោក Bezos បាននិយាយថា ការដឹកនាំក្រុមហ៊ុនជាមួយសហស្ថាបនិក Prometheus លោក Vik Bajaj បានផ្តល់ឱ្យលោកមកនូវអារម្មណ៍រំភើបជាលើកទីពីរ។ លោកបានបន្តទៀតថា ៖”វាជាប្រភេទនៃភាពសប្បាយរីករាយដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានឡើងភ្នំដ៏ខ្ពស់មួយ ហើយអ្នកគិតថា វាអស្ចារ្យណាស់ វាសប្បាយណាស់”។

យ៉ាងណាមិញ Prometheus គឺជាក្រុមហ៊ុនបង្កើតគំរូ AI សម្រាប់កម្មវិធីក្នុងពិភពពិត ដូចជាការជួយវិស្វករបង្កើតផលិតផលបានលឿន និងងាយស្រួលជាងមុន។ ហើយនេះគឺជាតួនាទីនាយកប្រតិបត្តិផ្លូវការដំបូងរបស់លោក Bezos គិតចាប់តាំងពីការចុះចេញពីតំណែងជានាយកប្រតិបត្តិ Amazon ក្នុងឆ្នាំ២០២១ មក។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីវ័យ ៦២ឆ្នាំរូបនេះ​ បានបន្ថែមទៀតថា៖”ការងារ​នេះ​មាន​ការ​ទាមទារ​ខ្ពស់​ណាស់ ប៉ុន្តែខ្ញុំគិតថាវាសក្តិស័មនឹងតម្លៃ។ Prometheus ចំណាយ​ពេល​វេលាជា​ច្រើន​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ចំណាយ​ពេល​ច្រើន​លើ Blue Origin ក៏ដូចជា​លើ AI នៅ Amazon ផងដែរ។ ចំណុច​រួម​នៃ​រឿង​ទាំង​អស់​នេះ​គឺ​ថា​វា​ពាក់ព័ន្ធ​នឹង AI ទាំងអស់”។

គួរជម្រាបជូនថា លោក Bezos បានសហបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤ និងបានបង្កើតក្រុមហ៊ុនអវកាស Blue Origin ក្នុងឆ្នាំ២០០០។ លោកក៏ជាម្ចាស់កាសែត Washington Post ផងដែរ។ យោងតាម Forbes លោក Bezos គឺជាអ្នកមានបំផុតលំដាប់ទីបីរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២៧០ពាន់លានដុល្លារ៕​

The post មហាសេដ្ឋី Jeff Bezos បង្ហាញអារម្មណ៍រំភើប ក្រោយឡើងតំណែងជានាយកប្រតិបត្តិជាលើកទីពីរ appeared first on .

មហាសេដ្ឋី Jeff Bezos កាន់ខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការវិនិយោគជាលើកដំបូងទៅក្នុងវិស័យបាល់ទាត់ នៅពេលដែលរូបលោក រួមជាមួយវិនិយោគិនមួយក្រុមហ៊ុន កាន់តែខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់កំពូលរបស់អង់គ្លេស Liverpool។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reutets។

នៅថ្ងៃទី១០ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ក្រុមវិនិយោគិនមួយក្រុម រួមទាំងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ផងនោះ កំពុងជិតក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទិញយកភាគហ៊ុនប្រហែលមួយភាគបី នៅក្នុងក្លិបបាល់ទាត់ Liverpool នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

យ៉ាងណាមិញ នេះនឹងជាលើកដំបូងផងដែរ ដែលមហាសេដ្ឋីលំដាប់កំពូលលើលោករូបនេះ បានវិនិយោគលើវិស័យបាល់ទាត់។ នៅប្រទេសអង់គ្លេស ក្រុមហ៊ុន Amazon ពីមុនធ្លាប់មានសិទ្ធិផ្សាយការប្រកួត Premier League ចំនួន ២០ ប្រកួតក្នុងមួយរដូវកាលផងដែរ សម្រាប់រយៈពេលប្រាំមួយរដូវកាល។ បច្ចុប្បន្នក្រុមហ៊ុននេះក៏ទទួលបានសិទ្ធចាក់ផ្សាយពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League នៅក្នុងប្រទេសអឺរ៉ុបជាច្រើន និងមានសិទ្ធិផ្សាយសម្រាប់កីឡា NFL នៅសហរដ្ឋអាមេរិកផងដែរ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានជាច្រើន ក៏បានរាយការណ៍ទៀតផងដែរថា ក្រុមវិនិយោគិនដែលកំពុងខិតជិតទិញភាគហ៊ុននៅ Liverpool នោះ ក៏រួមមានសហស្ថាបនិក Facebook លោក Eduardo Saverin ផងដែរ។ យោងតាម ​​Sky News ក្រុមវិនិគិននេះដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal និងជាអតីតម្ចាស់ភាគហ៊ុនរបស់ Queens Park Rangers ដែលជាក្លឹបបាល់ទាត់ដែលកំពុងលេងក្នុងក្របខ័ណ្ឌ English Championship។

គួរជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុន Fenway Sports Group (FSG) គឺជាម្ចាស់របស់ Liverpool បន្ទាប់ពីបានទិញយកនៅក្នុងឆ្នាំ២០១០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានស្វែងរកការវិនិយោគពីខាងក្រៅ ប៉ុន្តែនៅតែបន្តគ្រប់គ្រងក្លឹបនេះដដែល។ ហើយប្រសិនបើកិច្ចព្រមព្រៀងខាងលើដំណើរការនោះ Liverpool អាចមានតម្លៃប្រមាណជិត ៦ពាន់លានដុល្លារ៕​

The post មហាសេដ្ឋី Jeff Bezos កាន់ខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool appeared first on .

មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក ក្រោយកើបលុយជាង ២៥ពាន់លានដុល្លារ
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានក្តោបក្តាប់តំណែងជាអ្នកមានដាច់គេបំផុតទី០៣ នៅលើពិភពលោកសារជាថ្មី បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនលោក បានកើនឡើងយ៉ាងខ្ពស់ ដោយសារតែមានការរំពឹងទុកអំពីប្រាក់ចំណូលច្រើន ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត AI។

យោងតាម Forbes បានបង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងប្រហែល ១៤% បន្ទាប់ពីទីផ្សារបើកឡើងវិញ ដែលបន្ថែមលុយប្រមាណជាង ២៥ពាន់លានដុល្លារ ទៅកាន់ទ្រព្យសម្បត្តិសរុបរបស់លោក Bezos ដល់ចំនួន ២១៧,៥ពាន់លានដុល្លារ និងឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក។

ជុំវិញតំណែងនេះ បានធ្វើឲ្យលោក Bezos តាមពីក្រោយតែសហស្ថាបនិកក្រុមហ៊ុន Googl លោក Larry Page ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ២៧៩,៣ពាន់លានដុល្លារ និងមេធំក្រុមហ៊ុន Tesla លោក Elon Musk ដែលមានទ្រព្យសរុបជាង ៦៩០ពាន់លានដុល្លារដុល្លារ។

គួរជម្រាបជូនផងដែរថា ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Amazon បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលមានចំនួនលើសពីការរំពឹងទុករបស់ Wall Street។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះបានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសចំនួនជាង ២០០ពាន់លានដុល្លារ ដែលលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ១៩៧ពាន់លានដុល្លារ៕

The post មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក ក្រោយកើបលុយជាង ២៥ពាន់លានដុល្លារ appeared first on .

មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយបានបង្ហាញថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon កំពុងពិភាក្សាដើម្បីចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនវិនិយោគមួយ ដែលកំពុងស្វែងរកការទិញភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់ Liverpool FC ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Sky News បានបង្ហាញឲ្យដឹងថា លោក Bezos បានពិភាក្សាអំពីការចូលរួមជាមួយក្រុមវិនិយោគិនដែលដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal។

មុននេះ កាសែត Daily Mail ក៏បានរាយការណ៍ផងដែរថា លោក Bhatia កំពុងបន្តពិភាក្សាជុំវិញការធ្វើកិច្ចព្រមព្រៀងទិញលក់ ជាមួយម្ចាស់ក្លិប Liverpool គឺក្រុមហ៊ុន Fenway Sports Group នៅក្នុងតម្លៃប្រមាណលើសពី ៤,៥ពាន់លានផោន (៦ពាន់លានដុល្លារអាមេរិក)។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ Sky News ថា លោក Bezos នៅមិនទាន់បានសម្រេចចិត្តថានឹងចូលរួមការវិនិយោគនេះឬអត់នោះទេ។

យ៉ាងណាមិញ ប្រសិនបើលោក Bezos ចូលរួម វានឹងក្លាយជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់បាល់ទាត់អង់គ្លេស។ លោក Bezos ពីមុនក៏បានស្វែងលទ្ធភាពក្នុងការទិញយកក្លិបបាល់ឱបអាមេរិក NFL រួមទាំងក្រុម Seattle Seahawks និង Washington Commanders ផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះមិនបានសម្រេចនោះឡើយ។

គួរជម្រាបជូនថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាស Blue Origin មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២៥៧ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទីបួនរបស់ពិភពលោក។ នេះយោងតាមការចុះផ្សាយពី Forbes៕​

The post មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool appeared first on .

NASA ផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋី Jeff Bezos សម្រាប់បេសកកម្មឋានព្រះចន្ទ
អង្គការ NASA បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនអវកាសធំៗ រួមទាំង Blue Origin របស់មហាសេដ្ឋី Jeff Bezos និង Astrolab ដើម្បីបញ្ជូនយានចុះចត យានរុករក និងយន្តហោះគ្មានមនុស្សបើក ដើម្បីគាំទ្រដល់បេសកកម្មរុករកឋានព្រះចន្ទនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី២៦ ឧសភាថា ខ្លួនបានផ្តល់ជំនួយចំនួន ២១៩លានដុល្លារដល់ក្រុមហ៊ុន Astrolab និង ២២០ លានដុល្លារ ដល់ក្រុមហ៊ុន Lunar Outpost ដើម្បីសាងសង់ និងដឹកជញ្ជូនយានចុះចតនៅឋានព្រះចន្ទ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Blue Origin ក៏ត្រូវបានជូនផ្តល់កិច្ចសន្យាតម្លៃ ១៨៨លានដុល្លារ ផងដែរ ដើម្បីដឹកជញ្ជូនយានរុករកទៅកាន់ផ្ទៃឋានព្រះចន្ទ ដោយប្រើប្រាស់យានដឹកជញ្ជូនរបស់ពួកគេគឺ Mark 1។

កិច្ចសន្យាទាំងនេះគឺជាផ្នែកមួយនៃកម្មវិធី Artemis ដ៏ទូលំទូលាយរបស់អង្គការ NASA ដែលមានគោលបំណងពង្រីកឥទ្ធិពលរបស់មនុស្សជាតិ នៅក្នុងលំហ និងគាំទ្រដល់ការរុករកលំហអាកាសកាន់តែជ្រៅ នាពេលអនាគត។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនក៏បានជ្រើសរើសក្រុមហ៊ុន Firefly Aerospace ដើម្បីសាងសង់យានអវកាសដែលនឹងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកពីគន្លងផែនដីទៅកាន់ឋានព្រះចន្ទសម្រាប់បេសកកម្ម MoonFall របស់ខ្លួន ដែលត្រូវបានកំណត់គោលដៅបាញ់បង្ហោះ នៅឆ្នាំ២០២៨។

គួរជម្រាបជូនថា បេសកកម្ម Artemis លើកទីពីររបស់ NASA បានចាប់ផ្តើម នៅក្នុងខែមេសា ដោយបញ្ជូនអវកាសយានិកចំនួនបួននាក់ហោះជុំវិញឋានព្រះចន្ទ និងត្រឡប់មកវិញ ដែលត្រូវបានចាត់ទុកថាជាបេសកកម្មទៅឋានព្រះចន្ទដំបូងបំផុតដែលមានមនុស្សបើក គិតចាប់តាំងពីឆ្នាំ១៩៧២ មក៕​

The post NASA ផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋី Jeff Bezos សម្រាប់បេសកកម្មឋានព្រះចន្ទ appeared first on .

Jeff Bezos ចេញមុខច្រានចោលរឿងយកចិត្តលោក ត្រាំ ជុំវិញការផលិតខ្សែភាពយន្តឯកសារអំពីជំទាវទី១
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ថ្មីៗនេះ បានចេញមុខច្រានចោលរាល់ការចោទប្រកាន់ថា ស្ទូឌីយោភាពយន្តរបស់ក្រុមហ៊ុន Amazon បានទិញ និងចេញផ្សាយខ្សែភាពយន្តឯកសារ “Melania” ដែលនិយាយអំពីជំទាវទី១ សហរដ្ឋអាមេរិក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ។

លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានឆ្លើយចេញមុខតបនៅថ្ងៃទី២០ ខែឧសភា ចំពោះការចោទប្រកាន់ថា MGM Studios របស់ក្រុមហ៊ុនលោកបានទិញ និងចេញផ្សាយខ្សែភាពយន្តឯកសារ Melania សម្រាប់ហេតុផលនយោបាយ។

យោងតាមប្រភពព័ត៌មាន ស្ទូឌីយោ Amazon MGM បានចំណាយទឹកប្រាក់ ៤០លានដុល្លារលើការផលិតខ្សែភាពយន្តឯកសារ Melania ដែលបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងរោងភាពយន្តទូទាំងប្រទេស ក្នុងខែកុម្ភៈ។ ខ្សែភាពយន្តនេះពណ៌នាអំពីជីវិតរបស់លោកស្រីជំទាវទីមួយនៃសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលចូលកាន់តំណែងលើកទីពីររបស់លោកប្រធានាធិបតី ត្រាំ។

យ៉ាងណាមិញ​ លោកស្រី Melania គឺជាអ្នកដឹកនាំផលិតលើគម្រោងនេះផ្ទាល់។ ប្រភពព័ត៌មានបានបន្ថែមថា ខ្សែភាពយន្តនេះចំណាយទឹកប្រាក់ដល់ទៅ ៣៥លានដុល្លារដើម្បីផ្សព្វផ្សាយ។

មិនតែប៉ុណ្ណោះ លោក Bezos បានអះអាងផងដែរថា Amazon គឺជាក្រុមហ៊ុនដ៏ធំមួយ ហើយមានការសម្រេចចិត្តអាជីវកម្មជាច្រើន ខណៈការវិនិយោគលើការផលិតភាពយន្តឯកសារ Melania នេះ ដើម្បីផលចំណេញលើទីផ្សារប៉ុណ្ណៅះ​ ខណៈមនុស្សជាច្រើនចង់ដឹង ចង់ឃើញអំពីខ្សែជីវិតរបស់ជំទាវទី១ នៃសហរដ្ឋអាមេរិក៕​

The post Jeff Bezos ចេញមុខច្រានចោលរឿងយកចិត្តលោក ត្រាំ ជុំវិញការផលិតខ្សែភាពយន្តឯកសារអំពីជំទាវទី១ appeared first on .

ស្ថាបនិកក្រុមហ៊ុន Amazon ឡើងគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេទីបីលើលោក សារជាថ្មី
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានឡើងគ្រងតំណែងជាអ្នកមានដាច់គេទី០៣ លើពិភពលោកជាថ្មីម្តងទៀត បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ចំនួនប្រមាណជាង ២៥៩ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងទៀតថា លោក Bezos តាមតែពីក្រោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និងមេធំក្រុមហ៊ុន Tesla ប៉ុណ្ណោះ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតរបស់ពិភពលោក។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី១៨ ខែមេសា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៩៥,៧ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៧៩,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៩,៥ពាន់លានដុល្លារ

4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៨ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១,១ពាន់លានដុល្លារ

7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៤,៤ពាន់លានដុល្លារ

8.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧១ពាន់លានដុល្លារ

9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៥៧,១ពាន់លានដុល្លារ

10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៦ពាន់លានដុល្លារ៕​

The post ស្ថាបនិកក្រុមហ៊ុន Amazon ឡើងគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេទីបីលើលោក សារជាថ្មី appeared first on .