UNESCO

UNESCO ប្ដេជ្ញាបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត
តំណាងអង្គការយូណេស្កូ (UNESCO)ប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក ក៏បញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក ក៏បានជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។

បន្ថែមលើនេះ លោក បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ​សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕ អត្ថបទ៖ហ្សាលីន

The post UNESCO ប្ដេជ្ញាបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត appeared first on .

សម្តេចតេជោ ប្រាប់ UNESCO ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកFlavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះអង្គការយូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក។ សម្ដេចសង្ឃឹមថាក្នុងបេសកកម្មរបស់ឯកឧត្តមតំណាងអង្គការយូណេស្កូនៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។

ជាការឆ្លើយតប ឯកឧត្តម Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ឯកឧត្តមបានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជានិង UNESCO ឯកឧត្តមលើកឡើងថាជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ឯកឧត្តមបានបញ្ជាក់ថាអង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

តំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយលោក បញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ UNESCO ក៏បានបង្ហាញការគាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ បន្ថែមពីលើនេះ UNESCO ក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបីនិងអរូបី ហើយនិងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក៕ អត្ថបទ៖ហ្សាលីន

The post សម្តេចតេជោ ប្រាប់ UNESCO ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ appeared first on .

អាមេរិក ប្រកាសដកខ្លួនចេញពីអង្គការ UNESCO សារជាថ្មីម្តងទៀត
សហរដ្ឋអាមេរិក បានប្រកាសកខ្លួនចេញពីអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNESCO សារជាថ្មីម្តងទៀត ពោលត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីបានចូលរួមវិញ ក្រោមហេតុផលថា អង្គការអន្តរជាតិមួយនេះ មិនបានចូលរួមផ្តល់ជាផលប្រយោជន៍សម្រាប់ជាតិខ្លួន នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយថា ៖​ “UNESCO បន្តគោលដៅសង្គម និងវប្បធម៌ដែលបែកបាក់គ្នា ហើយផ្តោតខ្លាំងពេកលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែលជារបៀបវារ:នៃការអភិវឌ្ឍន្តរជាតិសកលនិយម​ ដែលមិនសមស្របតាមគោណនយោបាយការបរទេស ‘America First’ របស់យើងឡើយ”។

គួរឲ្យដឹងផងដែរថា ជុំវិញការសម្រេចដកខ្លួនចេញរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវចូលជាធរមាននៅចុងឆ្នាំ២០២៦ ដូចដែលមានចែកក្នុងច្បាប់ធម្មនុញ្ញរបស់អង្គការ UNESCO។ នៅពេលដែលរដ្ឋជាសមាជិកមួយ​ សម្រេចដកខ្លួន នោះវានឹងត្រូវចូលជាធរមាន នៅចុងឆ្នាំសារពើពន្ធបន្ទាប់​ ពោលគឺក្រោយពីការជូនដំណឹងជាផ្លូវការ ត្រូវបានធ្វើឡើង។

ជម្រាបជូនផងដែរថា លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិនេះ រួចម្តងហើយ ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន មុនពេលដែលសហរដ្ឋអាមេរិក វិលមកចូលរូមជាមួយ UNESCO វិញ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន៕​

The post អាមេរិក ប្រកាសដកខ្លួនចេញពីអង្គការ UNESCO សារជាថ្មីម្តងទៀត appeared first on .

មន្រ្តី UNESCO៖ ការផលិតមាតិកាព័ត៌មានចម្រុះបែប រួមចំណែកជំរុញសេដ្ឋកិច្ចជនមានពិការភាពនៅកម្ពុជា
អ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងការលើកម្ពស់សិទ្ធជនមានពិការភាព បានចាត់ទុកជនមានពិការភាពជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ខណៈអ្នកជំនាញក៏ជំរុញឱ្យអ្នកសារព័ត៌មាន ខិតខំផលិតមាតិកាចម្រុះបែប ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជនមានពិការភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ថ្លែងបើកក្នុងវគ្គបណ្តុះបណ្តាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥  លោក ភាព ប៊ុនឡេង មន្រ្តីកម្មវិធីនៃអង្គការ UNESCO ប្រចាំកម្ពុជា បានចាត់ទុក ការលើកកម្ពស់ការចូលរួមសមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយចម្រុះ គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ពួកគេ និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។

​ទន្ទឹមគ្នានេះ លោក ក៏បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផ្តល់ឱកាសដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឱ្យចូលបម្រើការងារដោយគ្មានការរើសអើងផងដែរ។

ទន្ទឹមគ្នានេះ លោកស្រី សាវតា ច័ន្ទគ្រឹះស្នា នាយិការប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានលើកឡើងដែរថា ប្រព័ន្ធផ្សព្វផ្សាយ អាចបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើក្រុមគោលដៅចម្រុះ រួមទំាងជនមានពិការភាព ដោយអនុវត្តគោលនយោបាយផ្នែកនិពន្ធដែលប្រកបដោយបរិយាបន្ន និងការផ្តល់កម្មវិធីប្រព័ន្ធផ្សព្វផ្សោយដែលប្រកបដោយសមធម៌ តាមរយៈការអនុវត្ត ក្នុងការជ្រើសរើសរឿងរ៉ាវ ការជ្រើសរើសភាសា និងរូបភាព ព្រមទំាងភាពជាតំណាងនៅក្នុងបន្ទប់ព័ត៌មាន។

យ៉ាងណាមិញ តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី រំពឹងថា នឹងជួយជំរុញឱ្យអ្នកសារព័ត៌មានបង្កើតបណ្ដាញផ្សព្វផ្សាយដែលប្រកបដោយភាពច្រមុះ សមភាព និងបរិយាបន្ន ព្រមទាំងវានឹងក្លាយជាវេទិកាមួយដ៏មានអត្ថន័យក្នុងការលើកស្ទួយសិទ្ធិ និងសមភាពសង្គមសម្រាប់ជនមានពិការនៅកម្ពុជា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

សូមរម្លឹកដែរថា ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ធ្លាប់បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួងស្ថាប័នចំនួន៣៩ វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រជាច្រើន បានទទួលយកជនមានពិការភាព ឱ្យចូលបម្រើការងារសរុបចំនួន ៩ ៥០០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ មានក្រសួងស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូល បម្រើការងារចំនួន៣ ៨១៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន២ ៣៥១នាក់ បើគិតជាភាគរយគឺស្មើនឹង ២,០៤%»៕អត្ថបទ៖ ពិសី

The post មន្រ្តី UNESCO៖ ការផលិតមាតិកាព័ត៌មានចម្រុះបែប រួមចំណែកជំរុញសេដ្ឋកិច្ចជនមានពិការភាពនៅកម្ពុជា appeared first on .

ថៃស្នើសុំបញ្ចូលសម្លៀកបំពាក់ប្រពៃណី ទៅក្នុងបញ្ជីបេតិភ័ណ្ឌវប្បធម៌អរូបីអង្គការយូណេស្កូ
ក្រសួងវប្បធម៌ថៃ គ្រោងនឹងស្នើទៅកាន់អង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលនូវសម្លៀកបំពាក់ប្រពៃណីថៃរបស់ខ្លួន ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

មុនលើកជំហានឈានទៅដល់ការលើកសំណើទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងរប្បធម៌របស់អង្គការសហប្រជាជាតិនោះ នាយកដ្ឋានបានបើកវគ្គប្រជុំបំផុសគំនិតមួយ នៅមជ្ឈមណ្ឌលវប្បធម៌ថៃកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយបុគ្គលដែលមានចំណេះដឹងពាក់ព័ន្ធលើគម្រោងនេះ ដើម្បីរួមគ្នាចងក្រងព័ត៌មានលម្អិតអំពីបែបបទ នៃសំលៀកបំពាក់ប្រពៃណីថៃ។

ក្នុងនោះ អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃលោក Kowit Pakamart បាននិយាយថា សម្លៀកបំពាក់ប្រពៃណីយរបស់ថៃ មិនដូចរបស់ជាតិសាសន៍ដ៏ទៃទេ ដោយសារការរចនា និងគ្រឿងតុបតែងគឺមានតែមួយគត់ ដោយបានបង្ហាញពីសិល្បៈហត្ថកម្មដែលឆ្លុះបញ្ចាំងពីតំបន់ផ្សេងៗ។ ម្យ៉ាងវិញទៀត ការស្លៀកពាក់បែបប្រពៃណី ក៏ជាបទដ្ឋានសង្គមសម្រាប់ប្រជាជនថៃផងដែរ ដើម្បីបង្ហាញថាពួកគេស្រឡាញ់ប្រពៃណី និងវប្បធម៌របស់ពួកគេ។

យ៉ាងណាមិញ ព្រះមហាក្សត្រិយានី Sirikit គឺជាបុគ្គលដែលបានផ្តួចផ្តើមស្រាវជ្រាវលើការស្លៀកពាក់របស់នារីថៃ ក្នុងសម័យផ្សេងៗគ្នា ដើម្បីយកមកធ្វើការរចនាម៉ូដសំលៀកបំពាក់ សម្រាប់គ្រងពេលអមដំណើរព្រះមហាក្សត្រ Bhumibol Adulyadaj ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបកាលពី ៦០ឆ្នាំមុន។

ការសិក្សាស្រាវជ្រាវនោះ បានកត់ត្រាថា សម្លៀកបំពាក់ប្រពៃណីសម្រាប់ស្ត្រី មានប្រាំបីប្រភេទសំខាន់ៗ ខណៈឯសម្លៀកបំពាក់ប្រពៃណីបែបបុរសវិញ មានប្រាំបីប្រភេទធំៗដូចគ្នា ដើម្បីទុកប្រើប្រាស់ក្នុងឱកាសផ្សេងៗ។

គួររម្លឹកផងដែរថា អង្គការយូណេស្កូ បានដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីដើមខែថ្មីៗនេះ ខណៈកាលពីឆ្នាំ២០១៨ ល្ខោនខូន (Khon) ឬរបាំល្ខោនស្បែកមុខរបស់ថៃ ត្រូវបានអង្គការយូណេស្កូ បានដាក់បញ្ចូលទៅក្នុងបញ្ជីវប្បធម៌អរូបីនៃមនុស្សជាតិ ហើយចំណែកឯការម៉ាស្សាបែបថៃ ក៏បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌកាលពីឆ្នាំ២០១៩ និងនៅឆ្នាំ២០២១ របាំណូរ៉ាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីផងដែរ៕

The post ថៃស្នើសុំបញ្ចូលសម្លៀកបំពាក់ប្រពៃណី ទៅក្នុងបញ្ជីបេតិភ័ណ្ឌវប្បធម៌អរូបីអង្គការយូណេស្កូ appeared first on .

UNESCO សំណូមពរដាក់ទីក្រុងអ៊ីតាលីមួយ ចូលបញ្ជីសម្បត្តិបេតិកភណ្ឌ រងការគម្រាមកំហែង
ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិគឺ អង្គការ UNESCO បាន​ប្រកាស​កាលពីថ្ងៃច័ន្ទ ទី ៣១ ខែកក្កដាកន្លងទៅថា ទីក្រុង Venice របស់ប្រទេសអ៊ីតាលី គួរតែត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ ដែលទទួលរងការគម្រាមកំហែង។

UNESCO បានបញ្ជាក់នៅក្នុងលិខិតសំណូមពរថា ទីក្រុង Venice កំពុងប្រឈម​នឹង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​បញ្ហា​បម្រែបម្រួលអាកាសធាតុ និង​កំណើនភ្ញៀវទេសចរណ៍​ដែលសម្រុក​មក​លេងនៅទីនោះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។​

ប្រភពខាងដើមបានបន្ថែមទៀតថា លិខិតសំណូមពររបស់​ UNESCO នឹង​ត្រូវយក​មក​ពិនិត្យ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នៅទីក្រុងរីយ៉ាដក្នុងខែកញ្ញា ដើម្បីទទួលបានការអនុម័ត។

សូមជម្រាបដែរថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO មានកាតព្វកិច្ចគ្រប់គ្រងលើការផ្តល់ស្លាកបេតិកភណ្ឌពិភពលោក ទៅកាន់កន្លែងនានាជុំវិញពិភពលោក នឹងត្រូវបើកកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ខណៈគិតមកទល់ពេលនេះមានការសំណូមពររហូតដល់ ៥៣កន្លែង ក្នុងការ​ចូល​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

The post UNESCO សំណូមពរដាក់ទីក្រុងអ៊ីតាលីមួយ ចូលបញ្ជីសម្បត្តិបេតិកភណ្ឌ រងការគម្រាមកំហែង appeared first on .

អង្គការ UNESCO សំណូមពរឲ្យសាលាទូទាំងពិភពលោក ហាមសិស្សមិនឲ្យប្រើទូរស័ព្ទ
កាលពីពេលថ្មីៗនេះ អង្គការ UNESCO បានសំណូមពរឲ្យមានការ​ហាមឃាត់ការប្រើប្រាស់​ទូរស័ព្ទ​របស់​សិស្ស នៅក្នុងសាលាទូទាំងពិភពលោក ដើម្បី​ការពារ​សុខភាពផ្លូវចិត្ត និង​ពង្រឹង​ការ​សិក្សារៀនសូត្រ​របស់​ក្មេងៗឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។

អង្គភាពនៃអង្គការសហប្រជាជាតិបានលើកឡើងថា ការប្រើប្រាស់​ទូរស័ព្ទហួសហេតុ ជាមូលហេតុធ្វើឲ្យ​ការសិក្សារបស់​ក្មេងៗ​មានការធ្លាក់ចុះ និងធ្វើឲ្យ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​ រងផលប៉ះទង្គិច។

សូមជម្រាបដែរថា គិតមកទល់ពេលនេះ ប្រទេសអ៊ីតាលី និងហ្វាំងឡង់បាន​គោរពតាម​ការ​សំណូមពរ​របស់ UNESCO ដោយ​ហាមសិស្ស​មិនឲ្យប្រើប្រាស់​ទូរស័ព្ទ អំឡុងពេល​ម៉ោង​រៀន ពោល​ទូរស័ព្ទអាចប្រើប្រាស់បាន ពេល​ចេញសម្រាក និងចេញទៅផ្ទះតែប៉ុណ្ណោះ៕

The post អង្គការ UNESCO សំណូមពរឲ្យសាលាទូទាំងពិភពលោក ហាមសិស្សមិនឲ្យប្រើទូរស័ព្ទ appeared first on .

សមាជិក UNESCO អាចបើកភ្លើងខៀវឲ្យអាមេរិកត្រឡប់មកវិញ ក្រោយចាកចេញជិត ៥ឆ្នាំមុន
សមាជិកអង្គការ UNESCO ១៩៣ប្រទេស ត្រូវបានគេរំពឹងថា នឹងគាំទ្រចំពោះការស្នើសុំ​ត្រឡប់​មកវិញ​របស់សហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសកាលពីជិត ៥ឆ្នាំមុន​ថា អាមេរិក​ចាកចេញពី​អង្គការពិភពលោកមួយនេះ ដោយសារមានការ​ចោទ​ប្រកាន់​ពី​ការ​លម្អៀង​ប្រឆាំង​នឹង​អ៊ីស្រាអែល និង​ការ​គ្រប់​គ្រង​មិនត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយពី Kelo។

ប្រភពដដែលបន្ថែមថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញនៅក្នុងលិខិតមួយ​ចុះថ្ងៃទី ០៨ ខែមិថុនាថា ខ្លួនចង់ចូលរួមជាមួយអង្គការវិញក្នុងខែកក្កដា ក្នុងនាមជាសមាជិកពេញសិទ្ធិ និងមានបំណងសងបំណុលចំនួន ៦១៩លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យ៉ាងណា ប្រទេសជាសមាជិក UNESCO នឹងធ្វើការសម្រេចចិត្ត នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។

សូមជម្រាបដែរថា ក្រោមផែនការសម្រាប់ការត្រឡប់មកវិញដែលបានស្នើឡើង សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងបង់ប្រាក់ចំនួន ១៥០លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដែលនឹងរួមបញ្ចូលការរួមចំណែកប្រចាំឆ្នាំ និងការជំពាក់ផងដែរ។

បន្ថែមពីនោះ ពួកគេក៏នឹងផ្តល់មូលនិធិស្ម័គ្រចិត្តបន្ថែមចំនួន ១០លានដុល្លារទៀត ដែលផ្នែកខ្លះនឹងត្រូវប្រើប្រាស់សម្រាប់ការអប់រំផ្នែកវិនាសកម្ម សុវត្ថិភាពអ្នកសារព័ត៌មាន និងការថែរក្សាបេតិកភណ្ឌវប្បធម៌របស់អ៊ុយក្រែន៕

The post សមាជិក UNESCO អាចបើកភ្លើងខៀវឲ្យអាមេរិកត្រឡប់មកវិញ ក្រោយចាកចេញជិត ៥ឆ្នាំមុន appeared first on .

UNESCO សម្តែងក្តីបារម្ភអំពីគម្រោង NagaCorp នៅសៀមរាប ដែលមានតម្លៃជាង ៣៥០ដុល្លារ
UNESCO បានបារម្ភអំពី គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំដែលមានតម្លៃជាង ៣៥០ លានដុល្លារ របស់ NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (អាយ.ស៊ី.ស៊ី) ទាំងអ្នកបច្ចេកទេស និងជំនាញផ្នែកអភិរក្ស សុទ្ធតែយល់ថា គម្រោងនេះអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយ នៃសម្បត្តិបេតិកភណ្ឌពិភពលោក។
ហើយអង្គការមួយនេះ នឹងបន្តតាមដានសកម្មភាពរបស់គម្រោងនេះជាបន្តបន្ទាប់ ហើយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅសម័យប្រជុំលើកទី៤៤ នៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១។

ក្រុមហ៊ុន NagaCorp បានអះអាងអំពីគម្រោងរបស់ខ្លូនថា ក្រុមហ៊ុននឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ៧៥ ហិកតា ដែលក្រៅតំបន់អភិរក្ស។ គម្រោងនេះមិនមែនជាកាស៊ីណូទេ តែជារមណីយដ្ឋានចម្រុះ រួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ និងអាហារដ្ឋាន ជាដើម។ បើតាមផែនការ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៥៕

The post UNESCO សម្តែងក្តីបារម្ភអំពីគម្រោង NagaCorp នៅសៀមរាប ដែលមានតម្លៃជាង ៣៥០ដុល្លារ appeared first on .