Michael Bloomberg

មហាសេដ្ឋីអាមេរិក បរិច្ចាគទឹកប្រាក់ ៦០០លានដុល្លារ ដល់សាលាពេទ្យច្រើនកន្លែង
មហាសេដ្ឋីអាមេរិក Michael Bloomberg បានប្រកាសបរិច្ចាគទឹកប្រាក់រហូតដល់ ៦០០លានដុល្លារ ទៅកាន់សាលាពេទ្យជាច្រើនកន្លែង ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់សាលាទាំងនោះ។

យោងតាមការចុះផ្សាយពីគេហទំព័រ Clutchpoints បានបង្ហាញថា សាលាដែលនឹងទទួលបានកញ្ចប់ជំនួយ ពីមហាសេដ្ឋីចិត្តបុណ្យរូបនេះរួមមាន Howard University, College of Medicine, Meharry Medical College, Morehouse School of Medicine និងសាកលវិទ្យាល័យ Charles Drew University of Medicine & Science នឹងទទួលបានកញ្ចប់ជំនួយរាប់សិបលានដុល្លារក្នុងមួយសាលា។

សេចក្ដីប្រកាសមួយនេះ ត្រូវបានធ្វើឡើងអំឡុងពេលលោក Bloomberg ថ្លែងសន្ទរកថាក្នុងអនុសញ្ញាប្រចាំឆ្នាំ របស់សមាគមវេជ្ជសាស្ត្រជាតិ ដែលជាអង្គការមួយជួយជ្រោមជ្រែងដល់គ្រូពេទ្យអាមេរិកស្បែកខ្មៅ។

សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មហាសេដ្ឋីអាមេរិក Michael Bloomberg បានធ្វើសប្បុរសធម៌អស់រាប់ពាន់លានដុល្លារ ដើម្បីជួយដល់វិស័យសុខាភិបាលអាមេរិក ពោលទើបនឹងប្រកាសជួយ ១ពាន់លានដុល្លារទៅកាន់និស្សិតក្រីក្រ ដែលបន្តការសិក្សានៅសាលាពេទ្យ Johns Hopkins University កាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ៕

The post មហាសេដ្ឋីអាមេរិក បរិច្ចាគទឹកប្រាក់ ៦០០លានដុល្លារ ដល់សាលាពេទ្យច្រើនកន្លែង appeared first on .

មហាសេដ្ឋីអាមេរិក បរិច្ចាគទឹកប្រាក់ ១ពាន់លានដុល្លារ រ៉ាប់រងថ្លៃសិក្សានិស្សិតពេទ្យ
លោក Michael Bloomberg អតីតចៅហ្វាយក្រុងញ៉ូវយ៉ក និងជាមហាសេដ្ឋីមានបំផុតមួយនៅអាមេរិក បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១ពាន់លានដុល្លារ ទៅកាន់សកលវិទ្យាល័យ John Hopkins University ដើម្បីរ៉ាប់រងដល់ថ្លៃសិក្សារបស់និស្សិតពេទ្យមួយចំនួន។

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា កញ្ចប់ទឹកប្រាក់ ១ពាន់លានដុល្លារនោះ នឹងត្រូវយកមកចំណាយលើថ្លៃសិក្សា និងជួយដល់ផ្នែកហិរញ្ញវត្ថុដល់និស្សិតរៀនជំនាញ​គិលានុបដ្ឋាក ផ្នែកសុខភាពសាធារណៈជាដើម។

សូមជម្រាបដែរថា រាប់បញ្ចូលទាំងការបរិច្ចាគលើកនេះ មហាសេដ្ឋី Michael Bloomberg បានដកលុយពីហោប៉ៅ ៤,៥ពាន់លានដុល្លារ ដើម្បីធ្វើសប្បុរសធម៌ជូនដល់សកលវិទ្យាល័យ Johns Hopkins University គិតចាប់ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន។

ជម្រាបបន្ថែមថា លោក Michael Bloomberg គឺជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ១០៦ពាន់លានដុល្លារ ខណៈរូបលោកក៏ជាមហាសេដ្ឋីចិត្តបុណ្យ តែងតែធ្វើសប្បុរសធម៌ និងចែករំលែកចំណេះដឹងហិរញ្ញវត្ថុជាញឹកញាប់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្សតែម្ដង៕

The post មហាសេដ្ឋីអាមេរិក បរិច្ចាគទឹកប្រាក់ ១ពាន់លានដុល្លារ រ៉ាប់រងថ្លៃសិក្សានិស្សិតពេទ្យ appeared first on .

មហាសេដ្ឋីអាមេរិក វិនិយោគ ២៥០លានដុល្លារ លើវិស័យថែទាំសុខភាព
មហាសេដ្ឋីអាមេរិក លោក Michael Bloomberg មានបំណងវិនិយោគទឹកប្រាក់ ២៥០លានដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលថែទាំសុខភាព សហការណ៍ជាមួយសាលារៀនចំនួន ១០កន្លែង ដែលផ្ដោតសំខាន់លើការផ្ដល់ការងារក្នុងវិស័យថែទាំសុខភាព ដល់សិស្សបានបញ្ចប់ថ្នាក់វិទ្យាល័យទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

នៅពេលសិស្សានុសិស្សបានបញ្ចប់ថ្នាក់សិក្សា និងកម្មវិធីថែទាំសុខភាព ពួកគេនឹងទទួលបានក្រេឌីតបន្ថែម នៅពេលដាក់ពាក្យធ្វើការនៅវិស័យថែទាំសុខភាព ដូចជាលើជំនាញ​គិលានុបដ្ឋាក វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ វិទ្យាសាស្ត្រមន្ទីរពិសោធន៍ រូបភាពវេជ្ជសាស្ត្រ និងការវះកាត់ជាដើម។

កម្មវិធីថ្មីនេះ នឹងបង្កើនឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋនៅអាមេរិក ដ្បិតបើសិនជាសិស្សានុសិស្សទាំងនោះ មិនបន្តការសិក្សានៅសកលវិទ្យាល័យ ពួកគេអាចមានជម្រើសធ្វើការពេញម៉ោងស្រាប់ ទៅតាមមុខជំនាញដែលបានរើស នៅតាមមន្ទីរពេទ្យ និងក្រុមហ៊ុននានា ដែលជាដៃគូសហការណ៍ ជាមួយគម្រោងមួយនេះ។

សូមជម្រាបដែរថា កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងដោយមហាសេដ្ឋី Michael Bloomberg ដោយផ្សារភ្ជាប់រវាងមន្ទីរពេទ្យ និងសាលារៀននៅក្នុងទីក្រុងចំនួន ១០ដូចជា ទីក្រុង New York Philadelphia, Nashville, Houston, Dallas, Charlotte, Durham, Tennessee, Alabama និងទីក្រុង Boston។

ជាមួយគ្នា អភិបាលក្រុង Boston លោកស្រី Michelle Wu ក៏បានសង្កត់ធ្ងន់ថា ផែនការរបស់មហាសេដ្ឋីអាមេរិករូបនេះ នឹងកែប្រែស្ថានភាពសង្គមឲ្យកាន់តែល្អប្រសើរ ពោលគឺធ្វើឲ្យវណ្ណៈកណ្ដាលមានភាពរឹងមាំ និងស្ថិរភាពជាងមុន នៅក្នុងទីក្រុង Boston ដែលជាទីក្រុងមានការចំណាយខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរិក៕

The post មហាសេដ្ឋីអាមេរិក វិនិយោគ ២៥០លានដុល្លារ លើវិស័យថែទាំសុខភាព appeared first on .

អតីតអភិបាលក្រុង New York ចាក់លុយថែម ៥០០លានដុល្លារ លុបបំបាត់ការផលិតអគ្គិសនី ដោយប្រើធ្យូងថ្ម
អតីតអភិបាលក្រុង New York មហាសេដ្ឋីអាមេរិក Michael Bloomberg បានប្រកាសពីការចំណាយលុយប្រហែល ៥០០លានដុល្លារ ដើម្បីលុបបំបាត់ការផលិតអគ្គិសនី ដោយប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ឲ្យបានពាក់កណ្ដាលនៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០៣០។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Cowboystatedaily បានបង្ហាញថា យុទ្ធនាការលុបបំបាត់​ការ​ប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ដើម្បីផលិតអគ្គិសនីរបស់លោក Michael គឺមានទំហំ​រហូតដល់ ១ពាន់លានដុល្លារហើយ ពោលកាលពីឆ្នាំ២០១៩ លោកធ្លាប់ចាយលុយ ៥០០លានដុល្លារ សម្រាប់យុទ្ធនាការមួយនេះ និងបានកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ​ទាំងនេះ ប្រមាណ ៦០% រួចមកហើយ។

គួររំលឹកដែរថា សព្វថ្ងៃអាមេរិកទទួលបានអគ្គិសនីប្រើប្រាស់ ក្រោមការផលិតពីធ្យូងថ្មប្រហែល ២០% និងឧស្ម័នធម្មជាតិ ៤០%។

ជម្រាបបន្ថែមថា បើសិនជាយុទ្ធនាការរបស់មហាសេដ្ឋីអាមេរិកទទួលបានជោគជ័យ ប្រជាជនអាមេរិក នឹងត្រូវពឹងផ្អែកទៅលើថាមពលសូឡា និងថាមពលខ្យល់ សម្រាប់តម្រូវការ​អគ្គិសនីរបស់ពួកគេ៕

The post អតីតអភិបាលក្រុង New York ចាក់លុយថែម ៥០០លានដុល្លារ លុបបំបាត់ការផលិតអគ្គិសនី ដោយប្រើធ្យូងថ្ម appeared first on .

Top 5 នៃបញ្ជីអ្នកមានបំផុតលើលោក របូតលុយព្រមៗគ្នា
កាលពីសប្ដាហ៍កន្លងទៅ ក្រុមមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប សុទ្ធតែសំងំកើបលុយ​រៀងៗខ្លួន ប៉ុន្តែដោយសារស្ថានភាពផ្សារហ៊ុន​មាន​ការ​ប្រែប្រួល បណ្ដាលឲ្យ​មហាសេដ្ឋីមានបំផុត​ ៥ រូប នាសប្ដាហ៍នេះ​របូតលុយ​ទៅវិញព្រមៗគ្នាផងដែរ។

បើទោះជាទ្រព្យសម្បត្តិរបស់ពួកគេមានការថយចុះ បើធៀបនឹងសប្ដាហ៍កន្លងទៅក្ដី ប៉ុន្តែពួកគេនៅតែអាចរក្សា​តំណែងកំពូល​លើលោក​នេះដដែល ហើយបន្ថែមពីនោះ​ក៏មាន​វត្តមាន​សមាជិកថ្មីនៃបញ្ជីគឺ Michael Bloomberg។

លោក Michael បានបាត់ឈ្មោះពីបញ្ជីមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ អស់រយៈពេលរាប់​ខែ តែត្រឡប់មកវិញសារនេះ លោកផ្លោះមកដល់លេខរៀងទី ៧ យកតែម្ដង ដោយរំលង​អ្នកមានដាច់គេនៅម៉ិកស៊ិក Carlos Slim Helu និងមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប ផ្អែកតាមទិន្នន័យ​ចុះផ្សាយ​ដោយ Forbes គិតត្រឹមថ្ងៃទី ១១ មីនា ២០២៣៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៨,៩ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៥,៥ពាន់​លាន​ដុល្លារ

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤ពាន់​លាន​ដុល្លារ

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,២ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥,៧ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៩ពាន់​លាន​ដុល្លារ

7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៥ពាន់​លាន​ដុល្លារ

9. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៥ពាន់​លានដុល្លារ

10. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០,៧ពាន់លានដុល្លារ៕

The post Top 5 នៃបញ្ជីអ្នកមានបំផុតលើលោក របូតលុយព្រមៗគ្នា appeared first on .

តស់! មកស្គាល់មហាសេដ្ឋីមានបំផុតលើលោក ១០ រូប រកស៊ីលើវិស័យកម្សាន្ត និងព័ត៌មាន
វិស័យកម្សាន្ត និងព័ត៌មាន គឺ​ទទួល​បាន​ការពេញនិយមខ្លាំង​ដូចជា Facebook និង TikTok ជាដើម សុទ្ធតែជា​កន្លែង​ប្រមូលផ្ដុំ​ទាំងព័ត៌មាន និងមាតិកា​កម្សាន្ត​រាប់​លាន​ឯណោះ។

ដោយសារ​វិស័យ​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងបែបនេះ ទើប​ស្ថាបនិក​មួយ​ចំនួន​ក៏​កើប​លុយ​បាន​រាប់ពាន់​លាន​ដុល្លារ​ពី​វា​ដូចគ្នា តួយ៉ាង​ស្ថាបនិក​ Facebook ដែល​ធ្លាប់ជា​មហាសេដ្ឋី​មាន​បំផុត​មួយរូប ខណៈ​ពីដើមមក​លោក​គ្រាន់តែ​ជា​និស្សិត​រៀន​មិនចប់​ថ្នាក់​បរិញ្ញាប័ត្រ​ម្នាក់​ប៉ុណ្ណោះ។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុតលើលោក ១០ រូប​ កំពុង​កើបលុយ​ពី​វិស័យកម្សាន្ត និងព័ត៌មាន ផ្អែកតាម​ការ​ចុះផ្សាយពី Forbes៖

1/ Michael Bloomberg សហស្ថាបនិក​ក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិ​សរុប ៧៦,៨ ពាន់​លាន​ដុល្លារ

2/ David Thomson និងគ្រួសារ ប្រធានក្រុមហ៊ុន Thomson Reuters Corporation មានទ្រព្យសម្បត្តិ​សរុប ៥៣,៨ ពាន់​លានដុល្លារ

3/ Zhang Yiming ស្ថាបនិក​ក្រុមហ៊ុន ByteDance មានទ្រព្យសម្បត្តិ​សរុប ៤៩,៥ ពាន់​លានដុល្លារ

4/ Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Meta មាន​ទ្រព្យសម្បត្តិ​សរុប ៤៦,២ ពាន់​លានដុល្លារ

5/ Rupert Murdoch និងគ្រួសារ ប្រធានប្រតិបត្តិក្រុមហ៊ុន News Corporation មានទ្រព្យសម្បត្តិ ១៧,១ ពាន់​លានដុល្លារ

6/Donald Newhouse ម្ចាស់ក្រុមហ៊ុន Advance Publications មានទ្រព្យសម្បត្តិ ១០,៦ ពាន់លានដុល្លារ

7/John Malone អតីតប្រធានប្រតិបត្តិ​ក្រុមហ៊ុន Tele-Communications Inc មានទ្រព្យសម្បត្តិ ៩,៤ ពាន់លានដុល្លារ

8/Kwon Hyuk-bin សហស្ថាបនិក​ក្រុមហ៊ុន​ផលិតហ្គេម Smilegate មានទ្រព្យសម្បត្តិ ៩ ពាន់លានដុល្លារ

9/Dmitri Bukhman សហស្ថាបនិក​ក្រុមហ៊ុន​ផលិតហ្គេម Playrix មានទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ

10/Igor Bukhman សហស្ថាបនិក​ក្រុមហ៊ុន​ផលិតហ្គេម Playrix មានទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ៕

The post តស់! មកស្គាល់មហាសេដ្ឋីមានបំផុតលើលោក ១០ រូប រកស៊ីលើវិស័យកម្សាន្ត និងព័ត៌មាន appeared first on .

បាត់ឈ្មោះសហស្ថាបនិក Google ពីបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ១០ រូប
អស់រយៈពេលជាច្រើនឆ្នាំ សហស្ថាបនិក Google ទាំង​ ២ រូបតែងតែមាន​វត្តមាន​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋីមានបំផុត​លើលោក ១០ រូប ប៉ុន្តែ​នៅដើមខែ​វិច្ឆិកា ២០២២ នេះវិញ Larry Page និង Sergey Brin បានរបូត​តំណែង Top 10 នៃ​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក។

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes បានទម្លាយថា Larry Page បានធ្លាក់​ពីលេខរៀងទី ០៩ មកដល់​ទី ១១ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ៧៥,៩ ពាន់​លាន​ដុល្លារ ខណៈ​ដៃគូ Sergey Brin វិញ ស្ថិតនៅលេខរៀងទី ១៣ ជាមួយ​ទ្រព្យសម្បត្តិ ៧៣ ពាន់លានដុល្លារ។

ដោយឡែក វត្តមាន​មហាសេដ្ឋីថ្មី​ដែល​នឹង​ជំនួស​តំណែង​របស់​សហស្ថាបនិក​ Google គឺ​មហាសេដ្ឋី​មាន​បំផុត​នៅ​ម៉ិកស៊ិក Carlos Slim Helu និងអតីតអភិបាលក្រុងញូវយ៉ក Michael Bloomberg។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០ រូប គិតត្រឹមថ្ងៃទី ០៥ វិច្ឆិកា ២០២២ ផ្អែកតាមទិន្នន័យផ្ដល់​ឲ្យដោយ Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៨,៣ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៧,៥ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៩,៤ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤,៥ ពាន់​លាន​ដុល្លារ

5.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០០,១ ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៩ ពាន់​លាន​ដុល្លារ

7.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៩ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩១ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,៩ ពាន់​លាន​ដុល្លារ

10.Michael Bloomberg ស្ថាបនិក​ក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិសរុប​ប្រមាណ ៧៦,៨ ពាន់លានដុល្លារ៕

The post បាត់ឈ្មោះសហស្ថាបនិក Google ពីបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ១០ រូប appeared first on .

លាត​ត្រដាង​ទំហំ​ទ្រព្យសម្បត្តិ​អ្នកនយោបាយ​ល្បីៗ​នៅ​អាមេរិក ចូ​ បៃឌិន​នៅ​បាត​តារាង
ឆាក​នយោបាយ​នៅ​ប្រទេស​មហាអំណាច​នានា សុទ្ធតែ​ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​លើ​លោក ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក ពោល​ប្រធានាធិបតី​ចូ បៃឌិន អាច​ទទួល​បាន​ប្រាក់ខែ​ប្រមាណ ៤ សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

យ៉ាងណា បើ​តាម​ការ​ចុះផ្សាយ​ពី Yahoo បាន​ឲ្យ​ដឹង​ថា ទោះ​មាន​ប្រាក់​ខែ​ខ្ទង់សែន​ដុល្លារ​/​ឆ្នាំ​ក្ដី ក៏​លោក​ចូ បៃឌិន​មិនមែន​ជា​អ្នកនយោបាយ​មាន​បំផុត​នៅ​អាមេរិក​នោះ​ឡើយ ពោល​ទ្រព្យសម្បត្តិ​របស់​លោក​មាន​ប្រហែល ៩ លាន​ដុល្លារ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រៅពី​ប្រាក់ខែ​បាន​មក​ពី​មុខតំណែង​ជា​ប្រធានាធិបតី​អាមេរិក ការ​លក់​សៀវភៅ ការ​ថ្លែង​សន្ទរកថា​ និង​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ផ្សេងៗ​ក៏​អាច​ជួយ​ផ្ដល់​ចំណូល​ដល់​មេដឹកនាំ​កំពូល​ម្នាក់​នេះ​ផង​ដែរ។

ខាងក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​អ្នកនយោបាយ​មាន​បំផុត​នៅ​អាមេរិក៖

Michael Bloomberg សមាជិក​គណបក្ស​ប្រជាធិបតេយ្យ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧០ ពាន់​លាន​ដុល្លារ

Donald Trump អតីត​ប្រធានាធិបតី​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២ ពាន់​លាន​ដុល្លារ

Mitt Romney សមាជិកព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Utah មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣០០ លាន​ដុល្លារ

John Kerry បេសកជន​ពិសេស​តំបូង​សម្រាប់​ប្រធានាធិបតី​លើ​បញ្ហា​អាកាសធាតុ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៥០ លាន​ដុល្លារ

Nancy Pelosi អ្នកតំណាង​គណៈកម្មាធិការជាតិប្រជាធិបតេយ្យ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២០ លាន​ដុល្លារ

ចូ បៃឌិន ប្រធានាធិបតី​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩ លាន​ដុល្លារ

Kamala Harris អនុ​ប្រធានាធិបតី​អាមេរិក មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៥ លាន​ដុល្លារ

បញ្ជាក់​ដែរ​ថា ទិន្នន័យ​ខាងលើ​គឺ​ជា​ផ្ដល់​ឲ្យ​ដោយ​គេហទំព័រ Celebritynetworth៕

The post លាត​ត្រដាង​ទំហំ​ទ្រព្យសម្បត្តិ​អ្នកនយោបាយ​ល្បីៗ​នៅ​អាមេរិក ចូ​ បៃឌិន​នៅ​បាត​តារាង appeared first on .

តួនាទី​ធំ​កប់​ក្ដោង តែ​មហាសេដ្ឋី ៤ រូប​​នេះ​ស៊ីប្រាក់ខែ​តែ ១$/ខែ​ប៉ុណ្ណោះ​ពី​ក្រុមហ៊ុន
ជាទូទៅ បើ​សិន​ជា​អ្នក​មាន​មុខតំណែង​ធំ នោះ​ប្រាក់ខែ​របស់​អ្នក​នឹង​មាន​ច្រើន​ដូចគ្នា តែ​ក្នុង​នោះ​ទំនួលខុសត្រូវ​ក៏​កើនឡើង​ផង​ដែរ។

យ៉ាងណា បើ​តាម​ការ​ចុះ​ផ្សាយ​ពី Kalkinemedia បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​មហាសេដ្ឋី​អាមេរិក​ ៤ នាក់ ដែល​សុទ្ធ​សឹង​តែ​មាន​មុខ​តំណែង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​រៀងៗ​ខ្លួន ហើយ​ធ្វើការ​ស៊ី​ប្រាក់ខែ​តែ ១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

បុគ្គល​ ៣ រូប​ដែល​សារព័ត៌មាន​ខាងលើ​បាន​ចុះផ្សាយ​គឺ Mark Zuckerberg, Michael Bloomberg និង Larry Page និង Sergey Brin។

1/ Mark Zuckerberg

ស្ថាបនិក Facebook ដែល​បច្ចុប្បន្ន​បាន​ប្ដូរ​មុខមាត់​ថ្មី​ក្រោម​ស្លាក​យីហោ Meta Platforms គឺ​ទទួល​បាន​ប្រាក់ខែ​គោល ១ ដុល្លារ​ក្នុង​មួយខែ​តាំងពី​ឆ្នាំ ២០១៣ មក​ទល់​បច្ចុប្បន្ន។

2/ Michael Bloomberg

ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bloomberg LP ​សព្វថ្ងៃ​គឺ​កំពុង​ឈរ​នៅ​លេខរៀង​ទី ១៣ ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​លើ​លោក ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៨២ ពាន់​លាន​ដុល្លារ។ ​ប្រាក់ខែ​គោល​ដែល​បុរស​ម្នាក់​នេះ​ទទួល​បាន​ពី​ក្រុមហ៊ុន​គឺ ១ ដុល្លារ/ខែ។

3/ Larry Page និង Sergey Brin

សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខ្នាត​យក្ស​អាមេរិក Google ទាំង ២ រូប​នេះ​ក៏​កំពុង​ទទួល​បាន​ប្រាក់​ខែ​គោល​ពី​ក្រុមហ៊ុន ១ ដុល្លារ​/​ខែ​ផងដែរ ខណៈ​ពួកគេ​ទើប​នឹង​ធ្វើ​រឿង​នេះ​បាន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ខុសប្លែក​ពី​បុគ្គល ២ រូប​ដែល​បាន​រៀបរាប់​ពី​ខាងដើម។

បញ្ជាក់​ដែរ​ថា បើ​ទោះ​បីជា​បុគ្គល​ទាំង ៤ រូប​ខាងលើ​ទទួល​បាន​ប្រាក់ខែ​គោល​ត្រឹម ១ ដុល្លារ/ខែ​គ៏​ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​ត្រូវ​ចំណាយ​ច្រើន​គួរ​សម​ទៅ​លើ​ពួកគេ​ ដោយ​គិត​គូ​លើ​គុណភាព​ការងារ ​ប្រាក់លើកទឹកចិត្ត និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត៕

ប្រភព: Kalkinemedia

The post តួនាទី​ធំ​កប់​ក្ដោង តែ​មហាសេដ្ឋី ៤ រូប​​នេះ​ស៊ីប្រាក់ខែ​តែ ១$/ខែ​ប៉ុណ្ណោះ​ពី​ក្រុមហ៊ុន appeared first on .

សេដ្ឋី​៧ រូប ​​កើត​មក​ក្រ គ្មានទ្រព្យ​ឪពុក​ម្តាយ​ចែក​អោយ​ទេ តស៊ូ​រកស៊ី​មានប្រាក់​ពាន់​លាន​ជាប់ខ្លួន
លោក​ Jeff Bezos ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​យក្ស Amazon កាលពី​ដើម​ឡើយ ការងារ​ដំបូង​បំផុត​របស់​លោក​គឺ​ជាអ្នក​​អាំង​សាច់​នៅ​អាហារដ្ឋាន​ McDonald ប៉ុណ្ណោះ រីឯ​ការងារ​ដំបូង​របស់​បិតា​វិនិយោគិន​ Warren Buffett វិញ​គឺ​ជា​ក្មេង​លក់​កាសែត​តាម​ផ្លូវ។

តទៅ​នេះ ឧកញ៉ាញូវស៍​សូម​ធ្វើ​សម្រាយ​ត្រួសៗ​អំពី​ការងារ​ដំបូង​របស់​មហាសេដ្ឋី​ល្បី​ឈ្មោះ ៧​រូប​ដូច​ខាងក្រោម៖

1/ Warren Buffett

បិតា​វិនិយោគិន​ចេះ​រកស៊ី​តាំង​ពី​លោក​នៅ​កុមារភាព ពោល​គឺ​នៅ​អាយុ​ត្រឹម ១៣ ឆ្នាំ Buffett អាច​រក​លុយ​បាន​ដោយ​ធ្វើ​ជា​ក្មេង​លក់​កាសែត​តាម​ផ្លូវ​ និង​តែង​ឆ្លៀត​រក​របរ​ផ្សេងៗ​ឲ្យ​តែ​មាន​ឱកាស រហូត​ដល់​លោក​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ជាមួយ​ប្រាក់​ចំណូល​ពីមុខ​ជំនួញ​បាន ១ ម៉ឺន​ដុល្លារ​ទាំង​វ័យ​ក្មេង។ ​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​ Warren Buffett គឺ​មាន​ប្រមាណ ១០១,៥ ពាន់​លាន​ដុល្លារ។

2/ Oprah Winfrey

Winfrey គឺជា​ស្ត្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​បញ្ជី​មួយ​នេះ ដែល​អាច​កែប្រែ​វាសនា​ខ្លួនឯង​បាន។ មុន​នឹង​ក្លាយ​ជា​ពិធីការនី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ការងារ​ដំបូង​របស់​ស្ត្រី​ជនជាតិ​អាមេរិក​រូប​នេះ គឺ​ជា​អ្នក​គិតលុយ​នៅ​ហាង​លក់​គ្រឿងទេស​មួយ​កន្លែង​ប៉ុណ្ណោះ។ លុះដល់​វ័យ ១៦ ឆ្នាំ Winfrey ក៏​ជំនះ​ចិត្ត​ងាក​មក​ចាប់​អាជីព​ជា​ពិធីការនី​វិញ ដោយ​សព្វថ្ងៃ​អ្នកស្រី​មាន​ទ្រព្យ​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ។

3/ Michael Bloomberg

Michael Blooomberg គឺ​ភាគច្រើន​ត្រូវ​គេ​ស្គាល់​ថា​ជា​បុគ្គល​ជោគជ័យ​បំផុត​ខាង​ផ្នែក​នយោបាយ ក៏​ដូច​ជា​វិនិយោគិន​វៃឆ្លាត​មួយ​រូប​ផង​ដែរ។ តែ​មុន​នឹង​មាន​ថ្ងៃ​នេះ Bloomberg ធ្វើ​ការ​ជា​អ្នក​ហែក​សំបុត្រ​ និង​យាម​យានយន្ត​តែប៉ុណ្ណោះ​។ ហើយ​ក្នុង​នាម​ជា​កូន​នៃ​គ្រួសារ​ជីវភាព​មធ្យម Bloomberg ត្រូវ​ធ្វើការ​បណ្ដើរ រៀន​បណ្ដើរ ទម្រាំ​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Havard ហើយ​សព្វថ្ងៃ​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៥៩ ពាន់​លាន​ដុល្លារ។

4/ Bill Gates

ស្ថាបនិក​ក្រុមហ៊ុន​ Microsoft លោក Bill Gates គឺ​ជា​មហាសេដ្ឋី​មួយ​រូប​ដែល​នរណាៗ ក៏​ស្គាល់​ពី​បុរស​រូប​នេះ​ដែរ។ បុរស​ដែល​បោះបង់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ Havard ទទួល​បាន​ការងារ​ដំបូង​ជា​អ្នក​សរសេរ​កូដ​កម្មវិធី​កុំព្យូរទ័រ​។ ​បច្ចុប្បន្ន​បុរស​មាន​ទ្រព្យ​ ១៣១,២ ពាន់​លាន​ដុល្លារ​បាន​លាលែង​ពី​តំណែង​ជា CEO នៃ​ក្រុមហ៊ុន Microsoft ហើយ ដោយ​ចង់​ផ្ដោត​ទៅ​លើ​មូលនិធិ​ Bill & Melinda Gates Foundation ដែល​សម្រាប់​ជួយ​ដល់​ប្រព័ន្ធ​អប់រំ ប្រឆាំង​ភាព​អត់ឃ្លាន និង​រុករក​វ៉ាក់សាំង​ថ្មីៗ​ជា​ដើម។

5/ Steve Jobs

ទូរស័ព្ទ​ iPhone ដែល​គ្រប់គ្នា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ គឺ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​របស់​ស្ដេច​បច្ចេកវិជ្ជា Steve Jobs ដែល​លោក​បាន​ចែកឋាន​ទៅ​កាលពី​ឆ្នាំ ២០១១។ ទ្រព្យសម្បត្តិ​សរុប​ដែល​លោក​មាន​គ្រានោះ​ គឺ​ប្រមាណ ១០,២​ពាន់​លាន​ដុល្លារ។ ការងារ​ដំបូង​ដែល Steve Jobs ធ្លាប់​ធ្វើ​គឺ ជា​អ្នក​ធ្វើការ​ក្រៅ​ម៉ោង​នៅ​ក្រុមហ៊ុន HP ។

6/ Jeff Bezos

មុន​រក​ឃើញ Amazon លោក Jeff Bezos គឺ​មាន​ការងារ​ជា​អ្នក​ចម្អិន​សាច់​នៅ​អាហារដ្ឋាន McDonald នៅ​ទីក្រុង Miami ដែល​គ្រា​នោះ​លោក​មាន​វ័យ ១៦ ឆ្នាំ។ ហើយ​មេរៀន​សំខាន់​ដែល​លោក​ទម្លាយ​ថា​បាន​មក​ពី​ការងារ​មួយ​នោះ គឺ​ផ្ដល់​សេវាកម្ម​ ឬ​ទំនិញ​ទៅ​កាន់​អតិថិជន​ឲ្យ​បាន​កាន់​តែ​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​ឲ្យ​មាន​ការ​ខូចខាត។

បច្ចុប្បន្ន ស្ថាបនិក​ក្រុមហ៊ុន​​ Amazon គឺជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​លោក​ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៧៧ ពាន់​លាន​ដុល្លារ។

7/ George Lucas

ប្រសិនបើ​អ្នក​ជា​អ្នក​គាំទ្រ​រឿង Star Wars នោះ​អ្នក​ប្រាកដ​ជា​ស្គាល់​បុរស​ម្នាក់​នេះ​ជាក់​ជាមិនខាន​ ព្រោះ​ដោយសារ​រឿង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក Lucas ទទួល​បាន​ចំណូល​រាប់​លាន​ដុល្លារ។ តែ​មុន​ក្លាយ​ជា​តារា​សម្ដែង Hollywood បុរស​វ័យ ៧៧​ឆ្នាំ​គឺ​ជា​ជំនួយការ​បង្រៀន​ផ្នែក​ថត​កាមេរ៉ា​នៃ​យោធា​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​បុរស​ខាងលើ​គឺ កំពុង​សោយសុខ​លើ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៤ ពាន់​លាន​ដុល្លារ៕

ប្រភព: investopedia

The post សេដ្ឋី​៧ រូប ​​កើត​មក​ក្រ គ្មានទ្រព្យ​ឪពុក​ម្តាយ​ចែក​អោយ​ទេ តស៊ូ​រកស៊ី​មានប្រាក់​ពាន់​លាន​ជាប់ខ្លួន appeared first on .