MacKenzie Scott

អតីតភរិយាមហាសេដ្ឋី Jeff Bezon បរិច្ឆាគលុយច្រើនជាង ២៦ពាន់លានដុល្លារ ដល់អង្គការសប្បុរសធម៌
លោក Mackenzie Scott ត្រូវបានគេរាយការណ៍ថាបានបរិច្ចាគទឹកប្រាក់រហូតដល់ទៅ ២៦,៣ពាន់លានដុល្លារ ដល់អង្គការសប្បុរសធម៌ជាច្រើន ចាប់តាំងពីបានលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងការបង្ហោះសារមួយលើបណ្តាសង្គមកាលពីដើមខែនេះ លោកស្រី Scott ដែលជាអតីតភរិយារបស់លោក Bezos បានប្រកាសថានៅដើមឆ្នាំនេះ លោកស្រី បានបរិច្ឆាគទឹកប្រាក់ចំនួន ៧,១៧ពាន់លានដុល្លារ ដល់អង្គការចំនួន​២២៥។ ដែលចំនួននេះ ធ្វើឲ្យការបរិច្ចាគសរុបរបស់លោកស្រី គិតចាប់តាំងពីឆ្នាំ២០១៩ មក កើនឡើងដល់ ២៦,៣ពាន់លានដុល្លារ។

យ៉ាងណាមិញ ចំពោះការបរិច្ចាគនេះ ត្រូវបានចែកចាយទៅអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើន រួមទាំងមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើនសម្រាប់មនុស្សស្បែកខ្មៅ និងអង្គការដែលផ្តោតលើការដោះស្រាយបញ្ហាដូចជាភាពក្រីក្រ អយុត្តិធម៌សង្គម និងការប្រែប្រួលអាកាសធាតុ ជាដើម។

មិនតែប៉ុណ្ណោះ លោកស្រី Scott បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនទៀតថា៖​ “ចំនួនទឹកប្រាក់នេះទំនងជាត្រូវបានលើកឡើងនៅក្នុងព័ត៌មាន។ ប៉ុន្តែមិនថាវាមានចំនួនប៉ុន្មានទេ វាគ្រាន់តែជាផ្នែកតូចមួយនៃទង្វើនៃការយកចិត្តទុកដាក់ និងការចែករំលែករវាងមនុស្សប៉ុណ្ណោះ”។

ជម្រាបជូនថា យោងតាមទស្សនាវដ្តី Forbes លោកស្រី Scott គឺជាអ្នកបរិច្ចាគជូនដល់អង្គការសប្បុរសធម៌ច្រើនបំផុតលើពិភពលោក បន្ទាប់ពីលោក Warren Buffett និង Bill Gates។ បច្ចុប្បន្នទស្សនាវដ្តីនេះប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី មានចំនួនប្រមាណ ២៩,៩ពាន់លានដុល្លារ។ លោកស្រី បានក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីលែងលះជាមួយស្ថាបនិក Amazon លោក Jeff Bezos ក្នុងឆ្នាំ២០១៩ និងទទួលបានភាគហ៊ុន ៤% នៅក្នុងក្រុមហ៊ុន៕​

The post អតីតភរិយាមហាសេដ្ឋី Jeff Bezon បរិច្ឆាគលុយច្រើនជាង ២៦ពាន់លានដុល្លារ ដល់អង្គការសប្បុរសធម៌ appeared first on .

ចាប់តាំងពីលែងលះ អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគលុយជិត ២០ពាន់លានដុល្លារ
លោកស្រី MacKenzie Scott ដែលជាអតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍ថា បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនសរុបជាង ១៩ពាន់លានដុល្លារ ដល់អង្គការជាង ២ ០០០ គិតចាប់តាំងពីលោកស្រី បានសម្រេចចិត្តលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon ក្នុងឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តាមការសិក្សារយ:ពេលបីឆ្នាំដោយមជ្ឈមណ្ឌលសម្រាប់មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព (CEP) ដែលបានចេញផ្សាយក្នុងខែកុម្ភៈ បានវិភាគទៅលើការបរិច្ចាគរបស់លោកស្រី Scott ដែលមានចំនួនទឹកប្រាក់សរុបជាង ១៩,២៥ពាន់លានដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញជាង ២ ៤៥០ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស។

គួរឲ្យដឹងផងដែរថា លោកស្រី Scott និងលោក Bezos បានរៀបការជាមួយគ្នាអស់រយៈពេល ២៥ឆ្នាំ និងមានកូនចំនួន ៤នាក់ ក្នុងនោះកូនប្រុស ៣នាក់ និងកូនស្រីម្នាក់។ ប៉ុន្តេដោយសារភាពមិនចុះសម្រុងនឹងគ្នា ពួកគេទាំងពីរបានសម្រេ​ចចិត្តចែកផ្លូវគ្នាវិញ នៅក្នុងឆ្នាំ២០១៩ ខណ:ពេលថ្មីៗនេះ ក៏មានដំណឹងថា លោក Bezos កំពុងខិតជិតរៀបការជាមួយគូសេ្នហ៍ថ្មីរបស់ខ្លួន ផងដែរ។

ជម្រាបជូនផងដែរថា យោងតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៣3 ខែមិថុនា លោកស្រី Scott មានទ្រព្យសម្បត្តិសរុបប្រមាណ ២៩,១ពាន់លានដុល្លារ ខណ:ប្រភពចំណូលធំបំផុតរបស់លោកស្រី គឺកើតចេញពីការកាន់កាប់ភាគហ៊ុន ៤% នៅក្នុងក្រុមហ៊ុន Amazon ដែលមានតម្លៃប្រហែល ៣៨ពាន់លានដុល្លារ នៅក្រោយពេលការលែងលះរបស់លោកស្រី៕

The post ចាប់តាំងពីលែងលះ អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគលុយជិត ២០ពាន់លានដុល្លារ appeared first on .

អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគជិត ២០ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌
លោកស្រី Mackenzie Scott ​ដែលជាអតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍ថាបានបរិច្ចាគទឹកប្រាក់សរុបចំនួន ១៩,២ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរធម៌ជាច្រើន ពោលគឺចាប់តាំងពីលោកស្រីបានប្រកាសលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon ក្នុងឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោកស្រី Mackenzie Scott បច្ចុប្បន្នវ័យ ៥៤ឆ្នាំ នៅសប្តាហ៍នេះ បានប្រកាសថាលោកស្រីបានបរិច្ចាគទឹកប្រាក់ច្រើនជាង ២ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ចំនួន ១៩៩ ក្នុងឆ្នាំ២០២៤ ដោយការបរិច្ចាគលើកចុងក្រោយនេះ បានធ្វើឲ្យចំនួនទឹកប្រាក់សរុបដែលលោកស្រីបានផ្តល់ឲ្យទៅកាន់អង្គការសប្បុរសធម៌ ចាប់តាំងពីឆ្នាំ២០១៩ មក កើនឡើងដល់ ១៩,២ពាន់លានដុល្លារ។

នៅក្នុងឯកសារមួយ លោកស្រីបានសរសេរថា ប្រហែល ៧៥% នៃចំនួនទឹកប្រាក់សរុបទាំងនេះ ត្រូវបានផ្តល់ទៅកាន់អង្គការមិនស្វែងរកប្រាក់ចំណេញដែលធានាដល់សុវត្ថិភាពសេដ្ឋកិច្ច និងឱកាសសម្រាប់អ្នកដែលជួបការលំបាក ខណ:ថវិកាមួយចំនួនទៀត ត្រូវបានផ្តល់ទៅកាន់អង្គការផ្តល់ដែលផ្តោតលើសេវាកម្មជាច្រើន រាប់ចាប់ពីលំនៅដ្ឋាន និងការថែទាំសុខភាពដែលមានតម្លៃសមរម្យ រហូតដល់ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងគ្រួសារ។

ទន្ទឹមនឹងនេះ អង្គការផ្សេងទៀតដែលបានទទួលប្រាក់ជំនួយពីលោកស្រី Scott ក៏រួមមានទាំងអង្គការសិទ្ធិមនុស្ស និងការការពារធនធានធម្មជាតិផងដែរ។

ជម្រាបជូនផងដែរថា យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាលោកស្រី Mackenzie Scott ឥឡូវនេះមានទ្រព្យសម្បត្តិសរុបជិត ៣២ពាន់លានដុល្លារ។ លោកស្រីបានក្លាយជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩ បន្ទាប់ពីលែងលះជាមួយលោក Jeff Bezos និងទទួលបានចំណែកភាគហ៊ុន ៤% នៅក្នុងក្រុមហ៊ុន Amazon ៕

The post អតីតភរិយាមហាសេដ្ឋី Jeff Bezos បរិច្ចាគជិត ២០ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ appeared first on .

អតីតភរិយាស្ថាបនិក Amazon ធ្វើសប្បុរសធម៌ បរិច្ចាគលុយជាង ៦០០លានដុល្លារ
មហាសេដ្ឋី MacKenzie Scott អតីតភរិយាមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានធ្វើសប្បុរសធម៌ទ្រង់ទ្រាយធំមួយទៀត គឺបានបរិច្ចាគទឹកប្រាក់ ៦៤០លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌រាប់រយកន្លែង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា អ្នកស្រី Scott បរិច្ចាគទឹកប្រាក់​តាមរយៈកម្មវិធី Yield Giving ដែលបង្កើតឡើងដោយក្រុមការងាររបស់គាត់ផ្ទាល់ ដើម្បីអាចឲ្យអង្គការ NGOs ផ្សេងៗ អាចដាក់ពាក្យស្នើសុំកញ្ចប់ទឹកប្រាក់ ក្នុងការជួយដល់ការងារមនុស្សធម៌។

កាលពីឆ្នាំមុន អ្នកស្រី Scott មានបំណងបរិច្ចាកទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ទៅកាន់អង្គការ ២៥០កន្លែង ក៏ប៉ុន្តែដោយសារទទួលបានពាក្យស្នើសុំច្រើន លោកស្រីក៏បង្កើន​ចំនួនទឹកប្រាក់ ដោយអង្គការចំនួន ២៧៩កន្លែង នឹងទទួលបានជំនួយ ២លានដុល្លារក្នុងមួយកន្លែង ខណៈ ៨២កន្លែងផ្សេងទៀត នឹងទទួលបាន ១លានដុល្លាររៀងៗខ្លួន។

សូមជម្រាបបន្ថែមថា ជានិច្ចកាល មហាសេដ្ឋី MacKenzie Scott តែងតែធ្វើការបរិច្ចាគទឹកប្រាក់​ទៅកាន់អង្គការសប្បុរសធម៌ មិនលស់ពេលប៉ុន្មានឡើយ ពោលកាលពីឆ្នាំទៅ លោកស្រីដកលុយពីហោប៉ៅប្រហែល ២ពាន់លានដុល្លារ ផ្ដល់ជំនួយទៅកាន់អង្គការច្រើនជាង ៣៦០កន្លែងឯណោះ៕

The post អតីតភរិយាស្ថាបនិក Amazon ធ្វើសប្បុរសធម៌ បរិច្ចាគលុយជាង ៦០០លានដុល្លារ appeared first on .

អតីតភរិយាស្ថាបនិក Amazon លក់ភាគហ៊ុនបានទឹកប្រាក់ជាង ១០ពាន់លានដុល្លារ
មហាសេដ្ឋី MacKenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានលក់ភាគហ៊ុនចំនួន ៦៥,៣លានហ៊ុន នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សអាមេរិក កាលពីឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg។

ប្រភពដដែលបន្ថែមថា ការលក់ភាគហ៊ុនកាលពីឆ្នាំទៅ ធ្វើឲ្យលោកស្រីកើនចំណូលលើសពី ១០ពាន់លានដុល្លារ បើគិតតាមហាងឆេងតម្លៃភាគហ៊ុនត្រឹមថ្ងៃសុក្រសប្ដាហ៍មុន។

រំលឹកបន្តិចថា កាលពីឆ្នាំ២០១៩ នៅពេលប្រកាសលែងលះជាមួយមហាសេដ្ឋី Jeff Bezos លោកស្រី Scott ទទួលបានចំណែក ៤% នៃក្រុមហ៊ុន Amazon ដែលមានតម្លៃប្រមាណ ៣៦ពាន់លានដុល្លារនាពេលនោះ ប៉ុន្តែលោកស្រីបានបរិច្ចាគពាក់កណ្ដាលនៃទឹកប្រាក់​ទៅកាន់អង្គការសប្បុរសធម៌នានា។

តាំងពីពេលនោះ មកទល់បច្ចុប្បន្ន អតីតភរិយាស្ថាបនិក Amazon តែងតែធ្វើការ​បរិច្ចាគទឹកប្រាក់​ផ្ទាល់ខ្លួន ធ្វើកម្មវិធីសប្បុរសធម៌ និងជាប់ឈ្មោះជាមហាសេដ្ឋីចិត្តបុណ្យម្នាក់នៅអាមេរិក ខណៈទ្រព្យសម្បត្តិរបស់លោកស្រីគឺមានប្រមាណ ៤២,៦ពាន់លានដុល្លារ៕

The post អតីតភរិយាស្ថាបនិក Amazon លក់ភាគហ៊ុនបានទឹកប្រាក់ជាង ១០ពាន់លានដុល្លារ appeared first on .

ជិតមួយឆ្នាំ អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon បរិច្ចាគទឹកប្រាក់ជាង ២ពាន់លានដុល្លារ
មហាសេដ្ឋី MacKenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រហែល ២,២ពាន់លានដុល្លារ គិតតាំងពីដើមឆ្នាំ រហូតដល់ខែធ្នូនេះ ទៅកាន់អង្គការចំនួន ៣៦០កន្លែង។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា អ្នកស្រី Scott តែងតែបរិច្ចាគទឹកប្រាក់ ដើម្បីផ្ដល់ជំនួយដល់អង្គការសប្បុរសធម៌នានា ចន្លោះពី ៦០០ ០០០ ដល់ ២៥លានដុល្លារ។

គិតមកទល់ពេលបច្ចុប្បន្ន មហាសេដ្ឋីស្រីអាមេរិករូបនេះ បានបរិច្ចាគទឹកប្រាក់សរុប ប្រហែល ១៦,៦ពាន់លានដុល្លាររួចមកហើយ ខណៈអ្នកស្រីក៏ជាមហាសេដ្ឋីម្នាក់ ក្នុងចំណោមកំពូលមហាសេដ្ឋី ១១រូបនៅអាមេរិក ដែលបានបរិច្ចាគទឹកប្រាក់ច្រើនជាង ២០%នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី MacKenzie Scott គឺមានប្រមាណ ៤១,២ពាន់លានដុល្លារ ស្របពេលប្រភពចំណូលរបស់អ្នកស្រី គឺការកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុន Amazon៕

The post ជិតមួយឆ្នាំ អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon បរិច្ចាគទឹកប្រាក់ជាង ២ពាន់លានដុល្លារ appeared first on .

អតីតភរិយាស្ថាបនិក Amazon បរិច្ចាគលុយរាប់រយលានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២៣
អតីតភរិយាស្ថាបនិក Amazon អ្នកស្រី Mackenzie Scott តែងតែធ្វើសប្បុរសធម៌មិន​លស់​ពេលឡើយ ខណៈគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ មហាសេដ្ឋីអាមេរិកបានបរិច្ចាគទឹកប្រាក់ ប្រហែល ១៤៦លានដុល្លារ ទៅកាន់អង្គការប្រហែល ២៤កន្លែងរួចហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន APNews បានបង្ហាញថា អង្គការទាំង ២៤កន្លែងនោះ សុទ្ធតែទទួលបានការបរិច្ចាគពីមហាសេដ្ឋី Mackenzie ចន្លោះពី ១ ទៅ ១៥លានដុល្លារ ខណៈពាក់កណ្ដាលនៃទឹកប្រាក់ទាំងនោះ ត្រូវបានផ្គត់ផ្គង់ទៅលើការរៀនសូត្រ និងការរស់នៅ​របស់កុមារ ដែលមានលទ្ធភាពខ្វះខាត។

រយៈពេល ៣ឆ្នាំចុងក្រោយនេះ អតីតភរិយាមហាសេដ្ឋី Jeff Bezos បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១៤,១ពាន់លានដុល្លារ ទៅកាន់អង្គការយ៉ាងតិច ១ ៦២១កន្លែង។

សូមជម្រាបបន្ថែមថា ដើម្បីឆ្លើយតបឲ្យទាន់តម្រូវការ មហាសេដ្ឋី Mackenzie បានបង្កើតគេហទំព័រមួយឈ្មោះថា Yield Giving Fund ដោយត្រៀមលុយ ២៥០លានដុល្លារ ដើម្បីបរិច្ចាគ ខណៈបច្ចុប្បន្នមានអង្គការច្រើនជាង ៦ ០០០កន្លែង បានដាក់ពាក្យស្នើសុំកញ្ចប់ថវិការនោះ ប៉ុន្តែមានអង្គការតែ ២៥០កន្លែងប៉ុណ្ណោះ ដែលលោកស្រី និងទីប្រឹក្សា នឹងសម្រេចជ្រើសយក ហើយការប្រកាសនឹងធ្វើឡើងនាដើមឆ្នាំក្រោយ៕

The post អតីតភរិយាស្ថាបនិក Amazon បរិច្ចាគលុយរាប់រយលានដុល្លារ ត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ appeared first on .

៧ខែដំបូង អតីតភរិយាស្ថាបនិក Amazon រកលុយបាន ១១,៣ពាន់លានដុល្លារ
មហាសេដ្ឋី Mackenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Amazon គឺមហាសេដ្ឋី Jeff Bezos ត្រូវបានគេរាយការណ៍ថា ត្រឹមរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៣នេះ ទ្រព្យសម្បត្តិរបស់​លោកស្រី មានការកើនឡើងរហូតដល់ ១១,៣ពាន់លានដុល្លារ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ប្រាក់ចំណូលរបស់មហាសេដ្ឋី​វ័យ ៥៣ឆ្នាំ មានការកើនឡើង ៥៩% ខណៈ​កត្តាដែលជម្រុញខ្លាំងបំផុតគឺ តម្លៃហ៊ុន​របស់ក្រុមហ៊ុន Amazon មានការស្ទុះងើបខ្លាំង។

សូមជម្រាបដែរថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីស្រីរូបនេះ មានប្រមាណ ៣៧,៧ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៥ ជាមហាសេដ្ឋីស្រីមានបំផុតលើលោក។

ទន្ទឹមនឹងនោះ លោកស្រីក៏ជាមហាសេដ្ឋីចិត្តបុណ្យម្នាក់ផងដែរ ដោយកន្លងមកតែងតែធ្វើកម្មវិធី​សប្បុរសធម៌នានា ដូចជាជួយផ្គត់ផ្គង់ការរៀនសូត្រដល់កុមារក្រខ្សត់ជាដើម៕

The post ៧ខែដំបូង អតីតភរិយាស្ថាបនិក Amazon រកលុយបាន ១១,៣ពាន់លានដុល្លារ appeared first on .

អតីតភរិយាស្ថាបនិក Amazon ប្រកាសលែងលះស្វាមីទី ២ ជាផ្លូវការ
លោកស្រី MacKenzie Scott អតីតភរិយា​ស្ថាបនិក Amazon លោក Jeff Bezos ត្រូវបាន​គេរាយការណ៍​ថា បាន​លែងលះជាមួយ​ស្វាមី​ទី ២ ដែលជា​គ្រូបង្រៀន​ដាច់ស្រេច បន្ទាប់ពី​ចំណាយពេល​រួមរស់ជាមួយគ្នា​រយៈពេលមួយឆ្នាំ។

យោងតាម​ការ​ចុះផ្សាយពី News បាន​ឲ្យដឹងថា មហាសេដ្ឋីស្រីវ័យ ៥២ ឆ្នាំ បាន​ចុះហត្ថលេខា​លើ​លិខិតលែងលះជាមួយ​ស្វាមីទី ២ Dan Jewett នៅតុលាការ​ក្រុង Washington ជាផ្លូវការ​កាលពីថ្ងៃទី ០៤ មករា​កន្លងទៅ។

គួររំលឹកដែរថា កាលពីខែកញ្ញាឆ្នាំទៅ Scott បាន​ដាក់ពាក្យបណ្ដឹង​លែងលះជាមួយ​លោក Jewett ជាមួយ​នឹង​ការ​សន្យា​បែងចែកទ្រព្យសម្បត្តិ ដែលមិនទាន់​ត្រូវបាន​ទម្លាយ​ឲ្យដឹង ខណៈ​ស្វាមីក្រោយ​របស់​លោកស្រី​ក៏​មិន​បាន​តវ៉ា​ផងដែរ ដ្បិត​អ្នកទាំង ២ បានចុះ​កិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍​រួចស្រេចហើយ។

សូមជម្រាបដែរថា មុនរៀបការជាមួយលោក Jewett អ្នកស្រី Scott ធ្លាប់បានចំណាយពេល​ស្ទើរ ២៥ ឆ្នាំ ក្នុងជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​មហាសេដ្ឋី Jeff Bezos ប៉ុន្តែ​អ្នកទាំង ២ បាន​ចែកផ្លូវគ្នា​កាលពី​ខែកក្កដា ២០១៩ បន្ទាប់ពី​អ្នកស្រី​ចាប់បាន​មេធំ Amazon លួចមានទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​ពិធីការនី​ប៉ុស្តិ៍​ទូរទស្សន៍ Fox អ្នកនាង Lauren Sanchez៕

The post អតីតភរិយាស្ថាបនិក Amazon ប្រកាសលែងលះស្វាមីទី ២ ជាផ្លូវការ appeared first on .

ចៅស្រី​ស្ថាបនិក​ក្រុមហ៊ុន​ L’Oreal ជាប់​ឈ្មោះ​ជា​ស្ត្រី​មាន​បំផុត​លើ​លោក ២ ឆ្នាំ​ផ្ទួនៗ
មិនមែន​មានតែ​បុរស​ទេ​ដែល​ទទួល​បាន​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ពោល​តំណែង​ជា​មហាសេដ្ឋី​នេះ​ ក៏​មាន​ស្ត្រី​ជា​ច្រើនរូប​បាន​ក្ដោបក្ដាប់​ជាច្រើន​នាក់​មក​ហើយ។

តួយ៉ាង ដូចជា​លោកស្រី Franciose Bettencourt Meyers ជាដើម ដែល​ជាប់​រហស្សនាម​ជា​ស្ត្រីមាន​បំផុត​លើ​លោក​ដល់​ទៅ ២ ឆ្នាំ​ផ្ទួនៗ ខណៈ​អ្នកស្រី​ក៏​ជា​ចៅស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងសំអាង​ធំ​បំផុត​លើ​លោក L’Oreal ផង​ដែរ។

ក្រុមហ៊ុន​គ្រឿងសំអាង​ធំ​បំផុត​លើ​លោក​មួយ​នេះ ឯកទេស​លើ​ផលិតផល​ថែរក្សា​សក់ ផលិតផល​សក់​ពណ៌ គ្រឿង​ថែរក្សា​សម្រស់ ឡេ​លាប​ការពារ​កម្ដៅ​ថ្ងៃ គ្រឿង Make-Up និង​ទឹកអប់​ជាដើម ហើយ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​មួយ​នេះ​មាន​រហូត​ដល់​ប្រហែល ១៧៨ ពាន់​លាន​ដុល្លារ។

ក្រៅ​ពី​លោកស្រី ក៏​នៅ​មាន​ស្ត្រី​មាន​ឥទ្ធិពល​ជាច្រើន​ទៀត​ដែល​មាន​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ​ផងដែរ ហើយ​ត​ទៅ​នេះ​ឧកញ៉ា​ញ៉ូវស៍​នឹង​កោះកកាយ​ត្រួសៗ​ពី​រហស្សនាម​ស្ត្រី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​ដូច​តទៅ៖

១/ Franciose Bettencourt Meyers មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៧១,៩ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន L’Oreal

២/ Alice Walton មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៥៩ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Walmart

៣/ Julia Koch មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៥៧,៦ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Koch Industries

៤/ Jacqueline Mars មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣៨,៥ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Mars Incorporated

៥/ Miriam Adelson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣១,៣ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន​កាស៊ីណូ

៦/ Gina Rinehart មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៧,៦ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Hancock Prospecting

៧/ Mackenzie Scott មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៦ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Amazon

៨/ Susanne Klatten មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៤,៧ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន BMW និង Altana AG

៩/ Iris Fontbona មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២១,៣ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Antofagasta PLC

១០/ Abigail Johnson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២០,១ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Fidelity Investments

សូមជម្រាប​ដែរ​ថា ទិន្នន័យ​ខាងលើ​គឺ​បាន​មក​ពី​ការ​ចុះផ្សាយ​ពី Forbes’ Real-Time Billionaires គិត​ត្រឹម​ថ្ងៃទី ១៨ ធ្នូ ២០២២៕

The post ចៅស្រី​ស្ថាបនិក​ក្រុមហ៊ុន​ L’Oreal ជាប់​ឈ្មោះ​ជា​ស្ត្រី​មាន​បំផុត​លើ​លោក ២ ឆ្នាំ​ផ្ទួនៗ appeared first on .