Samsung

Samsung ដណ្តើមបានតំណែងលេខ១ នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា សារជាថ្មី
ក្រុមហ៊ុន Samsung Electronics បានវ៉ាដាច់ក្រុមហ៊ុន Vivo របស់ចិន នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា ដោយដណ្តើមបានតំណែងលេខ១ ត្រឡប់មកវិញ ក្នុងចំណែកទីផ្សារប្រចាំត្រីមាស បន្ទាប់ពីបានបាត់បង់តំណែងនេះអស់រយៈពេលប្រហែល ២ឆ្នាំកន្លះ។

យ៉ាងណាមិញ ខណៈពេលដែលក្រុមហ៊ុនលក់ទូរសព្ទរបស់ចិន ដែលធ្លាប់តែពឹងផ្អែកខ្លាំងលើម៉ូដែលតម្លៃថោក បានបាត់បង់សមត្ថភាពប្រកួតប្រជែងផ្នែកតម្លៃរបស់ខ្លួន ដោយសារតែការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់អង្គចងចាំ ដែលជាហេតុធ្វើឲ្យ ក្រុមហ៊ុន Samsung អាចរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ ដោយបានដាក់លក់ទាំងស្មាតហ្វូនតម្លៃសមរម្យ និងស្មាតហ្វូនកម្រិតខ្ពស់ (premium) ក្នុងពេលតែមួយ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Omdia នៅថ្ងៃទី២០ ខែតុលា បានឱ្យដឹងថា ចំនួនស្មាតហ្វូនសរុបដែលបាននាំចូលទៅក្នុងទីផ្សារឥណ្ឌាក្នុងត្រីមាសទី៣ នៃឆ្នាំនេះ (រាប់ចាប់ពីខែកក្កដា ដល់ ខែកញ្ញា) ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៥,៨ លានគ្រឿង ដែលថយចុះ ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា បើទោះបីជាស្ថិតក្នុងស្ថានភាពទីផ្សារធ្លាក់ចុះក៏ដោយ ក៏ក្រុមហ៊ុន Samsung បាននាំចូលស្មាតហ្វូនក្នុងចំនួនសរុប ៦,៧ លានគ្រឿងក្នុងត្រីមាសទី៣ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ១ ជាមួយនឹងចំណែកទីផ្សារ ១៩% ។

ជម្រាបជូនថា ក្រុមហ៊ុន Vivo ដែលធ្លាប់ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងត្រីមាសមុន បានឃើញចំនួននៃការនាំចេញស្មាតហ្វូនរបស់ខ្លួនមកកាន់ទីផ្សារឥណ្ឌា ធ្លាក់ចុះ ៣៤% មកនៅត្រឹម ៦,៤ លានគ្រឿង ដែលធ្វើឱ្យក្រុមហ៊ុននេះធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងចំណែកទីផ្សារ ១៨%៕​

The post Samsung ដណ្តើមបានតំណែងលេខ១ នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា សារជាថ្មី appeared first on .

ថៅកែក្រុមហ៊ុនខ្នាតយក្ស Samsung នឹងទទួលបានភាគហ៊ុនតម្លៃជិត ២ពាន់លានដុល្លារ ពីម្តាយរបស់ខ្លួន
ប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong នឹងទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ដែលមានតម្លៃប្រមាណ ២,៦ពាន់លានវ៉ុន (ស្មើនឹង ១,៩៤ពាន់លានដុល្លារអាមេរិក) ពីម្តាយរបស់លោក គឺលោកស្រី Hong Ra-hee ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា លោកស្រី Hong Ra-hee នឹងបរិច្ចាគភាគហ៊ុនរបស់លោកស្រីនៅក្នុងក្រុមហ៊ុនក្នុងចំនួនប្រហែល ១១,១៦ លានហ៊ុន ទៅឲ្យកូនប្រុស ចាប់ពីថ្ងៃទី១២ ខែវិច្ចិកា។ ជុំវិញការផ្តល់ជូននេះ នឹងធ្វើឲ្យភាគហ៊ុនសរុបរបស់លោក Lee កើនឡើងដល់ ១,៧៥% ពីចំនួន ១,៥៨% ក្នុងពេលបច្ចុប្បន្ន។

ជម្រាបជូនថា ការបរិច្ចាគដែលបានគ្រោងទុកនេះ គឺត្រូវបានធ្វើឡើងនៅត្រឹមពេលប្រហែលមួយខែ បន្ទាប់ពីលោកស្រី Hong បានលក់ភាគហ៊ុន ០,១១%​ នៅក្នុងក្រុមហ៊ុន Samsung Electronics ដែលមានតម្លៃ ១,៩ទ្រីលានវ៉ុន ឱ្យទៅលោក Lee ដែលជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុដើម្បីសងប្រាក់កម្ចី ដែលបានខ្ចីសម្រាប់បង់ពន្ធមរតក បន្ទាប់ពីស្លាប់របស់ស្វាមីលោកស្រី គឺអតីតប្រធានក្រុមហ៊ុន Samsung លោក Lee Kun-hee កាលពីឆ្នាំ២០២០៕​

The post ថៅកែក្រុមហ៊ុនខ្នាតយក្ស Samsung នឹងទទួលបានភាគហ៊ុនតម្លៃជិត ២ពាន់លានដុល្លារ ពីម្តាយរបស់ខ្លួន appeared first on .

ប្រធានក្រុមហ៊ុន Samsung ទិញភាគហ៊ុនមានតម្លៃជាង ១,៤ពាន់លានដុល្លារ ពីម្តាយបង្កើតរបស់លោក
ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បានប្រកាសនៅថ្ងៃទី៩ ខែកញ្ញាថា លោក Lee Jae-yong ដែលជាប្រធានក្រុមហ៊ុន នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងតម្លៃ ១,៩ទ្រីលានវ៉ុន (ប្រហែល ១,៤២ពាន់លានដុល្លារអាមេរិក) ពីម្តាយរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

យោងតាមឯកសាររបស់ក្រុមហ៊ុន បានបង្ហាញថាលោក Lee មានផែនការទិញភាគហ៊ុនចំនួន ៧ ១៨៨ ៧៩៣ ហ៊ុន ពីលោកស្រី Hong Ra-hee ឬស្មើនឹងប្រមាណ ០,១១% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ក្នុងតម្លៃ ២៦៩ ៥០០វ៉ុន ក្នុងមួយហ៊ុន តាមរយៈប្រតិបត្តិការក្រៅផ្សារភាគហ៊ុន (off-exchange transaction) នៅថ្ងៃទី១២ ខែតុលាខាងមុខ។

យ៉ាងណាមិញ តាមរយៈការទិញភាគហ៊ុនយកនេះ នឹងធ្វើឲ្យភាគហ៊ុនសរុបរបស់លោក Lee នៅក្នុងក្រុមហ៊ុន Samsung Electronics នឹងកើនឡើងដល់ ១,៥៨%។

យោងតាមប្រភពព័ត៌មានលើខាងបានបង្ហាញការជឿជាក់ថា លោកស្រី Hong អាចនឹងយកប្រាក់ចំណូលបានពីការលក់ភាគហ៊ុននេះ ទៅសងប្រាក់កម្ចីដែលបានខ្ចីសម្រាប់បង់ពន្ធមរតក បន្ទាប់ពីមរណភាពរបស់ស្វាមីលោកស្រី គឺអតីតប្រធានក្រុមហ៊ុន Samsung លោក Lee Kun-hee កាលពីឆ្នាំ២០២០៕​

The post ប្រធានក្រុមហ៊ុន Samsung ទិញភាគហ៊ុនមានតម្លៃជាង ១,៤ពាន់លានដុល្លារ ពីម្តាយបង្កើតរបស់លោក appeared first on .

រោងចក្រ Samsung ធំៗចំនួន៤ នៅវៀតណាម កើបប្រាក់ចំណេញសរុបជាង ២ពាន់លានដុល្លារ
រោងចក្រទាំង ៤ របស់ក្រុមហ៊ុនខ្នាតយក្ស Samsung នៅប្រទេសវៀតណាម បានរាយការណ៍អំពីប្រាក់ចំណេញសរុបចំនួន ២,៣ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាការកើនឡើង ២៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស ឆ្នាំនេះ ក្រុមហ៊ុន Samsung Electronics បានទម្លាយពីប្រាក់ចំណូលរបស់រោងចក្រធំៗទាំង ៤ របស់ខ្លួននៅវៀតណាម រួមមាន Samsung Thai Nguyen, Samsung Electronics Vietnam Bac Ninh, Samsung Display Vietnam Bac Ninh និង Samsung Electronics HCMC CE Complex នៅទីក្រុងហូជីមិញផងដែរ។

យោងតាមរបាយការណ៍ដដែល រោងចក្រទាំង ៤ នេះ បានបង្កើតបានប្រាក់ចំណូលសរុប ៥២,២៥ទ្រីលានវ៉ុន (ប្រហែល ៣៥,២ពាន់លានដុល្លារ) ដែលកើនឡើង ២១% ធៀបនឹងលទ្ធផលឆ្នាំមុន។ ចំពោះប្រាក់ចំណេញវិញ បានកើនឡើងដល់ប្រហែល ៣,៤២៨ទ្រីលានវ៉ុន (ឬប្រហែល ២,៣១ពាន់លានដុល្លារ) ពោលគឺកើនឡើង ២៣,៥% ធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២៥។

យ៉ាងណាមិញ ដូចបណ្តាឆ្នាំមុនៗដែរ រោងចក្រ Samsung Thai Nguyen (SEVT) ដែលជាកន្លែងផលិតទូរស័ព្ទដៃ និងឧបករណ៍ទូរគមនាគមន៍ អាចរកបានប្រាក់ចំណូល និងប្រាក់ចំណេញច្រើនជាងគេបំផុតជូនក្រុមហ៊ុនមេនៅវៀតណាម ដោយទទួលបានប្រាក់ចំណូល ១៦,២ពាន់លានដុល្លារ និងប្រាក់ចំណេញ ១,០៨ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ទាក់ទងនឹងផ្នែកប្រាក់ចំណូល រោងចក្រ Samsung Electronics Vietnam (SEV) នៅខេត្ត Bac Ninh ជាប់លេខ២ ដោយរកបាន ៩,១ពាន់លានដុល្លារ (កើនឡើង ១៥,៤%) ខណៈប្រាក់ចំណេញសម្រេចបាន ៦៧០លានដុល្លារ៕​

The post រោងចក្រ Samsung ធំៗចំនួន៤ នៅវៀតណាម កើបប្រាក់ចំណេញសរុបជាង ២ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនមានតម្លៃ ៥០០ពាន់លានដុល្លារ ពីវៀតណាម ក្នុងប្រតិបត្តិការ ១៧ឆ្នាំ
ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung សម្រេចបានចំណូលនាំចេញសរុបចំនួន ៥០០ពាន់លានដុល្លារ គិតនៅត្រឹមនៅចុងខែមិថុនា តាមរយៈរោងចក្រចំនួនពីរនៅខេត្ត Bac Ninh និង Thai Nguyen បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៧ឆ្នាំនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញព័ត៌មាននេះត្រូវបានផ្តល់ដោយលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung កាលពីថ្ងៃទី២៧ ខែសីហា។

យោងតាមលោក Roh រោងចក្រផលិតស្មាតហ្វូនចំនួនពីររបស់ Samsung នៅ Bac Ninh និង Thai Nguyen បានឈានដល់ដំណាក់កាលនាំចេញសរុបចំនួន ៥០០ពាន់លានដុល្លារ នៅចុងខែមិថុនា។ ដំណាក់កាលនេះត្រូវបានសម្រេច ១៧ឆ្នាំបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមផលិតទូរស័ព្ទនៅក្នុងប្រទេសវៀតណាមជាលើកដំបូង ក្នុងខែមេសា ឆ្នាំ២០០៩។

បច្ចុប្បន្ន Samsung គឺជាវិនិយោគិនបរទេសធំជាងគេមួយនៅក្នុងប្រទេសវៀតណាម។ សកម្មភាពវិនិយោគរបស់ Samsung នៅក្នុងប្រទេសវៀតណាមកំពុងបង្ហាញពីនិន្នាការកំណើនស្ថិរភាពយ៉ាងរឹងមាំ ដោយកាលចុងឆ្នាំមុន ការវិនិយោគសរុបរបស់ Samsung នៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៤ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីវៀតណាម Le Minh Hung បានស្នើឱ្យ Samsung ប្រែក្លាយវៀតណាមពី “មូលដ្ឋានផលិតកម្ម” ទៅជា “មូលដ្ឋានបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)” ផងដែរ។

ទន្ទឹមនឹងនេះ​ លោក Roh Tae Moon បានអះអាងថា Samsung ចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ និងបន្តពង្រីកការវិនិយោគលើការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ និងការគាំទ្រអាជីវកម្មក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលបន្ថែមទៀតផងដែរ៕

The post ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនមានតម្លៃ ៥០០ពាន់លានដុល្លារ ពីវៀតណាម ក្នុងប្រតិបត្តិការ ១៧ឆ្នាំ appeared first on .

ក្រុមហ៊ុន Samsung ត្រៀមបើករោងចក្រផលិតបន្ទះឈីបថ្មីនៅកូរ៉េខាងត្បូង លឿនជាងការគ្រោងទុក
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung Electronics បាននិយាយកាលពេលថ្មីៗនេះថា ខ្លួនមានគោលបំណងជំរុញការចាប់ផ្តើមដំណើរការនៃរោងចក្រផលិតបន្ទះឈីបដំបូងនៅក្នុងតំបន់ Yongin ភាគខាងត្បូងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឲ្យបានមុនកាលកំណត់ ត្រឹមឆ្នាំ២០២៩ ពោលគឺគឺលឿនជាងការគ្រោងទុកដែលត្រូវបានកំណត់ពីមុន នៅឆ្នាំ២០៣០-២០៣១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនគូប្រជែងនៅកូរ៉េខាងត្បូងរបស់ខ្លួនគឺ SK Hynix បានប្រកាសពីការប្តេជ្ញាចិត្តថា នឹងវិនិយោគទឹកប្រាក់រាប់រយពាន់លានដុល្លារក្នុងការពង្រីកសមត្ថភាពផលិតកម្ម នៅក្នុងស្រុក បន្ទាប់ពីប្រធានាធិបតី លោក Lee Jae Myung បានអំពាវនាវឱ្យមានវិធានការដើម្បីបង្រួមគម្លាតសេដ្ឋកិច្ចក្នុងតំបន់។

យ៉ាងណាមិញ នៅក្រោមផែនការនេះ រដ្ឋាភិបាលសង្ឃឹមថា កូរ៉េខាងត្បូងអាចបង្កើនសមត្ថភាពផលិតបន្ទះឈីបអង្គចងចាំរបស់ខ្លួនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយបង្កើនល្បឿនការសាងសង់រោងចក្រផលិតដោយក្រុមហ៊ុន Samsung និង SK Hynix នៅតំបន់សេដ្ឋកិច្ចពិសេស Yongin។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Samsung Electronics មានគម្រោងចាប់ផ្តើមប្រតិបត្តិការនៅរោងចក្រផលិតបន្ទះឈីបថ្មីដំបូងរបស់ខ្លួន នៅ Yongin នៅត្រឹមឆ្នាំ២០២៩ខាងមុខពោលគឈលឿនជាងកាលវិភាគពីមុន មួយទៅពីរឆ្នាំ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា Samsung កំពុងព្យាយាមតាមឲ្យទាន់តម្រូវការដែលកំពុងកើនឡើងយ៉ាងខ្លាំង សម្រាប់បន្ទះឈីបអង្គចងចាំដែលត្រូវបានយកទៅប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធ AI៕​

The post ក្រុមហ៊ុន Samsung ត្រៀមបើករោងចក្រផលិតបន្ទះឈីបថ្មីនៅកូរ៉េខាងត្បូង លឿនជាងការគ្រោងទុក appeared first on .

Samsung ទំនងកើបប្រាក់ចំណេញជាង ៥៦ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំនេះ
ក្រុមហ៊ុន Samsung Electronics បានប៉ាន់ប្រមាណថាប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន បានកើនឡើងប្រហែល ១៨ដង ដល់កម្រិតខ្ពស់បំផុតមួយផ្សេងទៀត នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ខណៈពេលដែលកំណើនបច្ចេកវិទ្យា AI បន្តធ្វើឱ្យការផ្គត់ផ្គង់ និងតម្លៃបន្ទះឈីបអង្គចងចាំហក់ឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតរបស់ពិភពលោក បានព្យាករថាប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននឹងមានចំនួន ៨៦ទ្រីលានវ៉ុន (៥៦,៣៥ពាន់លានដុល្លារ) សម្រាប់ត្រីមាសដែលគិតពីខែមេសាដល់ខែមិថុនា ឆ្នាំនេះ។

ជុំវិញតួលេខប៉ាន់ស្មានចុងក្រោយនេះ គឺជាចំនួនកើនឡើងយ៉ាងខ្លាំង ប្រធៀបទៅនឹងប្រាក់ចំណេញចំនួន ៤,៧ទ្រីលានដុល្លារ នៅក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន ខណៈពេលដែលអ្នកវិភាគរំពឹងថាទីផ្សារបន្ទះឈីបអង្គចងចាំនឹងនៅតែផ្គត់ផ្គង់មិនទាន់តម្រូវការ រហូតដល់ឆ្នាំក្រោយ។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Samsung គឺជាអ្នកផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំដ៏សំខាន់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់ពិភពលោក រួមទាំង Nvidia , Google និង Apple ផងដែរ៕​

The post Samsung ទំនងកើបប្រាក់ចំណេញជាង ៥៦ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំនេះ appeared first on .

ក្រុមហ៊ុន​ Samsung ត្រៀមបោះទុនវិនិយោគរហូតដល់ ៦៥០ពាន់លានដុល្លារ នៅកូរ៉េខាងត្បូង
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងប្រកាសអំពីផែនការវិនិយោគក្នុងស្រុកដ៏ច្រើនបំផុត នៅសប្តាហ៍ក្រោយ ចំពេលកំពុងមានតម្រូវការខ្ពស់នៅក្នុងវិស័យ AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោកមួយនេះ គ្រោងនឹងប្រកាសចេញកញ្ចប់ថវិកាវិនិយោគចំនួន ១ ០០០ទ្រីលានវ៉ុន (៦៥០ពាន់លានដុល្លារ) ដោយស្របទៅតាមគោលដៅរបស់ប្រធានាធិបតី លោក Lee Jae Myung សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់នានា នៅខាងក្រៅរដ្ឋធានាសេអ៊ូល។

យ៉ាងណាមិញ​ ក្រុមហ៊ុនផលិតបន្ទះឈីប SK hynix ដែលជាគូប្រជែងដ៏សំខាន់របស់ Samsung ក៏ត្រូវបានគេរំពឹងទុកថានឹងប្រកាសអំពីផែនការចំណាយដូចគ្នានេះផងដែរ។

គួរឲ្យដឹងថា ទាំង SK និង Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ កំពូលៗ ដែលប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ សម្រាប់ការបណ្តុះបណ្តាល និងដំណើរការឧបករណ៍បញ្ញាសិប្បនិម្មិតដូចជា Chatbots និងម៉ាស៊ីនបង្កើតរូបភាពជាដើម៕​

The post ក្រុមហ៊ុន​ Samsung ត្រៀមបោះទុនវិនិយោគរហូតដល់ ៦៥០ពាន់លានដុល្លារ នៅកូរ៉េខាងត្បូង appeared first on .

ក្រុមហ៊ុន Samsung គ្រោងទិញយកភាគហ៊ុនត្រលប់មកវិញក្នុងតម្លៃ ៥៩ពាន់លានដុល្លារ
ក្រុមហ៊ុន Samsung Electronics មានគម្រោងទិញភាគហ៊ុនត្រលប់មកវិញដែលមានតម្លៃប្រហែល ៩០ពាន់ពាន់លានវ៉ុន (៥៨,៦១ពាន់លានដុល្លារ) បន្ទាប់ពីយល់ព្រមផ្តល់ប្រាក់រង្វាន់ភាគហ៊ុនដល់បុគ្គលិកក្នុងការចរចាប្រាក់ឈ្នួលនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

កាលពីខែមុន ថ្នាក់ដឹកនាំ និងសហជីពបានឈានដល់កិច្ចព្រមព្រៀងប្រាក់ឈ្នួលមួយ ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងបែងចែកប្រហែល ១០,៥%នៃប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ធ្វើជាប្រាក់រង្វាន់ពិសេសក្នុងទម្រង់ជាភាគហ៊ុន ជូនដល់បុគ្គលិក ក្នុងគោលបំណងដោះស្រាយបញ្ហាវិសមភាពនៅក្នុងក្រុមហ៊ុន។

បុគ្គលិកនៅក្រុមហ៊ុន Samsung នឹងអាចលក់ភាគហ៊ុនមួយភាគបីដែលពួកគេទទួលបានជាប្រាក់រង្វាន់ភ្លាមៗ ប៉ុន្តែពួកគេនឹងត្រូវរង់ចាំមួយឆ្នាំ ដើម្បីលក់មួយភាគបីទៀត និងមួយឆ្នាំទៀតសម្រាប់ភាគហ៊ុនដែលនៅសេសសល់។

ទន្ទឹមនឹងនេះ សារព័ត៌មាន Yonhap បានចុះផ្សាយថា ក្រុមហ៊ុន Samsung ក៏ប្រហែលជាត្រូវទិញភាគហ៊ុនបន្ថែមមកវិញ ដើម្បីផ្តល់រង្វាន់ដល់បុគ្គលិក ក្រោមកម្មវិធីសំណងដាច់ដោយឡែកមួយ ហៅថា “Performance Stock Unit” ដែលត្រូវបានដាក់ចេញកាលពីខែតុលា ឆ្នាំមុន។

គួរជម្រាបជូនផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានកើនឡើងជាង ៦% ដែលជាកម្រិតដ៏ខ្ពស់មួយ បន្ទាប់ពីមានការប្រកាសទិញភាគហ៊ុនត្រលប់មកវិញនេះ៕

The post ក្រុមហ៊ុន Samsung គ្រោងទិញយកភាគហ៊ុនត្រលប់មកវិញក្នុងតម្លៃ ៥៩ពាន់លានដុល្លារ appeared first on .

កូនប្រុសច្បងប្រធានក្រុមហ៊ុន Samsung ត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់ ក្រោយបញ្ចប់កាតព្វយោធា
លោក Lee Jee Ho កូនប្រុសច្បងរបស់លោក Lee Jae Yong ដែលជាប្រធានក្រុមហ៊ុន Samsung Electronics ត្រូវបានចាត់តាំងឲ្យកាន់នៅកងនាវា Mine-Amphibious Flotilla Five របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ក្នុងនាមជាមន្ត្រីបកបែ្រភាសា។

យោងតាមកាសែត Korea JoongAng Daily បានបង្ហាញថាកងនាវាចម្បាំងនេះដំណើរការដោយផ្ទាល់ក្រោមបញ្ជាការកងនាវាសាធារណរដ្ឋកូរ៉េ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសំអាតមីន និងប្រតិបត្តិការលើផ្ទៃសមុទ្រ។

យ៉ាងណាមិញ លោក Lee Jee Ho អាយុ ២៥ឆ្នាំ នឹងត្រូវផ្តល់តួនាទីជាមន្ត្រីបកប្រែភាសា សម្រាប់មេបញ្ជាការក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងបរទេស និងបកប្រែឯកសារទាក់ទងនឹងចារកម្ម។

គួរឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics បានប្រកាសកាលពីខែកញ្ញា ឆ្នាំមុនថា លោក Lee បានសុខចិត្តលះបង់សញ្ជាតិអាមេរិករបស់ខ្លួន នៅពេលដែលរូបនេះ ស្ម័គ្រចូលបម្រើយោធា។ នេះបើយោងតាមរបាយការណ៍របស់ The Korea Times។

ជម្រាបជូនថា លោក Lee គឺជាកូនប្រុសរបស់លោក Lee Jae Yong ប្រធានក្រុមហ៊ុន Samsung និងលោកស្រី Lim Se Ryung អនុប្រធានក្រុមហ៊ុន Daesang Group ដែលជាក្រុមហ៊ុនម្ហូបអាហារដ៏ធំរបស់កូរ៉េខាងត្បូង។ ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ១៩៩៨ ហើយបានលែងលះគ្នានៅឆ្នាំ២០០៩ ដោយមានកូនពីរនាក់៕​

The post កូនប្រុសច្បងប្រធានក្រុមហ៊ុន Samsung ត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់ ក្រោយបញ្ចប់កាតព្វយោធា appeared first on .