Paetongtarn Shinawatra

កូនស្រីរបស់លោក ថាក់ស៊ីន បង្ហើបថាឪពុករបស់ខ្លួនទំនងឈប់ប្រឡូកក្នុងឆាកនយោបាយថៃ
អ្នកស្រី Paetongtarn Shinawatra បាននិយាយថាលោក ថាក់ស៊ីន ដែលជាឪពុករបស់ខ្លួន អាចនឹងឈប់ពីសកម្មភាពនយោបាយរបស់គាត់ហើយ បន្ទាប់ពីលោកត្រូវបានបញ្ជាក់ថាមានសិទ្ធិទទួលបានការដោះលែងពីពន្ធនាគារមុនកាលកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

នាយកដ្ឋានកែតម្រូវថៃបានបញ្ជាក់នៅថ្ងៃទី២៦ ខែកុម្ភៈថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានសិទ្ធិទទួលបានការលើកលែងទោសនៅក្នុងខែឧសភា ដែលជាពេលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ​បានអនុវត្តទោសជាប់ពន្ធនាគារពីរភាគបីនៃទោសមួយឆ្នាំរបស់លោក។

យ៉ាងណាមិញ ដោយឆ្លើយតបទៅនឹងសំណួរថាតើលោក ថាក់ស៊ីន នឹងដកខ្លួនចេញពីឆាកនយោបាយថៃ បន្ទាប់ពីការដោះលែងឬអត់ កូនស្រីរបស់គាត់ គឺលោកស្រី Paetongtarn បានបញ្ជាក់ថាឪពុករបស់លោកស្រី ទំនងនឹងមិនចូលប្រឡូកក្នុងឆាកនយោបាយទៀតនោះឡើយ នៅពេលដែលលោកត្រូវបានដោះលែង។

ជម្រាបជូន លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនជាង ១៥ឆ្នាំ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទរំលោភអំណាច ក្នុងអំឡុងពេលកាន់តំណែង ក្រោយមកត្រូវបានកាត់បន្ថយមកត្រឹមមួយឆ្នាំដោយសារការលើកលែងទោសពីព្រះមហាក្សត្រ៕​

The post កូនស្រីរបស់លោក ថាក់ស៊ីន បង្ហើបថាឪពុករបស់ខ្លួនទំនងឈប់ប្រឡូកក្នុងឆាកនយោបាយថៃ appeared first on .

ទីបំផុត តុលាការថៃ សម្រេចដកតំណែងលោកស្រី Paetongtarn ពីនាយករដ្ឋមន្ត្រីជាផ្លូវការ
តុលាការធម្មនុញ្ញរបស់ប្រទេសថស នៅថ្ងៃសុក្រ ទី២៩ ខែសីហានេះ បានសម្រេចដកតំណែងនាយករដ្ឋមន្ត្រី របស់លោកស្រី Paetongtarn Shinawatra ជាផ្លូវការហើយ ពីបទបំពានក្រមសីលធម៌ បន្ទាប់ពីកាន់អំណាចបានត្រឹមតែមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការសម្រេចដកតំណែងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកស្រី Paetongtarn ត្រូវបានព្យួរពីតំណែងនាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមកម្លេះ។

លោកស្រី Paetongtarn ត្រូវបានរកឃើញថាមានទោសពីបទរំលោភបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែមិថុនា នៅពេលដែលប្រទេសទាំងពីរ​ ឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន។

ជម្រាបជូនផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ទស្សន៍ទាយថា ក្នុងរវង្វង់៣ខែខាងមុខ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី មកជំនួសលោកស្រី Paetongtarn ។ ហើយនៅថ្ងៃទី២៩ ខែសីហា នេះ លោកស្រី Paetongtarn ត្រូវបានតុលាការសម្រេចដកតំណែងចោលពិតមែន៕

The post ទីបំផុត តុលាការថៃ សម្រេចដកតំណែងលោកស្រី Paetongtarn ពីនាយករដ្ឋមន្ត្រីជាផ្លូវការ appeared first on .

តុលាការធម្មនុញ្ញ ពិចារណាទទួលយកញត្តិដកតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដានេះ ត្រូវបានគេរំពឹងថានឹងសម្រេចចិត្តទៅលើការទទួលយកញត្តិដែលចោទប្រកាន់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ពីការរំលោភបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ដែលអាចឲ្យមុខតំណែងបច្ចុប្បន្នរបស់លោកស្រី ស្ថិតក្នុងហានិភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញញត្តិស្នើឲ្យដកតំណែងរបស់លោកស្រី Paetongtarn នេះ ត្រូវបានផ្តួចផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ដែលស្នើសុំឲ្យតុលាការស៊ើបអង្កេតលើវិដេអូឃ្លីបដែលបែកធ្លាយរវាងលោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ជុំវិញឃ្លីបបែកធ្លាយនេះ លោកស្រី Paetongtarn ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ខ្វះ​វិជ្ជាជីវ: និង​សុចរិតភាព​ តាម​មាត្រា ១៦០ នៃ​រដ្ឋធម្មនុញ្ញ។ បណ្តឹង​នេះ​ ក៏​បាន​ចោទ​ប្រកាន់​ថា​ លោកស្រី​ខ្វះ​ភាព​ស្មោះត្រង់ ​និង​ការ​ប្រព្រឹត្ត​ដែល​ជា​ការ​បំពាន​ស្តង់ដារ​សីលធម៌​រដ្ឋាភិបាលយ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាមិញ តុលាធម្មនុញ្ញថៃ ត្រូវបានគេរំពឹងទុកថា នឹងទទួលយកពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភា នៅថ្ងៃទី១ ខែកក្កដានេះ។ ហើយប្រសិនបើតុលាការទទួល នោះលោកស្រី Paetongtarn អាចនឹងត្រូវព្យួរតំណែងមួយរយ: ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។

ជម្រាបជូនថា ដោយផ្នែកលើការរុះរើជួរគណ:រដ្ឋមន្ត្រីនៅថ្ងៃនេះ មានរបាយការណ៍ជាច្រើន បានបង្ហាញថា គណបក្សភឿថៃដែលកំពុងកាន់អំណាច ហាក់ដូចជាកំពុងត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់លទ្ធភាពដែលលោកស្រី Paetongtarn អាចនឹងត្រូវព្យួរពីតំណែង។ ក្រោមការរុះរើដែលរំពឹងទុក លោកស្រី Paetongtarn ត្រូវបានគេរំពឹងថានឹងបន្ថែមមុខនាទីរបស់ខ្លួន ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ផងដែរ៕

The post តុលាការធម្មនុញ្ញ ពិចារណាទទួលយកញត្តិដកតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn appeared first on .

លោកស្រី Paetongtarn នឹងកាន់មុខតំណែងធំៗចំនួនពីរ នៅក្នុងជួរគណ:រដ្ឋមន្ត្រីថ្មី
លោកស្រី Paetongtarn Shinawatra នឹងត្រូវទទួល​តួនាទីធំៗចំនួន​ពីរ​ ក្នុងនាមជា​នាយករដ្ឋមន្ត្រីផង និងជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ផង នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវបាន​ប្រកាស​ក្នុង​រាជវាំងថៃ Royal Gazette នៅថ្ងៃអង្គារ ទី១ ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការប្រកាសពីសមាសភាថ្មីគណ:រដ្ឋមន្ត្រីថ្មីរបស់លោកស្រី Paetongtarn នេះ ត្រូវបានគាំទ្រដោយព្រះមហាក្សត្រ ខណ:ពិធីសស្បថចូលកាន់តំណែង គ្រោងនឹងត្រូវធ្វើឡើងនាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

យ៉ាងណាមិញតាមការអនុម័តដោយព្រះមហាក្សត្រ លោកស្រី Paetongtarn នឹងត្រូវកាន់តំណែងជានាយរដ្ឋមន្ត្រីថៃ បន្ថែមពីលើតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ផងដែរ។

គួរឲ្យដឹងផងដែថា លោកស្រី Sudawan Wangsuphakijkosol ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងត្រូវផ្លាស់ទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ជំនួសវិញ។

ជម្រាបជូនថា បើតាមអ្នកតាមដាននយោបាយថៃ បាននិយាយថា ជុំវិញការសម្រេចចិត្តរបស់លោកស្រី Paetongtarn នៅក្នុងការចាប់យកតំណែងពីរនេះ ត្រូវបានគេមើលឃើញថា គឺដើម្បីទុកជាផ្លូវក្រោយ ក្នុងការបន្តឈរជើងនៅក្នុងជួរនៅក្នុងជួរគណ:រដ្ឋមន្ត្រីថៃ ក្នុងករណីដែលតុលាការធម្មនុញ្ញព្យួរលោកស្រីពីតំណែងនាយករដ្ឋមន្ត្រី៕

The post លោកស្រី Paetongtarn នឹងកាន់មុខតំណែងធំៗចំនួនពីរ នៅក្នុងជួរគណ:រដ្ឋមន្ត្រីថ្មី appeared first on .

ប្រជាប្រិយភាពនាយករដ្ឋមន្ត្រីថៃ ស្រុតចុះដល់កម្រិតទាបបំផុត ចំពេលប្រទេសមានវិបត្តិ
យោងតាមការស្ទង់មតិប្រចាំត្រីមាសដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ (Nida Poll) បានបង្ហាញឲ្យដឹងថា ប្រជាប្រិយភាពរបស់លោកស្រី Paetongtarn Shinawatra បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែអ្នកចូលរួមនៅក្នុងការស្ទង់មតិភាគច្រើន បានបានទុកមេដឹកនាំបក្សប្រឆាំង ជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី និងគណបក្សដែលពួកគេចូលចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

កាលពីពេលថ្មីនេះ Nida Poll បានធថ្វើការស្ទង់មតិលើមនុស្សចំនួន ២ ០០០ នាក់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ហើយបានរកឃើញថាមេដឹកនាំបក្សប្រឆាំង និងជាប្រធានគណបក្សប្រជាជន គឺលោក Natthaphong Ruengpanyawut បានលេចចេញជាបេក្ខជនដែលពេញចិត្តបំផុត សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃថ្មី។

ការគាំទ្ររបស់អ្នកស្ទង់មតិចំពោះលោក Natthaphong និងបក្សរបស់លោក មានចំនួនច្រើនជាងឆ្ងាយ បើធៀបទៅនឹងបក្សភឿថៃដែលកំពុងកាន់អំណាច និងមេដឹកនាំបក្សរបស់ខ្លួន គឺនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn ។

គួរឲ្យដឹងទៀតផងដែរថា ការ​ស្ទង់​មតិ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៩ ដល់ថ្ងៃ​២៥ ខែមិថុនា បាន​រក​ឃើញ​ថា ប្រជាប្រិយភាព​របស់​លោក ស្រី Paetongtarn បាន​ធ្លាក់​ចុះ​មក​ត្រឹម ៩,២០% ដោយ​ធ្លាក់​ចុះ​ពី​ ៣០,៩% នៅ​ក្នុង​ត្រីមាស​ទី​មួយ ។

យ៉ាងណាមិញ ក្នុងចំណោមស្ទង់មតិទាំងអស់ មាន ៣១,៤៨% ចង់ឲ្យលោក Natthaphong ធ្វើជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដោយសារលោកជាយុវជនជំនាន់ក្រោយ មានភាពក្លាហានក្នុងការបញ្ចេញមតិ និងជំហរនយោបាយ ហើយបង្ហាញគំនិតច្បាស់លាស់ និងទំនើប។

ដោយឡែក សម្រាប់អ្នកស្ទង់មតិចំនួន ១៩,៨៨% បាននិយាយថា ពួកគេមិនបានមើលឃើញថាបេក្ខភាពនាយករដ្ឋមន្ត្រីណាមួយដែលស័ក្តិសមនោះឡើយ។ ហើយសម្រាប់អ្នកស្ទង់មតិចំនួន ១២,៧២% ផ្សេងទៀត បានចាត់ទុកឧត្តមសេនីយ៍ លោក Prayut Chan-o-cha ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ បច្ចុប្នន្នលោក Prayut គឺជាទីប្រឹក្សាឯកជន ជាអតីតនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ។ លោកគឺជាបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្ស United Thai Nation (UTN)។

សម្រាប់ជម្រើសដែលទទួលបានការគាំទ្រច្រើនបំផុតទី៤ គឺមេដឹកនាំគណបក្សប្រឆាំង Bhumjaithai លោក Anutin Charnvirakul ដែលទទួលបានសំឡេងគាំទ្រ ៩,៦៤%% បន្ទាប់មកគឺនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោកស្រី Paetongtarn ដោយមានអ្នកគាំទ្រ ៩,២០% ។

ជម្រាបជូនផងដែរថា លោកស្រី Paetongtarn បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីប នៃការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន កាលពីដើមខែនេះ៕

The post ប្រជាប្រិយភាពនាយករដ្ឋមន្ត្រីថៃ ស្រុតចុះដល់កម្រិតទាបបំផុត ចំពេលប្រទេសមានវិបត្តិ appeared first on .

បក្សប្រឆាំង Bhumjaithai គ្រោងដាក់​ញត្តិ​ដកសេចក្តីទុកចិត្តនាយករដ្ឋមន្ត្រីថៃ ទៅកាន់សភា
គណបក្ស Bhumjaithai (BJT) ដែលបច្ចុប្បន្នកំពុងក្លាយជាបក្សប្រឆាំងពេញលេញ គ្រោងនឹង​ដាក់​ញត្តិ​ដកសេចក្តីទុកចិត្ត​នាយក​រដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ទៅកាន់សភា បន្ទាប់ពីមាន​ការ​លេច​ធ្លាយ​ឃ្លីប​សំឡេង​សន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោកស្រី Nan Boonthida Somchai អ្នកនាំពាក្យគណបក្ស Bhumjaithai បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សបានសម្រេចចិត្តដាក់ញត្តិដកសេចក្តីទុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី ក្រោមមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញ។

លោកស្រី​ Nan បាន​ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រួមគ្នា​រវាង​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ និង​សមាជិក​សភា​របស់​ខ្លួន​ថា​៖ “សំណើ​នេះ​នឹង​ត្រូវ​ដាក់​នៅ​ពេល​សម័យ​ប្រជុំ​សភា​លើក​ទី​បី​ បើក​នៅ​ថ្ងៃ​ទី៣ ខែ​កក្កដាខាងមុខ” ។

បន្ថែមពីនេះ លោកស្រី ក៏បានបន្តអញ្ជើញគណបក្សប្រឆាំងផ្សេងទៀត ដូចជាបក្សប្រជាជន , Palang Pracharath ,គណបក្ស​យុត្តិធម៌ និង​គណបក្ស Thai Sang Thai ដើម្បី​រួម​គ្នា​ចុះ​ហត្ថលេខា​លើ​សំណើ​នេះ និង​គាំទ្រ​ការ​ជជែក​ដេញដោល ដកទំនុក​ចិត្ត​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​ ជុំវិញ​ការ​ប្រព្រឹត្ត​របស់​លោកស្រី Paetongtarn ។

ទន្ទឹមនឹងនេះ លោក Anutin Charnvirakul មេដឹកនាំបក្ស Bhumjaithai បាននិយាយនៅក្នុងកិច្ចប្រជុំរួមគ្នានោះថា គណបក្សបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ដោយបញ្ជាក់ថា ខ្លួនបានធ្វើការសម្រេចចិត្តត្រឹមត្រូវបំផុត ក្នុងការចាកចេញពីរដ្ឋាភិបាលចម្រុះ។

ជម្រាបជូនផងដែរថា បក្ស Bhumjaithai បានសម្រេចដើរចេញពីជួររដ្ឋាភិបាលចម្រុះ បន្ទាប់ពីគណបក្សកាន់អំណាចភឿថៃ បានស្នើតំណែងរដ្ឋមន្ត្រី ២រូប ដើម្បីដោះដូរលើការគ្រប់គ្រងក្រសួងមហាផ្ទៃ ចំពេលកំពុងមាន​វឹកវរ​លើបញ្ហានយោបាយផ្ទៃក្នុង ក្រោយការបែកធ្លាយការសន្ទនារបស់លោកស្រី Paetongtarn ផងដែរ៕

The post បក្សប្រឆាំង Bhumjaithai គ្រោងដាក់​ញត្តិ​ដកសេចក្តីទុកចិត្តនាយករដ្ឋមន្ត្រីថៃ ទៅកាន់សភា appeared first on .

ណែនាំឲ្យស្គាល់បុរសម្នាក់ ដែលអមដំណើរនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន មកកាន់ទឹកដីកម្ពុជា
កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយ:ពេល ២ថ្ងៃ តបតាមការអញ្ជើញជាពិសេស របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនឹងការមកដល់នៃទឹកទឹកព្រះរាជាណាចក្រកម្ពុជានោះ លោកស្រី ផែថងថាន ក៏ត្រូវបានគេសង្កេតឃើញថាមានការអមដំណើរមកជាមួយស្ថាមីរបស់លោកស្រីផងដែរ ដែលធ្វើឲ្យមហាជនហាក់មានភាពភ្ញាក់ផ្អើលខ្លាំង ជាពិសេសជាមួយកម្ពស់ដ៏ទាក់ទាញ របស់លោកផ្ទាល់តែម្តង។

ជុំវិញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍របស់ស្វាមីលោកស្រី ផែថងថាន មកកាន់ទឹកដីកម្ពុជា ថ្ងៃនេះយើងសូមណែនាំឲ្យស្គាល់ពីប្រវត្តិខ្លះៗ របស់លោក Pitaka Suksawat ឲ្យប្រិយមិត្តបានដឹង៖

លោក Pitaka Suksawat កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៨២ នៅស្រុក Khanom ខេត្ត Nakhon Si Thammarat ប្រទេសថៃ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក ពីមហាវិទ្យាល័យវិស្វកម្ម នៅក្នុងសកលវិទ្យាស្ថានបច្ចេក King Mongkut’s Technology Ladkrabang ក្នុងទីក្រុងបាងកក។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក Pitaka បានចូលបម្រើការជាអ្នកបើកយន្តហោះរបស់កងទ័ពអាកាស Royal Thai Air Force អស់មួយរយៈពេល។

ដោយមានទំនាក់ទំនងនៅក្នុងជួររដ្ឋាភិបាលស្រាប់ លោក Ptaka និងលោកស្រី ផែថងថាន ត្រូវបានណែនាំឲ្យស្គាល់គ្នា ដោយលោក Khanapoj Joemrith ដែលត្រូវជាបងប្អូនជីដូនមួយរបស់ Pitaka និងជាមិត្តជិតស្និទ្ធរបស់លោកស្រី ផែថងថាន​ ។ លោក Khanapoj ធ្លាប់ធ្វើជាប្រធានគណបក្ស Thai Raksa Chart ដែលបច្ចុប្បន្នត្រូវបានរំសាយចោលហើយ។

ក្រោយ​ទាក់ទង​គ្នា​បាន​២​ឆ្នាំ គូស្នេហ៍​មួយ​គូ​នេះ​ បាន​សម្រេចចិត្តរៀបការ​ជាមួយគ្នា នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩។ ប្តីប្រពន្ធមួយគូនេះមានកូនពីរនាក់ កូនស្រីម្នាក់ឈ្មោះ Thitara Suksawat និងកូនប្រុសម្នាក់ ឈ្មោះ Phrutthasin Suksawat ។

គួរឲ្យដឹងផងដែរថា លោក Pitaka ក៏ធ្លាប់បានធ្វើការជាអ្នកបើកយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មមួយផងដែរ មុនពេលប្តូរមករកស៊ីផ្នែកអចលនទ្រព្យ និងឡើងធ្វើជាអនុប្រធានផ្នែកវិនិយោគ នៅក្នុងក្រុមហ៊ុន Rende Development Co., Ltd។ ហើយលោកក៏ជាសមាជិកនៃគណៈកម្មាធិការមូលនិធិ Thaicom មុនពេលមកចូលបម្រើការងារជួយប្រពន្ធរបស់លោក ទាំងក្នុងកិច្ចការជំនួញ និងនយោបាយ។

ជម្រាបជូនផងដែរថា តាមរយ:មុខជំនួញជាច្រើន នៅក្នុងការប្រកាសទ្រព្យសម្បត្តិឆ្នាំ២០២៤​ កន្លងទៅ លោក Pitaka Suksawat បានបង្ហាញនូវបណ្តុំនៃនាឡិកាប្រណីតៗដែលមានតម្លៃប្រមាណ ៦៩លានបាត (ប្រហែល ២លានដុល្លារអាមេរិក) និងចិញ្ចៀនពីរវង់មានតម្លៃ ៣សែនបាត (ឬប្រហែល ៨ ៥០០ដុល្លារ) ។ ចំពោះទ្រព្យសម្បត្តិសរុបរបស់ Pitaka ត្រូវបានគេប៉ាន់ប្រមាណថាមានលើសពី ១៤៧លានបាត (ប្រហែល ៤,៣លានដុល្លារអាមេរិក)៕

The post ណែនាំឲ្យស្គាល់បុរសម្នាក់ ដែលអមដំណើរនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន មកកាន់ទឹកដីកម្ពុជា appeared first on .

នាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ថៃ ប្រកាសមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ
នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុន បានប្រកាសថាលោកស្រីមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ ដោយក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ មានតម្លៃសរុបជាង ២លានដុល្លារ និងនាឡិកាដៃប្រណីតៗយ៉ាងហោចណាស់ ៧៥ គ្រឿងដែលមានតម្លៃជិត ៥លានដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS News។

លោកស្រី Paetongtarn គឺជាកូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍ និងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រីបានឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីកាលពីខែកញ្ញា ក្នុងនាមជា​មេដឹកនាំវ័យ​ក្មេងជាងគេ​បំផុត​របស់​ប្រទេស​ថៃ​ ពោលគឺនៅពេលលោកស្រីចូល​កាន់​តំណែងក្នុងវ័យ ៣៧ឆ្នាំ។

គួរឲ្យដឹងផងដែរថា លោកស្រី Paetongtarn មានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)។

ទន្ទឹមនឹងនេះ យោងតាមឯកសារ​មួយ​ដែល​បាន​បង្ហោះ​លើបណ្តាញសារព័ត៌មាន ​បាន​បង្ហាញ​ឲ្យដឹងថា លោកស្រីមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៣,៨ពាន់​លាន​បាត (ឬស្មើនឹងជាង ៤០០ លាន​ដុល្លារអាមេរិក)។

តាមការប្រកាសរបស់លោកស្រីបង្ហាញថា ក្នុងចំណោមទ្រព្យសម្បត្តិសរុបទាំងនោះ លោកស្រីមានទុនវិនិយោគតម្លៃប្រមាណ ១១ពាន់លានបាត រួមទាំងមានប្រាក់បញ្ញើ និងសាច់ប្រាក់ផ្សេងទៀតចំនួន ១ពាន់លានបាតផងដែរ។

ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រី រួមមាននាឡិកាដៃប្រណីតចំនួន ៧៥ គ្រឿងដែលមានតម្លៃ ១៦២លានបាត រួមទាំងកាបូបចំនួន ២១៧ ដែលមានតម្លៃសរុប ៧៦លានបាត ព្រមទាំងអចលនទ្រព្យនៅទីក្រុងឡុងដ៍ និងនៅក្នុងប្រទេសជប៉ុន ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោកស្រី Paetongtarn ក៏បានប្រកាសមានបំណុលជិត ៥ពាន់លានបាតផងដែរ ដែលធ្វើឲ្យលោកស្រីបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបពិត​ប្រាកដ​ត្រឹមតែ ៨,៩ពាន់លានបាត ឬស្មើនឹង ២៥៨លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមឯករបស់ NACC ដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

The post នាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ថៃ ប្រកាសមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ appeared first on .

រដ្ឋាភិបាលថៃ​ថ្មី​ គ្រោងបញ្ចេញទឹក​ប្រាក់ជិត ៩ពាន់​លាន​ដុល្លារ ​ដើម្បីជំរុញ​សេដ្ឋកិច្ច
រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn Shinawatra គ្រោងនឹងចំណាយប្រាក់ជាង ៣០០ពាន់លានបាត ឬប្រមាណ ៨,៧ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ថវិកាទាំងនេះនឹងបានមកពីប្រភពសំខាន់ៗចំនួនបី ដោយប្រភពទី១ និងយកចេញពីថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលមានទំហំ ១២២ពាន់លានបាត និងកំពុង​រង់​ចាំ​ការ​អនុម័ត។

សម្រាប់ប្រភពសំខាន់ទី២ គឺយកចេញពីសេចក្តីព្រាងនៃថវិកាសារពើពន្ធឆ្នាំ ២០២៥ ដែលរដ្ឋាភិបាលមុនបានកំណត់ចំនួន ១៥២ពាន់លានបាត សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។ ដំបូងឡើយផ្នែកមួយនៃថវិកានេះត្រូវបានបម្រុងទុកដំបូងសម្រាប់គម្រោងចែកលុយឌីជីថល ប៉ុន្តែវាអាចត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់គម្រោងផ្សេងទៀតវិញ ប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តកែសម្រួលវិសាលភាពនៃគម្រោងនេះ។

ហើយប្រភពសំខាន់ចុងក្រោយ គឺថវិកាកណ្តាល សម្រាប់ការចំណាយក្នុងគ្រាអាសន្នស្ថិតក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលមុនបានកំណត់ ចន្លោះពី ៤០ ទៅ ៥០ពាន់លានបាត។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកនៃថវិកានេះត្រូវតែអនុម័ត និងបញ្ចេញក្នុងខែកញ្ញា មុនពេលឆ្នាំសារពើពន្ធត្រូវបញ្ចប់៕

The post រដ្ឋាភិបាលថៃ​ថ្មី​ គ្រោងបញ្ចេញទឹក​ប្រាក់ជិត ៩ពាន់​លាន​ដុល្លារ ​ដើម្បីជំរុញ​សេដ្ឋកិច្ច appeared first on .

កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវសភាថៃបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថ្មី
លោកស្រី Paetongtarn Shinawatra បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ថៃ​ បន្ទាប់​ពី​ត្រូវបានសភា​បានទទួលយកការតែងតាំង​របស់​លោកស្រី​ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin ដោយ​គណបក្ស​ភឿថៃ​ដែល​កំពុង​កាន់​អំណាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោកស្រី Paetongtarn នឹងត្រូវឡើងកាន់អំណាចជំនួសលោក Srettha ដែលត្រូវបានដកចេញពីតំណែងដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ ជុំវិញការបំពានច្បាប់ធម្មនុញ្ញដោយសារតែការតែងតាំងរដ្ឋមន្ត្រីធ្លាប់ជាប់គុក។

លោកស្រី Paetongtarn បច្ចុប្បន្នវ័យ ៣៧ឆ្នាំ គឺជាកូនស្រីពៅរបស់មហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្លាយជាសមាជិកទីបីនៃគ្រួសារស៊ីណាវ៉ាត្រា បន្ទាប់ពីឪពុក និងម្តាយមីងដែលធ្លាប់កាន់តំណែងកំពូលរបស់ប្រទេសមួយនេះ។

គួរឲ្យដឹងថា ក្រុមចម្រុះដែលកំពុងកាន់អំណាចបានជ្រើសរើសយកលោកស្រី Paetongtarn ជាអ្នកជំនួសតំណែងរបស់លោក​ Srettha នៅក្នុងកិច្ចប្រជុំមួយរបស់បក្សកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគ្មានគណបក្សណាមួយក្នុងចំណោមគណបក្សចំនួន១០ ផ្សេងទៀតនៅក្នុងក្រុមចម្រុះ បានដាក់ចេញនូវបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួននោះឡើយ។

ជម្រាបជូនថា គណបក្សភឿថៃ និងដៃគូរបស់ខ្លួនទទួលបានអាសនៈសរុបចំនួន ៣១៤ ក្នុងសភា ដែលនេះមានន័យថាលោកស្រី Paetongtarn ត្រូវការការយល់ព្រមពីសមាជិកសភាតែជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នសរុបចំនួន ៤៩៣ នាក់ប៉ុណ្ណោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕

The post កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវសភាថៃបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថ្មី appeared first on .